ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា  
ព្រះរាជាណាចក្រ​អច្ឆរិយ
  • ចាប់ពី ថ្ងៃ​អាទិត្យ ទី06 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អង្គារ ទី08 ខែកញ្ញា ឆ្នាំ2015: PATA Travel Mart 2015
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី10 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​សៅរ៍ ទី12 ខែកញ្ញា ឆ្នាំ2015: International Travel Expo HCMC (ITE HCMC) 2015
  • ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015: ទិវាប្រកាសរដ្ឋធម្មនុញ្ញ
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អាទិត្យ ទី27 ខែកញ្ញា ឆ្នាំ2015: JATA Travel Showcase 2015
 
Blog
Multimedia

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា​ចាប់ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ  រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។

| បន្ត
មុខម្ហូបរបស់​កម្ពុជា

​ប្រហុក​ខ្ទិះ​

ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង | បន្ត

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
6,617
ថ្ងៃនេះ
:
2,265
សរុប
:
2,838,732
 

​ឯកឧត្តម​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​​ក្នុងឱកាស​ការសម្តែង​សិល្បៈ​វប្បធម៌​ចំរុះ​អាស៊ាន​បូក​បី​​ក្រោម​ប្រធានបទ

សុន្ទរកថា​
​ឯកឧត្តម​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​
​ក្នុងឱកាស​ការសម្តែង​សិល្បៈ​វប្បធម៌​ចំរុះ​អាស៊ាន​បូក​បី​
​ក្រោម​ប្រធានបទ "​ឯកភាព​ក្នុង​ពហុវប្បធម៌​"
​ថ្ងៃទី ០៣​ខែវិច្ឆិកា​ឆ្នាំ​២០១២

​សូម​គោរពៈ​

  • ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ​និង​លោកជំទាវ​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​!
  • ឯកឧត្តម​ហឹម ឆែម រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​
  • ឯកឧត្តម​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រទេស​សមាជិក​អាស៊ាន និង​អាស៊ាន​+៣ ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា​
  • ឯកឧត្តម លោក​ជំទាវ​ប្រធាន​គណៈ​ប្រតិភូ​អាស៊ាន​បូក​បី​សិល្បករ​សិល្បការិនី​
  • លោក លោកស្រី​ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ​ជា​ទី​មេត្រី​!

​ជាបឋម តាង​នាម​ឲ្យ​ក្រសួង​ទេសចរ​ណ៍​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​អាជ្ញាធរ​ខេត្ត​សៀមរាប​អាជ្ញាធរ​អប្សរា​និង​គណៈកម្មាធិការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ការសម្តែង​សិល្បៈ​វប្បធម៌​ចំរុះ​អាស៊ាន​បូក​បី​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ​អាន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​នា​រាត្រី​នេះ​។​

​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​និង​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​ដ៏​ថ្លៃថ្លា​របស់​គណៈប្រតិភូ​សិល្បករ សិល្បការិនី​ទាំងអស់​ដែល​បាន​អញ្ជើញ​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន ចិន​ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ​នៅ​ក្នុង​ព្រឹត្តិការណ៍​សម្តែង​សិល្បៈ​វប្បធម៌​ចំរុះ​អាស៊ាន​បូក​បី ដ៏​មហោឡា​រឹក​នេះ​។​

​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ឯកឧត្តម​លោកជំទាវ​លោក លោកស្រី ជាទី​មេត្រី​!

