ប្រតិភូ​គម្រោង​ចិត្ត​ដូច​គ្នា​ដឹកនាំ​ដោយ​លោកស្រី ងួន សូ​នី ជា​ប្រធាន​គម្រោង​កាលពី​ថ្ងៃ​ទី ១២ ខែ​កុម្ភះ ឆ្នាំ​២០១៩​នៅ​ទីស្តីការ​ក្រសួង​ទេសចរណ៍

រាជធានី​ភ្នំពេញ​៖ ប្រតិភូ​គម្រោង​ចិត្ត​ដូច​គ្នា​ដឹកនាំ​ដោយ​លោកស្រី ងួន សូ​នី ជា​ប្រធាន​គម្រោង​កាលពី​ថ្ងៃ​ទី ១២ ខែ​កុម្ភះ ឆ្នាំ​២០១៩​នៅ​ទីស្តីការ​ក្រសួង​ទេសចរណ៍ បាន​ចូលជួប​សម្តែង​ការគួរសម​ព្រមទាំង​រាយការណ៍​ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​អំពី​គោលដៅ​សកម្មភាព ព្រមទាំង​សុំ​ការផ្តល់​អនុសាសន៍​ផងដែរ ពី​លោក​រដ្ឋមន្ត្រី ។​

​លោកស្រី ងួន សូ​នី បានឲ្យដឹងថា គម្រោង​ចិត្ត​ដូច​គ្នា​ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៦ ដោយ​យុវជន​ស្មគ្រ័ចិត្ត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ជាមួយ​ក្រុម​យូ​អិន​អាយ និង​ក្រុម​ហ្គូ​ហ្ក​ល ខេ​ម​បូឌា ។ លោកស្រី​បញ្ជាក់​ថា នៅ​ឆ្នាំ​បង្កើត​ដំបូង​គម្រោង​ចិត្ត​ដូច​គ្នា បាន​បង្កើត​កម្មវិធី​មួយ​គឺរ​ត់ ដើម្បី​មនុស្សធម៌ ដែល​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​កោះ​ពេជ្រ ដោយ​មាន​អ្នក ចូលរួម​ប្រមាណ​ជាង​២០០០​នាក់ ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​អង្គការ​ដ្រា​ម៉ាណា និង​អង្គការ​ផ្ទះ បាយ​កុមារ ។​

​លោកស្រី​បន្ត​ថា បន្ទាប់​ពី​កម្មវិធី​ទី​១​ទទួលបាន​ជោគជ័យ​គម្រោង​ចិត្ត​ដូច​គ្នា​បានរៀបចំ កម្មវិធី​មួយទៀត​គឺ​កម្មវិធី « ដើម្បី​សង្គមជាតិ​យើង​អាច​ធ្វើបាន » ដែល​ផ្តល់​ឱកាស​ដល់​សិស្ស និស្សិត​តាម​វិទ្យាល័យ សាកលវិទ្យាល័យ​ចូលរួម​ប្រកួតប្រជែង​នូវ​គម្រោង​ដែល​ពួកគាត់​បង្កើត ឡើង ហើយ​កម្មវិធី​នេះ​ក៏​ទទួលបាន​ជោគជ័យ​ផងដែរ ។​

​លោកស្រី ងួន សូ​នី បាន​ថ្លែងឲ្យដឹងថា កម្ម​វិធី​ទី​៣​គឺ « រត់​ដើម្បី​គ្រូ » ដើម្បី​ប្រមូល​ថវិកា ជួយ​ដល់​សមាគម​បុគ្គលិក​សិក្សា​ខ្មែរ​ដែល​ប្រមូលប្តុំ​ដោយ​លោកគ្រូ​អ្នកគ្រូ ​ដែល​ចូល​និវត្តន៍​រួមទាំង លោកគ្រូ​អ្នកគ្រូ​ផ្សេង​ទៀត​ដែល​កំពុង​បំពេញ ​ការងារ​ខាង​វិស័យ​អប់រំ ។ លោកស្រី​ប្រធាន​ក៏បាន ឲ្យដឹង​ដែរថា ចំពោះ​គម្រោង​ទី​៤​គឺ​កម្មវិធី « ដើម្បី​សង្គមជាតិ​យើង​អាច​ធ្វើបាន » រដូវ​កាល​ទី​២ ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើឡើង​នៅពេល​ខាងមុខ ។ ដូច្នេះ​ទើប​ក្រុមយុវជន​គម្រោង​ចិត្ត​ដូចគ្នា​បាន ស្នើសុំ​ចូល​សម្តែង​ការគួរសម​និង​សុំ​ផ្តល់​ការ ណែនាំ​និង​ផ្តល់​អនុ​ស្សាស​ពី​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ព្រោះថា រាល់​កម្មវិធី​ដែល​រៀបចំ​ដោយ​គម្រោង​ចិត្ត​ ដូច​គ្នា​ផ្តោតជាសំ ខាន់​លើ​វិស័យ​ទេស ច​រណ៍ ហើយ​ទទួលបាន​ការគាំទ្រ​និង​ចូលរួម​ពី​ស្រទាប់​យុវជន​កម្ពុជា ។​

