Korean
캄보디아 관광부  
Kingdom of Wonder
 
Blog
Multimedia

쁘쭘벤(Pchum Ben), 영혼의 날

쁘쭘벤(Pchum Ben), 영혼의 날

주로 9월 말에서 10월 사이 보름간 열리는 이 축제는 죽은 자의 혼령을 달래기 위한 것으로, 캄보디아에서 가장 중요한 문화 행사 중 하나이다.

| More
캄보디아 음식

쁘라혹 끄띠스 (PRAHOK KTIES)

쁘라혹 끄띠스는 캄보디아 요리의 대표적인 진미이다. | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
5,410
오늘날씨
:
1,191
Total
:
2,811,890
 

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរណ៍​ខេត្ត​បាត់ដំបង​

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរណ៍​ខេត្ត​បាត់ដំបង​
​ប្រចាំ​ឆមាស​ទី​១ និង​ទិសដៅ​អនុវត្ត​បន្ត​ឆមាស​ទី​២ ឆ្នាំ ២០១៤
​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៤

កាលពី​ថ្ងៃ​សុក្រ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៤ វេលា​ម៉ោង ០៨:០០​នាទី​ព្រឹក មាន​ការរៀបចំ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ទេសចរណ៍​របស់​មន្ទី​ទេសចរណ៍​ខេត្ត​បាត់ដំបង​ប្រចាំ​ឆមាស​ទី​១ និង​ទិសដៅ អនុវត្ត​បន្ត ឆមាស​ទី​២ ឆ្នាំ ២០១៤ នៅ​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​ក្រោម​អធិបតិយ្យភាពឯ​ឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាត់ដំបង ឯកឧត្តម អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​មន្ត្រី​រាជា​ការ ព្រមទាំង អាជីវករ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​អំពី​មោទនភាព​វិស័យ​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ កម្ពុជា បាននិងកំពុង​បោះ​ជំ​ហ៊ាន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស រឹងមាំ​សក្តិសម​ជា "​មាស​បៃតង​" នៃ​ខឿន សេដ្ឋកិច្ច​ជាតិ​ធ្វើឲ្យ​កំណើន​ភ្ញៀវទេសចរ​អន្តរជា​តិកើ​ន​ឡើង​យ៉ាងខ្ពស់ នាំមក​នូវ​កំណើន​សេដ្ឋកិច្ច យ៉ាងច្រើន​គួរឲ្យកត់សំគាល់ ជាពិសេស​ចំណូល​ទេសចរណ៍ បាន​ចាក់​បញ្ចូល​ភ្លាមៗ​នៅ​ក្នុង​ចរន្ត សេដ្ឋកិច្ចសង្គម  ធ្វើឱ្យ​ជីវភាព​ប្រជាជន​បាន​កើនឡើង និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​។​នេះ​គឺជា លទ្ធផល​ដែល​ចេញមក​ពី​ការខិតខំ​របស់​យើង ទាំងអស់គ្នា  ដោយសារ​កម្ពុជា​បច្ចុប្បន្ន ជា​ប្រទេស​ដែល មាន​សុខសន្តិភាព  ស្ថិរភាព  នយោបាយ  សណ្តាប់ធ្នាប់​កាន់តែ​ល្អ   ហេដ្ឋារចនាសម្ព័ន្ធ មាន​ការរីកចំរើន គ្រប់​ទីកន្លែង និង​គ្រប់​វិស័យ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែមទៀតថា​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ ផែនការ​អភិវឌ្ឍន៍​វិស័យ ទេសចរណ៍​កម្ពុជា ២០១២-២០២០ ដែល​ក្រសួង​និង​មន្ទីរ​ត្រូវ​យកចិត្តទុកដាក់ និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធិភាព​រួមមាន​៖

  • - ការអភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​
  • -​ ​ការពង្រឹង​ការឃោសនា និង​ផ្សព្វផ្សាយ​ទេសចរណ៍​
  • -​ ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​
  • -​ ​ការសម្រួល​ការធ្វើដំណើ​រ និង​ដឹកជញ្ជូន​ទេសចរ​
  • -​ ​ការ​ជម្រុញ​ការតភ្ជាប់​ក្នុង​តំបន់ (​តាម​ផ្លូវគោក ទឹក និង​អាកាស​)
  • -​ ​ការពង្រឹង​យន្តការ​គ្រប់គ្រង និង​ការអនុវត្ត​ច្បាប់​
  • -​ ​ការពង្រឹង​ប្រព័ន្ធ​សន្តិសុខ និង​សុវត្ថិភាព​ទេសចរណ៍​
​ជាមួយគ្នានេះដែរ ដំណាក់កាល​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​នៃ​ប្រទេស​ជិត​ខាង​កម្ពុជា គឺ​អាច​ជះឥទ្ធិពល ជា​អវិជ្ជមាន​ខ្លះ​មក​លើ​វិស័យ​ទេសចរណ៍​កម្ពុជា (​ដោយហេតុ​ថា ទេសចរ​អន្តរជាតិ​ដែល​មក​តាម​ច្រក​ថៃ​គឺ​មាន ចំណែក​ប្រមាណ​ជាង ៣៨% នៃ​ចំនួន​សរុប ហើយ​មក​តាម​ច្រក​វៀតណាម ស្មើនឹង​៣៥ % នៃ​ចំនួន​សរុប )​។ ដើម្បី​ប្រែក្លាយ​វិបត្តិ​នយោបាយ​របស់​ប្រទេសជិតខាង​នេះ​ទៅ​ជា​ឱកាស​ទាក់ទាញ​មួយ សម្រាប់​គោលដៅ ទេសចរណ៍​កម្ពុជា ព្រមទាំង​រក្សា​ឲ្យបាន​អត្រាកំណើន​ទេសចរណ៍​ថេ​រពីរ​ខ្ទង់ ក្រសួង​ទេសចរណ៍ បាន​សហការ​ជា មួយ​ផ្នែក​ឯកជន ដាក់ចេញ​នូវ​វិធានការណ៍​ទប់ស្កាត់​វិបត្តិ​ចំនួន ០៨​ចំនុច ដូចខាងក្រោម​៖
  • ១ -​ ជម្រុញ​បង្កើន​ការផ្សព្វផ្សាយ​ទេសចរណ៍ តាម​គ្រប់​រូបភាព និង​មធ្យោបាយ ទៅ​កាន់​ទីផ្សារ ទេសចរណ៍​ធំៗ​ដែល​មាន​សក្តានុពល និង​ដែល​មាន​លទ្ធភាព​ត​ភ្ជាប់​ការហោះហើរ​មក​កម្ពុជា ពិសេស​ទីផ្សារ​ចិន កូរ៉េ ជប៉ុន និង​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​។​
  • ២ -​ រៀបចំ​គោលនយោបាយ​គន្លឹះ​ចាំបាច់​មួយ​ចំនួន​ដើម្បី​បង្កើន​ជើងហោះហើរ​ពី​ទីផ្សារ​ទេ​សចណ៍​ធំៗ​។​
  • ៣ -​ បញ្ចុះតម្លៃ​កញ្ចប់​ទស្សនកិច្ច សម្រាប់​ក្នុង​មួយ​រយៈពេល​។​
  • ៤ -​ ជម្រុញ​បង្កើត​ព្រឹត្តិការណ៏ និង​ផលិតផល​ទេសចរណ៍​ទាក់ទាញ​ថ្មីៗ  (​នៅ​តំបន់ឆ្នេរ រាជធានី​ភ្នំពេញ និង តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​)​។​
  • ៥ -​ ជម្រុញ​ពង្រឹងគុណភាព​សេវាកម្ម និង​ផលិតផល​ទេសចរណ៍​។​
  • ៦ - ​ជម្រុញ​យន្តការ​សម្រួល​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ទេសចរណ៍​ដោយ​ខិតខំ​បន្ត​កាត់បន្ថយ​នូវ​របាំង​នៃ​ការធ្វើ​ដំណើរ មិន​ចាំបាច់​នានា​។​
  • ៧ -​ ជម្រុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក​។​
  • ៨ -​ បន្ត​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​ទេសចរណ៍​។​
មុន​នឹង​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ថា​បើ​ទោះបី​នៅ​មាន​ចំណុច​ខ្វះខាត​ខ្លះៗ សិមិទ្ធផល​នានា​ក្នុង​វិស័យ​ទេសចរណ៍ ដែល​សម្រេចបាន ពិសេស​ក្នុង​ក្របខណ្ឌ​នៃ​ចលនា​ប្រលង ប្រណាំង​ទីក្រុង​ស្អាត (​លទ្ធផល​បឋម ទីក្រុង​បាត់ដំបង​ទទួល​ផ្ការំដួល​៣​ទង ) របស់​ខេត្ត​បាត់ដំបង គឺ​បាន បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​យើងទាំងអស់គ្នា   គ្រប់​លំដាប់ថ្នាក់   គ្រប់​ផ្នែក​ពាក់ព័ន្ធ​ក្នុង​វិស័យ ទេសចរណ៍  ទាំង​ស្ថាប័ន​រដ្ឋ ផ្នែក​ឯកជន  អ្នកគ្រប់គ្រង​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ ទាំង​ម្ចាស់ សេវាកម្ម​នៃ​ឩ​ស្សាហ​កម្ម​ទេសចរណ៍​ទាំងអស់ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​យកចិត្តទុកដាក់ សំរិត​សំរាំង​ទៅលើ​សេវាកម្ម​របស់​ខ្លួន​បំពេញ​បំណង  និង​តំរូវការ​របស់​ភ្ញៀវ ស្រប​ទៅតាម​យុទ្ធនាការ ផ្សព្វផ្សាយ "​កម្ពុជា​:​ព្រះរាជាណាចក្រ​អច្ឆរិយៈ​" និង​ខ្លឹមសារ​ចលនា​ប្រលង​ប្រណាំង "​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ​" ដែល​ខ្ញុំ​សូម​ផ្តាំផ្ញើ​ឲ្យមាន​ការខិតខំ​ថែម​ទៀត​ឱ្យបាន​ព្រមៗ​គ្នា ខិតខំ​គោរព ច្បាប់​ស្តីពី​ទេសចរណ៍  និង​បទបញ្ញត្តិ​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ជា​ធរមាន​ដើម្បី​ឲ្យ​ប្រទេស​យើង​ក្លាយ ជា​និតិរដ្ឋ ដ៏​ពេញលេញ​។​
​នៅ​ទី​បញ្ចប់ ក្នុងនាម​ក្រសួង​ទេសចរណ៍ និង​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់  ខ្ញុំ​សូម​ថ្លែង​អណរ​គុណ​ជា​ថ្មី ម្តង​ទៀត​ចំពោះ​វត្តមាន​របស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី   ភ្ញៀវកិត្តិយស វាគ្មិន  សមាជិក សមាជិការ នៃ​អង្គ​សន្និបាត​ទាំងមូល   និង​សូម​ជូនពរ​ឯកឧត្តម លោកជំទាវ   អស់លោក    លោកស្រី ទាំងអស់    បាន​ប្រកបដោយ​សិរី​សួស្តី    វិបុល​សុខ   ជ័យជំនះ​គ្រប់​ការងារ  និង ប្រកប​តែ​នឹង​ពុទ្ធពរ ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

 

포토 갤러리