សំបុត្រឥតគិតថ្លៃត្រូវបានផ្តល់ជូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស សម្រាប់ចូលពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ការផ្តល់សំបុត្រសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ចូលទស្សនាពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បាននឹងកំពុងដំណើរការនៅស្តង់ផ្តល់ជូនសំបុត្រឥតគិតថ្លៃ ដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣ ពេលព្រឹក ចាប់ពីម៉ោង ៨:៣០នាទី ដល់ ១១:៣០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង ២:៣០នាទី ដល់ ៥:៣០នាទីល្ងាច។
បច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរដែលរស់នៅ ធ្វើការ និងរៀនសូត្រ នៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ចិន និងបណ្តាប្រទេសផ្សេងៗ បានចុះឈ្មោះ និងបានមកយកសំបុត្រ ដោយផ្ទាល់ ឬតាមរយៈបងប្អូន សាច់ញាតិ មិត្តភក្ដិដែលរស់នៅក្នុងប្រទេស។
សម្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស សូមបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ www.overseaskhmer2023.com
សូមប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស អញ្ជើញចូលរួមទស្សនាពិធីបើក និងពិធីបិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ឱ្យបានច្រើនកុះករ ស្របតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសមកលេងស្រុកកំណើត ដើម្បីបានឃើញពីការអភិវឌ្ឍជាក់ស្ដែងនៅកម្ពុជា។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.