ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដើម្បីជួបក្រុមបាល់ទះជម្រើសជាតិ​ឥណ្ឌូណេស៊ី ខណៈឈ្នះក្រុមជម្រើសជាតិថៃ ៣សិតទល់២

ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ -- បន្ទាប់ពីយកឈ្នះក្រុមបាល់ទះជ្រើសជាតិថៃ ៣សិតទល់នឹង២សិត ក្រុមបាល់ទះជម្រើសជាតិ​កម្ពុជាបានឡើងដល់វគ្គផ្តាច់ព្រ័ត្រដោយត្រូវជួបជាមួយក្រុមបាល់ទះជម្រើសជាតិឥណ្ឌណេស៊ីដើម្បីដណ្តើមយកលេខ១(មេដាយមាស) និងលេខ២(មេដាយប្រាក់)។  

ការប្រកួតរវាងក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្រុមបាល់ទះជម្រើសជាតិថៃនេះ ធ្វើឡើងនាយប់ថ្ងៃទី០៧ ខែឧសភា​ ឆ្នាំ២០២៣ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក​កម្ពុជា។

ការប្រកួតរវាងក្រុមទាំងនេះបានធ្វើការវាយបកគ្នាយ៉ាងស្វិតស្វាញ រហូតដល់៥សិត។ ការប្រកួតក្នុង​សិតទី១ ក្រុមបាល់ទះជម្រើសជាតិថៃ បានយកឈ្នះក្នុងពិន្ទុ ២៥ ទល់ ១៨  សិតទី២ ក្រុមថៃយកឈ្នះ ២៥ទល់២១។ ចំណែកសិតទី៣ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា​យកឈ្នះក្រុមបាល់ទះជម្រើសជាតិថៃ ក្នុងពិន្ទុ២៥ទល់២១  សិតទី៤ ក្រុមកម្ពុជាយកឈ្នះ ២៥ទល់១៦  និងសិតទី៥ ដែលមានត្រឹមតែ១៥គ្រាប់ គឺក្រមបាល់ទះកម្ពុជាយកឈ្នះ ក្រុម​បាល់ទះថៃ ក្នុងពិន្ទុ ១៥ទល់១០។  

ជាមួយនឹងការសង្កេតជាក់ស្តែងឃើញថាក្រុមបាល់ទះជម្រើសជាតិកម្ពុជាចាប់សេវាចេញពីក្រុមជម្រើសជាតិថៃហាក់ដូចជាពិបាក និងធ្វើមិនសូវបានល្អ ដែលធ្វើឱ្យការផ្តល់បាល់ទៅ​ឱ្យស្មាត់ចែកបាល់ពិបាកផងដែរ។ ប៉ុន្តែក្រុមបាល់ទះជម្រើសជាតិកម្ពុជានៅតែធ្វើ​បានល្អ​ដោយបាំងជាប់ប៉ារាស់ ក្នុងការវាយពីក្រុមជម្រើសជាតិថៃបានច្រើនគ្រាប់។ 

សម្រាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាដែលឈ្នះ ក្រុមបាល់ទះជម្រើសជាតិថៃ នឹង​ត្រូវប៉ះជាមួយក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី ដើម្បីប្រកួតប្រជែងយកចំណាត់ថ្នាក់​លេខ ១ និងលេខ ២។​ ចំពោះក្រុមបាល់ទះជម្រើសជាតិថៃ​ដែលចាញ់នឹងប៉ះជាមួយក្រុម​ជម្រើស​ជាតិ​រៀតណាមដើម្បីប្រកួតយកចំណាត់ថ្នាក់លេខ ៣  និងលេខ៤ ។ 

សូមជម្រាបជូនថា ការប៉ះគ្នារវាងក្រុមបាល់ទះជម្រើសរើសជាតិកម្ពុជា​ជាមួយក្រុម​បាល់​ទះ​ជម្រើសជាតិថៃនេះ​បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាចាញ់ក្រុមជម្រើសជាតិដែលគ្រប់​គ្រង​មេដាយមាសច្រើនជាងគេចំនួន១១ លើក របស់ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣សិតជាប់ៗ​គ្នា ដោយសិត ទី១ ក្រុមឥណ្ឌូណេស៊ីយកឈ្នះដោយពិន្ទុ ២៥ ទល់១៨  សិតទី២ ២៥ទល់២១ និង​​សិតទី៣ ២៥ទល់១៦ ។  ចំណែកក្រុមបាល់ទះជម្រើសជាតិរៀតណាមវិញ​បានយកឈ្នះ​ក្រុម​បាល់ទះ​ជម្រើស​ជាតិមីយ៉ាន់ម៉ា ៣សិតទល់០ ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.