​កម្ពុជាៈ​ព្រះរាជាណាចក្រ​អច្ឆរិយ​ពោរពេញ​ទៅ​ដោយ​សក្តានុពល​ទេសចរណ៍​វប្បធម៌​ធម្មជាតិ​ដ៏​សម្បូរណ៍បែប ដូចជា​ប្រាសាទ​អង្គរ ប្រាសាទ​ព្រះវិហារ​ដែល​ជា​សម្បត្តិ​បេតិក​ភ័ណ្ឌ​វប្បធម៌​ពិភពលោកដ៏​ល្បីល្បាញ តំបន់​ឆ្នេរសមុទ្រ តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​សក្តានុពល​ទេសចរណ៍​ជាច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស​ពិសេស​ស្នាមញញឹម​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា​។ ដោយឡែក នៅ​សៀមរាប​អង្គរ មាន​ប្រាសាទបុរាណ​ចំនួន ២៩២​ប្រាសាទ​ក្នុងនោះ​ប្រាសាទ​ចំនួន​២០០​ស្ថិតនៅក្នុង​តំបន់​អង្គរ​ដែល​មាន​ផ្ទៃដី​៤០១​គីឡូម៉ែត្រ​ការ៉េ និង​ផ្តល់​នូវ​ប្រយោជន៍​ជាច្រើន​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​និង​ជា​ចំណុច​ត​ភ្ជាប់​ដ៏​សំខាន់​ទៅកាន់​ប្រាសាទ​ព្រះវិហារ​ដែល​ជាបេ​តិកភ័​ណ្ឌ​ពិភពលោក​ទី​២​របស់​កម្ពុជា​គោលដៅ​អេកូ​ទេសចរណ៍​ភូម​ភាគ​ឥ​សាន្ត និង​ទៅ​កាន់​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​សមាជិក​ពេញសិទ្ធិ​នៃ​ក្លឹប​ឆ្នេរ​សមុទ្រ​ដ៏​ស្អាត​បំផុត​លើ​សាកលលោក​និង​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ជា "​តារា​រះ នា​ទិសនិរតី​"​។​
​ជាមួយនឹង​សក្តានុពល​ដ៏​សម្បូ​រណ៍​បែប​ទាំងអស់នេះ​សៀមរាប អង្គរវត្ត​គឺជា​បេះដូង​និង​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ដ៏​ចំបង និង​ទាក់ទាញ​បំផុត មិន​ត្រឹមតែ​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​តំបន់​និង​ពិភពលោក​ទាំងមូល​ផងដែរ​។​

​ក្នុង​ឆ្នាំ ២០១១​កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ២,៨​លាន​នាក់ កើនឡើង ១៥%​ក្នុងនោះ សៀមរាប អង្គរ​ទទួលបាន​ទេស​ចរ​អន្តរជាតិ ១,៦​លាន​នាក់​ក្នុង​អត្រា​កំណើន​២១,៧%​ជាមួយ​នឹង​ចំនួន​ទេសចរ​ក្នុងស្រុក​ជាច្រើន​លាន​នាក់​។​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១២​កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​២,៤​លាន​នាក់​ក្នុង​កំណើន ២៣,៦% ក្នុងនោះ​សៀមរាប អង្គរ​ទទួលបាន​ទេស​ចរ​អន្តរជាតិ​១,៤​លាន​នាក់ ក្នុង​កំណើន ២៧,៤% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១១​។​តាម​ការព្យាករណ៍​តំបន់​សៀមរាប​អង្គរ​នឹង​ទាក់ទាញ​ទេសចរ​អន្តរជាតិ​បាន​ប្រមាណ​៣​លាន​នាក់​នៅ​ឆ្នាំ​២០១៥​និង​៤​លាន​នាក់ នៅ​ឆ្នាំ​២០២០​ខណៈ​ដែល​ប្រទេស​កម្ពុជា​ទាំងមូល​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​៤,៥​លាន​នាក់​នៅ​ឆ្នាំ​២០១៥​និង​ប្រមាណ​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០​។​

