ភាសាខ្មែរ
 
Blog
Multimedia

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា​ចាប់ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ  រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។

| បន្ត
មុខម្ហូបរបស់​កម្ពុជា

​ប្រហុក​ខ្ទិះ​

ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង | បន្ត

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
1,512
ថ្ងៃនេះ
:
924
សរុប
:
3,370,125
 

សេចក្តីថ្លែងការណ៍​រួម​សារព័ត៌មាន ​របស់​រដ្ឋមន្ត្រី​ទេសចរណ៍ កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម (CLMV)

សេចក្តីថ្លែងការណ៍​រួម​សារព័ត៌មាន
​របស់​រដ្ឋមន្ត្រី​ទេសចរណ៍ កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម (CLMV)
​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ខេត្ត​កំពត ប្រទេស​កម្ពុជា ថ្ងៃទី ០៦ ខែ​ធ្នូ ឆ្នាំ ២០១៣ 

១. កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍ កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម លើក​ទី​ពីរ (CLMV) បានប្រារឰ​ធ្វើ​នៅ ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៣ នៅ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ខេត្ត​កំពត ប្រទេស​កម្ពុជា រួម​ជាមួយ​បុណ្យ​សមុទ្រ ក្រោម​ប្រធានបទ ”​សមុទ្រ​ពណ៌​ខ៌ៀវស្រងាត់ និង​ទីក្រុង​បៃតង​” មហាសន្និបាត​ឆ្នេរសមុទ្រ​ស្រស់​ស្អាត​ជាងគេ​បំផុត លើ​ពិភពលោក​លើក​ទី​៩ និង​កិច្ចប្រជុំ​ក្រុមការងារ​មហា​អនុ​តំបន់​ទន្លេមេគង្គ លើក​ទី​៣២​។ 

២. កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី CLMV ត្រូវបាន​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​បាន​ពិភាក្សា​អំពី​ការអនុវត្តន៍​ផែនការ​រួម​នៃ​កិច្ចសហប្រតិបត្តិកា​រទេស​ច​រណ៍ ឆ្នាំ​២០១៣-២០១៥ ដែល​ចុះ ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ទេសចរណ៍​ប្រទេស CLMV នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២​។ កិច្ចប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង​អនុលោម​តាម​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​៦ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ នា​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣ ដែល​ទទួលស្គាល់​អំពី សារៈប្រយោជន៍​នៃ​ការភ្ជាប់​ទំនាក់ទំនង​គ្នា ដើម្បី​ធានា​អោយបាន​នូវ​ទេសចរណ៍​ប្រកប​ដោយ​និរន្ត​ភាព និង ទេសចរណ៍​ប្រកបដោយ​ការទទួលខុសត្រូវ​ចំពោះ​សង្គម និង​បរិស្ថាន​នៅក្នុង​ចំណោម​ប្រទេស CLMV និង​បង្កើន ភាព​ទាក់ទាញ​របស់​អនុ​តំបន់​ប្រទេស CLMV អោយ​ក្លាយជា​គោលដៅ​ទេសចរណ៍​ចម្បង​មួយ​ក្នុងចំណោម គោលដៅ​ទេសចរណ៍​ពិភពលោក​ផ្សេង​ទៀត​។ 

៣. ចំនួន ១៤.៨​លាន​នាក់​។ និង​ការបន្ត​កើន​ឡើង​របស់​ទេសចរ​ចំនួន ១២.៦​លាន​នាក់ ក្នុងុ​រយៈពេល​៩​ខែ​ដើម ឆ្នាំ​២០១៣ ស្មើរ​នឹង​​២៤.៣ ភាគរយ ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១២ ។ រដ្ឋមន្ត្រី​ទេសចរណ៍​ទាំង​៤ ប្រទេស បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ការងារ និង​មន្ត្រីជាន់ខ្ពស់​ទេសចរណ៍​នៃ​ប្រទេស CLMV ក្នុង​ការរៀបចំ​បង្កើត​យុទ្ឋសាស្ត្រ​វិស័យ​ទេសចរណ៍ CLMV និង​គាំទ្រ​ការកំណត់​ទិសដៅ​សំខាន់ៗ​សម្រាប់ កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​ប្រទេស CLMV ក្រោម​ប្រធានបទ ”​ប្រទេស​បួន​-​គោលដៅ​តែ​មួយ​” ដើម្បី​ទាក់ទាញ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យ​បាន​ចំនួន ២៥​លាននាក់ នៅ​ឆ្នាំ​២០១៥ ដែល​ក្នុងនោះ ភ្ញៀវ​ចំនួន ៤​លាន​នាក់ ជា​ទេសចរ ក្នុង​រង្វង់​តំបន់​។  

