Korean
캄보디아 관광부  
Kingdom of Wonder
 
Blog
Multimedia

쁘쭘벤(Pchum Ben), 영혼의 날

쁘쭘벤(Pchum Ben), 영혼의 날

주로 9월 말에서 10월 사이 보름간 열리는 이 축제는 죽은 자의 혼령을 달래기 위한 것으로, 캄보디아에서 가장 중요한 문화 행사 중 하나이다.

| More
캄보디아 음식

쁘라혹 끄띠스 (PRAHOK KTIES)

쁘라혹 끄띠스는 캄보디아 요리의 대표적인 진미이다. | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
5,890
오늘날씨
:
4,939
Total
:
2,834,789
 

UNWTOបានរៀបចំសន្និសីទ​ថ្នាក់​តំបន់​ស្ដីពី​ការអភិវឌ្ឍន៍ វិស័យ​ទេសចរណ៍​ក្នុង​តំបន់​បេតិកភណ្

​សៀមរាប ៖ អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​បើក​សន្និសីទ​ថ្នាក់​តំបន់​ស្ដីពី​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ ដែល​បាន​រៀបចំ ហើយ​កម្ពុជា បាន​ធ្វើ​ជា​ម្ខាស់ផ្ទះ​។ ពិធី​នេះ​រៀបចំ​នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ​ក្នុង​ក្រុង​សៀមរាប ក្នុង​រយៈពេល​ពីរ​ថ្ងៃ​គឺ នៅ​ថ្ងៃ​ទី​០១ ដល់ ០៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ។​

​ពិធី​បើក​សិក្ខា​លា​សា​នេះ​ស្ថិតក្រោម​អធិបតីភាព​របស់​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​លោក​បណ្ឌិត តា​លិប រី​ហ្វាវ (Taleb Rifai) អគ្គលេខា UNWTO និង​មាន​ការចូលរួម​ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប លោក លោកស្រី ដែល​ជា​ប្រតិភូ​បរទេស​នៃ​បណ្ដា​ប្រទេស​សមាជិក UNWTO ព្រមទាំង​មន្ត្រី​នៃ​អង្គភាព ស្ថាប័ន អង្គការ​ជាតិ អន្តរជាតិ ឯកអគ្គរដ្ឋទូត​̸​រាជទូត រួម​និង វិស័យ​ឯកជន សរុប​ប្រមាណ​ជា ៣០០​នាក់ ។​

​លោក ថោង ខុន បាន​មានប្រសាសន៍ថា នៅ​បណ្ដា​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក​គឺ​វិស័យ ទេសចរណ៍​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់ និង​ដ៏​មាន​ស​សក្ដានុពល​សម្រាប់​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​ជាតិ​។ មិនតែប៉ុណ្ណោះ វិស័យ​ទេសចរណ៍​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​ធ្វើឲ្យ​មាន​ការអភិវឌ្ឍ​ប្រកបដោ​យ​និរ​ន្ត​ភាព ព្រមទាំង​បាន​ចូលរួម​ក្នុង​ការលើកកម្ពស់ និង​អភិរក្ស​នូវ​រាល់​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ផងដែរ​។​

សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ គឺជា​កេរ្តិ៍មរតក​ដ៏​មាន​តម្លៃ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចពិភពលោក និង​មាន​ផល​អនុគ្រោះ​ខ្ពស់​សម្រាប់​សកម្មភាព​នៃ​ឧស្សាហកម្ម​ទេសចរណ៍​អន្តរជាតិ​។ លោក​បណ្ឌិត តា​លិប រី​ហ្វាវ (Taleb Rifai) អគ្គលេខាធិការ UNWTO បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​នោះ​ថា រហូតដល់​ពេល​បច្ចុប្បន្ន តំបន់​ធម្មជាតិ និង​វប្បធម៌​ប្រមាណ​ជា ១​ពាន់​ហើយ ដែល​បាន​ចុះ​ឈ្មោះ​ជា​ផ្លូវការ​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ដោយ​កត្តា​ប្រឈម​នាពេល​បច្ចុប្បន្ន​ក្នុង បរិបទ​ថ្មីៗ​នេះ គឺ​មាន​ការផ្លាស់ប្ដូរ និង​ដោយសារ​សកល​រូប​នី​កម្ម​សម្រាប់​ពិភពលោក​ទាំងមូល គឺ​តម្រូវ​ឲ្យ​យើង​ធានាឲ្យបាន​នូវ​រាល់​គុណ​តម្លៃដ៏​មហាសាល​ទាំងនេះ ឲ្យ​ស្ថិត​នៅ​បាន​គង់វង្ស ហើយ​ត្រូវ​ផ្ដល់​នូវ​ចំណេះដឹង​ពិតប្រាកដ ដែល​ជា​បទពិសោធន៍​ប្រកប​ដោយ​មាត្រដ្ឋាន​ត្រឹមត្រូវ​ជូន​ដល់ ភ្ញៀវទេសចរ​ផង​ដែរ​។​

លោក​បន្ដថា បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ គឺជា​ទ្រព្យ​ដ៏​មហាសាល​តែមួយគត់ ហើយ​សម្បត្តិ​ទាំងនេះ ក៏​មាន​ភាពផុយស្រួយ​ផងដែរ ម្យ៉ាង​ដោយ​កំណើន​ភ្ញៀងទេសចរណ៍​មានកា​រ​កើនឡើង នៅ​ទូទាំង​ពិភពលោក ដែល​តម្រូវ​ឲ្យ​យើង​មាន​ការរួម​គ្នា​ថែរក្សា និង​អភិរក្ស សម្រាប់​ឲ្យមាន​ភាព​យូរអង្វែង​។ ហេតុផល​ខ្លះទៀត គឺ​បណ្ដាលមកពី​ការអភិវឌ្ឍន៍ និង​ការគ្រប់គ្រង​នៅ​តំបន់​នោះ​មិនសូវ​មាន​ផែនការ និង​ការគ្រប់គ្រង​ច្បាស់លាស់​។ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការគ្រប់គ្រង​នៃ​វិស័យ ទេសចរណ៍​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ សំខាន់បំផុត គឺ​យើង​ត្រូវ​គិតគូរ​ក្នុង​ការអភិវឌ្ឍន៍ និង​អភិរក្ស​តំបន់​បេតិកភណ្ឌ​ទាំង​នោះ​ឲ្យមាន​និរន្តរភាព​។​

​លោក​អគ្គលេខាធិការ​បា​ន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ទាំងអស់ ត្រូវខិតខំ​រួបរួមគ្នា​ក្នុង​ការគ្រប់គ្រង និង​ថែរក្សា​ឲ្យបាន​ល្អ​ប្រសើរ នូវ​រាល់​សម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌ ដើម្បី​ទទួលបាន​ផល​ទាំងពីរ គឺ​ទាំង​ផល​បានមកពី​ទេសចរណ៍ និង​ការថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។ លោក​ក៏​បាន​ធ្វើការ​កោត​ស​សើរ​ដល់​រាជ​រដ្ឋា ភិបាល​កម្ពុជា ដែល​កន្លងមក មាន​ការគ្រប់គ្រង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​បានល្អ ជាពិសេស​នោះ គឺ​ការ​មាន​សន្តិសុខ ស្ថេរភាព​នយោបាយ ដែល​ជា​កត្តា​ដ៏​ល្អប្រសើរ​ក្នុង​ការ​ធ្វើឲ្យមាន​នូវ​កំណើន​ភ្ញៀវទេសចរ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​។​

​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់ អាស៊ី​-​ប៉ាស៊ីហ្វិក​នេះ​ថា សម្រាប់​កម្ពុជា យើង​មានសម្បត្តិ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​សម្បត្តិ​ធម្មជាតិ​ដ៏ សម្បូរណ៌បែប ដែល​មាន​ស​កត្តា​នុព​ល​ខ្ពស់​ក្នុង​ការ​ពន្លឿន​នូវ​កំណើន​នៃ​វិស័យ​ទេសចរណ៍​របស់​ខ្លួន​។ ក្នុងនោះ​យើង​មាន​បណ្ដា​ប្រាង្គ​ប្រាសាទ​រាប់រយ​ពាន់ ហើយ​ប្រាសាទ​មួយចំនួន​ត្រូវបាន​ចុះ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ហើយ ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទ​ព្រះវិហារ ចំពោះ​សម្បត្តិ​ធម្មជាតិ​យើង​មាន ដូចជា បឹង​ទន្លេសាប ជួរ​ភ្នំ ព្រៃឈើ និង​ធម្មជាតិ​ជាច្រើន​ទៀត​។​

​លោក​បន្ត​មាន​ប្រសាសន៍ថា ប្រទេស​កម្ពុជា​បាន​លើកយក​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ ចំនួន មក​ដាក់​ពិភាក្សា​នៅក្នុង​ស​ន្និសិទ​នេះ ជារួម​តំបន់រ​ម្មណី​យដ្ឋា​ន​អង្គរ ជា​បេតិកភណ្ឌ​វប្បធម៌ និង​តំបន់​បឹង​ទន្លេសាប ជា​តំបន់រ​ម្មណី​យដ្ឋា​ន​ធម្មជាតិ ដើម្បី​បង្ហាញ​ពី​បញ្ហា​ប្រឈម ដែល​កំពុង​ជួបប្រទះ និង​ដក​សង់​យក​បទពិសោធន៍​ល្អៗ​ពី​បណ្តា​ប្រទេស​នានា និង​ដៃគូរ ក្នុង​គោលបំណង​ធ្វើឲ្យ​មាន​ការទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍ ឲ្យមក​ទស្សនា​កម្ពុជា​កាន់តែច្រើ​ន​បន្ថែមទៀត​។​

​លោក​បាន​បញ្ជាក់ថា សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ បច្ចុប្បន្ន​បាន​ក្លាយជា​គោលដៅ​ដ៏​មាន​ស​កត្តា​នុព​ល​សម្រាប់​វិស័យ​ទេសចរណ៍​នៅលើ​ពិភពលោក ដូច្នេះ​ប្រទេស​កម្ពុជា ក៏​ដូចជា​ប្រទេស​ដ៍ទៃ​ទៀត តម្រូវឲ្យ​មាន​ការគ្រប់​គ្រង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របៀប​ណា ដើម្បី​កុំឲ្យ​មាន​ផលប៉ះពាល់​នៅពេលដែល​ភ្ញៀវទេសច​រចូល​មក​ទស្សនា​ច្រើន​៕

ប្រភពពី៖ ដើមអម្ពិល​

포토 갤러리