ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា  
ព្រះរាជាណាចក្រ​អច្ឆរិយ
  • ចាប់ពី ថ្ងៃ​អាទិត្យ ទី06 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អង្គារ ទី08 ខែកញ្ញា ឆ្នាំ2015: PATA Travel Mart 2015
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី10 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​សៅរ៍ ទី12 ខែកញ្ញា ឆ្នាំ2015: International Travel Expo HCMC (ITE HCMC) 2015
  • ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015: ទិវាប្រកាសរដ្ឋធម្មនុញ្ញ
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អាទិត្យ ទី27 ខែកញ្ញា ឆ្នាំ2015: JATA Travel Showcase 2015
 
Blog
Multimedia

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា​ចាប់ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ  រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។

| បន្ត
មុខម្ហូបរបស់​កម្ពុជា

​ប្រហុក​ខ្ទិះ​

ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង | បន្ត

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
2,480
ថ្ងៃនេះ
:
2,927
សរុប
:
2,803,547
 

សុន្ទរកថាគន្លឹះ​ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និងជា​ប្រធាន​គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត​ ក្នុងឱកាស​កម្មវិធី “ទីក្រុងស្អាត​ផ្តើមចេញពីយុវជន” និងពិធី​ចុះហត្ថលេខា​លើ (MOU)​ រវាង​ក្រសួងទេសចរណ៍​

សុន្ទរកថាគន្លឹះ​
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍
និងជា​ប្រធាន​គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត​ ក្នុងឱកាស​កម្មវិធី “ទីក្រុងស្អាត​ផ្តើមចេញពីយុវជន” និងពិធី​ចុះហត្ថលេខា​លើ (MOU)​ រវាង​ក្រសួងទេសចរណ៍​ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងសហភាពសហព័ន្ធ​យុវជនកម្ពុជា​
ថ្ងៃ​ទី១៤ ខែ​​វិច្ឆិកា ឆ្នាំ២០១២ សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​

  •  ឯកឧត្តម​ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងប្អូនៗ​និសិ្សត ជាទីមេត្រី!

ថ្ងៃនេះ​ ខ្ញុំមានកិត្តិយស​ និងក្តី​សោមនស្សរីករាយ​ក្រៃ​លែងដែលបាន​ចូលរួម​ជាមួយ​ឯកឧត្តម​ លោក​ជំទាវ លោ​ក លោកស្រី អ្នកនាងកញ្ញា និងប្អូនៗ​និសិ្សត​ក្នុងកម្មវិធី “ទីក្រុងស្អាត​ផ្តើមចេញពីយុវជន” ដ៏មានសារៈសំខាន់​នាពេល​នេះ។ ក្នុង​នាម​ក្រសួង​ទេសចរណ៍​ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត​ និងខ្លួន​ខ្ញុំផ្ទាល់​ ខ្ញុំសូម​​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ​ចំពោះតំណាងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម​សាកល-វិទ្យាល័យ​ធិការ លោក-លោកស្រី នាយកវិទ្យាល័យ​ និងប្អូន​ៗ​យុវជន​ជាសិស្ស​ និង​និសិ្សត​ ដែលបាន​ចូល​រួម​​ក្នុងចលនាបញ្ច្រាប​​ការយល់ដឹង​ និងចុះ​ប្រមូល​សំរាមសម្អាតទីក្រុងនាពេលនេះ ដែល​ចលនាថ្ងៃនេះ មិនត្រឹមតែ​ធ្វើឡើងក្នុងគោលបំណង​ដើម្បី​អបអរសាទរ​ និងស្វាគមន៍​ ខណៈ​​ដែល​​​កម្ពុជា​​ធ្វើជាប្រធាន​អាស៊ាន​ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២ ប៉ុន្តែ​​ក៏​ឆ្លុះ​បញ្ចាំង​​ពី​សារៈ​សំខាន់​ និងតួនាទី​​ដ៏មាន​តំលៃ​​​​របស់​កំលាំងយុវជន​កម្ពុជា​ និងផ្តល់​ឱកាស​​​ឱ្យ​យុវជនដែល​ជា​អនា​គត​ និងជោគវាសនា​របស់​ប្រទេសជាតិ ​ចូលរួម​កាន់តែ​សកម្ម​ខ្លាំង​ថែម​ទៀត​ ក្នុង​​បុព្វហេតុ​ទីក្រុងស្អាត​ ពិសេស​​​​ចូលរួម​​ដល់ការអនុវត្ត​អនុសាសន៍​ណែនាំដ៏ខ្ពង់ខ្ពស់​​របស់ ​សម្តេចតេជោនាយករដ្ឋមន្ត្រី “ទីក្រុង​ស្អាត​ ទីក្រុង​​ដែលគ្មានសំរាម​ជាថង់ប្លាស្ទីកហើរតាម​​ខ្យល់​”  ឱ្យបាន​​មុន​ឆ្នាំ២០១៥។​​

