English
The Ministry of Tourism of Cambodia  
Kingdom of Wonder
 
Blog
Multimedia

Pchum Ben Day or All Soul Day

Pchum Ben Day or All Soul Day

Running for 15 days from the end of September into October, and the exact date determined by the lunar calendar, this festival is dedicated to blessing...

| More
Cambodian Food

Prahok Kties

Prahok KtiesOur first meal in Cambodia consisted of fresh vegetables and prahok | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
4,951
Today
:
1,948
Total
:
2,825,908
 

សន្និបាត​បូកសរុប លទ្ធផល​ការងារ​ទេសចរណ៍​របស់​មន្ទី​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់

សន្និបាត​បូកសរុប លទ្ធផល​ការងារ​ទេសចរណ៍​របស់​មន្ទី​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់​
ប្រចាំ​ឆមាស​ទី​១ និង​ទិសដៅ​អនុវត្ត​បន្ត​ឆមាស​ទី​២ ឆ្នាំ ២០១៤
 

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែមិថុនា ឆ្នាំ​២០១៤ វេលា​ម៉ោង ០៨:០០​នាទី​ព្រឹក  មាន​ការរៀប​ចាំ​ស្ន​និបាត​បូកសរុប លទ្ធផល​ការងារ​ទេសចរណ៍​របស់​មន្ទី​ទេសចរណ៍​ខេត្តពោធិ៍សាត់​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​អនុវត្ត​បន្ត​ឆមាស​ទី​២ ឆ្នាំ ២០១៤ នៅ​សាលា​ប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​ក្រោម​អធិបតិយ្យភាពឯ​ឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្តម ខូ​យ សុខា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់ លោកជំទាវ ខូ​យ សុខា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម វ​លាក​ជំទាវ លោក លោកស្រី ជា​មន្ត្រី​រាជា​ការ ព្រមទាំង អាជីវករ ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ពោធិ៍សាត់​។ 

ជា​កិច្ច​ចាប់ផ្តើម​ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ថ្លែង​នូវ​សេចក្តី​រីករាយ​ក្នុង​ការចូលរួម​ក្នុង​អង្គ​ស្ន​និបាត​នេះ លើសពីនោះ ឯកឧត្តម​ក៏បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ស្នាដៃ និង​លទ្ឋផល​ការងារ​ទេសចរណ៍រ​បស់​ខេត្តពោធិ៍សាត់ ដែល​បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ​ក្នុង​រយៈពេល​កន្លងមក និង​បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ​វ​សេដ្ឋកិច្ច សង្គម​ឱ្យ​កាន់តែ​រីកចំរើន​ជា​លំដាប់​ស្រប​តាម​យុទ្ឋសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ 

ឯ​ឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​យើង​មាន​មោទនភាព ដោយ​វិស័យ​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន និង​កំពុង​បោះ​ជំ​ហ៊ាន​ទៅ​មុខ​យ៉ាង​ឆប់​រហ័ស រឹងមាំ​សកតិសម​ជា “ មាស​បៃតង​” នៃ​ខឿន​សេដ្ឋកិច្ច​ជាតិ​ធ្វើឲ្យ កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើនឡើង​យ៉ាងខ្ពស់ នាំមក​នូវ​កំណើន​សេដ្ឋកិច្ច​យ៉ាងច្រើន ហើយ​បាន​ចាក់​បញ្ចូល ភ្លាមៗ​នៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​យ៉ាងច្រើន​គួរឲ្យកត់សំគាល់ ធ្វើឲ្យ​ជីវភាព​ប្រជាជន​បាន​កើនឡើង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ដោយសា​កម្ពុជា​ជា​ប្រទេស​ដែល​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍន៍​គ្រប់​វិស័យ​។​

ជាក់ស្តែង​នៅ​ឆ្នាំ ២០១៣ វិស័យ​ទេសចរណ៍​បាន​នាំមក​នូវ​ចំណូល​ប្រមាណ ២,៥៤៧​លាន​ដុល្លា ស្មើនឹង ១៦% នៃ​ផលិតផល​ក្នុងស្រុក (GDP) ហើយ​បង្កើត​ការងារ​ដោយផ្លាល់​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៥០ ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់ម៉ឺន​នាក់​ទៀត​។​ក្នុង​ឆ្នាំ​២០១៣ កម្ពុជា​បាន​ទទួល​ទេសចរ​អន្តរជាតិ​ជាង ៤,២  លាន​នាក់ ក្នុង​អត្រា​កំណើន ១៧,៥ % ធៀប​នឹង​ឆ្នាំ ២០១២  ដោយ​គ្រាន់តែ ៥​ខែ​ដើមឆ្នាំ​២០១៤  យើង​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ១.៩  លាន​នាក់  ក្នុង​កំណើន ៦ % ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៣​។ យើង​រំពឹងថា​ក្នុង​ឆ្នាំ ២០១៤ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ប្រមាណ ៤.៦-៤.៧ លាន​នាក់ ឆ្នាំ ២០១៥ ប្រមាណ ៥ លាន​នាក់ និង​ឆ្នាំ ២០២០ ប្រមាណ ពី ៧.៥ ទៅ ៨​លាន​នាក់​។ 

ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​យុទ្ឋសាស្ត្រ ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា ២០១២-២០២០ ដែល​ក្រសួង​និង​មន្ទីរ​ត្រូវ​យកចិត្តទុកដាក់ និង​អនុវត្ត​ឲ្យមាន​ប្រសិទ្ធិ​ភាព​រួម​មាន‌​៖ 

  • ការអភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ 
  • ការពង្រឹង​ការឃោសនា និង​ផ្សព្វផ្សាយ​ទេសចរណ៍ 
  • ការអភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ 
  • ការ​សម្រូល​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ទេសចរណ៍ 
  • ការ​ជម្រុញ​ការតភ្ជាប់​ក្នុង​តំបន់ (​តាមផ្លូវ​គាក ទឹក និង​អាកាស​) 
  • ការពង្រឹង​យន្តការ​គ្រប់គ្រង និង​ការអនុវត្ត​ច្បាប់ 
  • ការពង្រឹង​ប្រព័ន្ធ​សន្តិសុខ និង​សុវត្ថិភាព​ទេសចរណ៍ 
ជាមួយគ្នានេះដែរ ដំណាក់កាល​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​នៃ​ប្រទេស​ជិត​ខាង​កម្ពុជា គឺ​អាច​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ខ្លះ​មក​លើ​វិស័យ​ទេសចរណ៍​កម្ពុជា (​ដោយហេតុ​ថា ទេសចរ​អន្តរជាតិ​ដែល​មក​តាម​ច្រក​ថៃ​គឺ មាន​ចំណែក​ប្រមាណ​ជាង ៣៨% នៃ​ចំនួន​សរុប ហើយ​មក​តាម​ច្រក​វៀតណាម ស្មើនឹង ៣៥ % នៃ​ចំនួន​សរុប​)​។ ដើម្បី​ប្រែក្លាយ​វិបត្តិ​នយោបាយ​របស់​ប្រទេសជិតខាង​នេះ​ទៅជា ឱកាស​ទាក់ទាញ​មួយ​សម្រាប់​គោលដៅ​ទេសចរណ៍​កម្ពុជា ព្រមទាំង​រក្សា​ឲ្យបាន​អត្រាកំណើន​ទេសចរណ៍​ថេ​រពីរ​ខ្ទង់ ក្រសួង​ទេសចរណ៍ បាន​សហការ​ជាមួយ​ផ្នែក​ឯកជន ដាក់ចេញ​នូវ​វិធានការណ៍​ទប់ស្កាត់​វិបត្តិ​ចំនួន ០៨​ចំនុច ដូចខាងក្រោម​៖ 
  • ១-​ ជម្រុញ​បង្កើន​ការផ្សព្វផ្សាយ​ទេសចរណ៍​តាម​គ្រប់​រូបភាព និង​មធ្យោបាយ​ទៅ​កាន់​ទីផ្សារ​ទេ​សចណ៍ ធំៗ​ដែល​មាន​សក្តានុពល និង​ដែល​មាន​លទ្ធភាព​ត​ភ្ជាប់​ការហោះហើ​យមក កម្ពុជា​ពិសេស​ទីផ្សារ ចិន កូរ៉េ ជប៉ុន និង​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​។ 
  • ២-​ រៀបចំ​គោលនយោបាយ​គន្លិះ​ចាំបាច់​មួយចំនួន​ដើម្បី​បង្កើន​ជើងហោះហើរ​ពី​ទី​ផ្សារ​ទេសចរណ៍​ធំៗ​។ 
  • ៣-​ បញ្ចុះ​តម្លៃ​កព្ចាប់​ទស្សនកិច្ច​សម្រា​ប់​ក្នុង​មួយ​រយៈពេល​។​
  • ៤-​ ជម្រុញ​បង្កើត​ព្រឹត្តិការណ៍ និង​ផលិតផល​ទេសចរណ៍​ទាក់ទាញ​ថ្មីៗ (​នៅ​តំបន់ឆ្នេរ រាជធានី ភ្នំពេញ និង តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​)​។ 
  • ៥-​ ជម្រុញ​ពង្រឹងគុណភាព​សេវាកម្ម និង​ផលិតផល​ទេសចរណ៍​។​
  • ៦-​ ជម្រុញ​យន្តការ​សម្រួល​ការធ្វើដំណើរ និង​ដឹ​កជ្ជូនទេសចរណ៍​ដោយ​ខិតខំ​បន្ត​កាត់បន្ថយ​នូវ​របាំង​នៃ​ការធ្វើ​ដំណើរ មិន​ចាំបាច់​នានា​។​
  • ៧-​ ជម្រុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក​។ 
  • ៨-​ បន្ត​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​ទេសចរណ៍​។ 
