ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៤ខែមេសា ទទួលបានភ្ញៀវជាង៣១ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នាចុងសប្តាហ៍ ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបមានចំនួន៣១៤,០៨១នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន២៩៦,០៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨,០៣៩នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦០,៧៤១នាក់
* ខេត្តកំពត ៤១,៣៦៤នាក់
* ខេត្តបាត់ដំបង ៣៨,១១២នាក់
* រាជធានីភ្នំពេញ ៣៥,០៦៤នាក់
* ខេត្តកែប ២៦,៩២៦នាក់
* ខេត្តសៀមរាប ២៥,៤១៣នាក់
* ខេត្តពោធិ៍សាត់ ១៧,០៤៤នាក់។
ចរន្តភ្ញៀវនាចុងសប្តាហ៍កន្លងមក នៅតែមានចំនួនច្រើនធៀបនឹងចុងសប្តាហ៍ធម្មតាដែលពុំមានពិធីបុណ្យជាតិ ដែលមានចំនួនជាមធ្យមក្នុងចន្លោះ ២០-២៥ម៉ឺននាក់ ខណៈដែលចុងសប្តាហ៍កន្លងមក ភ្ញៀវសរុបមានប្រមាណ៣២ម៉ឺននាក់។
សរុបរយៈពេល២សប្តាហ៍ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ភ្ញៀសរុបមានចំនួនប្រមាណ៦៤ម៉ឺននាក់ ខណៈដែលអំឡុងពេល៣ថ្ងៃចូលឆ្នាំនិង ថ្ងៃអាទិត្យ ភ្ញៀវសរុបមានចំនួនប្រមាណ៥.១៧លាននាក់ទូទាំងប្រទេស។
ខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កែប និងកំពត រួមជាមួយគោលដៅទេសចរណ៍នៅភាគពាយព្យនៃខេត្តសៀមរាប បាត់ដំបង និងពោធិ៍សាត់ គឺជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរនាចុងសប្តាហ៍កន្លងមក៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.