ខ្ញុំក៏​សូមថ្លែងអំណរគុណដល់​ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង​ឱ្យ​ក្រុមហ៊ុន សាកលវិទ្យាល័យ គ្រឹះស្ថាន​ឯកជន​​ សមាគម​​នានាដែលបានចូលរួមក្នុងការចុះហត្ថលេខា លើក្រមអនុវត្តស្ម័គ្រចិត្តគ្រប់គ្រងការប្រើប្រាស់ថង់​ប្លាស្ទីក និងក្រមអនុវត្តស្ម័គ្រ​ចិត្តគ្រប់គ្រងការ​​ចែកចាយថង់ប្លាស្ទីក ដែលរៀបចំ​ឡើង​រួមគ្នារវាង​ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​វាយតម្លៃទីក្រុ ងស្អាត​ សហភាពសហព័ន្ធយុវជនកម្ពុជា និងដោយ​មានការគាំទ្រ​សហការពី​សាលា​រាជធានី​ភ្នំពេញ​​ នាពេលនេះ​។

  • ឯកឧត្តម លោកជំទាវ លោក​ លោកស្រី អ្នកនាង​កញ្ញា!
  • ប្អូនៗនិសិ្សត ជាទីមេត្រី​!

ស្រប​ពេល​ដែល​ពិភពលោក​ទាំងមូល​បាននឹង​កំពុង​ប្រឈម​នឹង​ការវិវត្តថ្មី​ៗឥតឈប់ឈរ​ ទាំង​លើមូលដ្ឋាន​សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលស្តែង​ឡើង​តាមរយៈ​ការប្រែប្រួល​ជាច្រើន​ដូចជា​ភាពមិន​ប្រាកដ​ប្រជានៃ​វិបត្តិ​សេដ្ឋកិច្ច​សកលលោក បញ្ហា​គ្រោះ​ធម្មជាតិ វិស័យទេសចរណ៍ដែល​មាន​លក្ខណៈ​ជាប្រព័ន្ធ​ ជា​អន្តរ​វិស័យ​ដែល​ងាយ​នឹង​ទទួលរង​​ឥទ្ធិពល​អាក្រក់​ពី​បញ្ហាប្រឈម​ជាសាកលទាំងអស់​នេះ។ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណាក៏ដោយ​​​ វិស័យទេសចរណ៍​ត្រូវបាន​ចាត់​ទុកថា​ជាវិស័យ​មួយ​ដែល​មានលក្ខណៈ​ធន់នឹង​វិបត្តិ (Resilient) ដូចដែល​យើងបានឃើញ​ក្នុងពេលដែល​សកលលោក​ទាំង​មូល​បាន​ឆ្លងកាត់​ក្នុង​ និងក្រោយ​ដំណាក់​កាល​វិបត្តិ​សេដ្ឋកិច្ច ចាប់​តាំង​ពីឆមាសទី២ ឆ្នាំ២០០៨ កន្លងមក។ ជាក់ស្តែង កាល​ពីឆ្នាំ២០១០​ មាន​ទេសចរអន្តរជាតិ​ប្រមាណ​ជាង​ ៩៣៥លាននាក់ បានធ្វើ​ដំណើរ​កម្សាន្ត​ពាសពេញ​​ពិភព​លោក​ ហើយ​ឆ្នាំ២០១១ កន្លងទៅ​នេះ ទេសចរ​អន្តរជាតិ​មានចំនួន​ប្រមាណ ៩៩០លាននាក់ ជាមួយ​នឹង​កំណើនប្រមាណ ៤.៦% ធៀបនឹង​ឆ្នាំ២០១០។ សម្រាប់​ឆ្នាំ​២០១២ នេះ បើ​តាម​ការប៉ាន់ស្មាន​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​ (UNWTO) នឹង​មានទេសចរអន្តរជាតិ​លើ​សពី​មួយ​ពាន់​លាននាក់​ (more than ONE Billions travelers) ធ្វើ​ដំណើរ​កម្សាន្ត​ទេសចរណ៍​ ខណៈពេល​ដែលពិភពលោក​ទាំងមូល​មាន​ចំនួនប្រជាជន​សរុប​ប្រមាណ​ជាង ៧ពាន់លាននាក់​ (ស្ថិតិប៉ាន់ស្មានគិត​ចាប់ពីខែ​មិនា ឆ្នាំ២០១២)។

