中文繁體
旅遊部  
奇蹟王國
 
Blog
Multimedia

亡人節或追思節

亡人節或追思節

是柬埔寨最有文化象徵的節日。實際日期一年至一年會推遲,是由柬埔寨陰曆決定的。每個家庭會根據他們所選擇的寺廟去祭拜,並帶食品供給和尚。

| 更多
柬埔寨美食

柬式椰奶汁魚糊

柬式椰奶汁魚糊是柬埔寨美食中的主菜。 Prahok是一種發酵之魚,它成了柬埔寨烹調的精華,若根據不同配方,就能顯出不同味道。| 更多

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

訪客

昨天
:
6,617
今天
:
2,266
總計
:
2,838,733
 

អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក វាយ​តំលៃ​ខ្ពស់​ចំពោះ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ក្នុងជំនួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ សម្តេច​តេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី រសៀល​ថ្ងៃ​ទី​៣១ ខែតុលា លោក Taleb Rifai អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​កំណើន​ទេ​ចរណ៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​កម្ពុជា​បាន​ក្លាយទៅជា​ទិសដៅ​ទេសចរណ៍​ដ៏​ពិតៗ និង​មាន​ប្រជាជន​ជាច្រើន​ដែល​បាន​និង​កំពុង​និយាយ​ពី​ក​ម្ពជា ថា មាន​សេដ្ឋកិច្ច​ល្អ និង​នយោបាយ​ល្អ ព្រមទាំង​កំពុងតែ​កសាង​នូវ​កម្ពុជា​មួយ​ដ៏​ស្រស់ស្អាត​នៅលើ​ពិភពលោក​។​

 លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានឲ្យដឹងថា នៅក្នុង​ជំនួប​នេះ លោក​បណ្ឌិត Taleb Rifai បាន​ជំរាបជូន សម្តេច​តេ​ជោថា លោក​ធ្លាប់​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១០ រហូតមកដល់​ពេលនេះ​លោក​បាន​ឃើញ​ប្រទេស​កម្ពុជា មាន​ការផ្លាស់ប្តូ​ដ៏​ពិតប្រាកដ​។​

​លោក Taleb Rifai បាន​លើកឡើង​នូវ​ចំណុច​៣ សុំ​ការគាំទ្រ​ពី សម្តេច​តេជោ នាយករដ្ឋមន្ត្រី ទី​១ ការរៀបចំ​ប្រជុំ​ការងារ ទេសចរណ៍​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា រួមសហការ​ជាមួយនឹង​អង្គការ យូណេស្កូ ដែល​មាន​ការចូលរួម ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូលៗ រួម​នឹង វិស័យ​ឯកជន​ផងដែរ ,​ទី​២.​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដោយ​លោក​បាន​មានប្រសាសន៍ថា នឹង​គាំទ្រ​យ៉ាង​ពេញទំហឹង ជា​ពិសេស​បង្កើត​នូវ​មជ្ឈមណ្ឌល​មួយ​ដែល​មានឈ្មោះ​ថា The Center Excellence ដើម្បី​បណ្តុះ បណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​ទេសចរណ៍ ធ្វើយ៉ាងណា​ឱ្យមាន​កំរិត​ស្តង់ដា​តែមួយ​, ទី​៣.​ការបង្កើត​ក្រុមប្រឹក្សា​រក​ទីផ្សារ ដែល​ក្នុងនោះ​មាន​ពាក់ព័ន្ធ​ច្បាប់​សម្រាប់​ការបង្កើត​នេះ​ផង ដែរ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ទោះបីជា​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ក៏ដោយ ក៏​កម្ពុជា​នៅតែ​មាន​សក្តានុពល​នៅឡើយ ហើយ​វិស័យ​ទេសចរណ៍​បាន​ចូលរួម​ចំណែក​ជំរុញ​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​។ សម្តេច​បាន​មានប្រសាសន៍ថា យើង​ចង់​ធ្វើយ៉ាងណា​កុំ​ឱ្យ​ទេសចរណ៍​ទន្ទ្រាន​វប្បធម៌ ។​

​តែ​ផ្ទុយទៅវិញ គឺ​អភិរក្ស​វប្បធម៌ ដើម្បី​ទាក់ទាញ​ទេសចរណ៍​។ ក្នុងន័យនេះ សម្តេច​បាន​ថ្លែងអំណរគុណ និង​សូម​គាំទ្រ​នូវ​ចំនុច​ទាំង​៣​ដែល​លោក Taleb Rifai បានលើកឡើង​៕

ប្រភពពី ៖ ដើមអម្ពិល

 

照片庫