ពិធីបើកការប្រកួតជាផ្លូវការ កីឡាកាយសម្ព័ន្ធនៃស៊ីហ្គេម ២០២៣

ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣--ប្រភេទកីឡាកាយសម្ព័ន្ធនៃស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ត្រូវបានប្រារព្ធ ពិធីបើក ជាផ្លូវការហើយនៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិកជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ បំផុតពីម្ចាស់ផ្ទះកម្ពុជា ចំពោះប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់។

ថ្លែងក្នុងពិធីបើកផ្លូវការ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មានប្រសាសន៍ថា ថ្ងៃនេះ ក្នុងនាមប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ឯកឧត្តមបណ្ឌិត មានកិត្តិយស និងក្តីសោមនស្សរីករាយ ដោយបានចូលរួមពិធីបើកការប្រកួតប្រភេទ កីឡាកាយសម្ព័ន្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលនេះ។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ដែលត្រូវបានរៀបចំឡើងក្រោមម្លប់ដំបូលសន្តិភាព ដឹកនាំដោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបាន កំណត់គោលដៅ និងប្រធានបទរបស់កីឡាជាមូលដ្ឋាន កីឡារស់ក្នុងសន្តិភាព ជាពិសេស ជាកំណត់ត្រាប្រវត្តិសាស្ត្រមួយ សម្រាប់ប្រជាជនកម្ពុជា ដែលបានរងចាំអស់រយៈពេលជាង ៦៤ឆ្នាំកន្លងមកហើយ។ «ខ្ញុំសូមជូនពរឱ្យការប្រកួតកីឡាកាយ សម្ព័ន្ធក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ នាពេលនេះ ឱ្យទទួល បាននូវលទ្ធផលល្អ និងជោគជ័យគ្រប់ៗគ្នា និងសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោលសី ប្រតិភូកីឡា កីឡាករ កីឡាការិនី សូមមានផាសុកភាព ជាមួយនិងភាព សប្បាយរីរាយក្នុងការ ស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ណយ ផាណា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាគូសបញ្ជាក់ថា ប្រភេទកីឡាកាយសម្ព័ន្ធ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ មាន៧ប្រទេសចូលរួមប្រជែងមេដាយ ដោយកាយសម្ព័ន្ធអាស្ទីស្ទិកមាន៨វិញ្ញាសា ដែលត្រូវប្រកួតនៅថ្ងៃទី០៨ ខែឧសភា ចំនួន២វិញ្ញាសា និងថ្ងៃទី០៩ ខែឧសភា បន្ត ៦វិញ្ញាសាទៀត ដោយនឹងធ្វើពិធីបំពាក់មេដាយដល់ម្ចាស់ជ័យលាភី ក្នុងថ្ងៃនីមួយៗលើ វិញ្ញាសាដែលបានបញ្ចប់។

ចំពោះកាយសម្ព័ន្ធអាអេរ៉ូប៊ិកមាន៥វិញ្ញាសា នឹងត្រូវដំណើរការពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣ (សរុប១៣វិញ្ញាសា)។ ដោយឡែកសម្រាប់ចំនួន កីឡាករម្ចាស់ផ្ទះ កម្ពុជាមានចំនួន៦នាក់ សម្រាប់កាយសម្ព័ន្ធអាស្ទីស្ទិក ខណៈកាយសម្ព័ន្ធអាអេរ៉ូប៊ិក ម្ចាស់ផ្ទះ កម្ពុជាមានកីឡាការិនី ៥នាក់ និងកីឡាករ ៤នាក់។

ឯកឧត្តមអគ្គលេខាធិការសង្កត់ធ្ងន់ថា ក្រោយពីកីឡាករកម្ពុជាបានហ្វឹកហាត់ នៅប្រទេសចិនរយៈពេលជាង៧ខែមកនេះ គឺពួកគាត់មានលក្ខណៈប្រែប្រួលច្រើន ក្នុងគុណភាពបច្ចេកទេស។ «យើងដឹងហើយថា ប្រភេទកីឡាកាយសម្ព័ន្ធ ក្នុងអាស៊ីអាគ្នេយ៍ សុទ្ធតែជាប្រទេសដែលខ្លាំងៗ ដែលមានអត្តពលិកជើងឯកពិភពលោក និងជាបេក្ខភាព ជម្រុះកម្រិតកីឡាអូឡាំពិកហ្គេម។ ទោះយ៉ាងនេះក្តី បើទោះក្នុងការប្រកួតស៊ីហ្គេមនេះ ម្ចាស់ផ្ទះកម្ពុជានឹងត្រូវជួប្រកួតជាមួយអត្តពលិកខ្លាំងៗក្តី ក៏យើងនៅតែមានសង្ឃឹមថា អត្តពលិកកម្ពុជានឹងធ្វើបានល្អ ដោយបំណែកកំណត់ត្រាថ្មីផងដែរ»។

ទាក់ទងនឹងមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាលចៅក្រម សម្រាប់ការកាត់ សេចក្តីក្នុង ស៊ីហ្គេម ២០២៣នេះ គឺមានសមាសភាពមកពីបណ្តាប្រទេស ដែលចូលរួមទាំង៧ប្រទេស ក្នុង១ប្រទេសមានចន្លោះពី២នាក់ទៅ៣នាក់ ព្រមទាំងមានការចូលរួមពីមន្ត្រីអាជ្ញាកណ្តាល ជាន់ខ្ពស់ និងនាយកបច្ចេកទេសមកពីសហព័ន្ធកីឡាកាយសម្ព័ន្ធអាស៊ី ខណៈការសម្តេចក្នុង ការផ្តល់ពិន្ទុពីមន្ត្រីបច្ចេកទេសគឺត្រឹមត្រូវយុត្តិធម៌ស្របតាមបច្ចេកទេសពិភពលោកតែម្តង៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.