中文繁體
旅遊部  
奇蹟王國
 
Blog
Multimedia

亡人節或追思節

亡人節或追思節

是柬埔寨最有文化象徵的節日。實際日期一年至一年會推遲,是由柬埔寨陰曆決定的。每個家庭會根據他們所選擇的寺廟去祭拜,並帶食品供給和尚。

| 更多
柬埔寨美食

柬式椰奶汁魚糊

柬式椰奶汁魚糊是柬埔寨美食中的主菜。 Prahok是一種發酵之魚,它成了柬埔寨烹調的精華,若根據不同配方,就能顯出不同味道。| 更多

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

訪客

昨天
:
5,410
今天
:
1,853
總計
:
2,812,552
 

ឯកឧត្តម​ ថោង​ ខុន​ ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងទេសចរណ៍​ចូលរួម​វេទិកាសេដ្ឋកិច្ច​ទេសចរណ៍​

​ឯកឧត្តម​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​
​ដឹកនាំ​គណៈប្រតិភូ​ក្រសួងទេសចរណ៍​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​សកល​លើក​ទី​២
ដែល​បាន​ប្រព្រឹត្ត​ទៅ​ពី់​ថ្ងៃ​ទី​ ១៧-១៩​ ខែកញ្ញា​ ឆ្នាំ​២០១៣​ នៅ​ទីក្រុង​ម៉ា​កាវ​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​តប​តាម​ការ​អញ្ជើញ​របស់​អគ្គលេខាធិការ​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​សកល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​ និង​ ដោយ​ទទួល​បានការ​អនុញ្ញាតិ​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល​ ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ដឹកនាំ​ គណៈប្រតិភូ​ក្រសួងទេសចរណ៍​ ចូលរួម​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​សកល​លើក​ទី​២​ នៅទីក្រុង​ម៉ាកាវ​ សាធារណរដ្ឋ​ប្រជា​ មានិ​ត​ចិន​ ក្រោម​ប្រធានបទ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​យើងៈ​ វិនិយោគ​លើ​វិស័យ​ទេសចរណ៍​និង​ការ​ធ្វើ​ដំណើរ​សំដៅ​ ធ្វើ​ឱ្យ​សម្រេច​បាន​ចំនួន​ទេសចរ​ក្នុង​ពិ​ភ​លោក​ ១,៨​ពាន់​លាន​នាក់​ នៅ​ឆ្នាំ​២០៣០​ តាម​រយៈ​ការ​ជំរុញ​ការ​វិនិយោគ​លើ​ ការ​ធ្វើ​ដំណើរ​ និង​ការ​ដឹក​ជញ្ជូន​ទេសចរ​។​ 

​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​សកល​នេះ​ គឺជា​ការ​ជួបជុំ​គ្នា​កម្រិត​ខ្ពស់​នៃ​អ្នកមាន​សិទ្ធិ​សំរេច​សំខាន់ៗ​ក្នុង​វិស័យ​ទេសចរណ៍​និង​ការ​ធ្វើដំណើរ​សកលលោក​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​ អនុរដ្ឋមន្ត្រី​ និង​ប្រធាន​ស្ថាប័ន​ ទេសចរណ៍​សំខាន់ៗ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​ពិភពលោក​ ព្រមទាំង​អ្នក​កំណត់​គោលនយោបាយ​នានាជាច្រើន​រួម​ទាំង​អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក​ (UNWTO)​ ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍​និង​ការ​ធ្វើ​ដំណើរ​ ពិភពលោក​ (WTTC)​ ប្រធាន​សមាគម​ន៍​ទេសចរណ៍​អាស៊ី​ ប៉ា​ស៊ី​ហ្វី​ក​ (PATA)​ ដើម្បី​ផ្លាស់​ប្តូរ​យោបល់​ ចែករំលែក​ បទ​ពិសោធន៍​ និង​ស្វែងរក​ដំណោះស្រាយ​សម​ស្រប​ ធ្វើ​យ៉ាងណា​ឱ្យ​ទេសចរណ៍​បន្ត​ផ្តល់​ផលប្រយោជន៍​ជា​វិជ្ជមាន​ដល់​ សេដ្ឋកិច្ច​សកលលោក​។​ ចូលរួម​ជា​អធិបតី​បើក​ក្នុង​វេទិកា​នោះ​មាន​ ឯកឧត្តម​ អេ​ដម​:​នុ​ ហូ​ ហៅ​ វាស់​ (Edmond​ Ho​ Hau​ Wah)​ អនុប្រធាន​សភា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​អតីត​ជានា​យក​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​  ឯកឧត្តម​ ស៊ូ​ រុង​ (SU​ Rong)​ អនុប្រធាន​សភា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ឯកឧត្តម​ ហ្វែ​រណ​ង់​ដូ​ ឈី​យ៍​ សៃ​ អន​ (Fernando​ Chui​ Sai​ On)​ នាយក​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​ និង​ឯកឧត្តម​ តាលី​ប​ រី​ហ្វៃី(Taleb​ Rifai)​ អគ្គលេខាធិការ​អង្គការ​ទេសចរណ​ពិ៍ភពលោក​ (UNWTO)​។​

