ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា  
ព្រះរាជាណាចក្រ​អច្ឆរិយ
  • ចាប់ពី ថ្ងៃ​អាទិត្យ ទី06 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អង្គារ ទី08 ខែកញ្ញា ឆ្នាំ2015: PATA Travel Mart 2015
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី10 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​សៅរ៍ ទី12 ខែកញ្ញា ឆ្នាំ2015: International Travel Expo HCMC (ITE HCMC) 2015
  • ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015: ទិវាប្រកាសរដ្ឋធម្មនុញ្ញ
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អាទិត្យ ទី27 ខែកញ្ញា ឆ្នាំ2015: JATA Travel Showcase 2015
 
Blog
Multimedia

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា​ចាប់ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ  រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។

| បន្ត
មុខម្ហូបរបស់​កម្ពុជា

​ប្រហុក​ខ្ទិះ​

ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង | បន្ត

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
2,480
ថ្ងៃនេះ
:
3,243
សរុប
:
2,803,863
 

អត្ថបទ​សារព័ត៌មាន​ ស្តីពី​ការចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី ១៧ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​-​ចិន ជប៉ុន និង​សាធារណៈរដ្ឋ​កូរ៉េ លើក​ទី ១៣ និង ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ២០១៤ ​ថ្ងៃទី​១៨-២៣ ខែ​មករា ឆ្នាំ ២០១៤ នៅ​ទីក្រុង​គូ​ជី​ង រដ្ឋ​សា​រ៉ា​វ៉ាក់ ប្រទេស​ម៉ាឡេស៊ី​

អត្ថបទ​សារព័ត៌មាន​
ស្តីពី​ការចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី ១៧ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​-​ចិន ជប៉ុន និង​សាធារណៈរដ្ឋ​កូរ៉េ លើក​ទី ១៣ និង
​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ២០១៤
​ថ្ងៃទី​១៨-២៣ ខែ​មករា ឆ្នាំ ២០១៤ នៅ​ទីក្រុង​គូ​ជី​ង រដ្ឋ​សា​រ៉ា​វ៉ាក់ ប្រទេស​ម៉ាឡេស៊ី​

កាលពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៤ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​ក្រសួងទេសចរណ៍​ទៅ​ចូលរួម​វេទិការ​ទេសចរណ៍​អាស៊ាន​លើ​ក ទី​៣៣ (ATF 2014) ក្រោម​ប្រធានបទ “​អាស៊ានៈ រួម​គ្នា​ជម្រុញ​វិស័យ​ទេសចរណ៍ (ASEAN-Advancing Tourism Together)” នៅ​ទីក្រុង​គូ​ជី​ង រដ្ឋ​សា​រ៉ា​វ៉ាក់ ប្រទេស​ម៉ាឡេស៊ី ។ ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១៤​នេះ មាន​រៀបចំ​កិច្ចប្រជុំ​មួយ​ចំនួន ជា​អាទ៌​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​១៧ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​៣ លើក​ទី​១៣ (​ចិន ជប៉ុន និង​សាធារណៈរដ្ឋ​កូរ៉េ​) និង​ការ រៀបចំ​ពិព៌ណ​ទេសចរណ៏​Travex

  1.  កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​១៧:
    កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​១៧ នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ផ្តោត​លើ​របៀបវារៈ សំខាន់ៗ រួមមានៈ​