​ពិសេស​ជាង​នេះ​ទៀត តាម​ស្មារតី​នៃ​លទ្ធផល​កិច្ចប្រជុំ​លើក​ទី​១៣ នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បូក​បី កាលពី​ថ្ងៃ​ទី​១០​ខែកក្កដា​ឆ្នាំ​២០១២​នៅ​សៀមរាប អង្គរ​ព្រះរាជាណាចក្រ​កម្ពុជា ទីក្រុង​អង្គរ​ត្រូវបាន​អាស៊ាន​បូក​បី​ប្រសិទ្ធិ​នាម​ថា​ជា​"​ទីក្រុង​វប្បធម៌​នៃ​អាស៊ី​បូព៌ា​ឆ្នាំ​២០១២"​និង​បាន​កំណត់​យក​ឆ្នាំ​២០១២​ជា​"​ឆ្នាំ​ទស្សនា​អាស៊ាន​បូក​បី​" ហើយ​យើង​រៀបចំ​ការសម្តែង​សិល្បៈ​វប្បធម៌​ចំរុះ​អាស៊ាន​បូក​បី​នេះ​ឡើង ក្រោម​ប្រធានបទ ឯកភាព​ក្នុង​ពហុវប្បធម៌​ដោយ​មាន​ការចូលរួម​ពី​សិល្បករ សិល្បការិនី​នៃ​ប្រទេស​អាស៊ាន​បូក​បី ដែល​រួមមាន ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ មី​យ៉ាន់​ម៉ា ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហ​បូរី ថៃ វៀតណាម ចិន ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ ដើម្បី​អបអរសាទរ​ស្មារតី​នៃ​កិច្ចប្រជុំ​លើក​ទី​១៣ នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បូក​បី​ដែល​បានជ្រើសរើស​ទីក្រុង​សៀមរាប​ជា "​ទីក្រុង​វប្បធម៌​នៃ​អាស៊ី​បូព៌ា​ឆ្នាំ​២០១២"​និង​បាន​កំណត់​យក​ឆ្នាំ​២០១២​ជា​"​ឆ្នាំ​ទស្សនា​អាស៊ាន​បូក​បី​"​។​ខ្ញុំ​សង្ឃឹម​ជឿជាក់ថា ព្រឹតិ្តការណ៍​នេះ​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​សំបូរបែប​នៃ​សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់ និង​ជីវភាព​រស់នៅ​របស់​ប្រជាជាតិ​អាស៊ាន​បូក​បី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​លើ​គ្រប់​វិស័យ ពិសេស​ផ្នែក​វប្បធម៌ និង​ទេសចរណ៍ រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បូក​បី និង​ពិភពលោក​ទាំងមូល​ផងដែរ​។ ជាងនេះទៀត ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើឲ្យ​ប្រាសាទអង្គរវត្ត​កាន់តែ​ល្បីល្បាញ​ថែមទៀត និង​ក្លាយជា​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ និង​ទាក់ទាញ​បំផុត​ក្នុង​តំបន់ និង​ពិភពលោក​។​

​កម្ពុជាៈ ព្រះរាជាណាចក្រ​អច្ឆរិយ រង់ចាំ​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី​ក្នុង​តំបន់ និង​សកលលោក​ទាំងមូល​។​
​មុន​នឹង​ទីបញ្ចប់​ខ្ញុំបាទ​សូម​គោរព​ជូនពរ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​លោកជំទាវ​ឯកឧត្តម​លោកជំទាវ​គណៈប្រតិភូ សិល្បករ សិល្បការី​នី លោក លោកស្រី និង​ភ្ញៀវ​កិត្តិយស​ទាំងអស់ សូម​ប្រកបដោយ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ខ្ញុំបាទ​សូម​គោរព​ជម្រាប​ជូន​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ឯកឧត្តម​លោកជំទាវ​លោក លោកស្រី ថា​នៅក្នុង​ការសម្តែង​សិល្បៈ​វប្បធម៌​ចំរុះ​អាស៊ាន​បូក​បី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ​និង​ក្រុម​សិល្បៈ​ប្រមាណ​១៧៣​នាក់​មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​អាស៊ាន​+៣​និង​ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ​ប្រមាណ​១០០០​នាក់​។​

​ជាថ្មី​ម្តងទៀត​ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម​លោកជំទាវ​គណៈប្រតិភូ សិល្បករ សិល្បការី​នី លោក លោកស្រី និង​ភ្ញៀវ​កិត្តិយស​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។​សូម​អញ្ជើញ​ទស្សនា និង​រីករាយ​ជាមួយនឹង​ការ​ការសម្តែង​សិល្បៈ​វប្បធម៌​ចំរុះ​អាស៊ាន​បូក​បី​ហើយ​សូម​ឲ្យ​ការ​ស្នាក់នៅ​របស់​ឯកឧត្តម​លោកជំទាវ​លោក លោកស្រី​ប្រកបដោយ​ភាព​សម្បាយ​រីករាយ​និង​អនុ​ស្សា​រីយ៍​ដ៏​ល្អ​នៅ​លើ​ទឹកដី​សៀមរាប អង្គរ "​ទីក្រុង​វប្បធម៌​នៃ​អាស៊ី​បូព៌ា​ឆ្នាំ​២០១២"​របស់​យើង​។​

​សូម​អរគុណ​!