៤. អនុលោម​តាម​ផែនការ​រួម​នៃ​កិច្ចសហប្រតិបត្តិកា​រទេស​ចរណ៍​ប្រទេស CLMV ឆ្នាំ​២០១៣-២០១៥ រដ្ឋមន្ត្រី ទាំង​៤​ប្រទេស បាន​ឯកភាពគ្នា​គាំទ្រ​ឱ្យ​មាន​ការសម្របសម្រួល និង​ជំរុញ​ញ​ឱ្យ​ក្រុមការងារ និង​មន្ត្រីជាន់ខ្ពស់​ទេសចរណ៍ អនុវត្ត​គម្រោង​អាទិភាព​នៃ​​កម្ម​វិធី​សកម្ម​ភាព​តាមរ​យៈ​លទ្ឋផល​នៃ​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ភាពច្បាស់លាស់ និង​វិជ្ជមាន សម្រាប់​ផលប្រយោជន៍​ប្រទេស CLMV ក្នុងនោះ​មាន​ដូចជា​គម្រោង​ទេសចរណ៍​វប្បធម៌ និង​បេតិក​ភ័​ណ្ឌ ទេសចរណ៍ ធ​ម្មជាតិ ទេសចរណ៍​សហគមន៍ និង​ការធ្វើដំណើរ​ដោត​នាវា​តាម​ដង​ទន្លេ ជាដើម​។ 

៥. រដ្ឋមន្ត្រី​ទេសចរណ៍ CLMV មាន​ទស្សនៈ​រួម​គ្នា​យល់​ឃើញ​ថា​វា​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការគាំទ្រ​គ្នា​ទៅវិញ ទៅមក​តាមរយៈ​សកម្មភាព​ដែល​អាច​ធ្វើបាន​ដោយ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ព្រិត្តិការណ៍​ទេសច​រណ៍​អន្តរជាតិ ពិ​ព័រណ៌ ទេសចរណ៍​ដែល​រៀបចំ ប្ញ​ក៏​ប្រារព្ឋ​ធ្វើ​នៅក្នុង​ប្រទេស CLMV និង​ដាក់អោយ​ប្រើប្រាស់​នូវ​និមិត្តសញ្ញា​ទេសចរណ៍ CLMV និង​ពាក្យស្លោក​ទេសចរណ៍ ហើយ​ផលិត​ឯកសារ​ផ្សព្វផ្សាយ​រួម ប្រើប្រាស់​បណ្តាញ​អេឡិចត្រូនិច ដើម្បី​អោយ​សាធារណជន​បាន​យល់​អំពី CLMV ជា ”​ប្រទេស​បួន គោលដៅ​តែ​មួយ​” និង​ទាក់ទាញ​ភ្ញៀវទេសចរ ក្នុង​តំបន់ ក៏ដូចជា​ភ្ញៀវទេសចរ​ពី​គោលដៅ​ទីផ្សារ​សំខាន់ៗ​នៃ​ពិភពលោក​។ 