    1. ការ​ព​និត្យ​លើ​វឌ្ឍនៈភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ២០១១-២០១៥ (ATSP 2012-2015)៖ ដែល​រហូត​ដល់​ពេល​នេះ ត្រូវបាន​អនុវត្ត​ជារួម​ប្រមាណ​ជាង​៧៥% និង​ការលើកឡើង​នូវ​ទស្សនៈវិស័យ​ក្រោយ​ឆ្នាំ​២០១៥ (Post-2015) សម្រាប់​បន្ត​កិច្ច​សហប្រតិបត្តិ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ឆ្ពោះទៅ​រក​ការកសាង​អាស៊ាន​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ គុណភាព ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ភ្ញៀវ​ទេសចរ​។ គួរកត់សម្គាល់​ផងដែរ​ថា នៅក្នុង​ឆ្នាំ​២០១៣​កន្លងមកនេះ អាស៊ាន​ទាំងមូល​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ប្រមាណ​៩០.២ លាន​នាក់ ក្នុង​អត្រា​កំណើន ១២% ធៀប​នឹង​ឆ្នាំ​២០១២ ក្នុងនោះ​ទេសចរណ៍​ផ្ទៃ​ក្នុង​អាស៊ាន​មាន​ចំនួន ៤៦% ដែល​មាន​អត្រា​កំណើន​ប្រមាណ ១០%​។ តាម​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ២០១១-២០១៥ នៅ​ឆ្នាំ​២០១៥​ខាងមុខនេះ អាស៊ាន​គ្រោង​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ១០៧ លាន​នាក់​។ ដោយឡែក ចំពោះ​កម្ពុជា ក្នុង​ឆ្នាំ​២០១៣ នេះ​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៤.២ លាន​នាក់ កើនឡើង ១៨% ធៀប​នឹង​ឆ្នាំ​២០១២ តាម​ការរំពឹង​ទុក​កម្ពុជា​នឹង​ទទួលបាន​ទេសច​រ​អន្តរ​ជាតិប្រមាណ ៥ លាន​នាក់ នៅ​ឆ្នាំ​២០១៥ និង​ប្រមាណ ៧.៥ លាន​នាក់ នៅ​ឆ្នាំ​២០២០​ខាងមុខ​។​
    2. ការសម្រួល​ការធ្វើដំណើ​រ (Travel facilitation) និង​ពង្រីក​ការតភ្ជាប់​ក្នុង​និង​ក្រៅ​តំបន់ អាស៊ាន​(Connectivity)៖ ក្នុងនោះ​អង្គប្រជុំ​បាន​ពិភាក្សា​លើ​ការសិក្សា​ឆ្ពោះទៅរក​ការបង្កើត​ទិដ្ឋាការ​រួម​(Common Visa)​សំរាប់​តំបន់​អាស៊ាន​។​
    3. ការ​ជម្រុញ​ការអនុវត្ត​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅវិញទៅមក​ស្តីពី​អ្នក​ ​ជំនាញ​ទេសចរណ៍​អាស៊ាន​(MRA)៖ ដែល​រហូត​មកដល់ពេលនេះ បានបញ្ចប់​ប្រអប់​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ (Toolbox) ចំនួន​១៤៤ លើ ០៤ ផ្នែក​នៃ​សេវាកម្ម​សណ្ឋាគារ ហើយ​ក្នុងនោះ កម្ពុជា រួម​ជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី ក៏​ត្រូវបាន​ទទួលស្គាល់ ជា​ប្រទេស​នាំមុខ​ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​ផងដែរ​។ ដើម្បី​ជម្រុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ អង្គប្រជុំ​បាន​គាំទ្រ​ឲ្យមាន​ការបង្កើត​លេខាធិការ​ដ្ឋា​ន​តំបន់ ( Regional Secreteriat) ដែល​នឹង​មាន​ទីតាំង​ការិយាល័យ​នៅ ទីក្រុង Yakarata ឥណ្ឌូណេស៊ី​។
    4. ការ​ពង្រឹងគុណភាព​ទេសចរណ៍​អាស៊ាន​៖ ក្រៅពី​ស្តង់ដា​សណ្ឋាគារ​បៃតង​អាស៊ាន ស្តង់ដា​ទីក្រុង​ស្អាត​អាស៊ាន ស្តង់ដា​ស្ប៉ា​អាស៊ាន ដែល​បាន​បញ្ចប់​រួចរាល់​ហើយ​នោះ អង្គប្រជុំ​បាន​ស្នើ​អោយ​បន្ត​បញ្ចប់​ស្តង់ដា​ផ្ទះ​ស្នាក់​អាស៊ាន ស្តង់ដា​បង្គន់​សាធារណៈ​អាស៊ាន ស្តង់ដា​សហគម​ទេសច​រណ៍​អោយបាន​រួចរាល់​នៅ​ឆ្នាំ ២០១៥ ក្នុង​នោះ​កម្ពុជា ក្រៅពី​បានបញ្ចប់​ភារកិច្ច​ជា​ប្រធាន​នាំមុខគេ​លើ​ការរៀបចំ​ស្តង់ដា​ទីក្រុង​ស្អាត​រួចហើយ កម្ពុជា​ក៏​ត្រូវបាន​ប្រគល់​ភារកិច្ច​មួយ​ទៀត​ជា​ប្រធាន​នាំមុខគេ​ក្នុង​ការរៀបចំ​ស្តង់ដា​ទេសចរណ៍​ផ្អែក​លើ​សហគម​។​
    5. ការពង្រឹង និង​ជម្រុញ​ការអនុវត្ត​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​អាស៊ាន​៖ តាមរយៈ​ការផ្សព្វផ្សាយ​លើ​គេហទំព័រ​អាស៊ាន​(www.aseantourism.travel) ការផ្សព្វផ្សាយ​កញ្ចប់​ទ​ស្សន​កិច្ច​រួម (Multi-Country Packages) និង​បាន​បញ្ចប់​ការរៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​សម្រាប់​ទីផ្សារ​Experimental and Creative Market 2014-2016 សម្រាប់​ទីផ្សារ Business Travel ២០១៤-២០១៧ និង​សម្រាប់​ទីផ្សារ​ទេសចរណ៍​ផ្សងព្រេង​២០១៤-២០១៧ ( Adventure Tourism Market)
    6. ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​អាស៊ាន​៖ អង្គប្រជុំ​បាន​ជំរុញ​ឲ្យមាន​ការ​រៀប​ចំ​ផែនការអភិវឌ្ឍន៍​អេកូ​ទេសចរណ៍​អាស៊ាន ។​
    7. ការ​ជម្រុញ និង​បង្កើន​កិច្ចសហប្រតិបត្តិកា​ររ​វាង​អាស៊ាន និង​ដៃគូរ​អភិវឌ្ឍ​សំខាន់ៗ​លើ​ការអភិវឌ្ឍ​ទេសចរណ៍​អាស៊ាន​ ក្នុងឱកាស​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​១៧​នេះ ក៏​មាន​ការផ្តល់​រង្វាន់​សណ្ឋា គារ​បៃតង​អាស៊ាន (​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ ២០១៤-២០១៦) ចំនួន​១០ សណ្ឋាគារ សម្រាប់​ប្រទេស​នី​មួយៗ​នៃ​សមាជិក​អាស៊ាន ដែល​ក្នុងនោះ​កម្ពុជា​ក៏​បាន​ទទួល​រង្វាន់​សណ្ឋាគា​រ​បៃតង​ចំនួន ១០ ផងដែរ​ក្នុង​នោះ​រួមមានៈ​