អាស្រ័យហេតុនេះ សូម​ឲ្យ​អាជ្ថាធរខេត្ត ពិសេស​មន្ទីរ​ទេសចរណ៍ ដែលជា​សេនាធិការ​ជំនាញ​យកចិត្ត​ទុកដាក់​ជំរុញ និង​អនុវត្ត​តាម​ស្មារតី​នៃ​គោលនយោបាយ​គន្លឹះ​ទាំង​នេះ ពិសេស​ចាប់ពី​ចំនុច​ទី​៤ ដល់ ទី​៨ ។ 
ឆ្លៀត​ក្នុង​ឱកាស​នេះ​ឯ​ឧត្តម​រដ្ឋមន្ត្រី​បានដាក់ចេញ​នូវ​អនុសាសន៍​ណែនាំ​ដល់​អ​ង្គ​សន្និបាត​ដូចជា ៖ 
  • ១- រៀបចំ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត 
  • ២- បង្កើត​គោលដៅ​ទេសចរណ៍ ផលិតផល​ទេសចរណ៍​ថ្មី និង​រមណីយដ្ឋាន​ទេសចរណ៍​ថ្មី​ដែល​មាន​សក្តានុពល​ទាក់ទាញ 
  • ៣- ពង្រឹង គ្រប់គ្រង និង​លើកកម្ពស់​គុណភាព​ផលិតផល និង ឧស្សាហកម្ម​ទេសចរណ៍ 
  • ៤- ជម្រុញ​ការឃោសនា​ផ្សព្វផ្សាយ​ទេសចរណ៍ និង​ការគ្រប់គ្រង​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​
  • ៥- បណ្តុះបណ្តាល និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​
  • ៦- ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ទេសចរណ៍ 
  • ៧- ពង្រឹង​មន្ត្រីរាជការ (​ពិសេស​សម្រាប់​ប្រធាន​មន្ទីរ​ទេសចរណ៍​ដែល​ទើប​តែងតាំង​ថ្មី​)
​សរុប​មក​វិញ​ទោះបី​មាន​ចំណុច​ខ្វះខាត​ខ្លះៗ ប៉ុន្តែ​វិស័យ​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់​បាន​បង្ហាញ​នូវ​ការខិតខំ ប្រឹងប្រែង​របស់​យើងទាំងអស់គ្នា ទាំង​គ្រប់​ថ្នាក់ គ្រប់​ផ្នែក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ ទាំង​ផ្នែក​ឯកជន អ្នកគ្រប់គ្រង​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍​ទាំង​ម្ចាស់​សេវាកម្ម​នៃ​ឧស្សាហកម្ម​ទេសចរណ៍​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​សំរិត​សំរាំង​ទៅលើ​សេវាកម្ម​របស់​ខ្លួន បំពេញ​បំណង និង​តំរូវការ​របស់​ភ្ញៀវ​ស្របទៅតាម​យុទ្ធនាការ​ផ្សព្វផ្សាយ “​កម្ពុជា​:​ព្រះរាជាណាចក្រ​អច្ឆរិយៈ​” និង​ខ្លឹមសារ​ចលនា​ប្រលង​ប្រណាំង “​ទីក្រុង​ស្អាត រមណីដ្ឋាន​ស្អាត សេវា​ល្អ​" ដែល​ខ្ញុំ​សូម​ផ្តាំផ្ញើ​ឲ្យមាន​ការខិតខំ​ថែមទៀត​ឲ្យបាន​ព្រមៗ​គ្នា ខិតខំ​គោរព​ច្បាប់​ស្តីពី​ទេសចរណ៍ និង​បទបញ្ញត្តិ​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ជា​ធរមាន​ដើម្បី​ឲ្យ​ប្រទេស​យើង​ក្លាយ​ជា​និតិរដ្ឋ ដ៏​ពេញលេញ​។ 
ជាទី​បញ្ចប់ ឯ​ឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអណរគុណ​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​វត្តមាន​របស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស វាគ្មិន សមាជិក សមាជិការ នៃ​អង្គ​សន្និបាត​ទាំងមូល និង​សូម​ជូនពរ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ទាំងអស់ បាន​ប្រកបដោយ​សិរី​សួស្តី វិបុល​សុខ ជ័យជំនះ​គ្រប់​ការងារ និង ប្រកប​តែ​នឹង​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Photo Gallery