ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា  
ព្រះរាជាណាចក្រ​អច្ឆរិយ
  • ចាប់ពី ថ្ងៃ​អាទិត្យ ទី06 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អង្គារ ទី08 ខែកញ្ញា ឆ្នាំ2015: PATA Travel Mart 2015
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី10 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​សៅរ៍ ទី12 ខែកញ្ញា ឆ្នាំ2015: International Travel Expo HCMC (ITE HCMC) 2015
  • ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015: ទិវាប្រកាសរដ្ឋធម្មនុញ្ញ
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អាទិត្យ ទី27 ខែកញ្ញា ឆ្នាំ2015: JATA Travel Showcase 2015
 
Blog
Multimedia

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា​ចាប់ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ  រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។

| បន្ត
មុខម្ហូបរបស់​កម្ពុជា

​ប្រហុក​ខ្ទិះ​

ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង | បន្ត

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
5,410
ថ្ងៃនេះ
:
1,607
សរុប
:
2,812,306
 

សុន្ទរ​កថារបស់ឯក​ឧ​ត្ដម​បណ្ឌិត​ ​ថោង​ ​ខុន​ នាឳកាសពិធី​ប្រគល់​មេដាយ​ឆ្នើមដល់​សិស្ស​ជ័យលាភី​PSE ក្នុង​ការ​ប្រកួត​​ជំនាញ​អាស៊ានឆ្នាំ​២០១២​

សុន្ទរ​កថា​របស់​
ឯក​ឧ​ត្ដម​បណ្ឌិត​ ​ថោ​ង​ ​ខុន​ ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ​អ្នក​ជំនាញ​ទេសចរណ៍
នាឳកាសពិធី​ប្រគល់​មេដាយ​ឆ្នើមដល់​សិស្សជ័យលាភី​PSE ក្នុង​ការ​ប្រកួត​​ជំនាញ​អាស៊ានឆ្នាំ​២០១២​ នៅ​ទីក្រុង​យ៉ាកាតា ​ប្រទេសឥណ្ឌូនេស៊ី
ថ្ងៃ​ទី​១០ ខែ​មករា​ ​ឆ្នាំ​២០១៣ នៅ​សាលា​សណ្ឋាគារPSE
​រាជធានី​ភ្នំពេញ​

  • - លោក ពិន សារពេជ្ញនាយក​កម្ម​វិធី​នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ
  • - ឯក​ឧត្ដម​ ​ ​លោក​ ​លោក​ស្រី​ ​អ្នក​នាង​កញ្ញា​ ​ភ្ញៀវ​កិត្ដិ​យស​ជាតិ​ ​អន្តរ​ជាតិ​ ​ ​ជា​ទី​មេត្រី​!

ជាបឋម​ ​តាង​នាម​ឱ្យ​ក្រសួង​ទេសចរណ៍​ ​គណៈកម្មាធិការជាតិ-​អ្នក​ជំនាញ​ទេសចរណ៍ និង​រូប​ខ្ញុំ​ផ្ទាល់​ ​ខ្ញុំ​សូម​សំដែងសេចក្ដី​សប្បាយ​រីក-រាយ និង​អំណរគុណ​ចំពោះ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃកុមារ(PSE) និង​សាលា​សណ្ឋាគារ​PSE ដែល​បាន​អញ្ជើញរូប​ខ្ញុំចូលរួម​កម្មវិធី​ប្រគល់​មេដាយ​ឆ្នើម​ដល់​សិស្ស​ជ័យលាភីរបស់​ខ្លួន នា​ឳកាស​​នៃ​ការ​ប្រកួត​ជំនាញ​អាស៊ាន​​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២​នៅ​ទីក្រុង​យ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី​ កន្លង​ទៅ។