      1. សណ្ឋាគារ Angkor Miracle Resort & Spa ​ខេត្តសៀមរាប​
      2. សណ្ឋាគារ Sokhalay Angkor Resort & Spa ​ខេត្តសៀមរាប​
      3. សណ្ឋាគារ City River ​ខេត្តសៀមរាប​
      4. សណ្ឋាគារ Amansara ​ខេត្តសៀមរាប​
      5. សណ្ឋាគារ Kingdom Angkor ​ខេត្តសៀមរាប​
      6. សណ្ឋាគារ Golden Sand ​ខេត្ត​ព្រះសីហនុ​
      7. សណ្ឋាគារ Thansure Bokor ​ខេត្ត​កំពត​
      8. សណ្ឋាគារ Ly-Che ខេត្ត​ក្រចេះ​
      9. សណ្ឋាគារ Dara Airport ​រាជធានី​ភ្នំពេញ​
      10. សណ្ឋាគារ Green Palace ​រាជធានី​ភ្នំពេញ​
    8. កិច្ចសហប្រតិបត្តិការ​អាស៊ាន​ជាមួយ​អង្គការ​ទេសចរណ៍​ពិភពលោក​
      អង្គប្រជុំ​បាន​អនុម័ត​សេចក្តីថ្លែងការណ៍​រួម​អាស៊ាន ស្តីពី​ការអនុវត្ត​ក្រម​សី​លធ​ម៍​លើ​វិស័យ ទេសចរណ៍ ក្នុង​ការទទួលស្គាល់​ពី​សារៈសំខាន់ និង​ការចូលរួម​របស់​វិស័យ​ទេសចរណ៍​ទៅ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​នៅក្នុង​តំបន់ ជាពិសេស​លើ​ក​កំពស់​កម្រិតជីវភាព​ប្រជាជន​នៅក្នុង​តំបន់​។​
  2. កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​-​បូក​បី (​ចិន ជប៉ុន និង​សាធារណៈរដ្ឋ​កូរ៉េ​) លើក​ទី​១៣
    ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​-​បូក​បី​លើក​ទី​១៣ មាន​ការពិភាក្សា​លើ​ការបន្ត​ជំរុញ​ការអនុវត្ត​លើ​ផែនការ​ការងារ​ទេសច​រណ៍​សម្រាប់​អាស៊ាន​បូក​បី (ASEAN Plus Three-APT Tourism Cooperation Work Plan 2013-2017)​អង្គប្រជុំ​ក៏បាន​ឯកភាព​បង្កើត​ក្រុមការងារ E-tourism ដើម្បី​ជម្រុញ​អនុវត្ត​ផែនការ​ខាងលើ​នេះ​ប្រកបដោយ​ប្រសិទិ្ធភាព​។ អង្គប្រជុំ​ទទួលស្គាល់​តួនាទី​ដ៏​សំខាន់ មជ្ឈមណ្ឌល​អាស៊ាន​-​ចិន មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន និង មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ ព្រមទាំង​បាន​កោតសរសើរ​និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ដ៏​ល្អ​ប្រសើរ​របស់​មជ្ឈមណ្ឌល​ទាំង​បី​កន្លងមក​។​ ​