ទន្ទឹមនឹង​ការ​សម្រេច​បានគួរ​ជាទី​មោទនៈនេះ យោង​តាមការ​សិក្សា​របស់អង្គការ​ទេសចរណ៍​ពិភព​លោក​​ (UNWTO​) ​ក្នុងចំណោម​ចំនួន​ភ្ញៀវទេសចរ​ ​ ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​ទេស​​ចរណ៍​នៅលើ​សកល​​​​លោក​ គឺមាន​ ២០% ជា​ទេសចរ​ដែលមាន​វ័យក្មេង ហើយ​ជាពិសេស គឺពួក​គេសុទ្ធ​តែ​ធ្វើដំណើរប្រកប​​​ដោយ​​​ការយល់ដឹង​អំពីបរិស្ថាន (environmentally-aware young travelers) និង​ភាគ​ច្រើន​មាន​បំណង​​​ស្នាក់​នៅ​ក្នុង​រយៈពេល​យូរ​ ព្រមទាំង​ចូលចិត្ត​ប្រឡូកក្នុង​ជីវិត​សហគមន៍​​ (interact with the communities) ផងដែរ។

និន្នាការដ៏​មានសារៈសំខាន់​នេះ​បង្ហាញ​ពីសក្តានុពល​ដ៏ធំធេងរបស់វិស័យ​​​​ទេសចរណ៍​យុវវ័យ​ (Youth Tourism) ដែលនឹង​ចូលរួម​ចំណែក​អភិវឌ្ឍ​ទេសចរណ៍​នាពេល​បច្ចុប្បន្ន​ និងទៅអនាគត​ប្រកប​ដោយ​និរន្តរ-​ភាព​ និងការ​ទទួ​លខុសត្រូវ​ តាមរយៈ​ការធានា​បាននូវ​ស្មារតី​រួម​មួយជា​សកលគឺ ទេសចរណ៍​ប្រកប​ដោយ​មនសិការ​ (Conscious Tourism) ស្របពេល​ដែលពិភពលោក​ទាំងមូល​កំពុង​ឆ្ពោះ​ទៅ​កាន់​យុគសម័យ​បៃតង (Green Era)។
ឈរលើទស្សនទានថ្មីនេះដែរ ការអភិវឌ្ឍ​ទេសចរណ៍​បៃតងដែល​ជាគំរូ​អភិវឌ្ឍ​ន៍​គិតគូរដល់​ការអភិរក្ស​ថែរក្សាសម្បត្តិ​វប្បធម៌​ ធនធានធម្មជាតិ និងបរិស្ថាន​ប្រកបដោយ​និរន្តរភាព គឺ​ពិតជាមាន​សារៈសំខាន់​ និងចាំបាច់ស្រប​នឹងពេល​វេលា​ និងតម្រូវ​ការបច្ចុប្បន្ន​ក្នុងការធានាឱ្យ​បាននូវ​និរន្តរភាព។ ក្នុងន័យ​នេះ ការអភិវឌ្ឍ​ទេសចរណ៍​បៃតង គឺស្រប​នឹងគំរូ​អភិវឌ្ឍ​បៃតង និងស្អាត “Green and Clean Development Model”ដែល​ជា​ជំរើស​ដ៏វៃឆ្លាត និងសក្តិសម​បំផុត​នាពេលបច្ចុប្បន្ន​ដោយត្រូវ​ធានា​ឱ្យបាន​នូវនិរន្តរភាព និង​តុល្យភាព​ខាង​ផ្នែក​សេដ្ឋកិច្ច ​សង្គម-វប្បធម៌ និងបរិស្ថាន។

ដើម្បី​ឆ្លើយតប​នឹង​និន្នាការ​ថ្មីនេះ ក្រសួង​ទេសចរណ៍​បាន​ដាក់ចេញ​នូវ​យុទ្ធនាការ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ដែល​ជា ជម្រើស​ជាយុទ្ធសាស្ត្រ​ដ៏សមស្រប​ក្នុងការចូលរួមអភិវឌ្ឍទេសចរណ៍បៃតង និងចូលរួមធ្វើឱ្យ​កម្ពុជាឆ្ពោះទៅរកភាពស្អាត និងបៃតង Cambodia! Going Green ក្នុងន័យនេះ​ ការ​​ខិតខំ​របស់យើង​ឱ្យគ្រប់ក្រុង/ខណ្ឌ​ទាំងអស់​ ទីប្រជុំជន រមណីយដ្ឋានទេសចរណ៍ រហូតដល់​ភូមិ-ឃុំ ត្រូវ​​ស្អាត និង​មានភាពបៃតងគឺជា​ចក្ខុវិស័យ​វែង​​ឆ្ងាយរបស់រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ ​សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ​ដ៏ឈ្លាសវៃ​ ក្នុងការ​អភិវឌ្ឍ​កម្ពុជា​មានការរីកចំរើនរុងរឿង ​​ដែល​ប្រកាន់​ខ្ជាប់​នូវទស្សនៈ​ទាន​​ “ការអភិវឌ្ឍបច្ចុប្បន្ន​គឺ​សំរាប់​យើងបច្ចុប្បន្នផង​​ និងកូនចៅ​ទៅថ្ងៃ​អនាគតផង​”