​​​ ខ្ញុំ​សូម​សំដែង​នូវ​ការ​កោត​សរសើរ​ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹកនាំ​ទាំង​អស់​នៃ​​សាលា​សណ្ឋាគារ​ ​PSEដែល​បាន​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​សាលា​ ​កម្ម​វិធី​សិក្សា​ ​ ​ដោយ​បាន​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​ក្រសួង​ទេសចរណ៍​ គណៈកម្មាធិការ​ជាតិ​អ្នក​ជំនាញទេសចរណ៍​ និង​ភាគីពាក់ព័ន្ធជាតិ​ និង​អន្តរជាតិ សំដៅចូល​រួម​ក្នុង​ការ​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជី​វៈ​ទេសចរណ៍​ដល់​យុវជនកម្ពុជា ចូលរួម​អភិវឌ្ឍវិស័យ​ទេសចរណ៍​ និង​កាត់​បន្ថយ​ភាព​ក្រីក្រនៅកម្ពុជា។

សមិទ្ធផលថ្ងៃ​នេះ បញ្ជាក់​កាន់​តែ​ច្បាស់​ថែម​ទៀត​អំពី​គុណភាព​នៃ​ការ​បណ្ដុះ​បណ្ដាល​របស់​សាលា​សណ្ឋាគារPSE ដែល​អាច​បំពេញ​បាន​នូវ​កម្រិត​ស្តង់​ដាបណ្ដុះបណ្ដាល​ជាតិ និង​អន្តរជាតិ​តាម​រយៈ​ជោគជ័យ សិស្ស​របស់​ខ្លួន​ក្នុង​​ការ​ប្រកួត​ជំនាញ​អាស៊ានឆ្នាំ២០១២​ផ្នែក​ធ្វើ​ម្ហូបនេះ។​​

ឯក​ឧត្ដម​ ​លោក​ ​លោក​ស្រី​ ​អ្នក​នាង​កញ្ញា

បច្ចុប្បន្ន​ ​ប្រទេស​កម្ពុ​ជា​ ​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិតរបស់​ ​សម្ដេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្ត្រីនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​កម្ពុ​ជាបាន​ទទួល​សុខ​ ​សន្តិ​ភាព​ ​ស្ថេ​រ​ភាពនយោបាយ​ ​ដែល​ជា​មូល​ដ្ឋាន​នៃ​ការ​​អភិវឌ្ឍ​លើ​គ្រប់​វិ​ស័​យ​។ ​ក្នុង​នោះ​វិ​ស័​យ​ ទេសចរណ៍​ក៏​ទទួល​បាន​នូវ​ការ​រី​ចំ​រើ​ន​ដ៏​ខ្លាំងក្លា​ផង​ដែ​រ​។​

ទេសចរណ៍​កម្ពុ​ជា​ ​ដែល​ជា​ទេសចរណ៍​ ​វប្ប​ធម៌​ ​និង​ធម្ម​ជាតិ​ ​ត្រូវ​បាន​ចាត់​ទុកជា​ ​មាស​បៃតង​ ​និង​ជា​វិ​ស័​យ​អាទិ​ភាព​មួយ​ក្នុង​ចំណោម​វិ​ស័​យ ​អាទិ​ភាព​នានា​ ​ចូល​រួម​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ​សង្គម​ ​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ នៅ​កម្ពុ​ជា​ ​តាម​រ​យៈ​ការ​បង្កើតការងារ​ដល់​ប្រជា​ជន​ ​បង្កើត​ចំណូល​ដល់​ជាតិ​ ​ការ​លើក​តម្កើង​វប្ប​ធម៌​ ​និង​ការ​ថែ​រក្សា​ប​រិ​ស្ថា​ន​។​

ជាក់​ស្ដែង​ ​នៅ​ឆ្នាំ​២០១២កន្លងទៅ កម្ពុ​ជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ប្រមាណ​ជាង​ ​៣.៥លាន​នាក់​ ​ក្នុង​អ​ត្រា​កំណើន​ ​២៥% ធៀប​នឹង​ឆ្នាំ​២០១១ ។ហើយទេសចរណ៍ក្នុងស្រុក​មានប្រមាណជាង​ ​៨លាន​នាក់​ ​ក្នុង​កំណើន​ ​៣% ដោយ​បាន​នាំ​មក​នូវ​ចំណូល​ប្រមាណជាង​ ​២ពាន់លាន​-ដុល្លា​ ​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​កម្ពុ​និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​៣៥ម៉ឺន​នា​ក់​។​

