ក្រសួងណែនាំមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តប្រកាស និងសេចក្តីណែនាំ ដែលបានធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត

ក្រសួងណែនាំមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តប្រកាស និងសេចក្តីណែនាំ ដែលបានធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ បានបើកសិក្ខាសាលាពង្រឹងសមត្ថភាព ក្នុងការអនុវត្តប្រកាស និងសេចក្តីណែនាំ ដែលបានធ្វើប្រតិភូកម្ម ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ដល់មន្ត្រីក្រោមឱវាទក្រសួង ក៏ដូចជាមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ក្រោមអធិបតីភាពលោក នួន សុមេធ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។

នាឱកាសនោះ លោក នួន សុមេធ បានឱ្យដឹងថា ឆ្នាំ២០១៨ គឺជាឆ្នាំទី២ នៃផែនការអនុវត្ត៣ឆ្នាំ ដំណាក់កាលទី៣ (ផ.អ.៣-៣) ដែលជាដំណាក់កាលចុងក្រោយ នៃការអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (២០១១-២០២០)។

លោកបានបន្តថា អនុវត្តតាមកម្មវិធីថ្នាក់ជាតិនេះ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរហូតមកដល់បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍ ដែលមានគណៈកម្មាធិការមួយ និងមានលេខាធិការដ្ឋាន គ.ជ.អ.បក្រសួង ជាយន្តការដឹកនាំអនុវត្តផ្ទាល់លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យទេសចរណ៍ ទទួលបានលទ្ធផលជាបន្តបន្ទាប់ដូចខាងក្រោម៖

១៖ បានរៀបចំបញ្ជីមុខងារចម្បង និងមុខងាររង ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

២៖ បានធ្វើការពិនិត្យឡើងវិញនូវមុខងារ ដែលនឹងត្រូវផ្ទេរទៅឱ្យថ្នាក់ក្រោមជាតិ ព្រមជាមួយការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាអនុវត្តនូវមុខងារដែលនឹងត្រូវផ្ទេរទៅឱ្យថ្នាក់ក្រោមជាតិ។

៣៖ បានដំណើរការផ្ទេរនូវមុខងារដូចតទៅ៖
* បានធ្វើប្រតិភូកម្មការគ្រប់គ្រង មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ឱ្យទៅរដ្ឋបាលរាជធានី-ខេត្ត។
* បានធ្វើប្រតិភូកម្មការគ្រប់គ្រងអាជីវកម្មទេសចរណ៍ ឱ្យទៅរដ្ឋបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
* បានធ្វើប្រតិភូកម្មការគ្រប់គ្រងអាជីវកម្មទេសចរណ៍ ឱ្យទៅរដ្ឋបាលខេត្តកែប។
* បានធ្វើប្រកាស និងសេចក្តីណែនាំរបស់ក្រសួង ស្តីពីការធ្វើប្រតិភូកម្មមុខងារផ្តល់សេវាទេសចរណ៍ ឱ្យទៅរដ្ឋបាលរាជធានី-ខេត្ត។

លោកអនុរដ្ខលេខាធិការបានបន្តឱ្យដឹងថា ទន្ទឹមការអនុវត្តអនុក្រឹត្យលេខ ១៨ ក្រសួងនឹងពិនិត្យលើការផ្ទេរមុខងារផ្តល់សេវាទេសចរណ៍ជាដំណាក់កាលៗ ជូនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាបន្តទៀតស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីបានរួមចំណែកក្នុងការផ្តល់សេវានេះបានទាន់ពេលវេលា តម្លាភាព គណនេយ្យភាព និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកបានបន្ថែមថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ក្រសួងទេសចរណ៍បានធ្វើសិក្ខាសាលាផ្សព្វផ្សាយប្រកាស និងសេចក្តីណែនាំស្តីពីការធ្វើប្រតិភូកម្មមុខងារផ្តល់សេវាទេសចរណ៍ឱ្យទៅរដ្ឋបាលរាជធានី-ខេត្ត ដែលមានសមាសភាពពាក់ព័ន្ធបានចូលរួម គឺអភិបាលរងរាជធានី-ខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ នាយករដ្ឋបាលរាជធានី-ខេត្ត ប្រធាន-អនុប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.