​ថ្លែង​ក្នុង​វេទិកាតុមូល​ថ្នាក់​រដ្ឋមន្ត្រី​ ឯកឧត្តម​ ថោង​ ខុន​ បាន​គូសបញ្ជាក់​ថា​ រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​ ក្រោម​ការដឹកនាំ​របស់​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ បាន​ចាត់​ទុក​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង​ និង​ជា​ អាទិភាព​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។​ រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​ បាន​អនុម័ត​ត​រួច​ហើយ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍​ទេសចរណ៍​កម្ពុជា​ ២០១២-២០២០​ ដោយ​កម្ពុជា​រំពឹង​ថា​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​ ៧,៥​លាន​នាក់​ នៅឆ្នាំ​ ២០២០​ ដោយ​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍន៍​មួយ​ប្រកបដោយ​និរន្តរភាព​ រូ​ម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ ក្រីក្រ​ និង​កាត់​បន្ថយ​ការ​កើន​ទ្បើ​ង​កំ​ដៅ​នៃ​ភព​ផែនដី​ ពិសេស​ការ​ធានា​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​បៃតង​ និង​ការ​ អភិវឌ្ឍន៍​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា​ តាម​រយៈ​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​ ការ​ធ្វើពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ និង​ការ​ប្តេជ្ញាចិត្តរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​ថ្មីៗ​ដូច​ជា​ អាកាសយានដ្ឋាន​ កំពង់​ផែ​ និង​ផ្លូវថ្នល់​ទៅកាន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ផង​ដែរ។​ ព្រម​ជាមួយ​នោះ​ ការ​ពង្រឹង​គុណ​ភាព​សេវាកម្ម​ទេសចរណ៍​ និង​ បដិសណ្ឋារកិច្ច​ក៏​កំពុង​ត្រូវ​បាន​ផ្តោត​សំខាន់​លើការ​អភិវឌ្ឍន៍​ធនធានមនុស្ស​តាម​រយៈការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ ទេសចរណ៍​ ពិសេស​ការ​ជំរុញ​ការ​បង្កើត​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ ។​ 

ពាក់ព័ន្ធ​នឹង​ការ​សំរួលការ​ធ្វើដំណើរ​ និង​ដឹក​ជញ្ជូន​ ឯកឧត្តម​ក៏​បាន​លើក​អំពី​ការ​យកចិត្តទុកដាក់​របស់​រាជរ​ដ្ឋាភិ​បាល​កម្ពុជា​ដែល​បាន​បង្កើត​ឱ្យ​មាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សំរបសំរួល​ការ​ធ្វើ​ដំណើរ​ និង​ការ​ដឹក​ជញ្ជូន​ ដែល​ មាន​ស្ថាប័ន​សំខាន់ៗ​ចូលរួម​ ពិសេស​ផ្នែក​នគរបាល​អន្តោប្រវេសន៍​ ផ្នែក​គយ​និង​រដ្ឋាករ​ និង​ផ្នែក​ដឹក​ជញ្ជូន​៘​