តាម​ការ​ព្យាករណ៍​ ​កម្ពុ​ជា​នឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិ​ប្រមាណ ៤.៥លាន​នាក់​ ​នៅ​ឆ្នាំ​២០១៥ និង​៧លាន​នាក់​ ​នៅ​ឆ្នាំ​២០២០។

ជាមួយ​គ្នា​នេះ​ដែរ​ ​នៅ​ឆ្នាំ​២០២០ ទេសចរណ៍​កម្ពុជា​នឹង​បង្កើត​ចំណូល​សរុប​ប្រមាណ​ ​៥ពាន់លាន​ដុល្លា​ ​និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​៨០ម៉ឺន​នា​ក់​។​

ដើម្បី​សម្រេច​តាម​គោល​ដៅ​ខាង​លើ​ ​ក្រសួង​ទេសចរណ៍​បាន​រៀបចំ​ផែនការ​យុទ្ធ​សា​ស្ត្រ​អភិវឌ្ឍ​ន៍​ទេសចរណ៍​២០១២-២០២០ ដែល​ផ្ដោត​លើ​គោល​ដៅ​យុទ្ធ​សា​ស្ត្រ​ចំនួន​៦ចំណុច​គឺ​៖
១. ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​
២. ការ​សិក្សា​ទី​ផ្សារ​ ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​
៣. ការ​ត​ភ្ជាប់ ​និង​សម្រួល​ការ​ធ្វើ​ដំណើរ​ដឹក​ជញ្ជូន​ទេស ចរណ៍​
៤. ប្រព័ន្ធ​សុ​វត្ថ​ភាព​ទេសចរណ៍​ និង​ការ​គ្រប់គ្រង​ផល​ប៉ះ​ពាល់ ​អវិជ្ជមាន​
៥. ប្រព័ន្ធ​ច្បាប់​ ​និង​យន្ត​ការ​គ្រប់គ្រង​
៦. ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​

ក្នុង​ក្រប​ខណ្ឌ​នៃ​គោល​ដៅ​យុទ្ធ​សា​ស្ត្រអ​ភិ​វ​ឌ្ឍ​ធនធាន​មនុស្ស​ ​ក្រសួង​ទេសចរណ៍​បាន​លើក​ទឹក​ចិត្ត​ ​និង​គាំ​ទ្រ​ដល់​ការ​អប់រំ​បណ្ដុះ​បណ្ដាល​ទេសចរណ៍​ក្នុង​គ្រប់​រូប​ភាព​ ​និង​កម្រិត​ ​តាមបណ្តា​សាកល​វិទ្យា​ល័​យ​ ​សាលា​បណ្ដុះ​បណ្ដាល​ ​អង្គ​ការ​ ​ឬ​ស្ថា​ប័​ន​ជាតិ​ ​និង​អន្តរ​ជាតិ​ ​សំដៅ​លើក​កម្ពស់​គុណ​ភាព​សេ​វា​កម្ម​ទេសចរណ៍​កម្ពុ​ជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ​ដើម្បី​ទទួល​បាន​ឧត្ដម​ភាព​ប្រកួត​ប្រជែង​ខ្ពស់​ក្នុង​តំបន់​ ​និង​ក្នុង​ពិភព​លោ​ក​។

ជាការពិត ​ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍​ ត្រូវ​ពឹង​ផ្អែក​លើ​ការ​បណ្ដុះ​បណ្ដាល​ ដែល​មិនត្រឹម​តែ​ផ្ដោត​លើ​​ចំណេះ​ធ្វើប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើការ​បណ្ដុះ​​អត្តចារឹក​ល្អទៀត​ផង។​ ទាំងនេះ ចំបាច់​ត្រូវ​មាន​ការបណ្ដុះ​បណ្ដាល​មួយ​ត្រឹម​ត្រូវ​ជាក់​លាក់​ សំដៅ​ធ្វើ​ឲ្យ​យុវជនកម្ពុជា​​ទទួល​បាន​នូវសមត្ថភាព​ពេញ​លេញ​ស្រប​តាម​​ស្តង់​ដា​គុណភាពជាតិ និង​អន្តរជាតិ​ ដែល​អាច​ផ្ដល់​សេចក្ដី​ពេញ​ចិត្ត​ដល់​ភ្ញៀវ​ទេសចរ។

