Korean
캄보디아 관광부  
Kingdom of Wonder
 
Blog
Multimedia

쁘쭘벤(Pchum Ben), 영혼의 날

쁘쭘벤(Pchum Ben), 영혼의 날

주로 9월 말에서 10월 사이 보름간 열리는 이 축제는 죽은 자의 혼령을 달래기 위한 것으로, 캄보디아에서 가장 중요한 문화 행사 중 하나이다.

| More
캄보디아 음식

쁘라혹 끄띠스 (PRAHOK KTIES)

쁘라혹 끄띠스는 캄보디아 요리의 대표적인 진미이다. | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
5,410
오늘날씨
:
1,857
Total
:
2,812,556
 

មេ UNWTO បញ្ជាក់​ពី ការគាំទ្រ​ការអភិវឌ្ឍ ទេសចរណ៍​កម្ពុជា​

​សៀមរាប​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​អះអាង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​រសៀល​ថ្ងៃទី​២ ខែ​វិច្ឆិកា​នេះ​ថា អង្គ​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក បាន​ផ្ដោត​ការពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ ដូចជា ការអភិវឌ្ឍ​ទេសចរណ៍​ក្នុង​តំបន់​បេតិក​ភ័​ណ្ឌ មានដូចជា តំបន់​អង្គរ និង​តំបន់​ដែល​មាន​សក្តានុពល​ធម្ម​ជាតិ​នៅ​បឹង​ទន្លេសាប ។​

​លោក​បន្តថា ការពិភាក្សា​ផ្ដោតលើ​ឱកាស និង​បញ្ហា​ប្រឈម ដើម្បី​ជំរុញ​ការទាក់ទាញ​ទេសចរណ៍ ការគ្រប់គ្រង​កុំឲ្យ​មាន​ផលប៉ះពាល់​ជា​អវិជ្ជមា​ន​ដល់​តំបន់​បេតិក​ភ័ណ្ឌ​វប្បធម៌ និង​ធម្មជាតិ ជំរុញ​ប្រសិទ្ធិភាព​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ ដើម្បី​ទទួល​ផល ប្រយោជន៍​ទេសចរណ៍ និង​ធានា​កុំឲ្យ​មាន​ផលប៉ះពាល់​លើ​ធនធាន​វប្បធម៌ និង​ធម្មជាតិ នៅក្នុង​តំបន់​ទាំងនោះ​ផង​ដែរ​។​

​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ក្រោម​ប្រធានបទ ការអភិវឌ្ឍ​ទេសចរណ៍​ក្នុង​តំបន់​បេតិក​ភ័ណ្ឌ​វប្បធម៌ និង​ធម្មជាតិ ដែល​ក្រសួង​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សហការ​ជាមួយ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ដែល​មាន​ការចូលរួម​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​ទេសចរណ៍​ពិភពលោក​ប្រមាណ ២៥ ដែល​រួម​មាន​រដ្ឋមន្ត្រី​-​អនុ​រដ្ឋមន្ត្រី អគ្គនាយក មន្ត្រីជាន់ខ្ពស់ និង​វាគ្មិន មកពី​បណ្ដា​ប្រទេស​ក្នុង​អាស៊ី​-​ប៉ាស៊ីហ្វិក និង​អឺរ៉ុប ផ្នែក​ឯកជន សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន ប្រមាណ ៣០០​នាក់ ដែល​បាន​រៀបចំ​នៅ​សណ្ឋាគារ​សុខា​ល័យ ក្រុង​សៀមរាប ថ្ងៃទី​១-៣ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ បាន​ប្រកប​ដោយ​លទ្ធផល​ជា​ផ្លែផ្កា​ក្នុង​កម្រិត​ខ្ពស់ ។​

​លោក ថោង ខុន បាន​បន្តទៀតថា បណ្ដា​វាគ្មិន ក៏ដូចជា​អ្នកចូលរួម​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ ដែល​មាន​សម្បត្តិ​វប្បធម៌ បេតិក​ភ័ណ្ឌ​ពិ​ពភលោក ក៏​បាន​ផ្លាស់ប្ដូរ​ទស្សនៈ យោបល់ និង​ឯកភាព​គ្នា​លើ​ទស្សនៈ​រួម ហើយ​សន្និសីទ​ក៏បាន​សម្រេច​ចេញ​នូវ​សេចក្ដីប្រកាស​រួម​ក្រុង​សៀមរាប​មួយ​ដែល​មាន​ចំណុច​សំខាន់ៗ​ដូចជាៈ