អង្គ​វេទិកា​ទាំងមូល​បាន​កត់សំគាល់​ និង​យកចិត្តទុកដាក់​អំពី​បទ​ពិសោធន៍​របស់​កម្ពុជា​ ព្រោះថា​វិស័យ​ទេសចរណ៍​ ជា​អន្តរ​វិស័យ​ដែល​មិន​អាច​ផ្អែក​តែ​លើ​ស្ថាប័ន​ទេសចរណ៍​ម្នាក់ឯង​បាន​ទេ​។​

ចំពោះ​ការ​សម្រួលការ​ធ្វើ​ដំណើរ​និង​ការ​ដឹក​ជញ្ជូន​ អង្គ​វេទិកា​បាន​រំលឹក​អំពី​ការ​កាត់​បន្ថយ​របាំង​មិន​ចាំបាច់​ នៃ​ការ​ធ្វើ​ដំណើរ​ ការ​កាត់​បន្ថយពន្ធ​លើ​ការ​ធ្វើ​ដំណើរ​ និង​ការ​លើកលែង​ទិដ្ឋាការ​ ដែល​ជា​កត្តា​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​ ទេសចរណ៍​ឱ្យ​បាន​ ១,៨​ ពាន់​លាន​នាក់​ នៅ​ឆ្នាំ​២០៣០​។​ 

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តដំណើរ​ទស្សនកិច្ច​ និង​ជួប​ពិភាក្សា​ការងារ​ ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​លោកនាយក​ ក្រុមហ៊ុន​ Sichuan​ Road​ and​ Bridge​ Group​ (SRBG)​ និង​លោកនាយក​សាកលវិទ្យាល័យ​ស៊ី​ឈួ​ន​ នៅ​ទីក្រុង​ ឈិ​ន​ឌូ​ (Chengdu)​ ខេត្ត​ស៊ី​ឈួ​ន​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​ក្រុមហ៊ុន​ និង​សាកលវិទ្យាល័យ​នេះ​បាន​ផ្តល់​អាហា​ រូបករណ៍​ចំនួន​២០​កន្លែង​ដល់​មន្ត្រី​ក្រសួងទេសចរណ៍​ និង​ក្រសួងពាណិជ្ជកម្ម​នៅ​ក្នុង​ឆ្នាំ​២០១៣​ផង​ដែរ​។​  បន្ទាប់​មក​ ឯកឧត្តម​បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​សមាគម​ន៍​ទេសចរណ៍​អាស៊ី​ ប៉ា​ស៊ី​ហ្វី​ក​ (PATA)​ ២០១៣​ ហើយ​ដែល​ក្នុង​ នោះ​ ឯកឧត្តម​បាន​ជំរាប​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​ដើម្បី​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹ​ត្ត​ការណ៍​ពិព័រណ៍​ឧស្សាហកម្ម​ ទេសចរណ៍​អាស៊ី​ ប៉ា​ស៊ី​ហ្វី​ក​  (PATA​ Travel​ Mart)​ នៅ​រាជធានី​ភ្នំពេញ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ ឆ្នាំ​២០១៤​ ខាង​មុខ​នេះ​។​ 

ក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​ ឯកឧត្តម​បាន​គូសបញ្ជាក់​អំពី​ការ​បន្ត​ការ​ពង្រឹង​និង​ពង្រីក​ កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែរឹង​មាំ​បន្ថែម​ទៀត​រវាង​ម៉ាកាវ​ និង​កម្ពុជាដោយ​បាន​ស្នើឱ្យ​មាន​កិច្ច​សហការ​ផ្សព្វផ្សាយ​រួម​គ្នា​ និង​ជំរុញ​ឱ្យ​មានការ​ហោះហើរ​ត្រង់​ពី​ម៉ាកាវ​មក​កម្ពុជា​ ព្រមទាំង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស។​ ជាការ​ឆ្លើយ​តប​  ថ្នាក់ដឹកនាំ​តំបន់​ រដ្ឋបាល​ពិសេស​ម៉ា​កាវ​បាន​ឯកភាព​និង​គាំទ្រ​សំណើ​នេះ​។​