បច្ចុប្បន្ន​ ទោះ​បី​ជា​ក្រសួង​ទេសចរណ៍​ និងភាគី​ពាក់ព័ន្ធ​នានា ខិត​ខំ​ប្រឹង​ប្រែងរៀបចំ និង​លើក​ទឹក​ចិត្ត​ដល់​ការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ទេសចរណ៍យ៉ាង​ណា​ក៏​ដោយ ​​វិ​ស័​យ​ទេសចរណ៍​កម្ពុ​ជានៅ​តែ​​ខ្វះ​អ្នក​ជំនាញ​ផ្នែក​វិជ្ជា​ជី​វៈ​ ​ដែល​មានសមត្ថភាព​គ្រប់​គ្រាន់​ ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទី​ផ្សារ​ ដែលកំពុង​​មាន​​ការ​កើន​​​ឡើង​យ៉ាង​ខ្លាំង​។​ ​​តាម​ការ​សិក្សា​ ​ដើម្បី​ទ្រទ្រង់​កំណើន​ភ្ញៀវ​ទេសចរ​៧លាន​នាក់​នៅ​ឆ្នាំ​២០២០ កម្ពុ​ជានឹង​ត្រូវ​បណ្ដុះ​បណ្ដាលអ្នកជំនាញ​ចំនួន​៥០ម៉ឺន​នាក់​បន្ថែម​ទៀត ​

ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​នេះ​ ​ក្រសួង​ទេសចរណ៍​បាននឹង​កំពុង​សហ​ការ​ជាមួយ​ដៃ​គូ​អភិវឌ្ឍ​នានា​ ​ផ្នែក​ឯក​ជន​ ​និង​ស្ថា​ប័​ន​អប់រំ​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ដើម្បី​បង្កើន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ទេសចរណ៍​ឲ្យ​កាន់តែ​ទូលំ​ទូលាយ​ថែម​ទៀ​ត​។​ ​ជាក់​ស្ដែង​ ​ក្រសួង​កំពុង​សហ​ការ​ជាមួយទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​​AFD​ ​(Agence​ ​Française​ ​de​ ​Développement​) ដើម្បី​រៀបចំ​បង្កើត​សាលា​ជាតិ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជី​វៈ​ទេសចរណ៍​ ​ដែល​នឹង​ចូល​រួម​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ទេសចរណ៍​បន្ថែ​ម​ទៀត​ដល់​យុ​វ​ជន​កម្ពុ​ជា​ ​សហការ​ជាមួយ​សាកល​វិទ្យាល័យ​ Cheju នៃ​សាធារណៈរដ្ឋ​កូរ៉េ សហការ​ជាមួយភាគី​ចិន ខេត្ត​ក្វាង​ស៊ី​សម្រាប់​គម្រោង​សាងសង់​សាលា​បណ្ដុះបណ្ដាល​មួយ​នៅខេត្ត​សៀមរាប ចុះ​ហត្ថលេខា​ជាមួយ​ The Shift 360 Foundation Switzerland លើអនុស្សរណៈយោគយល់​គ្នា​ស្ដី​ពី​ការ​បង្កើត​សាលា​បណ្ដុះ​បណ្ដាល​មុខ​ជំនាញ​ធ្វើម្ហូប  ព្រម​ទាំងបង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ជាតិ និង​អន្តរជាតិ​ផ្សេងៗទៀត។

