中文简体
旅游部  
奇迹王国
 
Blog
Multimedia

亡人节或追思节

亡人节或追思节

是柬埔寨最有文化象征的节日。实际日期一年至一年会推迟,是由柬埔寨阴历决定的。每个家庭会根据他们所选择的寺庙去祭拜,并带食品供给和尚。

| 更多
柬埔寨美食

柬式椰奶汁鱼糊

柬式椰奶汁鱼糊是柬埔寨美食中的主菜。 Prahok是一种发酵之鱼,它成了柬埔寨烹调的精华,若根据不同配方,就能显出不同味道。| 更多

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

访客

昨天
:
2,528
今天
:
4,069
总计
:
2,823,078
 

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ទទួល​ជួប​សំដែង​ការគួ​សម និង​ពិភាក្សា​ការងារ​ ​ជាមួយ​ Lee Nam-Kee

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ទទួល​ជួប​សំដែង​ការគួ​សម និង​ពិភាក្សា​ការងារ​
​ជាមួយ​លោក​បណ្ឌិត ណាំ គី លី Lee Nam-Kee អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ច​នៃ​សាធារណរដ្ឋ​
​កូរ៉េ បច្ចុប្បន្ន​ជា​ប្រធាន​នៃ​វិទ្យាស្ថាន​គោ​លនរ​យោ​បាយ​ប្រកួតប្រជែង​សកល និង​ជា​សមាជិក​គណៈ​ប្រតិបត្តិ​នៃ​សមាគមន៍ Korea Franchise
​នៅ​ទីស្ដីការក្រសួង​នៅវេលា ម៉ោង ២:៣០ ថ្ងៃទី​១ ខែ​កក្ដ​ដា ឆ្នាំ ២០១៤​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០១ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង ០២:៣០​នាទី​រសៀល លោក​បណ្ឌិត ណាំ គី លី Lee Nam-Kee អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ច​នៃ​សាធារណរដ្ឋ​កូរ៉េ បច្ចុប្បន្ន​ជា​ប្រធាន​នៃ​វិទ្យាស្ថាន​គោ​លនរ​យោ​បាយ​ប្រកួតប្រជែង​សកល និង​ជា​សមាជិក​គណៈ​ប្រតិបត្តិ​នៃ​សមាគមន៍ Korea Franchise បាន​ដឹកនាំ​គណៈ​ប្រិភូ​មួយ​ក្រុម​ដើម្បី​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។​

​នា​ឱ​ការ​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ភ្ញៀវ​អំពី​សក្ដានុពល​ទេសចរណ៍ សភាពការណ៍​រីកចំរើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ជាមួយ​កំណើន ១,៩​លាន​នាក់ កើនឡើង​៦% ក្នុង​រយៈពេល ០៥​ខែ ដើមឆ្នាំ​២០១៤ ក្នុងនោះ​ទេសចរណ៍​កូរ៉េ​មក​កម្ពុជា​មាន​ប្រមាណ​ជាង ២២​ម៉ឺន​កើនឡើង ៣% ធៀប​នឹង​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៣ និង​ឱកាស​វិនិយោគទុន​នានា​ក្នុង​វិស័យ​ទេសចរណ៍ ពិសេស​តម្រូវការ​វិនិយោគឲ្យ​ទៅ​តាម​គោលដៅ​ទេ​ចរណ៍​អាទិភាព​ធំៗ​របស់​កម្ពុជា ដូច​ជា​ក្រុង​ភ្នំពេញ តំ​បាន់​សៀមរៀប និង​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា និង​ស្នើ​អោយ​លោក​បណ្ឌិត​ជួយ​ពិនិត្យ និង​ជំរុញ​ការវិនិយោគ​ចូល​មក​កាន់​កម្ពុជា​។​

​ជា​កិច្ច​ឆ្លើយតប លោក​បណ្ឌិត Lee Nam-Kee ក៍​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម ថោង ខុន ដែល​បាន​អនុញ្ញាត្តិ​អោយ​គណៈប្រតិភូ​បាន​ចូលជួ​ប​សំដែង​ការគួរសម ពិភាក្សា​ការងារ និង​បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​គម្រោង​វិនិយោ​សម្បទាន​បម្រើរ​អោយ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ដែល​រួមមាន​មជ្ឈមណ្ឌល​សំដែង​សិល្បៈ​កូរ៉េ​ខ្មែរ ការបង្ហាញ​បែប Digital អំពី​អង្គរ​ប្រវត្តិ មជ្ឈមណ្ឌ​កំសាន្ត និង​កែ​សម្ផស្ស​។​

នៅ​ទី​បញ្ចប់​ឯកឧត្តម ថោង ខុន បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​បណ្ឌិត Lee Nam-Kim ចំពោះ​គម្រោង​វិនិយោគ​ដ៏​មាន​សារៈសំខាន់​នេះ និង​ស្នើរ​អោយ​មាន​រៀបចំ​ជា Feasibility Study សម្រាប់​គម្រោង​នេះ​។​

照片库