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​សម្តែង​នូវ​ការគាំទ្រ ចំពោះ​រាល់​កម្មវិធី​ជា បន្តបន្ទាប់​របស់​គម្រោង​ចិត្ត​តែ​មួយ​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ដោយ​កម្ម​វិធី​ភាគច្រើន ផ្តោត​លើ​វិស័យ​ទេសចរណ៍ ។ លោក​ក៏​បាន​លើកទឹកចិត្ត​ដល់​ក្រុម យុវជន​គម្រោង​ចិត្ត​តែ​មួយ​បន្ត ការងារ​របស់​ខ្លួន​បន្តទៀត សំខាន់​ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ការផ្សព្វផ្សាយ​ អភិវឌ្ឍន៍​វិស័យ​ទេសច​រ ណ៍ ។​

​ឯកឧត្តម រដ្ឋមន្ត្រី​បាន​ថ្លែងថា កម្ពុជា​មាន​តំបន់​ទេសចរណ៍​ជាច្រើន ហើយ​ពោរពេញ​ដោយ សក្តានុពល សំខាន់​ទេសចរណ៍​វប្បធម៌​និង​ធម្មជាតិ​ឬ​អេកូ​ទេសចរណ៍​ដែល​យើង​កំពុង​តែ​ខិតខំ​កែច្នៃ​និង​ធ្វើយ៉ាងណា​ឲ្យ​តំបន់​ទាំងនោះ​ក្លាយជា​តំបន់​ទេសចរណ៍​ដែល​ស្អាត​និង​បៃតង ។ ឯកឧត្តម​បញ្ជាក់ថា បច្ចុប្បន្ន​នេះ​ក្រៅពី​គោលដៅ​ទេសចរណ៍​វប្បធម៌​យើង​ក៏​កំពុង​តែ​ខិតខំ​ជម្រុញ​គោលដៅ​អេកូ​ទេស ចរណ៍ និង​វិស័យ​ទេសចរណ៏​ម្ហូបអាហារ ក្នុងនោះ ការ​បង្កេី​ត ស្តង់ដា​វិថី​ម្ហូប​អហារ food street ថែម​ទៀត ។​

​បច្ចុប្បន្ន​នេះ​នៅលើ​ពិភពលោក​ភ្ញៀវទេសចរ​ប្រមាណ​ជាង​៥០% ចូលចិត្ត​តំបន់​ទេសចរណ៍​វប្បធម៌ ខណ​ដែល​ប្រមាណ​ជាង​៣០%​ចូលចិត្ត​ចំពោះ​ទេសចរណ៍​ធម្ម ជាតិ ឬ​អេកូ​ទេសចរណ៍​ក្នុងពេល​ដែល​ប្រទេស​កម្ពុជា​យើង​ក៏​មាន​សក្តានុពល​ខ្លាំង​លើ​អេកូ​ទេសចរ ណ៍​នេះ​ផង​ដែរ ។​

​ទន្ទឹម​នោះ​យើង​ក៏​កំពុងអភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍​ជាច្រើន ដើម្បី​ប្រែក្លាយ​តំបន់​នោះ ឲ្យទៅជា​តំបន់​ទេសចរណ៍​សំខា​ន់ និង​ទាក់ទាញ​បំផុត​ដូចជា​គោលដៅ​ទេសចរណ៍​នៅ​ភូមិភាគ ឥ​សាន្ត តំបន់​និរតី និង​តំបន់​ខាងជើង​ប្រទេស​ជា​ដើម ដែល​សុទ្ធសឹង​ជា​តំបន់​ដែល​ប្រកបដោយ សក្តានុពល​ខ្ពស់​ខាង​វិស័យ​ទេសចរណ៍ ។

​ដូច្នេះ ឯកឧត្តម​មន្ត្រី អំពាវនាវ​ដល់​ក្រុមការងារ និង​យុវជន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ចាប់​យក​និន្នាការ​ថ្មី​នៃ​បច្ចេកវិទ្យា ពិ សេស​គឺ​ទស្សនាទាន smart city និង smart tourism ព្រម​ជាមួយ​ការ​បន្ត​ចូលរួម​អភិរក្ស ផ្សព្វផ្សាយ​និង​អភិវឌ្ឍន៍​តំបន់​ទេស ចរណ៍​នៅ​ទូទាំង​ប្រទេស សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត ៕​