លើស​ពី​នេះ​ទៀត​ ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​អភិវឌ្ឍ​វិ​ស័​យ​ទេសចរណ៍​អា​ស៊ា​ន​ ​ស្រប​តាម​ស្មារតី​នៃ​ស​មា​ហរណ​កម្ម​សេដ្ឋ​កិច្ច​អា​ស៊ា​ន​ឆ្នាំ​២០១៥ ប្រទេស​ជា​សមាជិក​បាន​អនុ​ម័​ត​លើ​កិច្ច​ព្រម​ព្រៀ​ង​ទទួល​ស្គាល់​គ្នា​ទៅ​វិញទៅ​មក​លើ​អ្នក​ជំនាញ​ទេសចរណ៍​អា​ស៊ា​ន​ ​MRA​ ​(ASEAN​ ​Mutual​ ​Recognition​ ​Arrangement​) ដែល​មាន​គោល​ដៅ​សម្រួល​ឲ្យ​មាន​ប​ម្លា​ស់​ទី​ការងារ​របស់​អ្នក​ជំនាញ​ទេសចរណ៍​អា​ស៊ា​ន​ក្នុង​តំបន់​ ​និង​សម្រួល​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ល្អៗ​នៃ​ការ​បណ្ដុះ​បណ្ដាល​រវាង​ប្រទេស​ជា ​សមាជិក​ ​លើ​មុខ​ជំនាញ​ចំនួន​៣២ ស្ថិត​ក្នុងផ្នែក​ការិយាល័យ​ជួរមុខ(Front office) គេហកិច្ច(Housekeeping) សេវាកម្មម្ហូបអាហារ  និង​ភេសជ្ជៈ(Food and Beverage Services)  ផលិតកម្មអាហារ(Food Production)  ភ្នាក់ងារ​ធ្វើដំណើរ(Travel Agencies)  និង​សេវាកម្ម​ខ្សែ​ទស្សនៈកិច្ច(Tour Operations)  ដែល​ស្ថិតក្នង​សេ​វា​កម្ម​សណ្ឋាគារ​ ​និង​សេ​វា​កម្ម​ធ្វើ​ដំ​ណើ​រ​។​

សម្រាប់​កម្ពុ​ជា​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​បាន​បង្កើត​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អ្នក​ជំនាញ​ទេសចរណ៍​ ​ដែល​មាន​ក្រសួង​ទេសចរណ៍​ជា​ប្រធាន​ ​ដើម្បី​ទទួល​បន្ទុក​អនុ​វត្ត​កិច្ច​ព្រម​ព្រៀង​MRA​នេះ​ ​ហើយ​កម្ពុ​ជា​នឹង​អាច​អភិវឌ្ឍ​ការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជី​វៈ​ទេសចរណ៍របស់​ខ្លួន​ ​តាម​រ​យៈ​ការ​អនុ​វត្ត​យន្ត​ការ​រួម​ដូច​ជា​ ​អនុ​វត្ត​ស្ត​ង់​ដា​សមត្ថ​ភាព​ ​ស្តង់​ដា​កម្ម​វិធី​សិក្សា​ ​និង​ឯក​សារ​សិក្សា​រួម​អា​ស៊ា​ន​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​អា​ស៊ា​ន​មាន​ផែន​ការ​​​បណ្ដុះ​បណ្ដាល​គ្រូ​បង្គោល​​កម្ពុ​ជា​ចំនួន​១៨រូប​ ​និង​អ្នក​វាយ​តម្លៃ​បង្គោល​ចំនួន​១៨រូប​ មុន​​ឆ្នាំ​២០១៤​ខាងមុខ ​ដើម្បី​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​បន្ត​ដល់​គ្រូ​បង្រៀន​ផ្សេ​ងៗ​ទៀត​ក្នុង​ប្រ​ទេ​ស​ ព្រម​ទាំង​ផ្ដល់​ជំនួយ​បច្ចេក​ទេស​ផ្សេងៗទៀតសម្រាប់​អភិវឌ្ឍ​ការបណ្ដុះ​បណ្ដាល។

