បំពេញតាមសំណូមពររបស់ពលរដ្ឋ ឯកឧត្តម ថោង ខុន ផ្ដល់ជូនអគារសិក្សា១ខ្នង នៅស្រុកតាំងគោក ហើយថ្ងៃនេះត្រូវបានបញ្ចុះបឋមសិលាជាផ្លូវការ

បំពេញតាមសំណូមពររបស់ពលរដ្ឋ ឯកឧត្តម ថោង ខុន ផ្ដល់ជូនអគារសិក្សា១ខ្នង នៅស្រុកតាំងគោក ហើយថ្ងៃនេះត្រូវបានបញ្ចុះបឋមសិលាជាផ្លូវការ

(ភ្នំពេញ)៖ ដើម្បីបំពេញតាមសំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលកំពុងមានភាពខ្វះខាតនូវអគារសិក្សារៀនសូត្រ និងដើម្បីចូលរួមអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងនោះ ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ បានផ្ដល់ជូននូវអគារសិក្សាថ្មីមួយខ្នងដល់សាលាបឋមសិក្សាឧទុម្ពរ ស្ថិតនៅភូមិឧទ្ទម្ពរ ឃុំស្រឡៅ ស្រុកតាំងគោក។

នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ថោង ខុន ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា នៅសាលាបឋមសិក្សាឧទុម្ពរដោយផ្ទាល់ផងដែរ ដែលមានមន្ត្រីរាជការ កម្លាំងសមត្ថកិច្ច ក្រុមការងារមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួមជិត៤០០នាក់។ អគារសិក្សា១ខ្នង មាន៦បន្ទប់ ប្រក់ស័ង្កសីនេះ នឹងចំណាយរយៈពេលសាងសង់ប្រមាណ ៧ខែ ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ២០២០។

នាឱកាសអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាខាងលើ ឯកឧត្តម ថោង ខុន បានលើកឡើងថា ថវិកាដែលឧបត្ថម្ភដល់ការសាងសង់អគារសិក្សាថ្មីនេះ គឺជាថវិការបស់លោកផ្ទាល់ផង និងជាជំនួយឧបត្ថម្ភរបស់សប្បុរសជនមួយចំនួនទៀតផង។

ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ក្រោមពន្លឺនៃនយោបាយឈ្នះឈ្នះ និងផ្លែផ្កានៃសន្តិភាព បានធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនមកដល់សព្វថ្ងៃ ហើយកម្ពុជាក៏បានធ្វើសមាហរណកម្មទៅក្នុងតំបន់ និងពិភពលោក ដោយស្មើមុខស្មើមាត់ ស្មើសិទ្ធិ និងស្មើភាពនៅលើឆាកអន្តរជាតិ។

កម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុង២ទសវត្សរ៍ចុងក្រោយនេះ។ អត្រានៃភាពក្រីក្របានធ្លាក់ចុះមកនៅរង្វង់ ១០% នាពេលបច្ចុប្បន្ន។ ចំណូលមធ្យមសម្រាប់មនុស្សមា្នក់បានកើនដល់ ១,៥៦៣ដុល្លារ នៅឆ្នាំ២០១៨។

ឯកឧត្តមបានបញ្ជាក់ថា រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាកំពុងផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកជាសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្ម។ កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ថោង ខុន ក៏បានលើកឡើងពីសភាពការណ៍នយោបាយថ្មីៗ ដែលបានកើតឡើងក្នុងសង្គមកម្ពុជាផងដែរ។ លោកថែមទាំងអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំឱ្យចាញ់បោកពួកជនអគតិមួយចំនួន ដែលព្យាយាមប្រើគ្រប់ឧបាយកលបោកប្រាស់ប្រជាពលរដ្ឋឱ្យប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តមក៏បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋខិតខំបង្កបង្កើនផលកសិកម្ម ដំណាំ ស្រែចម្ការរបស់ខ្លួនឱ្យបានកាន់តែច្រើន ពិសេសគឺដំណាំស្រូវ ពីព្រោះភាគីមិត្តចិនបានព្រមព្រៀងទិញអង្ករពីកម្ពុជាជាច្រើនម៉ឺនតោន។

ឯកឧត្តមបានលើកទឹកចិត្តឱ្យសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីចាប់យកឱកាសការងារជាច្រើនដែលកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារបច្ចុប្បន្ន និងទៅថ្ងៃអនាគត ក្នុងនោះលោកក៏បានលើកឡើងពីតម្រូវការការងារក្នុងវិស័យទេសចរណ៍ ដែលកំពុងមានតម្រូវការខ្ពស់ពីមួយទៅមួយឆ្នាំផងដែរ។

ឯកឧត្តមបានលើកឡើងទៀតថា ឱកាសការងារទាំងនេះ កើតឡើងដោយសារបរិយាកាសនៃការដឹកនាំរបសរាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន ដែលប្រកបតាមគន្លងប្រជាធិបតេយ្យ មានសុខសន្តិភាព ស្ថិរភាពនយោបាយ មានទំនាក់ទំនងការបរទេសល្អជាមួយអន្តរជាតិ ធ្វើឱ្យអន្តរជាតិទទួលស្គាល់ គាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ថោង ខុន បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ រដ្ឋបាលស្រុក ឃុំ ភូមិ កម្លាំងសមត្ថកិច្ចមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងដូចនេះថា៖
* ត្រូវមានគោលជំហរស្មារតីរឹងមាំ និងមានភាពជឿជាក់ និងទុកចិត្តចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។
* បន្តខិតខំការងារបង្កបង្កើនផលស្រូវ ដំណាំ ចម្ការ និងមុខរបរ ដើម្បីបង្កើនជីវភាព និងសេដ្ឋកិច្ចគ្រួសារ។
* ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងជួយគ្នាទៅវិញទៅមក។
* មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចត្រូវខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព។
* ចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល។

នាឱកាសនោះ ឯកឧត្តម ថោង ខុន ក៏បានឧបត្ថម្ភថវិកាដល់រដ្ឋបាលឃុំស្រឡៅចំនួន ៥០ម៉ឺនរៀល លោកគ្រូអ្នកគ្រូចំនួន ២៦នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល សិស្សានុសិស្សចំនួន ១៤០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ២ក្បាល ប៊ិច ២ដើម ព្រមទាំងប្រជាពលរដ្ឋចូលរួមប្រមាណ ៣២០នាក់ ក្នុងម្នាក់ទទួលបានក្រមា ១ និងថ្នាំពេទ្យ TIFY ៣បន្ទះ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.