កម្ពុជារៀបចំការប្រកួតកីឡាវាយកូនគោលនៅតារាសាគរ ខេត្តកោះកុង នាឱកាសវេទិកាទេសចរណ៍អាស៊ាន២០២២

(កោះកុង)៖ នាឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ម្ចាស់ផ្ទះកម្ពុជាបានរៀបចំការប្រកួតកីឡាវាយកូនគោលនៅរមណីយដ្ឋានតារាសាគរ ខេត្តកោះកុង។
ការប្រកួតនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដែលជាការប្រកួតមិត្តភាពអន្តរជាតិ ដោយមានការចូលរួមពីរដ្ឋមន្ត្រីនិងតំណាងរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ឧត្តមមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គទូតមួយចំនួន ព្រមទាំងអភិបាលខេត្តមួយចំនួនផងដែរ។
ថ្លែងនាឱកាសប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានសម្ដែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូជាតិ-អន្តរជាតិ ដែលបានចូលរួមក្នុងកម្មវិធីប្រកួតកីឡាវាយកូនគោលនៅលើទឹកដីខេត្តកោះកុងនាពេលនេះ។
លោកស្រីអភិបាលខេត្តក៏បានផ្សព្វផ្សាយពីគោលដៅទេសចរណ៍សុវត្ថិភាពនៅខេត្តកោះកុង ដែលជាខេត្តមានសក្ដានុពលលើវិស័យទេសចរណ៍ និងមានភាពកក់ក្ដៅ ដោយរាជរដ្ឋាភិបាលបានសម្រេចការចាក់វ៉ាក់សាំងជូនប្រជាជនក្នុងខេត្តបានស្ទើរ១០០ភាគរយ ពិសេសគឺគោលដៅរមណីយដ្ឋានតារាសាគរនេះ និងគោលដៅជាច្រើនទៀត។
ជាមួយគ្នានោះដែរ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការរៀបចំការប្រកួតកីឡាវាយកូនគោលនៅរមណីយដ្ឋានតារាសាគរ ខេត្តកោះកុង នាពេលនេះ គឺដើម្បីអបអរសាទរនាឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដោយគ្រប់ការរៀបចំព្រឹត្តិការណ៍ ATF គឺតែងតែមានការរៀបចំការប្រកួតកីឡាវាយកូនគោលរៀងរាល់ដងផងដែរ។
សូមជម្រាបថា បន្ទាប់ពីការប្រកួតកីឡាវាយកូនគោលមិត្តភាពនេះ គណៈកម្មការបានរកឃើញអ្នកឈ្នះពានរង្វាន់កិត្តិយសតាមរយៈក្រុមបច្ចេកទេសការប្រកួតកីឡាវាយកូនគោល ក្នុងនោះរួមមានជ័យលាភី Gross Score Winner បានទៅលើលោក ង្វៀន ចាងខាញ់ (Nguyen Trang Khanh) និងជ័យលាភី Net Score Winner បានទៅលើលោក ស៊ន វ៉ាន់វៀត (Doan Van Viet)។ ក្រៅពីនោះក៏មានការប្រគល់ពានរង្វាន់កិត្តិយសដល់ថ្នាក់ដឹកនាំជាតិ និងអន្តរជាតិផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.