ទូតហ្វីលីពីនចប់អាណត្តិ សន្យាជួយពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងកីឡាជាមួយកម្ពុជា ទោះប្ដូរទៅប្រទេសដទៃក៏ដោយ

ទូតហ្វីលីពីនចប់អាណត្តិ សន្យាជួយពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងកីឡាជាមួយកម្ពុជា ទោះប្ដូរទៅប្រទេសដទៃក៏ដោយ

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនផុតអាណត្តិនៅកម្ពុជា ឯកឧត្តម Christopher B. Montero បានសន្យាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថានឹងនៅតែជួយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវិស័យកីឡារវាងកម្ពុជា-ហ្វីលីពីន ទោះបីលោកត្រូវរដ្ឋាភិបាលហ្វីលីពីនប្ដូរទៅធ្វើអគ្គរដ្ឋទូត នៅប្រទេសផ្សេងទៀតក៏ដោយ។

ការប្ដេជ្ញាចិត្តរបស់ឯកឧត្តម Montero យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងពេលជួបជម្រាបលាឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ នាសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ លោកបញ្ជាក់ថា បន្ទាប់ពីបញ្ចប់បេសកកម្មនៅកម្ពុជា លោកនឹងត្រូវរដ្ឋាភិបាលហ្វីលីពីនផ្លាស់ទៅធ្វើជាឯកអគ្គរដ្ឋទូត នៅប្រទេសព្រុយណេដារូសាឡឹម។

ក្នុងពេលបំពេញបេសកកម្មនៅកម្ពុជាជាង៤ឆ្នាំមកនេះ ឯកឧត្តមអគ្គរដ្ឋទូតហ្វីលីពីន បានមើលឃើញពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ ហើយអគារខ្ពស់ៗក៏កាន់តែផុសត្រដែតឡើងច្រើនទៅៗ។

ឯកឧត្តមក៏បានកោតសរសើរពីការរីកចម្រើនលើវិស័យទេសចរណ៍កម្ពុជាផងដែរ ដោយកម្ពុជា-ហ្វីលីពីនបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធ ក្នុងនោះកម្ពុជា-ហ្វីលីពីនក៏បានភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Philippines Airline ដែលបាននិងកំពុងហោះត្រង់ទៅមក ភ្នំពេញ-ម៉ានីល ក្នុងមួយអាទិត្យ ៥ជើង បន្ថែមពីលើកិច្ចប្រតិបត្តិការហោះហើរមួយអាទិត្យ ៤ជើង ម៉ានីល-សៀមរាប របស់ក្រុមហ៊ុនអាកាសចរណ៍សេប៊ូប៉ាស៊ីហ្វិក។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើដល់ឯកឧត្តម Montero សូមជួយជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហ្វីលីពីនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពិសេសលើវិស័យទេសចរណ៍ និងវិស័យកីឡា។

ពាក់ព័ន្ធនឹងវិស័យកីឡានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដាំតាមរយៈឯកឧត្តមអគ្គរដ្ឋទូត Montero សូមអញ្ជើញកីឡាករពិភពលោករបស់ហ្វីលីពីន ម៉ានី ប៉ាហ្គីអ័វ ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាហ្វីលីពីនផងនោះ សូមមកទស្សនកិច្ចនៅប្រទេសកម្ពុជាសាជាថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជាមួយគ្នាបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងឱកាសដែលហ្វីលីពីនទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅចុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជាក៏នឹងដឹកនាំក្រុមអត្តពលិករបស់ខ្លួនចំនួន ៣៧ប្រភេទកីឡា ចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ហើយការហោះហើរត្រង់ភ្នំពេញ-ម៉ានីល នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រតិភូកីឡាកររបស់កម្ពុជា។

ពិសេសជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើដល់លោកអគ្គរដ្ឋទូត Montero ជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាដល់ភ្ញៀវទេសចរនៅប្រទេសទីបី ដែលលោកនឹងផ្លាស់ទៅបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតថ្មី នាពេលអនាគតនោះ។

ឆ្លើយតបនឹងសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តមអគ្គរដ្ឋទូត Montero បានទទួលនូវសំណើនេះយ៉ាងពេញចិត្ត ហើយនឹងនាំសារនៃការអញ្ជើញលោក ម៉ានី ប៉ាហ្គីអ័វ ជូនដំណឹងដល់សភាហ្វីលីពីនផងដែរ។

អ្វីដែលឯកឧត្តមអគ្គរដ្ឋទូតហ្វីលីពីនជក់ចិត្ត ក្នុងរយៈពេលបំពេញបេសកកម្មនៅកម្ពុជាជាង៤ឆ្នាំមកនេះ គឺការរីកចម្រើនរបស់កម្ពុជាទាំងផ្នែកសង្គម-សេដ្ឋកិច្ច និងតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់កម្ពុជា ព្រមទាំងពេញចិត្តនឹងការទទួលបដិសណ្ឋារកិច្ច និងទំនាក់ទំនងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទៀតផង៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.