ពិធីបិទវគ្គបណ្តុះបណ្តាលពង្រឹង សមត្ថភាពអ្នកជំនាញស្ប៉ា ស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ាន និង ចែកវិញ្ញាបនប័ត្រជូនបេក្ខជនជ័យលាភី ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍

នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លេខាធិការដ្ឋាន នៃគណៈ កម្មាធិការជាតិអ្នកជំនាញទេសចរណ៍សហការជាមួយ មជ្ឈមណ្ឌល អាស៊ាន-ជប៉ុន (AJC) បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលពង្រឹង សមត្ថភាពអ្នកជំនាញស្ប៉ា ស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ាន និង ចែកវិញ្ញាបនប័ត្រជូនបេក្ខជនជ័យលាភី ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
កម្មវិធីបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅ រយៈពេល២០ថ្ងៃចាប់ពី ថ្ងៃទី២២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដោយមានសិក្ខាកាមចំនួន៤៣នាក់ មកពី អាជីវកម្ម ស្ប៉ា និងសណ្ឋាគារ ធំៗចំនួន១៤កន្លែង នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ វគ្គបណ្តុះ បណ្តាលនេះបានពង្រឹងជំនាញចំណេះដឹង និងឥរិយាបទដល់អ្នកជំនាញ ស្ប៉ា ទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ និងបង្កើនភាពជឿរជាក់ក្នុង អាជីពជាអ្នកផ្តល់ សេវាកម្ម នៅក្នុងវិស័យស្ប៉ា ប្រកបដោយវិជ្ជាជីវៈ ខ្ពស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារវិស័យទេសចរណ៍ កម្ពុជា និងត្រៀមខ្លួនក្នុងការទទួលទេសចរសារជាថ្មី។
វគ្គបណ្តុះបណ្តាល នេះ ពិតជាមានសារៈខាន់ខ្លាំងណាស់ ក្នុងការលើក កម្ពស់វិស័យស្ប៉ា សិក្ខាកាមមានចំណាប់អារម្មណ៍ខ្ពស់ និងបានសំណូម ឱ្យមានវគ្គបណ្តុះបណ្តាលបែបនេះឱ្យបានច្រើន បន្ថែមទៀត ដើម្បីផ្តល់ ឱកាសដល់អ្នកបម្រើការងារនៅក្នុងវិស័យនេះ ទទួលបានចំណេះដឹង និងការទទួលស្គាល់មួយពិតប្រាកដពីក្រសួងទេសចរណ៍។
ឯកឧត្តម ប៉ាក់ សុខុម បានរំលេចពីភាពសកម្ម និងស្នាដៃកម្ពុជា នៅ កម្រិតតំបន់អាស៊ាន ដោយកម្ពុជាទទួលបានការជឿរជាក់ និងទំនុក ចិត្តពីប្រទេសជាសមាជិកអាស៊ាន ឱ្យកម្ពុជាដឹកនាំរៀបចំស្តង់ដាសមត្ថ ភាពអាស៊ានស្ប៉ា និងបន្តរៀបចំកម្មវិធីសិក្សាលម្អិតសម្រាប់មុខជំនាញ ស្ប៉ានេះ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២។ ដោយមានការចូល រួមពីវិស័យឯកជន ក្នុងការពង្រឹងវិស័យនេះ កម្ពុជានឹងអាចក្លាយជា គោលដៅទេសចរណ៍ស្ប៉ាប្រកបដោយភាពទាក់ទាញ និងជឿជាក់ សម្រាប់ទេសចរណ៍ពិភពលោក។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.