ជាការពិតណាស់ថា បើយើង​ក្រឡេក​ទៅ​មើល​ ៤០ឆ្នាំមុន យើង​មើលឃើញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អំពី​សមិទ្ធិផល​ដែលយើង​​គ្រប់រូប​ចងចាំ​មិនអាច​បំភ្លេចបាន​ គឺសមិទ្ធិផល​ និងស្នា​​ព្រហស្ថ​ជាច្រើន​របស់​សម្តេច​ព្រះ​មហាវី​រៈក្សត្រ​​ដែល​កាល​នោះ​បាន​ប្រែ​ក្លាយ​រាជធានី​ភ្នំពេញ​ជាទី​ក្រុងមួយ​ដ៏​ស្រស់ស្អាត​នៅអាស៊ីអាគ្នេយ៍​ ដូច​សម្តី​របស់​អតីត​ប្រធានាធិបតី​សីង្ហបូរី Lee Kuan Yew នា​ឱកាស​ទស្ស​នកិច្ច​នៅកម្ពុជា​ ធ្លាប់​បាន​លើក​​ឡើង​ថា​ “នឹង​អភិវឌ្ឍ​​ប្រទេស​គាត់ឱ្យ​ស្រស់ស្អាត​ដូចទីក្រុង​ភ្នំពេញ”។ ប៉ុន្តែ​​ជាអកុសល​ ដោយ​សារតែ​របប​ប្រល័យ​ពូជ​សាសន៍​​​​​កម្ពុជា​ប្រជាធិបតេយ្យ​ បាន​ធ្វើ​ឱ្យកម្ពុជា​វិលត្រលប់​ទៅរក​ចំនុចសូន្យ​​​ ជាមួយនឹង​ការបាត់​បង់​អាយុជីវិត​ ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាងពីរលាននាក់ និងបន្សល់​ទុកនូវ​សង្គ្រាម​​ស៊ីវិល​រ៉ាំរ៉ៃ​អស់​រយៈពេលជាង ២០ឆ្នាំ បន្ត​ទៀត។

បច្ចុប្បន្ន​ ក្រោមនយោបាយ​ឈ្នះ ឈ្នះ របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ កម្ពុជា មាន​សន្តិភាព ​ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ដែល​ជាកត្តា​កំណត់​​សម្រាប់​ការអភិវឌ្ឍ​ និងរីកចំរើន​លើគ្រប់​វិស័យ​ កំរិតជីវភាព​ប្រជាពលរដ្ឋមាន​ការរីកចំរើន​ និង​ប្រសើរ​ឡើង​ជាបន្តបន្ទាប់​ ការអភិវឌ្ឍទីក្រុង​កាន់តែ​រីកដុះដាល​។

ជាក់ស្តែង នៅឆ្នាំ២០១១ កម្ពុជាសម្រេចបាននូវកំណើន សេដ្ឋកិច្ច ក្នុងអត្រាប្រមាណ ៧% ធៀបនឹង​ឆ្នាំ២០១០។ សមិទ្ធផលទាំងនេះ គឺ​ពិតជាទទួលបានដោយសារការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយឆន្ទះនយោបាយមោះមុត និង​ភាពឈ្លាសវៃ​របស់​រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខ តាមរយៈ ការដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការ​អភិវឌ្ឍន៍ត្រឹមត្រូវច្បាស់លាស់ និង​មាន​លក្ខណៈ​ប្រាកដប្រជា គួបផ្សំនឹងយន្តការស្ថាប័នគ្រប់គ្រង​​ប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ក្នុង​នោះ​វិស័យ​ទេសចរណ៍ ក៏ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ (ជាមាសបៃតង) ក្នុងការរួម​ចំណែក​ដល់ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច-សង្គម និងបរិស្ថាន ពិសេសចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍​សហស្ស​វត្ស​​របស់​អង្គការ​សហប្រជាជាតិ (MDGs) ក៏ដូចជាយុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទីពីររបស់រាជរដ្ឋាភិបាល ដើម្បី  កំណើន ការងារ ប្រសិទ្ធភាព និងសមធម៌

