ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា  
ព្រះរាជាណាចក្រ​អច្ឆរិយ
  • ចាប់ពី ថ្ងៃ​អាទិត្យ ទី06 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អង្គារ ទី08 ខែកញ្ញា ឆ្នាំ2015: PATA Travel Mart 2015
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី10 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​សៅរ៍ ទី12 ខែកញ្ញា ឆ្នាំ2015: International Travel Expo HCMC (ITE HCMC) 2015
  • ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015: ទិវាប្រកាសរដ្ឋធម្មនុញ្ញ
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អាទិត្យ ទី27 ខែកញ្ញា ឆ្នាំ2015: JATA Travel Showcase 2015
 
Blog
Multimedia

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា​ចាប់ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ  រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។

| បន្ត
មុខម្ហូបរបស់​កម្ពុជា

​ប្រហុក​ខ្ទិះ​

ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង | បន្ត

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
3,775
ថ្ងៃនេះ
:
1,237
សរុប
:
2,817,718
 

ប្រទេសកម្ពុជារំពឹងថាទទួលបានភ្ញៀវទេសចរ៤លាននាក់ក្នុងឆ្នាំ២០១៣

ឯកឧត្ដម​ ថោ​ង​ខុន​ មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ បរទេស​៤​លាន​នាក់​ក្នុងឆ្នាំនេះ​ ស្មើនឹង​កំណើន​១២%​ បើ​ប្រៀបធៀប​ពី​ឆ្នាំ​មុន​។​

​ឯកឧត្ដម​បាន​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រសួងទេសចរណ៍​ថា​ “​ឆ្នាំ​មុន​ យើង​បាន​ទទួល​នូវ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​៣.៥៨​លាន​នាក់​ ស្មើនឹង​កំណើន​២៤%​ ហើយ​បាន​ ផ្ដល់​ចំណូល​២.២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​”​។​ “​ឆ្នាំ​នេះ​ យើង​ជឿ​ថា​ប្រទេស​យើង​នឹង​ អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​រហូត​ដល់​៤​លាន​នាក់​”​។​

​លោក​មាន​ប្រសាសន៍​ថា​ ប្រហែល​៧៥%​នៃ​ភ្ញៀវ​ទេសចរ​ គឺ​មក​ពី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ និង​ ប្រហែល​១៦%​មក​ពី​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​។​

“​ម្យ៉ាងទៀត​ សមាជិក​អាស៊ាន​មើលឃើញ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ជា​គោលដៅ​ ទេសចរណ៍​ដ៏​សំខាន់​របស់​យើង​ ជា​ពិសេស​ប្រទេស​ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ និង​ឥណ្ឌា​។​”

​លោក​រដ្ឋមន្ដ្រី​បាន​បន្ថែម​ទៀត​ថា​ កា​រត​ភ្ជាប់​ជើងហោះហើរ​គឺ​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​កម្ពុជា​ ដែល​សព្វថ្ងៃ​យើង​បាន​ត​ភ្ជាប់​ជើងហោះហើរ​ ត្រង់​ជាមួយ​ប្រទេស​ចំនួន​ប្រាំពីរ​ហើយ​ ក្នុង​ចំណោម​សមាជិក​ទាំង​១០​របស់​អាស៊ាន​ លើក​ លែង​ប្រ៊ុ​យ​ណេ​ និង​ឥណ្ឌូ​នេ​ស៊ី​។​

​លោក​បាន​បន្ថែម​ថា​៖​ “​ឆ្នាំ​នេះ​ ខ្ញុំ​សង្ឃឹមថានឹង​មាន​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ជប៉ុន​មក​កាន់​ ប្រទេស​កម្ពុជា​ និង​ជើងហោះហើរ​បន្ថែម​ទៀត​ពី​ប្រទេស​ចិន​មក​កាន់​ប្រទេស​កម្ពុជា​”​។​

​លោក​អាង​ គី​ម​ អ៊ា​ង​ ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​ បាន​ឲ្យ​ដឹង​ថា​វិស័យ​ទេសចរណ៍​មានការ​ រីក​ចម្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ដោយសារ​យើង​មាន​កន្លែង​ទេសចរណ៍​គួរ​ឲ្យ​ចាប់អារម្មណ៍​ ជា​ច្រើន​ ការ​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​ កា​រត​ភ្ជាប់​ជើងហោះហើរ​ពី​ប្រទេស​ផ្សេងៗ​មក​កាន់​ ប្រទេស​កម្ពុជា​ និង​ការ​លើកលែង​ទិដ្ឋាការ​ (visa)​ ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ផង​ ដែរ​។​

​លោក​បាន​បន្ថែម​ថា​៖​ “​ប្រសិនបើ​អ្វី​គ្រប់យ៉ាង​ដំណើរការ​ទៅ​យ៉ាង​ល្អ​ ខ្ញុំ​ជឿ​ថា​វិស័យ​ ទេសចរណ៍​នឹង​មានការ​រីក​ចម្រើន​ទៅ​មុខ​ទៀត​ក្នុងឆ្នាំនេះ​”

​ប្រទេស​កម្ពុជា​គឺជា​គោលដៅ​សម្រាប់​ការ​ធ្វើ​ទេសចរណ៍វប្បធម៌​និង​ធម្មជាតិ​។​ ប្រទេស​ក្នុង​ តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ មាន​ភាព​ល្បីល្បាញ​ដោយសារ​ប្រាសាទអង្គរវត្ដ​ សាងសង់​ឡើង​ ក្នុង​សតវត្ស​ទី​១២​ ជា​បេតិកភណ្ឌ​ពិភពលោក​ ដែល​ស្ថិត​នៅ​ចម្ងាយ​៣១៥​គម​ ពី​ទីក្រុង​ភ្នំពេញ​។​

​ប្រទេស​នេះ​ក៏​មាននូវ​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ផង​ដែរ​ ដែល​លាតសន្ធឹង​ក្នុង​ចម្ងាយ​៤៥០​គម​ ក្នុង​ខេត្ត​បួន​៖​ កោះកុង​ ព្រះ​សីហ​នុ​ កំពត​ និង​កែប​។​ ឆ្នេរសមុទ្រ​នោះ​ ត្រូវ​បាន​ទទួលស្គាល់​ជា​ឆ្នេរ​ សមុទ្រ​មួយ​ក្នុង​ចំណោម​ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​នៅ​លើ​ពិភពលោក​ នៅ​ខែឧសភា​ ឆ្នាំ​២០១១​។​

​ដកស្រង់​ពី​សារព័ត៌មាន​ Xinhua​