ស្របតាម​គោល​នយោបាយ​នៃ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ក្រសួង​ទេសចរណ៍​ដោយសហការ​ជាមួយ​គណៈកម្មា- ធិការ​ជាតិ​អ្នក​ជំនាញ​ទេសចរណ៍ បាន​សម្រេច​បញ្ជូន​បេក្ខភាព​កម្ពុជា​ចំនួន២រូប​ចូលរួមប្រ​កួត​ជំនាញ​អាស៊ាន​ជាលើក​ទីមួយនៅ​ឆ្នាំ​២០១២នេះ  ក្នុង​ផ្នែក​សេវាកម្ម​ភោជនីយ​ដ្ឋាន​ និង​ចុងភៅ ហើយ​ជា​លទ្ធផល កម្ពុជា​​បាន​ទទួលលទ្ធផល​​ជា​ទី​ពេញ​ចិត្ត ដោយ​ទទួល​បាន​មេ​ដៃ​ឆ្នើម​ផ្នែក​ចុងភៅ ទោះ​ការ​ប្រកួតលើ​វិញ្ញា​សា​​នេះ​ជា​លើក​ទី​មួយរបស់​កម្ពុជា​ក៏ដោយ។​​

ឯក​ឧត្ដម​ ​លោក​ ​លោក​ស្រី​ ​ភ្ញៀវ​កិត្ដិ​យស​ជាតិ​ ​និង​អន្តរ​ជាតិ​ ​

ដូចដែលលោក ពិន សារពេជ្ញ បាន​លើក​ឡើង​ ការបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍​អាច​ទទួល​បាន​ជោគជ័យ​លុះត្រា​មានការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ តាមរយៈការគាំទ្រ​ជា​បច្ចេកទេស និងធនធាន​ព្រមទាំង​ឆន្ទៈចូលរួមអភិវឌ្ឍ​ជំនាញដល់យុវជនខ្មែរ​។ ក្នុងន័យនេះ​សាលា​ សណ្ឋាគារ PSE បាន​ទទួលជោគជ័យ​ ដោយអាចទទួលបាន​ការ​ចូល​រួមពីម្ចាស់​ជំនួយនានា​ ​សេចក្តីទុកចិត្ត​ និងការទទួល​ស្គាល់​លើគុណភាព​បណ្តុះបណ្តាល​ ពីប្រតិបត្តិករ​ទេសចរណ៍ជា​ច្រើន​នៅកម្ពុជា។

ឆ្លៀតក្នុងឳកាសនេះខ្ញុំសូម​ថ្លែងអំណរគុណ​​ដល់​សណ្ឋាគារ​ទាំង​ឡាយ និងប្រតិបត្តិករដ៏ទៃទៀត ដែលកន្លងមកបានទទួល​យកសិស្ស និស្សិតទេសចរណ៍​ធ្វើកម្មសិក្សាក្នុង​សា្ថប័នខ្លួន​ ព្រមទាំង​បានផ្តល់ការ​បណ្តុះបណ្តាលបន្ថែមដល់បុគ្គលិករបស់ខ្លួន។

មុននឹងបញ្ចប់​ ខ្ញុំសូមសំណូមពរ​ដល់ម្ចាស់ជំនួយសាលាសណ្ឋាគារPSE ទាំងអស់មេត្តាបន្តជួយគាំទ្រ​ និងឧបត្ថមដល់សាលានេះតទៅទៀត ដើម្បីបង្កើនការ​បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដល់យុវជនកម្ពុជា​បន្ថែម​ទៀត​ ហើយខ្ញុំសូម​សំណូមពរដល់សាលាPSE ដើរតួជាសាលាគំរូ​ សហការជាមួយ​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការជាតិអ្នក​ជំនាញ​ទេសចរណ៍ ដើម្បីចូលរួមអនុវត្ត​កិច្ចព្រមព្រៀងអាស៊ាន​MRA នៅកម្ពុជា​ឱ្យ​បានជោគជ័យ។

ខ្ញុំ​សូម​ជូន​ពរ​ឯក​ឧត្ដម​  ​អស់លោក​ ​លោក​ស្រី​ទាំង​អស់​ ​និង​អង្គ​ពិធី​ទាំងមូល​ ​សូម​ប្រកបដោយ​​ពុទ្ធ​ពរ​ទាំង​៤ប្រការ​​គឺ​ ​អាយុ​ ​វ​ណ្ណៈ​ សុ​ខៈ​ ​ព​លៈ​ ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើ​យ​។​

សូម​អរ​គុណ​!