ទន្ទឹមពេលដែលសេដ្ឋកិច្ចជាតិមានកំណើនយ៉ាងគំហុកគួរជាទីមោទនៈ កំរិតជីវភាព​របស់​ប្រជា​ពល​​រដ្ឋ​មាន​ការ​​ប្រែប្រួលប្រសើរឡើងជាលំដាប់ អត្រាកំណើនប្រជាសាស្ត្រប្រចាំឆ្នាំមានលំនឹងក្នុងរង្វង់ ២% ទៅ​ ៣% គួប​​ផ្សំ​នឹង​​ការរីកលូតលាស់នៃតំបន់ទីប្រជុំជន រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហា​សេនា​បតី​​តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយភាពឈ្លាសវៃ និងកិត្តិ​បណ្ឌិត បាននឹងកំពុងបន្ត​អនុវត្ត​នូវ​គោល​នយោបាយ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយបន្តជំរុញល្បឿននៃការអនុវ​ត្ត​យុទ្ធ​សាស្ត្រចតុកោណ​ដំណាក់កាល​​ទី២ឈរលើគោលការណ៍និរន្តភាព ប្រកបដោយការទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងនោះ​កា​រ​បន្ត​​ជំរុញ​ការ​ផ្តល់សេវាកម្មសាធារណៈ ប្រកបដោយគុណភាព និងការពេញចិត្តជូនដល់ប្រជាពលរដ្ឋ​ត្រូវ​បាន​​​​យក​ចិត្តទុក​ដាក់ខ្ពស់ ជាពិសេសការលើកកម្ពស់សេវាសុខាភិបាល សុវត្ថិភាពចំណីអាហារ និងការជំរុញ បង្កើន​​ចំនួនគ្រឹះស្ថានអប់រំ សួនកំសាន្ត កន្លែងលេងកីឡា មន្ទីរពេទ្យ និងសម្បទា នានាជាដើម ដែល​ទាំង​អស់​​​នេះនឹងចូលរួមដល់ការធ្វើឱ្យប្រសើរឡើងនូវមជ្ឈដ្ឋានរស់នៅរបស់ប្រជាពល- រដ្ឋ ពិសេសចូលរួម​ធ្វើឱ្យ​ទីក្រុង/​ខណ្ឌ ទីប្រជុំជន និងរមណីយដ្ឋានទេសចរណ៍ទាំងអស់នៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា មាន​សោភ័ណភាពកាន់តែស្រស់ស្អាតប្រកបដោយភាពទាក់ទាញ និងផ្តល់នូវភាពកក់ក្តៅក្នុងការរស់នៅ ជាមួយ​នឹង​បរិស្ថានល្អ និងមានអនាម័យប្រកបដោយភាពសុខដុមរមនា ព្រមទាំងសំរួលដល់​ការទស្សនា​កំសាន្ត​របស់ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិថែមទៀតផង។

ក្នុងន័យនេះ បរិស្ថានល្អស្អាត គឺពិតជាមានសារៈសំខាន់ជាមូលដ្ឋានសំរាប់ទ្រទ្រង់ដល់លក្ខខណ្ឌរស់​នៅ របស់​មនុស្ស សត្វ និងរុក្ខជាតិ។ ទន្ទឹមនឹងនោះដែរ បរិស្ថានល្អស្អាត និងភាព​មានអនាម័យ​ក៏ដើរ​តួជា​កាតាលីករ​ជួយលើក​កម្ពស់​ភាព​ទាក់ទាញផ្នែកទេសចរណ៍ ព្រមទាំងទ្រទ្រង់ដល់ស្ថិរភាពកំណើន​ទេស​ចរណ៍​​រយៈពេលវែងថែម​ទៀត​ផង។ ជាការពិត ភាពទាក់ទាញនៃវិស័យទេសចរណ៍ជាទូទៅ គឺមួយ​ផ្នែក​ពឹង​ផ្អែក​លើ និរន្តរភាព និង​គុណភាព​​ផលិតផលទេសចរណ៍របស់ខ្លួន ក្នុងន័យនេះ ប្រសិនបើគោលដៅទេសចរណ៍​ត្រូវ​ទទួល​រង​នូវ​ប៉ះពាល់​ដោយការបំពុលបរិស្ថាន នោះភាពទាក់ទាញរបស់គោលដៅទេស​ចរណ៍​ទាំងនោះ​ក៏នឹង​ត្រូវ​ធ្លាក់​ចុះ​ផងដែរ។ បរិស្ថានដែលប្រកបដោយភាពសម្បូរបែប និងលក្ខណៈល្អ ឥតខ្ចោះបាន​ដើរតួជា​ផលិតផល​​ទេសចរណ៍​ដ៏ទាក់ទាញ សម្រាប់ទេសចររាប់សិបលាននាក់ក្នុងមួយឆ្នាំៗ ហើយទីក្រុងស្អាតគឺជាជំរើសដំបូង​របស់​ពួកគេ។

