ក្រសួងទេសចរណ៍ រកឃើញរមណីយដ្ឋានទេសចរណ៍គំរូឆ្នាំ២០១៩ ចំនួន២៦

ក្រសួងទេសចរណ៍ រកឃើញរមណីយដ្ឋានទេសចរណ៍គំរូឆ្នាំ២០១៩ ចំនួន២៦

(ភ្នំពេញ)៖ ឆ្លងកាត់ការវាយតម្លៃចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ ដោយផ្អែកទៅលើគោលការណ៍ណែនាំស្តីពី រមណីយដ្ឋានទេសចរណ៍គំរូ ក្រសួងទេសចរណ៍ បានរកឃើញជយលាភីរមណីយដ្ឋានទេសចរណ៍គំរូហើយ សម្រាប់ឆ្នាំ២០១៩នេះ ក្នុងនោះមានចំនួន២៦រមណីយដ្ឋាន។

រមណីយដ្ឋានទេសចរណ៍គំរូទាំង២៦នោះ រួមមាន៖
១. តំបន់វិស្សមកាលទេសចរណ៍តាមមាត់សមុទ្រតារាសាគរ ខេត្តកោះកុង
២. ឧទ្យានជាតិព្រះមនុវង្ស «បូកគោ» ខេត្តកំពត
៣. រមណីយដ្ឋានទេសចរណ៍ «វីគិរីរម្យផាញរីសត» ខេត្តកំពង់ស្ពឺ
៤. រមណីយដ្ឋានទេសចរណ៍ «វិមានលំហែទ្រផាលែស» ខេត្តកែប
៥. រមណីយដ្ឋានទេសចរណ៍ «ប្រាសាទបាសាក់» ស្វាយរៀង
៦. រមណីយដ្ឋានទេសចរណ៍ «ភ្នំព្រះរាជទ្រព្យ» ខេត្តកណ្ដាល
៧. រមណីយដ្ឋានទេសចរណ៍ «ឡូរីជើងភ្នំបាណន់» ខេត្តបាត់ដំបង
៨. រមណីយដ្ឋានទេសចរណ៍ «គិរីរម្យ» ខេត្តកំពង់ស្ពឺ
៩. រមណីយដ្ឋានទេសចរណ៍ «ភូមិវប្បធម៌» ខេត្តសៀមរាប
១០. តំបន់វិស្សមកាលទេសចរណ៍ «ឆ្នេរមាស់ឆ្នេរប្រាក់» ខេត្តព្រះសីហនុ
១១. រមណីយដ្ឋានទេសចរណ៍ «រ៉ករ៉ូយ៉ាល់» ខេត្តកែប
១២. ឧទ្យានធម្មជាតិទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី
១៣. រមណីយដ្ឋានទេសចរណ៍ «ទឹកធ្លាក់ច្រកល្អៀង» ខេត្តពោធិ៍សាត់
១៤. រមណីយដ្ឋានទេសចរណ៍ «កោះកេរ» ខេត្តព្រះវិហារ
១៥. រមណីយដ្ឋានទេសចរណ៍ «អូររមីស» ខេត្តមណ្ឌលគិរី
១៦. រមណីយដ្ឋានទេសចរណ៍ «សួនស្នេហ៍ជនបទ» ខេត្តបន្ទាយមានជ័យ
១៧. រមណីយដ្ឋានទេសចរណ៍ «ភូមិខ្មែររីសត» ខេត្តតរនគិរី
១៨. រមណីយដ្ឋានទេសចរណ៍ «សុធីស៍ផិបភើរហ្វាម» ខេត្តកែប
១៩. រមណីយដ្ឋានទេសចរណ៍ «ចំការកាហ្វេ» ខេត្តមណ្ឌលគិរី
២០. រមណីយដ្ឋានទេសចរណ៍ «បឹងសំរឹទ្ធិ» ខេត្តកំពង់ធំ
២១. រមណីយដ្ឋានកសិទេសចរណ៍ម្រេច «ឡាផ្លេនថេសិន» ខេត្តកំពត
២២. រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ
២៣. រមណីយដ្ឋានទេសចរណ៍ «ហាន់ជ័យបាមប៊ូរីសត» ខេត្តកំពង់ចាម
២៤. រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង ខេត្តឧត្តរមានជ័យ
២៥. រមណីយដ្ឋានទេសចរណ៍ «បឹងលំកុដ្ឋ» ខេត្តរតនគិរី
២៦. រមណីយដ្ឋានទេសចរណ៍ «ស្កាយលែនរីសត» ខេត្តកណ្ដាល។

ក្នុងសិក្ខាសាលាបូកសរុបស្ដីពី ការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី៣ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដល់កិត្តយសអញ្ជើញប្រគល់ពាន់រង្វាន់ជូនម្ចាស់ និងតំណាងរមណីយដ្ឋានទេសចរណ៍គំរូទាំង២៦នោះ ប្រកបដោយក្ដីសោមនស្ស ជាមួយអនុសាសន៍ល្អៗមួយចំនួន សម្រាប់ឱ្យរមណីយដ្ឋានទេសចរណ៍នានាយកទៅអនុវត្តបន្តទៅមុខទៀត សំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។

ផ្អែកលើគោលការណ៍ណែនាំស្តីពី រមណីយដ្ឋានទេសចរណ៍គំរូ ក្រុមការងារបានចុះវាយតម្លៃទៅតាមគោលដៅរៀងៗខ្លួន ដោយចាប់ផ្តើមពីការប្រជុំជាមួយម្ចាស់ ឬអ្នកគ្រប់គ្រងរមណីយដ្ឋាន ការផ្ទៀងផ្ទាត់ឯកសារតម្រូវ និងការចុះពិនិត្យទីតាំងជាក់ស្តែង។

សម្រាប់ឆ្នាំ២០១៩នេះ មានបេក្ខភាពចូលរួមចំនួន ៥៣ មកពី ២២រាជធានី-ខេត្ត ហើយចំនួននេះមានការកើនឡើងធៀបនឹងការប្រលងប្រណាំងឆ្នាំ២០១៨ ដែលមានបេក្ខភាពចូលរួមត្រឹមតែ ៤៥បេក្ខភាព មកពី ២៣រាជធានី-ខេត្តប៉ុណ្ណោះ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.