មជ្ឈមណ្ឌលអាស៊ាន-ចិន នឹងជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ជំរុញអ្នកវិនិយោគ និងទេសចរចិនមកកម្ពុជាបន្ថែមទៀត

មជ្ឈមណ្ឌលអាស៊ាន-ចិន នឹងជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ជំរុញអ្នកវិនិយោគ និងទេសចរចិនមកកម្ពុជាបន្ថែមទៀត

(ប៉េកាំង)៖ អំឡុងពេលនៃការចូលរួមព្រឹត្តិការណ៍នានា នៃសន្និសីទស្ដីពីការសន្ទនា អំពីអរិយធម៌អាស៊ី ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Dehai អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន ចិន កាលពីរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៩។ ឯកឧត្តមអគ្គលេខាធិការបានអបអរសាទរចំពោះកំណើនសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសការកើនឡើងនៃការវិនិយោគ និងចំនួនទេសចរអន្តរជាតិដ៏ច្រើននាឆ្នាំកន្លងមក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រត្តិរវាងចិន និងកម្ពុជា ដែលបានពង្រឹង និងពង្រីកថែមមួយកម្រិតទៀត។

ឯកឧត្តម ថោង ខុន ក៏បានថ្លែងអំណរគុណដល់មិត្តចិន ជាពិសេសតាមរយៈមជ្ឈមណ្ឌលអាស៊ាន-ចិន ដែលបានសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ក្នុងការផ្សព្វផ្សាយ និងទាក់ទាញទេសចរចិនកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ឯកឧត្តមអគ្គលេខាធិការ ជួយគាំទ្រកម្ពុជាបន្ថែមទៀត ក្រោមខ្លឹមសារនៃសហគមន៍វាសនារួម កម្ពុជា-ចិន ដែលជាស្មារតីនៃកិច្ចសហប្រតិបត្តិការស៊ីជម្រៅថែមមួយកម្រិតទៀត រវាងចិន និងកម្ពុជា ក៏ដូចជាចាប់យកកាលានុវត្តភាពនានា នៃការអភិវឌ្ឍរបស់ចិន ដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងវិថី និងស្មារតីរួមនៃការអភិវឌ្ឍទេសចរណ៍វប្បធម៌អាស៊ី ដែលសន្និសីទស្ដីពីការសន្ទនាអរិយធម៌អាស៊ីបានផ្ដួចផ្ដើមឡើង។

មជ្ឈមណ្ឌលអាស៊ាន-ចិន រីករាយបន្ត និងពង្រីកផែនការសកម្មភាពអនាគតនានារបស់ក្រសួងទេសចរណ៍ ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការថ្មីៗ។ ដោយឡែក ឆ្លើយតបនឹងសំណើកម្ពុជា ចំពោះមុខមជ្ឈមណ្ឌលអាស៊ាន-ចិន នឹងជួយកម្ពុជាលើ៖

* បន្តជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្នុងបណ្ដាញសារព័រមាន តាមក្រុមហ៊ុនឯកជន ជាពិសេសក្នុងព្រឹត្តិការណ៍នានារបស់មជ្ឍមណ្ឌលអាស៊ាន ចិន ។ 
* ផលិតឯកសារផ្សព្វផ្សាយទេសចរណ៍ រៀបចំឲ្យមានដំណើរទស្សនកិច្ចស្វែងយល់របស់អ្នកសារព័តមាន ប្រតិបត្តិករចិន នៅកម្ពុជា ដើម្បីចងក្រងការផ្សព្វផ្សាយ និងរៀបចំកញ្ចប់ទស្សនកិច្ចមកកម្ពុជា។
* ពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្សរួមមាន ការបង្រៀនភាសាចិនដល់មគ្គុទ្ទេសក៍ទេសចណ៍ និងប្រតិបត្តិករនានា ដោយបានឯកភាពរៀបចំវគ្គបណ្ដុះបណ្ដាលលើកទី១ ឆ្នាំនេះ នៅចុងខែឧសភា ខាងមុខ។ 
* ជួយបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជន និងជំរុញឲ្យមានការចុះកម្មសិក្សានៅប្រទេសចិន។
* គាំទ្រការអនុវត្តបន្ថែមទៀត លើសៀវភៅស ស្ដីពី China Ready និងធ្វើឲ្យឯកសារជាយុទ្ធសាស្ត្រនេះអាចឆ្លើយតបនឹងបរិបទនៃកិច្ចសហប្រតិបត្តិការថ្មីៗ។
* ជួយផ្សព្វផ្សាយដល់អ្នកវិនិយោគចិនឲ្យមកវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.