ខ្ញុំមាន​ជំនឿ​យ៉ាងមុតមាំថា ការរៀបចំកម្មវិធី “ទីក្រុងស្អាតផ្តើមចេញពីយុវជន” នឹងចូលរួម​អនុវត្ត​អនុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់​ សម្តេច​​តេជោនាយករដ្ឋមន្រ្តី “ទីក្រុងស្អាត ទីក្រុងដែលគ្មានសំរាម​ជាថង់​ប្លាស្ទីក​ហើរ​ក្នុងខ្យល់” ដែលជាមូលដ្ឋាន​ជំរុញ​លើកដំម្កើងភាពស្អាត ដែល​ជាការឆ្លើយតបទៅនឹង​លក្ខ​ខណ្ឌ​​​កំណត់​របស់​ស្តង់ដា​​ទីក្រុងស្អាត ដែលតម្រូវឱ្យ​ទីក្រុង/ខណ្ឌ​ទាំងអស់យកចិត្តទុកដាក់លើ​សូចនាករ​គោល​នៃ​ភាព​ស្អាត (រួមមាន សូចនាករ​លំអិតនៃភាពស្អាត នៅទីកន្លែងសាធារណៈ នៅតាមបង្គន់ នៅតាមកន្លែង និងសម្បទាទេសចរណ៍ នៅ​តាមទីកន្លែង និងដងវិថីសំខាន់ៗ) សូចនាករគោល​នៃ​ការគ្រប់គ្រងសំណល់ (រួមមាន សូចនាករ​លំអិត​នៃ​ការ​​ប្រមូលសំណល់រឹង ការស្តុក និងការធ្វើប្រព្រឹត្តកម្មលើសំណល់រឹង ការ​បែងចែក​សំណល់រឹង) និង​សូចនា​ករ​​​គោលនៃការបញ្ជ្រាបការយល់ដឹង (រួមមាន សូចនាករលំអិត​នៃការ​បញ្ជ្រាប​ការ​យល់​ដឹងពីបរិស្ថាន និង​ភាព​ស្អាត​ដល់ប្រជាជនមូលដ្ឋាន ដល់ប្រតិបត្តិករទេសចរណ៍ និងដល់ភ្ញៀវទេសចរ) ដែលស្មើនឹង ២៤ពិន្ទុ តំណាង​​ឱ្យជាង ៣១%នៃពិន្ទុសរុប។

  • ឯកឧត្តម លោកជំទាវ លោក លោកស្រី
  • ប្អូនៗនិសិ្សត​ជាទីមេត្រី!

