ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ទើបយើងមានឱកាសរៀបចំពិធីប្រណាំងទូក អបអរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ទើបយើងមានឱកាសរៀបចំពិធីប្រណាំងទូក អបអរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

(បារាយណ៍)៖ នាល្ងាចថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងនាមតំណាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមជាមួយលោកអភិបាលស្រុកបារាយណ៍ ក្នុងពិធីប្រណាំងទូកផ្កាចារ អបអរពិធីបុណ្យភ្ជុំបិណ្ឌ នៅរមណីយដ្ឋានអូរកាច់ ស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ពិធីប្រណាំងទូកនេះមានរយៈពេល ០២ថ្ងៃ (២៧ ២៨ កញ្ញា) ដែលមានទូកចូលរួមចំនួន ១៧ទូក (ឃុំបារាយណ៍ ១៥ទូក និងឃុំឈូកខ្សាច់ ០២ទូក) ក្នុងនោះមានទូកនារី ០១ទូក ជាទូកកិត្តិយស ព្រមទាំងមានប្រជាពលរដ្ឋមកទស្សនាកម្សាន្ត ០២ថ្ងៃនេះ ប្រមាណជាង ៥ពាន់នាក់។

ដោយសារប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ទើបយើងមានឱកាសរៀបចំពិធីប្រណាំងទូកនេះដ៌មហោឡារិក និងសប្បាយរីករាយ ក្រោមម្លប់នៃសន្តិភាព។ ដូច្នេះ ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ប្ដេជ្ញាថែរក្សាការពារសុខសន្តិភាព ស្ថេរភាព ទប់ស្កាត់ចលនាបដិវត្តន៍ពណ៍ និងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ពិសេសគឺការការពារព្រះរាជបល្ល័ង្ករបស់ព្រះមហាក្សត្រនៃយើង ដើម្បីព្រះអង្គគង់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅនាពេលបច្ចុប្បន្ន និងទៅអនាគត។

ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករទូក ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានឧបត្ថម្ភថវិកា ៥,៣០០,០០០ រៀល បន្ថែមជាមួយថវិការបស់ក្រុមការងារចុះជួយឃុំបារាយណ៍ រដ្ឋបាលស្រុក ឃុំ ភូមិ និងសប្បុរសជននានាជាច្រើនទៀត ដោយបានប្រគល់ជូនទូកជ័យលាភី និងទូកចូលរួម ដូចខាងក្រោម៖
• ផែនលេខ១ (០២ទូក) ថវិកា ៧០ ម៉ឺនរៀល x ២ ទូក = ១ លាន ៤០ម៉ឺនរៀល
• ផែនលេខ២ (០២ទូក) ថវិកា ៦០ ម៉ឹនរៀល x ២ ទូក = ១ លាន ២០ម៉ឺនរៀល
• ផែនលេខ៣ (០២ទូក) ថវិកា ៥០ ម៉ឺនរៀល x ២ ទូក = ១ លានរៀល
• ទូកនារី (០១ទូក) ថវិកា ៣៥ ម៉ឺនរៀល
• ទូក ១០ ទៀត (ក្នុង ១ទូក ថវិកា ៣៥ម៉ឺនរៀល) = ៣ លាន ៥០ម៉ឺនរៀល។

គួរកត់សំគាល់ ពិធីប្រណាំងទូកផ្កាចារនេះប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានល្អ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ពិសេសគឺមានការចូលរួមឧបត្ថម្ភ គាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក្រុមការងារចុះជួយឃុំបារាយណ៍ មន្ទីរទេសចរណ៍ខេត្ត មន្ទីររ៉ែ ថាមពលខេត្ត រដ្ឋបាលស្រុក ឃុំ ភូមិ ក្រុមហ៊ុន អាជីវករ និងប្រជាពលរដ្ឋឃុំបារាយណ៍ និងឃុំឈូកខ្សាច់៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.