    នៅក្នុង​កិច្ចប្រជុំ NTOs និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​នេះ កម្ពុជា​ក៍​បាន​ជម្រាបជូន អង្គប្រជុំ និង​បាន​ធ្វើ​ការអញ្ជើញ​ប្រទេស​ទាំងអស់ និង​ឯកជន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ PATA Travel Mart 2014 រួម​ទាំង​កិច្ចប្រជុំ និង​សន្និសីទ​អន្តរជាតិ​អេកូ​ទេសចរណ៍ ជាពិសេស​វេទិការ​វិនិយោគទុន​ទេសចរណ៍​អាស៊ាន ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៤ ខាងមុខនេះ និង​សន្និសីទ​ពិភពលោក​ស្តីពី​ទេសចរណ៍ និង​វប្បធម៌ ក្រោម​កិច្ច​សហការ​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍ អង្គការ​ទេសចរណ៍​ពិភពលោក និង​អង្គការ UNESCO នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៥ ផងដែរ​។​

    ​ជាមួយគ្នា​នោះ​ផងដែរ នៅក្នុង​ពិធី​បើក​វេទិការ​ទេសចរណ៍​អាស៊ាន​ក្នុង​ឆ្នាំ ២០១៤ នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម Dato’ Sri Mohd Najib Tun Abdul Razak នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ាឡេស៊ី និង​ឯកឧត្តម Abdul Taib Mahmud ប្រធាន​រដ្ឋ​សា​រ៉ា​វ៉ាក់ ប្រទេស​ម៉ាឡេស៊ី និង​មាន​ការចូលរួម​ពី​សំណាក់​រដ្ឋ​មន្ត្រី​ទេសចរណ៍​អាស៊ាន ប្រធាន​គណៈប្រតិភូ និង​ប្រតិភូ​មកពី​ប្រទេស អាស៊ាន តំណាង​ជាន់ខ្ពស់​អង្គការ​ទេសចរណ៍​ពិភពលោក អង្គការ និង​សមាគមន៌​ធ្វើដំណើរ​ទេសចរណ៍​ពិភពលោក (UNWTO, WTTC, PATA) បណ្តាញ​សារព័ត៌មាន​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ជាច្រើន​ដែល​សុទ្ធសឹងតែ​ជា​អ្នក​ដែល​មាន​ការគិតគូ និង​យកចិត្តទុកដាក់​នៅ​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​។​
  3. រៀបចំ​ព្រឹត្តិការណ៍​ពិ​ព័​រណ៌​ទេសចរណ៍​អាស៊ាន (TRAVEX)
    នៅក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៣៣ នេះ ក៏​មាន​រៀបចំ​ព្រឹត្តិការណ៍​ពិ​ព័​រណ៌​ទេស ចរណ៍​អាស៊ាន (TRAVEX) ដែល​មាន​ការរៀបចំ​ស្តង់​ពិព័រណ៍​ចំនួន​ប្រមាណ ៤៤៩ ស្តង់ និង​មាន​ការចូលរួម​ពី​អ្នក​លក់​ប្រមាណ ៣៥៣ ក្រុមហ៊ុន (​សរុប​៨៧៩​នាក់​) ហើយ​មាន​អ្នកទិញ​ជាង ៤៦២​ក្រុមហ៊ុន ដែល​ប្រកប​អាជីវកម្ម​សេវាកម្ម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​មកពី ៥៤ ប្រទេស ទាំង​នៅក្នុង​តំបន់​អាស៊ាន អាស៊ី​ប៉ាស៊ីហ្វិក អឺរ៉ុប មជ្ឈឹម​បូព៌ា និង​តំបន់​ផ្សេងៗ ទៀត ក្នុងនោះ​អាស៊ាន​មាន​ចំនួន ១២៧ ក្រុមហ៊ុន ព្រមទាំង​មាន​ការចូលរួម​ពី​អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ឃោសនា​ចំនួន ៧៥ ពី​ក្នុង​ប្រទេស​អាស៊ាន និង​ពិភពលោក ។ ដោយឡែក ក្រសួង​ទេសចរណ៍​កម្ពុជា និង​ផ្នែក​ឯកជន​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​មួយចំនួន​ក៏​នឹង​ចូលរួម​ក្នុង​ពិ​ពរ័​ណ៍​នេះ​ផង​ដែរ​។​
  4. កិច្ចប្រជុំ​ទ្វេភាគី​៖
    ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ក៏​បាន​ជួបប្រជុំ​ជា លក្ខណៈ​ទ្វេភាគី​មួយចំនួន​ដូចជា​

