ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា
ព្រះរាជាណាចក្រ​អច្ឆរិយ
Blog
Multimedia
​តំបន់ទេសចរណ៍
Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
រាជធានីភ្នំពេញ
Overcast
27°C
Feels Like: 27°C
Currency Exchange
1 EUR ≈ 5,426.58 KHR
1 USD ≈ 4,049.99 KHR
Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism
Email Facebook Twitter Share ThisShareThis

អ្នកចូលទស្សនា

ម្សិល​មិញ
:
3,422
ថ្ងៃនេះ
:
751
សរុប
:
2,667,524
 

​ប្រាសាទ​អង្គរធំ​

ខេត្តសៀមរាប - ព័ត៌មានទូទៅ

កសាងៈ ចុង​សតវត្សរ៍​ទី​១២-​ដើម​សតវត្សរ៍​ទី​១៣
​សាសនាៈ ព្រះពុទ្ធ​
​ព្រះមហាក្សត្រៈ ជ័យវរ្ម័ន​ទី​៧
​រចនាប័ទ្មៈ បាយ័ន​
​ប្រាសាទអង្គរធំ​ជា​កន្លែង​ដែង​ទេសចរ​ចូល​ចិត្ត​ទៅ​ទស្សនា​បំផុត​។ ប្រាសាទ​នេះ​បាន​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​១២​ដល់​ដើម​សតវត្សរ៍​ទី​១៣​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។ ប្រាសាទ​នេះ​មាន​ទីតាំង​​នៅ​ចម្ងាយ ១.៦​គីឡូម៉ែត្រ​ខាងជើង​អង្គរវត្ត ដែល​មាន​ទីសក្ការៈ​មួយចំនួន​ចាប់ពី​ដើម​សម័យ​ក៏​ដូចជា​ប្រាសាទ​ដែល​បាន​កសាងឡើង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន និង​អ្នក​ស្នង​តំណែង​ពី​ព្រះអង្គ​។​
​ទីក្រុង​ដ៏​រឹងមាំ​អង្គរធំ មាន​ក្រឡា​ផ្ទៃ ៩​គីឡូម៉ែត្រ​ការ៉េ គឺ​ជា​ទីក្រុង​ចុងក្រោយ​និង​មាន​អាយុកាល​យូរ​ជាង​គេ​នៃ​អាណាចក្រ​ខ្មែរ​ដែល​បាន​កសាងឡើង​ដោយ​ព្រះមហាក្សត្រ​ដ៏​អស្ចារ្យ​របស់​សម័យអង្គ​រ​គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ (​គ្រង​រាង​ពី​ឆ្នាំ​១១៨១-១២០១)​។​
​ចំណុច​កណ្ដាល​គឺ​ប្រាសាទ​បាពួន អង្គរធំ​មាន​ជញ្ជាំង​របង​ព័ទ្ធជុំវិញ​កម្ពស់​៨​ម៉ែត្រ និង​មាន​ប្រវែង​១២​គីឡូម៉ែត្រ​និង​ព័ទ្ធ​ដោយ​គូ​ទឹក​ដែល​មាន​ទទឹង​១០០​ម៉ែត្រ​។ ទីក្រុង​នេះ​មាន​ក្លោងទ្វារ​ធំ មួយ​នៅ​កំផែង​ជើង ខាងលិច និង​ភាគខាងត្បូង ហើយ​ក្លោងទ្វារ​អំពីរ​ទៀត​នៅ​កំផែង​ខាងកើត​។ នៅមុខ​ក្លោងទ្វារ​ធំ​នី​មួយៗ​មាន​រូបចម្លាក់​ដ៏​ធំ​នៃ​ទេវតា​៥៤​អង្គ (​នៅ​ខាងឆ្វេង​ផ្លូវ​ដើរ​) និង​ទេព្រក្ស​៥៤ (​នៅ​ខាងស្ដាំ​ផ្លូវ​ដើរ​) ជា​ហេតុការណ៍​ដែល​ដកស្រង់​ចេញពី​រឿង​កូរ​សមុទ្រ​ទឹកដោះ​ដែល​បាន​បង្ហាញ​យ៉ាង​ល្បីល្បាញ​នៅ​អង្គរវត្ត​។ នៅ​ចំ​កណ្ដាល​នៃ​ជញ្ជាំង​ដែល​មាន​ព័ទ្ធរបង គឺជា​ទីសក្ការៈ​ដ៏​សំខាន់​បំផុត​របស់​ទីក្រុង បូក​រួម​ទាំង​ប្រាសាទបាយ័ន ប្រាសាទ​បាពួន ព្រះរាជដំណាក់​ស្ដេច ប្រាសាទ​វិមានអាកាស និង​លានជល់ដំរី​។

សាលរូបភាព