ឆ្លៀត​ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមគាំទ្រ និងអបអរសាទរការចុះហត្ថលេខាលើអនុស្សា-រណៈ​យោគយល់ (MOU) រវាងក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងសហភាព​សហព័ន្ធយុវជនកម្ពុជា និង​ក្រមអនុវត្តស្ម័គ្រចិត្ត​គ្រប់គ្រង​ការចែកចាយ​ និងការប្រើប្រាស់​ថង់ប្លាស្ទីក នាពេល​បន្តិចទៀតនេះ
ដើម្បី​ឱ្យ​អនុវត្ត​អនុស្សារណៈ​យោគយល់​គ្នា ​(MOU) នេះ​ ក៏ដូចជា ក្រម​អនុវត្ត​ស្ម័គ្រចិត្ត​គ្រប់​គ្រង​ការប្រើប្រាស់​ថង់ប្លាស្ទីក និងក្រមអនុវត្តស្ម័គ្រចិត្ត​គ្រប់គ្រងការចែកចាយ​ថង់ប្លាស្ទីក អាច​អនុវត្ត​បាន​ប្រកប​ដោយ​​ប្រសិទ្ធភាព ​ខ្ញុំសូមដាក់​ចេញ​នូវអនុសាសន៍​ដូចខាងក្រោម៖
១. ខ្ញុំសូមសំដែងនូវការកោតសសើរខ្ពង់ចំពោះការចូលរួមយ៉ាងសកម្មពីសំណាក់ប្អូនៗ ​សិស្សា​នុ-សិស្ស និងនិសិ្សតជាយុវជន​ ក្នុងការចូលរូម​អភិវឌ្ឍសេដ្ឋកិច្ច-សង្គម​ ក៏ដូចជា​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​ឆន្ទះ​ ប្រកបដោយ​មនសិការខ្ពស់​ ខ្ញុំសូម​ស្នើឱ្យ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការជាតិ​វាយតម្លៃទីក្រុងស្អាត​ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​ រៀបចំ​ជាចលនា​ប្រឡងប្រណាំង​យុវជន​ឆ្នើម​ ក្នុងបុព្វហេតុទីក្រុងស្អាត”​ ដោយ​រៀបចំ​ជាឡាបិល​​បញ្ជាក់​ និង​ទទួល​ស្គាល់​ស្នាដៃ​ឆ្នើម​របស់​យុវជន​ “Young Entrepreneurship Award” ប្រចាំ​ឆ្នាំ​។
២. សូមបន្ត​កិច្ច​សហការ​គ្នា​យ៉ាងជិតស្និត​រវាង​ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិ​វាយតម្លៃ​ទីក្រុងស្អាត និង​សហភាពសហព័ន្ធ​យុវជនកម្ពុជា ក្នុងការ​បញ្ជ្រាប​ការយល់ដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ​ និងស៊ីជម្រៅ​ដល់​​​គ្រប់​មជ្ឈដ្ឋាន​ ជាពិសេស​ដល់​ស្រទាប់​ប្អូនៗសិស្សានុសិស្ស និងនិសិ្សត លើការ​គ្រប់គ្រង​សំណល់​ ដោយ​ឈរលើ​គោលការណ៍​ 3R “ការកាត់បន្ថយ ការប្រើប្រាស់​​ឡើង​វិញ និងការកែច្នៃសំណល់​” និងសូមបន្ត​កិច្ចសហការល្អ​ជាមួយ​ក្រសួងអបរំ​ យុវជន និងកីឡា ក្នុងការ​បញ្ចូល​​ការសិក្សា និងអប់រំ​អំពី “ប្លាស្ទីក និងទីក្រុងស្អាត​” ក្នុង​កម្មវិធីសិក្សា​ឱ្យ​កាន់​តែ​​ស៊ីជំរៅថែម​ទៀត។
៣.        ស្នើរៀបចំ​នូវឡាបិល “3R Award” សំរាប់​ប្រតិបត្តិករ​ អាជីករ អ្នកធុរកិច្ច​... នានា ដែល​បាន​ចូលរួម​អនុវត្ត​​ប្រកបដោយ​ប្រសិទ្ធភាព​លើការ​អនុវត្ត​ក្រមអនុវត្តស្ម័គ្រចិត្តនេះ​​ (​ហើយ​គួរ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​ជាការ​លើក​ទឹកចិត្តដល់​អ្នកដែល​មានស្នាដៃ​​ឆ្នើម​ក្នុងការ​អនុវត្ត​គោល​ការណ៍​3R)។
៤. ដើម្បី​ចូលរូម​ចលនាប្រឡងប្រណាំង​ទីក្រុងស្អាត​ និងអនុវត្ត​អនុសាសន៍​ណែនាំដ៏ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គ​មហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុង​ពិធី​បិទ​អង្គមហាសន្និបាត​​លើក​ទី៣ របស់​សមាគម​យុវជន​កម្ពុជា កាលពីថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ២០១២ ដែលស្នើឱ្យ​មានការត្រួត​​ពិនិត្យ និងវាយតម្លៃ​លើការ​ផ្តល់សេវាសាធារណៈ​នៅមូលដ្ឋាន​​​ ខ្ញុំ​សូម​ស្នើឱ្យ​​រៀបចំ​កម្មវិធី​ ទីក្រុងស្អាតនិងយុវជន ជា​ប្រចាំថ្ងៃ ឬ​ប្រចាំសប្តាហ៍​​នៅ​ក្នុងបណ្តាញ​​​ទូរទស្សន៍​ ដោយ​មានការ​រៀបចំ​​ជាបទយកការណ៍ និងការ​ឆ្លងឆ្លើយ (រាយការណ៍ផ្ទាល់​តាម​ទូរស័ព្ទរបស់​ក្រុម​យុវជន ដែល​​ជា​សមាជិក សមាជិការ ​សហភាពសហព័ន្ធ​យុវជនកម្ពុជា​​ រាជធានី-ខេត្ត) ជុំវិញ​ការងារទីក្រុង​​ស្អាត ដោយ​​ផ្តោត​លើ​សូចនាករនានា​ដូចចែង​ក្នុង​ស្តង់ដា​ទីក្រុងស្អាត​ (ដូចជា ការគ្រប់គ្រង​សំណល់​​​ ភាពស្អាត តំបន់បៃតង​ សន្តិសុខ សុវត្ថិភាព សុខាភិបាល​ សណ្តាប់ឆ្នាប់​ទីក្រុង​ ការផ្តល់​សេវាសាធារណៈ​នៅថ្នាក់មូលដ្ឋាន​ ជាដើម)។
៥. រៀបចំនូវ​ពិធីបុណ្យនៃក្តីស្រលាញ់​ធម្មជាតិ​សំរាប់សិស្ស​និសិ្សត​ “Cambodia’s Clean and Green School’s Carnaval” ជារៀងរាល់​ឆ្នាំ (រៀបចំ​ភ្ជាប់​នឹង​ទិវាជាតិ​ទីក្រុងស្អាតដែលនឹង​រៀបចំឡើង​ជារៀងរាល់​ថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១២ ​តែម្តង​) ដើម្បី​ចលនាសិស្ស និសិ្សត​យល់​ដឹង​ និងចូលរួម​គាំទ្រ​ និងអនុវត្ត​​ក្នុង​កម្មវិធី​​នានា​របស់រាជរដ្ឋាភិបាល​​ក្នុងដំណើរ​​ឆ្ពោះ​ទៅរក​ភាពស្អាតនិងបៃតង (តាមរយៈ​ការរៀបចំ​​ជា​ការ​ប្រគួតប្រជែង​គំនិតច្នៃប្រឌិត​របស់​សិស្ស​ និសិ្សតក្នុងការកែច្នៃ​សំណល់​ មានការបង្ហាញ​​ម៉ូត​ Show ឬ​សិល្បៈ​... របស់កុមារ​ យុជន ការពិពរណ៌កែច្នៃ ការ​ធ្វើសកម្មភាព​របស់​​យុវជន​ក្នុងការងារបៃតង​ (Greener)​... ជាដើម។
៦. ទន្ទឹមនឹង​ការ​គ្រប់គ្រង​សំណល់​ក៏នៅ​មាន​កម្មវិធី​ការងារ​ និងយុទ្ធសាស្ត្រ​អនុវត្ត​ជាច្រើន​ទៀត​ ដែល​​​ទ្រទ្រង់​ឱ្យ​ចលនាប្រឡងប្រណាំង​ទីក្រុងស្អាត​ ក្នុងនោះ​​រាជរដ្ឋាភិបាល​ក៏​បានដាក់ចេញនូវ​យុទ្ធនាការ​ “ដាំដើមឈើផ្តើមចេញពីអ្នកទេសចរម្នាក់ ដើមឈើមួយដើម) ផងដែរ។ ក្នុង​ន័យ​នេះ គណៈកម្មាធិការជាតិ​វាយតម្លៃទីក្រុងស្អាត​នឹងសហការជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា​ និង​សហកភាពសហព័ន្ធយុវជន​កម្ពុជា​ ​​រៀបចំ​កម្មវិធី​យុវជនចុះដាំដើមឈើជាកម្មវិធីប្រចាំឆមាស ឬប្រចាំឆ្នាំនៅតាមសាលានីមួយៗ​​ ចុះ​ទៅដាំ​ដើមឈើ​នៅតាម​​​រមណីយដ្ឋាន​ទេស-​​ចរណ៍​ សហគមន៍ទេសចរណ៍ ឬ​ទីតាំង​សមស្រប​ផ្សេងទៀត​​​។