    1. ជំនួប​ជាមួយ ឯកឧត្តម Taleb Rifai អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO): ដោយ​ក្នុង​នោះ​អង្គ​ជំ​នូ​ប​បាន​ពិភាក្សា និង​ឯកភាព​លើ​៖
      • ការ​សហការ​រៀបចំ​សន្នីសីទ​ពិភពលោក​ស្តីពី​ទេសច​រណ៍ និង​វ​ប្បធ​ម៍ នា​ខែ​កុម្ភៈ ឆ្នាំ ២០១៥ នៅ​ខេត្ត​សៀមរាប ក្រោម​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា អង្គការ UNESCO និង​អង្គការ​ទេសចរណ៍​ពិភពលោក ដោយ​នឹង​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ទេសចរណ៍ និង​រដ្ឋមន្ត្រី​វប្បធម៌​ទូទាំង​ពិភពលោក អ្នកជំនាញ​ជាន់ខ្ពស់ វាគ្មិន​ជាតិ និង​អន្តរជាតិ ផ្នែក​ឯកជន​ចូលរួម​ប្រមាណ ១០០០​នាក់
      • ​ការ​សហការ​រៀបចំ​សន្នីសីទ​អន្តរជាតិ​ក្រោម​ប្រធានបទ “​ការអភិវឌ្ឍ​សហគមន៍ (Community Development)” ឆ្នាំ​២០១៤ នៅ​រាជធានី​ភ្នំពេញ ភ្ជាប់​ជាមួយ​ការរៀបចំ​ពិ​ព័​រណ៌​ទេសចរណ៍ PATA Travel Mart និង​វេទិកា​វិនិយោគ​ទេសចរណ៍ (ATIF)
      • ​ការ​បន្ត​គាំទ្រ​ការអនុវត្ត​គម្រោង STEP ជំហាន​ទី​២ ដើម្បី​លើក​កំពស់​ការកាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​វិស័យ​ទេសចរណ៍ ក្នុង​ក្របខណ្ឌ​គម្រោង Mekong Discovery Trail
      • ការគាំទ្រ​ក្នុង​ការផ្តល់​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ក្នុង​ការអនុវត្ត​គម្រោង Heritage Management Framework ជាមួយ​អាជ្ញា​អប្សរា​
      • ការគាំទ្រ​ការសិក្សា​ឲ្យមាន Tourism Satellite Account (TSA) ដោយ​ក្នុង​នោះ​ឯកឧត្តម​អគ្គលេខាធិការ នឹង​រៀបចំ​សិក្ខា​សិលា​ថ្នាក់​តំបន់​មួយ​នៅ​កម្ពុជា និង​យក​កម្ពុជា​ជា​ចំណុចកណ្តាល ក្នុង​ការអនុវត្ត​គម្រោង Tourism Satellite Account សម្រាប់​ប្រទេស​មហា​អនុ​តំបន់​មេគង្គ​ទាំង​៦​។​
      • ​ការជួយ​ដល់​កម្ពុជា​ក្នុង​ការរៀបចំ​មជ្ឈមណ្ឌល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​គុណភាព​កម្រិត​ឧត្តម (Center of Excellent)​នៅ​កម្ពុជា​។​
    2. ជំនួប​ជាមួយ ឯកឧត្តម Romon R. Jimenez រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ហ្វីលីពីន ដោយ​ភាគី​ហ្វីលីពីន បាន​ស្នើសុំ​ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយ​កម្ពុជា​លើ​ការគ្រប់គ្រង​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​នៅ​តំបន់​អង្គរ បន្ទាប់​ពី​ហ្វីលីពីន​បាន​ទទួល​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ពី​ព្យុះ Haiyan និង​បាន​ធ្វើឲ្យ​ខូតខាត​ដល់​បេតិកភណ្ឌ​វប្បធម៌​ជា​ច្រើន​ក្នុង​ប្រទេស​។ ជា​កិច្ច​ឆ្លើយតប ភាគី​កម្ពុជា​បាន​ស្នើ​ឲ្យមាន​ការ​រៀប​ចំ​អនុស្សារណៈ​យោគយល់​គ្នា (MOU) លើ​កិច្ច​សហការ​គ្នា​នេះ​។​
    3. ​ជំនួប​ជាមួយ ឯកឧត្តម Chung Hae Moon អគ្គលេខាធិការ​មជ្ឍមណ្ឌល​អាស៊ាន​-​កូរ៉េ (ASEAN-Korea Centre)​ដោយ​ភាគី​កូរ៉េ​ស្នើ​ឲ្យ​កម្ពុជា​ជួយ​សម្រួល​ក្នុង​ការរៀបចំ​ការសំដែង​សិល្បៈ វប្បធម៌​រួម (Joint Cultural Performance) នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៤ នៅ​ខេត្ត​សៀមរាប​។​
    4. ​ជំនួប​ជាមួយ ឯកឧត្តម Abdul Taib Mahmud ប្រធាន​រដ្ឋ​សា​រ៉ា​វ៉ាក់ ប្រទេស​ម៉ាឡេស៊ី អង្គ​ជំនួប​បាន​ពិភាក្សា​លើ​ការជំរុញ​ការហោះហើរ​ត្រង់​ពី​រដ្ឋ​សា​រ៉ា​វ៉ា​ក់មក​កាន់​កម្ពុជា និង​បាន​ជំរុញ​អោយ​មាន​ការផ្លាស់​ប្តូរ ចែករំលែក​បទពិសោធន៌​ក្នុង​ទៅវិ​ញ​ទៅមក​នៅក្នុង​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ផងដែរ​។​

      តប​តាម​ការអញ្ជើញ​របស់​ប្រទេស​ម្ចាស់ផ្ទះ​រដ្ឋ​សា​រ៉ា​វ៉ាក់ ប្រទេស​ម៉ាឡេស៊ី ឯកឧត្តម ថោង ខុន ក៏​បាន​អញ្ជើញ​ចូលរួម​ដំណើរ​ទស្សនៈកិច្ច​សិក្សា​ដកស្រង់​បទពិសោធន៍ លើ​តំបន់​គោលដៅ​អេកូ​ទេស ច​រណ៍ និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទា​សម្រាប់​ផ្ទះ​ស្នាក់ (Homestay) នៅ​តំបន់​Annah Rais Long House and Homestay នៅ​ស្រុក Padawan នៃ​រដ្ឋ​សារា​វ៉ាក់ ផងដែរ​។​

សាលរូបភាព