៦. រដ្ឋមន្ត្រី​ទេសចរណ៍​ទាំង​៤​ប្រទេស បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​នៃ​ការធ្វើអោយ​ប្រសើរឡើង​នូវ​ការសម្របសម្រួល​កាន់តែ​ជិត ស្និទ្ឋ​នៅ​ក្នុង​ការកែលំអ​គេហ​ទំព័រ និង​ប្រភព​ទិន្នន័យ​របស់​ប្រទេស CLMV នី​មួយៗ ការចែករំលែក​គ្នា​ជា​ប្រចាំ​នូវ ព័ត៌មាន​និង​បទពិសោធន៍​ល្អៗ​ក្នុង​ការអភិវឌ្ឍន៍​ទេសចរណ៍​។ រដ្ឋមន្ត្រី​ទេសចរណ៍ CLMV បាន​ឯកភាពគ្នា​ក្នុង​ការអញ្ជើញ អង្គការ​អន្តរជាតិ និង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ និង​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ដើម្បី​គាំទ្រ​ការអភិវឌ្ឍន៍​ទេសចរណ៍ នៃ​ប្រទេស CLMV ប្រកប​ដោយ​និរន្ត​ភាព និង​ដោយ​ការទទួលខុសត្រូវ ជា​ពិសេស​ការអភិវឌ្ឍ​ន៍​ធនធានមនុស្ស និង​ការពង្រឹង​សមត្ថភាព ប្រកបដោយ​ស្តង់ដារ គុណភាព​សេវាកម​μ​ទេសចរណ៍​នៃ​ប្រទេស CLMV និង​ជំរុញ​វិស័យ ឯកជន​ពាក់ព័ន្ធ​ឱ្យ​ចូលរួម កាន់តែ​សកម្ម​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ទេសចរណ៍​។ 

៧. រដ្ឋមន្ត្រី​ទេសចរណ៍​ទាំង ៤​ប្រទេស បាន​ឯកភាពគ្នា​លើ​យន្តការ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ នឹង​ផ្អែក​តាម​យន្តការ នេះ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍ និង​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​ទេសចរណ៍​ប្រទេស CLMV នឹង​ប្រព្រឹត្តទៅ​ផ្សារភ្ជាប់ ជាមួយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍ ACMECS នា​កិច្ចប្រជុំ​កំពូល​។ ដោយឡែក​កិច្ចប្រជុំ​ក្រុម​ការងារ​ទេសចរណ៍ CLMV នឹង​ធ្វើឡើង​ក្នុង​មួយ​ឆ្នាំ​ម្តង​ស្រប​ជាមួយ​កិច្ចប្រជុំ​ក្រុមការងារ​មហា​អនុ​តំបន់​ទន្លេមេគង្គ ឬ​ក្រុម​ការងារ​ទេសចរណ៍ ASEAN​។ រដ្ឋមន្ត្រី​ទេសចរណ៍​ទាំង​៤​ប្រទេស​ក៏បាន​គាំទ្រ​ដល់​យន្តការ​សហប្រតិបត្តិ​ការ​ទ្វេភាគី និង​ពហុភាគី​ក្នុងចំណោម ប្រទេស CLMV និង​រវាង​ប្រទេស CLMV ជាមួយ​ដៃគូ​ដ៏ទៃទៀត​។

៨. រដ្ឋមន្ត្រី​ទេសចរណ៍​ទាំង​៤​ប្រទេស បាន​ស្វាគមន៍ ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ក្នុង​ពេល ខាងមុខ ហើយ​បាន​ឯកភាព​ជួបគ្នា​ម្តងទៀត​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍ CLMV លើក​ទី​បី​នៅ​ក្រុង​ម៉ាន់​ដា​ឡេ នា​ឆ្នាំ​២០១៥ ។ 

៩. រដ្ឋមន្ត្រី​ទេសចរណ៍​ទាំង CLMV បាន​សំដែង​នូវ​ការ​អរគុណ​ដល់​កម្ពុជា​ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច និង​ការ រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍ CLMV លើក​ទី​ពីរ​។ 

The list of CLMV Tourism Ministers attending the Meeting:

  1. H.E. Dr. Thong Khon, Minister, Ministry of Tourism, Kingdom of Cambodia;
  2. H.E. Mr. Chaleune Warinthrasak , Vice Minister, Ministry of Information, Culture and Tourism, Lao People’s Democratic Republic;
  3. H.E. Dr. Sai Kyaw Ohn, Deputy Minister of the Union Minister, Ministry of Hotels and Tourism, Republic of the Union of Myanmar;
  4. H.E. Nguyen Van Tuan, Chairman, Vietnam National Tourism Administration, Ministry of Culture, Sports and Tourism, Socialist Republic of Viet Nam.