មុននឹងបញ្ចប់​ ខ្ញុំសូមធ្វើការអំពាវនាវដល់រាល់ប្រតិបត្តិករ អាជីវករ ផ្សារ សាលារៀន ផ្នែកឯក​ជន និង​អ្នកពាក់ព័ន្ធទាំងអស់ ឱ្យ​ចូលរួមគាំទ្រលើក្រមអនុវត្តស្ម័គ្រចិត្តសំរាប់គ្រប់គ្រងការប្រើប្រាស់ថង់ប្លាស្ទីក និងក្រមអនុវត្តស្ម័គ្រចិត្តសំរាប់គ្រប់គ្រង​ការចែកចាយ​ថង់ប្លាស្ទីក សំដៅ​ចូលរួម​សំរេចឱ្យ​បាននូវ​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ​មហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី “ទីក្រុងស្អាត​ ទីក្រុង​គ្មានសំរាមជាថង់​ប្លាស្ទីក​ហើរ​ក្នុងខ្យល់” ដែលជា​ការចូលរួម​ចំណែក​ដ៏សំខាន់​ក្នុងការ​​ប្រែក្លាយទីក្រុង​នានានៅកម្ពុជា កាន់​​តែមានសោភណ្ឌភាព ភាពស្រស់ស្អាត ជាទីដែលមានសុខមាលភាពសុខដុមរមនា មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បរិស្ថានបរិសុទ្ធ មានសេវាកម្មគ្រប់គ្រាន់សម្រាប់យើង​ទាំងអស់គ្នា និង​​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាពទាក់ទាញ​ និងផ្តល់​ភាពកក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ​។

ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ​អ្នកឧបត្តម្ភកម្មវិធី (Sponsor) ដូចជា ក្រុមហ៊ុន​សម្បទា​ព្រលាន​យន្តហោះ ធនាគារអេស៊ីលីដា​ភីអិល​ស៊ី ក្រុមហ៊ុន​​​សុខា​អូតែល ក្រុមហ៊ុន​ស៊ីនទ្រីខេមបូឌា ក្រុមហ៊ុន​អេចស៊ីស៊ី ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា ក្រុមហ៊ុន​​ Emerald Destination Development Co., Ltd ក្រុមហ៊ុន​ទឹកបរិសុទ្ធ​​វីតាល់ ក្រុមហ៊ុន​ ហ៊ុនណារាជ​ ក្រុមហ៊ុន​ Emerald​ Development ដែលបាន​ចូលរួម​គាំទ្រ​កម្មវិធី​នាថ្ងៃនេះ​​ឱ្យ​ទទួល​​បាន​ជោគជ័យ។​

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ជួបប្រទះ សេចក្តីសុខគ្រប់ពេលវេលា និងសូមទទួលបាន ពយទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ!