Korean
캄보디아 관광부  
Kingdom of Wonder
 
Blog
Multimedia

쁘쭘벤(Pchum Ben), 영혼의 날

쁘쭘벤(Pchum Ben), 영혼의 날

주로 9월 말에서 10월 사이 보름간 열리는 이 축제는 죽은 자의 혼령을 달래기 위한 것으로, 캄보디아에서 가장 중요한 문화 행사 중 하나이다.

| More
캄보디아 음식

쁘라혹 끄띠스 (PRAHOK KTIES)

쁘라혹 끄띠스는 캄보디아 요리의 대표적인 진미이다. | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
3,775
오늘날씨
:
2,253
Total
:
2,818,734
 

​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៣​របស់ គណៈកម្មាធិការ​អន្តជាតិ

​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៣​របស់ គណៈកម្មាធិការ​អន្តជាតិ សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ICC អង្គរ​

 

​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៣​របស់​គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ​និង អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ICC អង្គរ ត្រូវបាន​ប្រារព្វ​ធ្វើឡើង​នៅ​ក្រុង​សៀមរាប​ព្រឹក​ថ្ងៃ​ទី​០៤​មិថុនា​មាន​រយៈពេល​២​ថ្ងៃ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​បណ្ឌិត សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា ឯកឧត្តម Romain Louvet (​រ៉ូ​ម៉ាំង លោ​វេក​) ទីប្រឹក្សា​ស្ថានទូត​បារាំង​ផ្នែក​សហប្រតិបត្តិការណ៌​និ​ង​ការងារ​វប្បធម៌ និង​ភាគី​ជប៉ុន ឯកឧត្តម Yoshihiro Higuchi (​យូ​ស៊ី​ហ៊ី​រូ ហិ​គុ​ចិ​) រដ្ឋមន្ត្រី និង​អនុប្រធាន​បេសកកម្ម​ការទូត​ជប៉ុន ជា​សហប្រធាន​នៃ​កិច្ចប្រជុំ ព្រមទាំង​មាន​វត្តមាន​លោកស្រី ANNE LEMAISTRE នាយិការ​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា និង​មាន​វាគ្មិន​តំណាង ICC​និង​អ្នកបច្ចេកទេស​ស្រាវជ្រាវ​មកពី​បណ្តា​ប្រទេស​លើ​ពិភពលោក​ជាច្រើន​រូប​ដែល​ពាក់ព័ន្ធ​និង កិច្ចការ​ការពារ អភិរក្ស​តំបន់​អង្គរ​។ កម្មវិធី​ដំបូង​នៃ​កិច្ចប្រជុំ​លើក​ទី​២៣​នេះ គឺ​ឧទ្ទិស​ដល់​វិញាណ​ខ័នរ​បស់​អ្នកជំនាញការ​អន្តរជាតិ​បី​រូប​ដែល​បាន​ចែក​ឋាន​ទៅ​កាលពី​ពេល​ថ្មីៗ​៖ 

 ១/ លោក​បណ្ឌិត Pascal Royère (​ប៉ា​ស្កាល់ រាល់​យ៉ែរ​) ស្ថប​ត្យ​ករ​ជាតិ​បារាំង​បាន​ចំណាយពេល​១៦​ឆ្នាំ​សម្រាប់​គម្រោង​ជួសជុល​ប្រាសាទ​បា​ភួន​
 ២/  លោក​បណ្ឌិត Hyroyuki Suzuki (​ហ៊ី​រូ​យូគិ សុ​ហ្សុ​គី​) អ្នកជំនាញ​អភិរក្ស​បេតិកភណ្ឌ​ជាតិ ជប៉ុន ជួយ​ការងារ​អង្គរ​ប្រចាំ​អាយ​ស៊ី​ស៊ី​ជាង​១០​ឆ្នាំ​។ 
 ៣/  លោក​បណ្ឌិត Tsuyoshi Narita (​ត្យូ​យូហ្សី ណារិតា​) អ្នកជំនាញ​អភិរក្ស​បេតិកភណ្ឌ​ជាតិ ជប៉ុន ជួយ​ការងារ​អង្គរ​ប្រចាំ​អាយ​ស៊ី​ស៊ី​ជាង​១០​ឆ្នាំ​។ 

​កិច្ចប្រជុំ​លើក​ទី​២៣​នេះ​បាន​ផ្តោត​លើ​បញ្ហា​សំខាន់​មានដូចជា ៖ 

  • ​ពិនិត្យ​របាយការណ៍​កា​រងារ​របស់​ស៊ី​ស៊ី​ឆ្នាំ​២០១៣
  • ​ស្តាប់​របាយការណ៍​ការ​ងារ​របស់​អាជ្ញាធរ​អប្សរា​២០១៣ 
  • ​ពិនិត្យ​របាយការណ៍រ​បស់​ស្ថាប័ន​អន្តរ​រ​ជាតិ​និង​ជាតិ​ចំនួន​១១​គម្រោង ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៣ ទាក់ទង​នឹង​ការងារ​អភិរក្ស​រមណីយដ្ឋាន​និង​ការដ្ឋាន​ជួសជុល​ប្រសាទ​របស់​អាជ្ញាធរ​អប្សរា ប្រទេស​ចិន ឥណ្ឌា បារាំង ជប៉ុន​
  • ស្តាប់​របាយការណ៍​របស់​ស្ថាប័ន​ជាតិ​និង​អន្តរជាតិទ​ក់​ទង​នឹង​ការងារ​ស្រាវជ្រាវ​បរិស្ថាន ថ្ម បុរាណ​វិទ្យា​
  • ការពិភាក្សា​អំពី​ការបណ្តុះបណ្តាល​ធនធាន​មនុស ។ 
  • កម្មវិធី​ស្រាវជ្រាវ​ពី​លំហ​អាកាស​លើ​បញ្ហា​បរិស្ថាន​
  • កម្មវិធី​ថត​3D របស់​នៅ​អង្គរវត្ត​
  • ​កម្មវិធី​ស្រាវជ្រាវ​ក្រុង​អង្គរធំ កោះ​កេរ វិធីសាស្ត្រ​ស្រាវជ្រាវ​កុលាលភាជន៍ និង​សាសនា 
  • គម្រោង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភព​នៅ​រមណីយដ្ឋា​ន​អង្គរ​
  • ​គម្រោង​រៀបចំ​ទី​ចំណត​និង​ទទួលភ្ញៀវ​នៅ​អង្គរវត្ត បន្ទាយស្រី​និង​តា​ព្រហ្ម​
  • ​គម្រោង​គ្រប់គ្រង​ទឹក​នៅ​រមណីយដ្ឋាន​អង្គរ 
  • ​គម្រោង​អភិវឌ្ឍន៍​សហគមន៍ 
  • ​គម្រោង​អភិរក្ស​ភ្នំ​គូ​លេន 
  • ​គម្រោង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ។ 

សូម​រំលឹក​ថា​គណៈកម្មកា​រអា​យ​ស៊ី​ស៊ី​(ICC)​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣ ក្រោយ​សន្និសីទ​អន្តរជាតិ​លើក​ទី​១​ស្តី​ពី​អង្គរ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន តាម​សំណូមពរ​របស់​គណៈ​កម្ម​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក​ពេល​ទទួល​ចុះ​អង្គរ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​ការបង្កើត​យន្តការ​អន្តរជាតិ ICC សម្រាប់​អង្គរ ជា​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំង​៥ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បំពេញ​ក្នុង​រយៈពេល​៣​ឆ្នាំ (១៩៩៣-១៩៩៦)​។ សមាជិក​នៃ​អាយ​ស៊ី​ស៊ី​(ICC) មាន​ចំនួន​៣៧​ប្រទេស មក​ពី​ទ្វីប​៥ និង​មាន​អង្គការ​អន្តរជាតិ​ចំនួន​១៣ ទៀត​ចូលរួម​ជា​សមាជិក​ដែរ​។ បណ្តា​ប្រទេស​ទាំងនោះ​មានៈ ប្រទេស​បារាំង អល្លឺម៉ង់ អូស្ត្រាលី បែ​ល​ហ្សិក ប្រ៊ុយណេ កម្ពុជា កាណាដា ដា​ណឺ​ម៉ាក អេ​ហ្ស៊ី​ប អេ​ស្ប៉ាញ អាមេរិក រ៉ូ​ស្ស៊ី ក្រិច ហុងគ្រី  ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ឡាវ លុច​ហ្សំ​បូរ ម៉ាឡេស៊ី ម៉ិចស៊ិច ន័​រវែ​ស នូវែល​ហ្សេ​ឡង់ ហូ​ឡង់ ហ្វីលីពីន ប៉ូឡូញ ចក្រភព​អង់គ្លេស​និង​អៀរ​ឡង់​ខាងជើង​សាធារណរដ្ឋ​កូរ៉េ ចិន សិង្ហ​បុរី សិរី​លង្កា ស៊ុយអែត ស្វីស ថៃ ទុយ​ណេ​ស៊ី និង​វៀតណាម​។​ចំណែក​អង្គការ​អន្តរជាតិ​មាន​ដូចជាៈ សហភាព​អឺរ៉ុប ធានា​គារ​អភិវឌ្ឍន៍អាស៊ី អង្គការ​ស្បៀងអាហារ​និង​កសិកម្ម អង្គការ​មូលនិធិ​រូបិយ​វត្ថ​អន្តរជាតិ អង្គការ​អ៊ី​ក្រូម អង្គារ​អ៊ី​កូម អង្គការ​អ៊ីកូ​ម៉ូស អង្គការ​ទេសចរណ៍​អន្តរជាតិ អង្គការ SEAMEO/SPAFA អង្គការ​យូណេស្កូ អង្គការ​យូ​អិន​ឌី​ភី អង្គការ​យូ​អិន​វី និង​មូលនិធិ​ប្រាង្គ​ប្រាសាទភិភ​ពលោក (WMF)​។​

  • អាយ​ស៊ី​ស៊ី​(ICC) គឺជា​យន្តការ​អន្តជាតិ​សម្របសម្រួល​ជំនួយ​ដល់​ជូន​ដោយ​បណ្តា​ប្រទេស និង អង្គការ​ផ្សេងៗ​សម្រាប់​ការអភិរក្ស និង​អភិវឌ្ឍ​រមណីដ្ឋាន​ប្រវត្តិ​អង្គរ ។ 
  • អាយ​ស៊ី​ស៊ី​ស​(ICC) ជា​វេទិកា​មួយ​ដែល​ស្ថាបត្យក​រ វិស្វករ បុរាណ​វិទូ អ្នកស្រាវជ្រាវ និង​អ្នកបច្ចេកទេស​ជំនាញ​ផ្សេងៗ​គ្នា​អាច​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ទស្សនៈ​របស់​ពួកគេ​សម្រាប់​ការអភិរក្ស និង ការអភិវឌ្ឍ​នៃ​ឧទ្យាន​អង្គរ​។​
  • ភាររ​កិច្ច​សំខាន់​របស់​អាយ​ស៊ី​ស៊ី​(ICC) គឺ ស្រោចស្រង់ អភិរក្ស និង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​រមណីយដ្ឋាន​សៀមរាប​-​អង្គរ​។ ICC បានបញ្ចប់​ដំណាក់កាល​ស្រោចស្រង់​អង្គរ ហើយ​ក្នុង​រយៈពេល​១០​ឆ្នាំ​(១៩៩៣-២០០៤)​។ ដំណក់​កាល​នេះ​គឺ​ការអភិរក្ស និង​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​(២០០៤-​ប​ច្ច​ប្បន្ន​)​។ អាយ​ស៊ី​ស៊ី​(ICC) រៀបចំ​កិច្ចប្រជុំ​របស់​ខ្លួន​ពីរ​ដង​ក្នុង​១​ឆ្នាំ​ម្តង​ជាមួយ​សមាជិក​គឺ​កិច្ចប្រជុំពេញអង្គ និង ម្តង​ទៀង​គឺ​កិច្ចប្រជុំ​បច្ចេកទេស​។ 

포토 갤러리