​ទី​១​គឺ​ការអភិរក្ស និង​ការធ្វើឲ្យ​មាន​និរន្តរភា​ព​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​វប្បធម៌ និង​ធម្មជាតិ គឺ វិស័យ​ទេសចរណ៍​មាន​តួនាទី​សំខាន់​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​មាន​ការគាំទ្រ​ដល់​កិច្ច អភិរក្ស​បេតិក​ភ័​ណ្ឌ និង​ការអភិរក្ស ការអភិវឌ្ឍ​សហគមន៍​ក្នុងស្រុក ហើយ​ភាព​ជា​ដៃគូ និង​ទំនាក់ទំនង​ដែល​ជា​មូលដ្ឋាន ដើម្បី​សម្រេចបាន​នូវ​លទ្ធផល​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព រួម​ទាំង​ករណី​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រកបដោយ​និរន្តរភាព ពិសេស​នៅ​តំបន់​អង្គរវត្ត ។​

​ទី​២ គី​កាលានុវត្តភាព និង​បញ្ហា​ប្រឈម​នៃ​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក គឺ​ផ្ដោយ​លើ​ការគ្រប់គ្រង់​ទេសចរណ៍​តាម​តំបន់​មរតក​បេតិក​ភ័ណ្ឌ​ពិភពលោក និង ការធ្វើ​ទំនាក់ទំនង​ទៅ​កាន់​តំបន់​មរតក​ឲ្យបាន​គ្រប់គ្រាន់ ដែល​ជា​ធាតុ​ផ្សំ​នៃ​សកម្មភាព​ទេសចរណ៍ ព្រមទាំង​សារៈសំខាន់​នៃ​ទេសចរណ៍​បៃតង​នៅក្នុង​តំបន់​មរតក​វប្បធម៌ ។​

​ទី​៣ គឺជា​លទ្ធផល និង​ការផ្ដល់​យោបល់​សំខាន់ៗ ដូចជា ការទទួលស្គាល់​នូវ​អត្តសញ្ញាណ​ផ្សេងៗ និង​ការទាក់ទាញ​នៃ​តំបន់​គោលដៅ​ទេសចរណ៍ ។ ការធ្វើ​ឲ្យ​ប្រាកដថា ការអភិវឌ្ឍ​ទេសចរណ៍ ដែល​ពឹងផ្អែក​ទៅលើ​រមណីដ្ឋាន​វប្បធម៌ និង​ធម្មជាតិ ប្រកបដោយ​ការទទួលខុសត្រូវ និង​និរន្តរភាព សម្រាប់​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​សុខមាលភាព​សហគមន៍ ការការពារ​អត្តសញ្ញាណ និង​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ទេសចរ និង​សហគមន៍​ជា​ម្ចាស់ផ្ទះ​។

​ក្រៅពីនោះ អង្គ​សន្និសីទ​បាន​សម្រេច​លទ្ធផល និង​ការផ្ដល់​យោបល់​សំខាន់ៗ​មួយចំនួន​ទៀត​ក្នុង​ការធ្វើឲ្យ​មាន​និរន្តរភា​ព សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍ និង​ធម្មជាតិ​ក្នុង​តំបន់​បេតិក​ភ័​ណ្ឌ រួម​ទាំង​រក្សា​ឲ្យបាន​នូវ​វប្បធម៌​ស្នូល និង​រក្សា​នូវ​តម្លៃ​នៃ​សីលធម៌​ដើម​របស់​សហគមន៍ និង​បរិបទ​បរិស្ថាន ជាតិ​ផង​ដែរ ។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក បានបញ្ជាក់​ច្បាស់​នៅក្នុង​សន្និសីទ​អំពី​ការគាំទ្រ​ការអភិវឌ្ឍ​ទេសចរណ៍​កម្ពុជា ពិសេស​លោក​នឹង​នាំមក​នូវ​ព្រឹត្តិការណ៍​ធំ​មួយ គឺ​សន្និសីទ​ពិភពលោក​ស្ដីពី​ការអភិវឌ្ឍ​ទេសចរណ៍​វប្បធម៌​មក​ខេត្ត​សៀមរាប ដោយសារ​កម្ពុជា​មាន​សក្តានុពល​ដ៏​ធំធេង​នៅ​តំបន់​អង្គរ ពិសេស​ប្រាសាទអង្គរវត្ត ដែល​ជាបេ​តិកភ័​ណ្ឌ​ពិភពលោក​។ ដោយ​អង្គការ UNWTO និង​សហការ​ជាមួយ​អង្គការ UNESCO នឹង​រៀបចំ​សន្និសីទ​ពិភពលោក​នេះ​ឡើង ដែល​គ្រោង​មាន​អ្នកចូលរួម​ប្រមាណ​ជា ១០០០​នាក់ ក្នុងនោះ​រួមមាន រដ្ឋមន្ត្រី​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​នឹង​មកជួបជុំ​គ្នា​នៅ​ខេត្តសៀមរាប ដើម្បី​ជួប​ពិភាក្សា ផ្លាស់ប្ដូរ​យោបល់​គ្នា​បន្ថែម​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​មាន​ទំនាក់ទំនង​រវាង ទេសចរណ៍​វប្បធម៌​នៅក្នុង​ខេត្ត​សៀមរាប ៕

ប្រភពពី៖ ដើមអម្ពិល​(Dap)

포토 갤러리