គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បានប្រគល់​ស្លាក​ជ័យលាភី​ទីក្រុង​ស្អាត​លើក​ទី​២ ដល់​ក្រុង ខណ្ឌ​

គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បានប្រគល់​ស្លាក​ជ័យលាភី​ទីក្រុង​ស្អាត​លើក​ទី​២ ដល់​ក្រុង ខណ្ឌ​។ ពិធី​ប្រគល់​នេះ​ធ្វេី​ឡេីង​ក្នុងឱកាស​កិច្ចប្រជុំគ​ណៈ​កម្មាធិការជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត ត្រៀម​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ ក្រោម​ប្រធានបទ "​ទីក្រុង​ស្អាត​៖ ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​" កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​។​