ក្រសួងទេសចរណ៍ប្រគល់ពានដល់ភោជនីយដ្ឋាន និងសណ្ឋាគារ ដែលអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារីបានល្អ ឆ្នាំ២០១៩-២០២០

ក្រសួងទេសចរណ៍ប្រគល់ពានដល់ភោជនីយដ្ឋាន និងសណ្ឋាគារ ដែលអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារីបានល្អ ឆ្នាំ២០១៩-២០២០

(កំពង់ចាម)៖ ក្រសួងទេសចរណ៍បានប្រារព្ធធ្វើពិធីប្រគល់ពានបរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន នៅក្រុងកំពង់ចាម ដែលបានអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារីបានល្អ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ហេង វន្នី អភិបាលរងខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។

លោក ហោ សារុន បានថ្លែងថា ដើម្បីឈ្នះពានបរិស្ថានគ្មានផ្សែងបារី អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម ត្រូវគោរពតាមលក្ខខណ្ឌចំនួន ៦ចំណុចដូចជា៖

*ទី១៖ មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នៅកន្លែងរបស់ខ្លួន ទោះក្នុងទម្រង់ណាក៏ដោយ
*ទី២៖ ត្រូវតាំងបង្ហាញ ឬលក់តែបារីដែលមានសារព្រមានសុខភាព ជារូបភាព និងជាភាសាខ្មែរ ដែលមានទំហំ ៥៥%បោះពុម្ពនៅផ្នែកខាងលើនៃផ្ទៃសំខាន់ទាំងពីរ នៃកញ្ចប់ផលិតផលថ្នាំជក់ *ទី៣៖ អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នាំជក់បានតែមួយកញ្ចប់ក្នុងមួយម៉ាក់នៅកន្លែងលក់ ឬតូបលក់ ឬក្នុងហាងលក់ផលិតផលថ្នាំជក់មួយប៉ុណ្ណោះ ហើយទូ ឬសម្ភារៈតាំងបង្ហាញត្រូវមានពណ៌ត្នោត លាត និងមានទំហំមិន លើសពីពីរពាន់សង់ទីម៉ែត្រការ៉េ (២០០០ ស.ម២)
*ទី៤៖ ត្រូវបិទស្លាកសញ្ញាហាមជក់បារីនៅកន្លែងមើលឃើញច្បាស់
*ទី៥៖ មិនត្រូវដាក់តាំង ឬបង្ហាញប្រដាប់នោះក្រញ៉ូមបារីនៅក្នុងកន្លែងរបស់ខ្លួន ទោះក្នុងទម្រង់ ទំហំ និងប្រភេទណាក៏ដោយ
*ទី៦៖ ត្រូវបង្គាប់ឲ្យអ្នកជក់បារីទៅជក់ខាងក្រៅ បើអ្នកជក់មិនគោរពតាម ត្រូវសហការជាមួយសមត្ថកិច្ចមូលដ្ឋានដើម្បីចាត់វិធានការបន្ត។

លោកបន្តថា ចំពោះម្ចាស់អាជីវកម្មទាំងឡាយណាដែលមិនបានគោរពតាមតាមលក្ខខណ្ឌទាំង៦ ខាងលើនេះ ក្រសួងទេសចរណ៍មិនផ្តល់ ឬបន្តអាជ្ញាបណ្ណជូនឡើយ ហើយថែមទាំងប្រឈម មុខនឹងការផាកពិន័យថែមទៀតផង។

លោកអនុរដ្ឋលេខាធិការបានបញ្ជាក់ថា «ការអនុវត្តបរិស្ថានគ្មានផ្សែងបារី បានផ្តល់ផលប្រយោជន៍យ៉ាងធំធេង ដល់អ្នកគ្រប់គ្រង ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន
ព្រមទាំងបុគ្គលិក និងអតិថិជនដែលមកប្រើប្រាស់សេវាកម្មផ្ទាល់ទទួលបានសុខ ភាពល្អ និងចំណេញថវិកា»។

ជាងនេះទៀត ការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរនៅតាមរមណីយដ្ឋានផ្សេងៗ និងតំបន់ទេសចរណ៍ ធ្វើអោយភ្ញៀវទេសចរណ៍ទទួលបាននូវផាសុខភាព ពេលមកទស្សនា ដែលនេះជាសក្តានុពលក្នុងការបង្កើនចំណូលជាតិតាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍។

គូសបញ្ជាក់ផងដែរថា តាមការស្រាវជ្រាវដែលធ្វើឡើងដោយកម្មវិធីអភិវឌ្ឍន៍អង្គ ការសហប្រជាជាតិ អង្គការសុខភាពពិភព លោក និងលេខាធិការដ្ឋាននៃអនុសញ្ញាត្រួតពិនិត្យ ថ្នាំជក់ បានរកឃើញថា ប្រជា ពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់។

លើសពីនេះទៀត ការប្រើប្រាស់ថ្នាំជក់បណ្តាលអោយខាតបង់ទឹកប្រាក់ប្រមាណ ៦៤៩ លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង៣% នៃGDP របស់កម្ពុជា។ ដូច្នេះគោលការណ៍បរិស្ថានគ្មានផ្សែងបារី គឺជាយន្តការដ៏មានប្រសិទ្ធភាព និងប្រសើរបំផុត ក្នុងការផ្តល់សុខមាភាពប្រជាជន លើកម្ពស់សេដ្ឋកិច្ចជាតិ និងប្រែក្លាយកម្ពុជា អោយទៅជាប្រទេសគ្មានផ្សែងបារីនៅឆ្នាំ២០២៥ តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជំនួបជាមួយលោកវេជ្ជបណ្ឌិត តាកេស្ស៊ី កាសៃ នាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី២៦ ខែសីហា នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.