ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក្រើនរំលឹកទៅភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ត្រូវបន្តយកចិត្តទុកដាក់បម្រើការងារក្នុងវិស័យ ព្រោះនៅតែមានភ្ញៀវដើរទស្សនា

(ភ្នំពេញ)៖ សាជាថ្មីម្ដងទៀត ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសក្រើនរំលឹកទៅដល់មន្ត្រីគ្រប់ផ្នែកដែលចំណុះក្រោមក្រសួងទេសចរណ៍ ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ ត្រូវបន្តយកចិត្តទុកដាក់លើការទទួលបដិសណ្ឋារកិច្ច ការផ្ដល់សេវាកម្មនានាដល់ភ្ញៀវទេសចរ ក៏ដូចជាការងារដទៃទៀតក្នុងវិស័យនេះឱ្យបានល្អថែមទៀត ខណៈចលនាទេសចរផ្ទៃក្នុងប្រទេសនៅតែបន្តមានរៀងរាល់ថ្ងៃ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា នៅក្នុងសប្តាហ៍ទី២ ខែមីនានេះ ប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុងប្រមាណជាង ១៩ម៉ឺននាក់ នៅតែបន្តដើរទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជា។

ឯកឧត្ដមបានអះអាងថា ដោយអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល គ្រប់រាជធានី-ខេត្តមិនមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ព្រឹត្តិការណ៍សាសនា ឬការប្រគុំតន្ត្រីទេសចរណ៍អ្វីទៀតឡើយ។ ជារៀង
រាល់ថ្ងៃពិសេសនៅចុងសប្តាហ៍ ប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុងនៅតែធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្រុមតូចៗ និងលក្ខណៈបុគ្គលពិសេសសយុវជនក៏នៅតែបន្តដំណើរកម្សាន្តទៅកាន់តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ផ្សងព្រេង តំបន់ឆ្នេរសមុទ្រ-កោះ និងគោលដៅទេសចរណ៍នានានៅក្នុងខេត្តរបស់ខ្លួនជាធម្មតា។

ឯកឧត្ដមបានថ្លែងយ៉ាងដូច្នេះថា «តាមរបាយការណ៍របស់មន្ទីទេសចរណ៍រាជធានី-ខេត្ត បានបង្ហាញថា ចន្លោះពីថ្ងៃទី៩-១៥ ខែមីនា មានប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុងដើរកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍នានាប្រមាណជាង ១៩ម៉ឺននាក់»។

យោងតាមសភាពការណ៍នេះ ក្រសួងទេសចរណ៍ក្រើនរំលឹកណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ចំពោះទេសចរផ្ទៃក្នុង ដោយត្រូវបន្តពង្រឹងគុណភាពសេវាកម្ម ផលិតផលទេសចរណ៍ អនាម័យ ម្ហូបអាហារ និងសុវត្ថិភាពភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍ទាំងអស់ឲ្យបានល្អប្រសើរ ជាពិសេសនៅតាមរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍នានា។

ក្រៅពីនោះក៏ត្រូវបន្តជំរុញការការបណ្តុះបណ្តាលបុគ្គលិក និងប្រជាសហគមន៍នៅតាមទីតាំងផ្ទាល់ ដោយបំបែកជាក្រុមតូចៗ និងអាចរៀននៅក្នុងបរិវេណរមណីយដ្ឋាន និងសហគមន៍ និងត្រូវអង្គុយឃ្លាតគ្នាយ៉ាងតិច២ម៉ែត្រ ដោយផ្តោតលើជំនាញចាំបាច់នានា ដូចជា ផ្នែកម្ហូបអាហារ និងភេសជ្ជៈ ការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ ការផ្តល់សេវាប្រកបដោយគុណភាព ព្រមជាមួយការអប់រំអំពីវិធានការបង្ការជំងឺខូវីដ-១៩ ដែលក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍បានដាក់ចេញ សំដៅធ្វើយ៉ាងណាប្រែក្លាយវិបត្តិជាឱកាស និងសម្រាប់ត្រៀមខ្លួនទទួលភ្ញៀវទេសចរនៅពេលវិបត្តិនេះកន្លងផុតទៅ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.