ក្រសួងទេសចរណ៍សម្រេចដាក់ចេញវិធានសុវត្ថិភាព និងក្រមប្រតិបត្តិពិសេសសម្រាប់អាជីវកម្មទេសចរណ៍ធំៗ ៤ ក្នុងដំណាក់កាល និងក្រោយកូវីដ១៩

(ភ្នំពេញ)៖ ដើម្បីចូលរួមដល់ការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ និងបន្ទាប់ពីបានពិគ្រោះពិភាក្សាយ៉ាងល្អិតល្អន់ជាមួយក្រសួងសុខាភិបាល និងផ្នែកឯកជនរួចមក ក្រសួងទេសចរណ៍បានសម្រេចដាក់ចេញនូវប្រកាសស្ដីពី វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អនុវត្តន៍ក្នុងអាជីវកម្មធំៗចំនួន ៤។
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អង្គប្រជុំបានបង្ហាញពីប្រភេទនៃអាជីវកម្មសេវាកម្មទេសចរណ៍ទាំង ៤ នោះរួមមាន៖
* អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍
* អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍
* អាជីវកម្មសេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក ផ្លូវគោក
* អាជីវកម្មរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍។
ក្នុងវិធានសុវត្ថិភាពទេសចរណ៍ទាំងនេះក៏មានការកំណត់នូវលក្ខខណ្ឌជាច្រើន ក្នុងនោះមានលក្ខខណ្ឌតម្រូវចាំបាច់ដោយខានពុំបាន និងលក្ខខណ្ឌជម្រើសដែលអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវរៀបចំបំពេញតាមលក្ខខណ្ឌកំណត់។
ក្នុងករណីដែលមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ខាងលើមិនបានបំពេញនូវលក្ខខណ្ឌតម្រូវទេនោះ អាចនឹងប្រឈមនឹងការព្យួរអាជ្ញាបណ្ណទេសចរណ៍មួយរយៈ ប៉ុន្តែក្នុងករណីដែលបានបំពេញនូវលក្ខខណ្ឌតម្រូវបានល្អ បន្ថែមដោយលក្ខខណ្ឌជម្រើសមួយចំនួនទៀត អាចនឹងបានទទួលនូវបណ្ណបញ្ជាក់ និងលិខិតសរសើរ (Label) ទទួលស្គាល់គុណភាពសេវាកម្មក្នុងដំណាក់កាល Covid-19 ពីក្រសួងទេសចរណ៍ ដែលអាចបិទបង្ហាញផ្សព្វផ្សាយជាសាធារណៈ ឬចុះផ្សាយក្នុងបណ្តាញសង្គម និងគេហទំព័ររបស់ក្រសួងទេសចរណ៍បាន។
ជាមួយនឹងការដាក់ចេញឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិខាងលើ ក្រសួងទេសចរណ៍ក៏ដាក់ចេញនូវសេចក្តីណែនាំ «អ្វីដែលគួរធ្វើ និងអ្វីមិនគួរធ្វើ» សម្រាប់វិស័យទេសចរណ៍ក្នុងដំណាក់កាលកូវីដ១៩ នេះជាភាសាខ្មែរ និងភាសាបរទេសផងដែរ។
បើតាមឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ប្រកាសស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អនុវត្តន៍នេះនឹងត្រូវប្រកាសផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.