ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បើកសិក្ខាសាលាស្តីពីការពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរ

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បើកសិក្ខាសាលាស្តីពីការពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរ

(ក្រចេះ) នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩៖ ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តក្រចេះ សហការជាមួយអគ្គស្នងការនគបាលជាតិ បានបើកសិក្ខាសាលាស្តីពី “ការពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរ” ក្រោមអធិបតីភាពឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ ខាំ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងឧត្តមសេនីយ៍ទោ ហឿង សំអុល អនុប្រធាននាយកដ្ឋាននគបាលទេសចរណ៍ នៅសាលប្រជុំសណ្ឋាគារ ហ៊រ ប៊ុន្នី ខេត្តក្រចេះ ព្រមទាំងមានមានការចូលរួមពីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត នគបាលមានសមត្ថកិច្ច សាលាក្រុង ក្រុមប្រឹក្សាសង្កាត់ ប្រតិបត្តិករទេសចរណ៍ យុវជនស្រលាញសន្តិភាព យុវជន ស.ស.យ.ក និងសិស្សនិស្សិត សរុមប្រមាណ ១២៣នាក់។

សិក្ខាសាលានេះមានគោលបំណងដើម្បីពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើការងារបដិសណ្ឋារកិច្ចភ្ញៀវទេសចរ ព្រមទាំងផ្សព្វផ្សាយ និងពង្រឹងបញ្ហាសន្តិសុខ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពទេសចរក្នុងខេត្តឲ្យបានល្អប្រសើរ ជាពិសេសការចូលរួមសហការពីផ្នែកឯកជន អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពទេសចរតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងគោលដៅទេសចរណ៍នានាក្នុងខេត្តក្រចេះ។

ឯកឧត្តម ហោ សារុន មានប្រសាសន៍ថា ដើម្បីទទួលបានភ្ញៀវទេសចរឲ្យបានកាន់តែច្រើន ជាយុទ្ធសាស្រ្ត គឺត្រូវធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ តាមរយៈការបង្កើតឲ្យមានផលិតផលថ្មីៗ និងប្រកបដោយភាពឆ្លាតវៃ ស្អាតបៃតង់ និងរក្សាសុខសុវត្ថិភាពទេសចរឲ្យបានល្អប្រសើរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.