ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា  
ព្រះរាជាណាចក្រ​អច្ឆរិយ
  • ចាប់ពី ថ្ងៃ​អាទិត្យ ទី06 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អង្គារ ទី08 ខែកញ្ញា ឆ្នាំ2015: PATA Travel Mart 2015
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី10 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​សៅរ៍ ទី12 ខែកញ្ញា ឆ្នាំ2015: International Travel Expo HCMC (ITE HCMC) 2015
  • ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015: ទិវាប្រកាសរដ្ឋធម្មនុញ្ញ
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អាទិត្យ ទី27 ខែកញ្ញា ឆ្នាំ2015: JATA Travel Showcase 2015
 
Blog
Multimedia

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា​ចាប់ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ  រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។

| បន្ត
មុខម្ហូបរបស់​កម្ពុជា

​ប្រហុក​ខ្ទិះ​

ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង | បន្ត

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
2,007
ថ្ងៃនេះ
:
3,416
សរុប
:
2,816,122
 

​​សុរន្ទកថា ​ឯកឧត្តម​បណ្ឌិត ថោង ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​ក្នុង​ទិវា​ប្រណាំង​កង់​អន្តរជាតិ​អង្គរ​ ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៣

​​សុរន្ទកថា
​ឯកឧត្តម​បណ្ឌិត ថោង ខុន​
​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​
​ក្នុង​ទិវា​ប្រណាំង​កង់​អន្តរជាតិ​អង្គរ​
​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៣

​ក្នុងនាម​ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​កីឡាករ​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​បាន​គាំទ្រ និង​ចូលរួម​ទិវា​ប្រណាំង​កង់​អន្តរជាតិ​អង្គរ​នាពេល​នេះ​ដែល​រួម​មាន​អ្នក​ជិះ​កង់​ទាំងអស់​សរុប​ចំនួន​៧៦៧​នាក់ (​បរទេស ៣៩៨​នាក់ និង​ខ្មែរ ៣៦៩​នាក់​)​។

ការគាំទ្រ​នេះ ពិតជា​ចលករ​ដ៏​សំខាន់​ក្នុង​ការរួមចំណែក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​កីឡា ពិសេស​វត្តមាន​របស់​បងប្អូន​កីឡាករ​-​ការិនី​ប្រណាំង​កង់​ជាតិ និង​អន្តរជាតិ គឺជា​សញ្ញាណ​នៃ​ការគាំទ្រ ចលនា​ការពារ​បរិស្ថាន ទប់ស្កាត់​ឧស្ម័ន​ផ្ទះ​កញ្ចក់ បំពុលបរិយាកាស និង​ជា​ការលើកទឹកចិត្ត​ជំរុញ​ឲ្យ ប្រើប្រាស់​កង់​ជា​មធ្យោបាយ​ធើ្វដំណើរ​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​យានយន្ត និង​ឧស្ម័ន​កាបូ​និច​លើ​ភព​ផែនដី​។​

​កីឡាករ​-​ការិនី​ជាតិ អន្តរជាតិ​ទាំងអស់​ជាទី​គោរព​ស្រលាញ់ កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយ​ត្រូវការ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អ្នក​ទាំងអស់​គ្នា​ដើម្បីឲ្យ​ព្រឹត្តិការណ៍​ប្រណាំង​កង់​អន្តរជាតិ​នេះ កាន់តែ​មាន​ប្រជាប្រិយភាព ល្បីល្បាញ និង​រីកចំរើន​ទៅ​មុខ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​សូម​កីឡាករ​-​ការិនី​ទាំងអស់​បន្ត​ការគាំទ្រ និង​ចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​ជា​រៀងរាល់ឆ្នាំ​ពិសេស​ឆ្នាំ​២០១៣ បញ្ជាក់​នូវ​សក្ខិកម្ម​នៃ​ប្រជាជន​ជុំវិញ​ពិភពលោក​គាំទ្រ​យល់ដឹង​ច្បាស់​ពី​ស្ថានភាព សន្តិសុខ សណ្តាប់ធ្នាប់ សេ្ថរ​ភាព​នយោបាយ និង​សេដ្ឋកិច្ច​សង្គម​។​

សូម​កីឡាករ​-​ការិនី​ទាំងអស់​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ មាន​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​។​

​សូម​ឲ្យ​ស្មារតី​កីឡា ស្មារតី​មិត្តភាព សាមគ្គីភាព សន្តិភាព​និង​ស្មារតី​ការពារ​បរិស្ថាន​ភពផែនដី​ស្ថិតនៅក្នុង​បេះដូង​យើង​ទាំងអស់​ជា​និច្ច​។​

​សូម​ជូនពរឲ្យ​ទទួលបាន​ជ័យជំនះ​ទាំងអស់គ្នា​ក្នុង​ការប្រណាំង​កង់ ហើយ​សូម​ជួប​គ្នា​នៅ​ឆ្នាំ ២០១៤​ទៀត​។​

​សូម​អរគុណ !

សាលរូបភាព