ទេសចរណ៍ព្រះពុទ្ធសាសនា ទេសចរណ៍ម្ហូបអាហារ និងទេសចរណ៍បើកបរដោយខ្លួនឯង ត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងក្នុង ACMECS និងតំបន់ CLMV

ទេសចរណ៍ព្រះពុទ្ធសាសនា ទេសចរណ៍ម្ហូបអាហារ និងទេសចរណ៍បើកបរដោយខ្លួនឯង ត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងក្នុង ACMECS និងតំបន់ CLMV

(ឈៀងរ៉ៃ)៖ នៅក្នុងកិច្ចប្រជុំអន្តរជាតិពាក់ព័ន្ធនឹងវិស័យទេសចរណ៍ចំនួន២ នៅប្រទេសថៃ វិស័យទេសចរណ៍ព្រះពុទ្ធសាសនា ទេសចរណ៍ម្ហូបអាហារ និងទេសចរណ៍បើកបរដោយខ្លួនឯង ត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងនៅក្នុងតំបន់ ACMECS និងតំបន់ CLMV។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ការយកចិត្តទុកដាក់ទាំងនេះ ត្រូវបានលើកឡើងក្នុងប្រជុំលើកទី៤ នៃរដ្ឋមន្ត្រីទេសចរណ៍ ACMECS (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy) ដែលរួមមានប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម និងកិច្ចប្រជុំលើកទី៥ នៃរដ្ឋមន្ត្រីទេសចរណ៍ CLMV (កម្ពុជា ឡាវ ភូមា និងវៀតណាម) ដឹកនាំដោយឯកឧត្តម ខុន រដ្ឋមន្ត្រីទេសចរណ៍ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ។

រដ្ឋមន្ត្រីទេសចរណ៍ខាងលើបានលើកឡើងថា ប្រទេសសមាជិកទាំងអស់មានសក្តានុពលផ្នែកព្រះពុទ្ធសាសនា ម្ហូបអាហារប្រកបលក្ខណៈពិសេស បង្ហាញអំពីអរិយធម៌ វប្បធម៌ ការរស់នៅស្រដៀងៗគ្នា ដែលកត្តាទាំងនេះគឺជាភាពទាក់ទាញទេសចរដ៏សំខាន់ ឆ្លើយតបនឹងនិន្នាការទេសចរណ៍បច្ចុប្បន្ន ព្រមទាំងចូលរួមដល់ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាកេរដំណែលរបស់មនុស្សជាតិផងដែរ។

ទន្ទឹមនឹងនេះ ប្រទេសជាសមាជិកមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលតភ្ជាប់គ្នាទៅវិញទៅមករវាងប្រទេស ACMEC និង CLMV បានកាន់តែប្រសើរ ដែលនឹងអាចចូលរួមជំរុញវិស័យទេសចរណ៍បើកបរដោយខ្លួនឯង (Self-Driving Tour) កាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតបនឹងនិន្នាការទេសចរណ៍សកលលោក ដោយការបើកបរដោយខ្លួនឯង ឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀតកំពុងតែពេញនិយម។

រដ្ឋមន្ត្រីទេសចរណ៍ ACMEC ក៏បានអបអរសាទរកំណើនទេសចរអន្តរជាតិ មកទស្សនាប្រទេសជាសមាជិក ឆ្នាំ២០១៨ កើនដល់ ៦៧.៧១លាននាក់ ក្នុងអត្រា ១០.៦១% ហើយក្នុងគោលដៅជំរុញកំណើនទេសចរមកកាន់តំបន់ ឲ្យកាន់តែច្រើនថែមទៀត រដ្ឋមន្ត្រីទេសចរណ៍ ACMECS បានអនុម័តដាក់ចុះផែនការសកម្មភាព នៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ACMECS ឆ្នាំ២០១៩-២០២៣ ដោយផ្ដោតលើសកម្មភាពសំខាន់ៗមានដូចជា (១) ការផ្សព្វផ្សាយ និងសិក្សាទីផ្សារ (២) ការតភ្ជាប់ផលិតផលទេសចរណ៍ (៣) ការផ្លាសប្ដូរព័ត៌មានស្ដីអំពីទេសចរណ៍ (៤) ការបង្កើតផលិតផលថ្មី (៥) ការអភិវឌ្ឍធនធានមនុស្ស (៦) សុវត្ថិភាពទេសចរណ៍ (៧) ការជំរុញការចូលរួមរបស់វិស័យទេសចរណ៍។

ដោយឡែក ឆ្នាំ២០១៨ តំបន់ CLMV បានទទួលទេសចរអន្តរជាតិ ២៩.៤៤លាននាក់ ក្នុងកំណើន ១៣.៩៦% ក្នុងទេសចរណ៍ផ្ទៃក្នុង CLMV (Intra-CLMV Traveler) មាន ២.៥៨លាននាក់ ស្នើនឹង ៩% នៃទេសចរអន្តរជាតិសរុប។

រដ្ឋមន្ត្រីទេសចរណ៍ CLMV ក៏បានឯកភាពគ្នាបន្តជំរុញការផ្សព្វផ្សាយ «ប្រទេសបួន គោលដៅតែមួយ» ឲ្យបានកាន់តែខ្លាំងថែមទៀត ដោយបានដាក់ចុះនូវផែនការសកម្មភាព នៃកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ឆ្នាំ២០១៩-២០២១ ក្នុងនោះរួមមានសកម្មភាពសំខាន់ ដូចជា៖ 
១៖ ការសម្រួលការធ្វើដំណើរក្នុងតំបន់
២៖ ការកសាងសមត្ថភាព
៣៖ ជំរុញការចូលរួមពីភាគីឯកជន និងប្រជាពលរដ្ឋមូលដ្ឋាន
៤៖ ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មី 
៥៖ ជំរុញសុវត្ថិភាពទេសចរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.