ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរកម្ពុជា នាដើមឆ្នាំ២០២០ នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ធំថ្មីមួយប្រចាំឆ្នាំសម្រាប់តំបន់ឆ្នេរ

ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរកម្ពុជា នាដើមឆ្នាំ២០២០ នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ធំថ្មីមួយប្រចាំឆ្នាំសម្រាប់តំបន់ឆ្នេរ

នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យគណៈប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដឹកនាំដោយលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីការរៀបចំនូវព្រឹត្ដិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ដែលនឹងប្រព្រឹត្ដិទៅនៅថ្ងៃទី០៤ ដល់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នាពេលខាងមុខនេះ។

ក្នុងជំនួបពិភាក្សា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បានគាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំនូវព្រឹត្ដការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ នេះ ទាំងលើផ្នែកបច្ចេកទេសរៀបចំ ការងារសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ និងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្ដរជាតិ។

ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថាព្រឹត្ដិការណ៍នេះ នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ធំថ្មីមួយប្រចាំឆ្នាំសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា ហើយព្រឹត្ដិការណ៍នឹងធ្វើការផ្សព្វផ្សាយទៅដល់ពិភពលោកតាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗនានានៅក្នុងតំបន់ ដែលជាឱកាសដ៏មានតម្លៃសម្រាប់ការផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ដ៏ទាក់ទាញទាំងដែលមានស្រាប់ និងតំបន់ដែលមានសក្ដានុពលទេសចរណ៍នានាក្នុងខេត្ដតំបន់ឆ្នេរសមុទ្រទាំងបួនផងដែរ ដើម្បីឲ្យភ្ញៀវទេសចរបានស្គាល់កាន់តែច្បាស់ និងមកលេងកម្សាន្តនៅតំបន់ឆ្នេរសមុទ្រកម្ពុជាកាន់តែច្រើន៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.