ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា  
ព្រះរាជាណាចក្រ​អច្ឆរិយ
  • ចាប់ពី ថ្ងៃ​អាទិត្យ ទី06 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អង្គារ ទី08 ខែកញ្ញា ឆ្នាំ2015: PATA Travel Mart 2015
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី10 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​សៅរ៍ ទី12 ខែកញ្ញា ឆ្នាំ2015: International Travel Expo HCMC (ITE HCMC) 2015
  • ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015: ទិវាប្រកាសរដ្ឋធម្មនុញ្ញ
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អាទិត្យ ទី27 ខែកញ្ញា ឆ្នាំ2015: JATA Travel Showcase 2015
 
Blog
Multimedia

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា​ចាប់ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ  រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។

| បន្ត
មុខម្ហូបរបស់​កម្ពុជា

​ប្រហុក​ខ្ទិះ​

ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង | បន្ត

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
6,617
ថ្ងៃនេះ
:
3,406
សរុប
:
2,839,873
 

សុន្ទរកថា​​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ថ្លែង​ក្នុង​ឱកាស​ «​ទិវា​ជាតិ​ទីក្រុង​ស្អាត​»

សុន្ទរកថា​
​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​
​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​ថ្លែង​ក្នុង​ឱកាស​ «​ទិវា​ជាតិ​ទីក្រុង​ស្អាត​»
​នៅ​សាល​មហោស្រព​ និង​ពិព័រណ៍​កោះ​ពេជ្រ​
​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​

  • - ​ឯកឧត្ដម​ ថោ​ង​ ខុន​ រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​
  • - ឯកឧត្តម​ លោក​ជំទាវ​ សមាជិក​ សមាជិកា​ព្រឹទ្ធសភា​ រដ្ឋសភា​ និង​រាជរដ្ឋាភិបាល​
  • - ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​
  • - ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ ក្មួយៗ​យុវជន​ ភ្ញៀវ​កិត្តិយស​ជាតិ​ និង​អន្តរជាតិ​ជាទី​មេត្រី​!​

​ថ្ងៃនេះ​ ខ្ញុំ​មាន​កិត្តិយស​ និង​សេចក្តី​រីករាយ​ក្រៃ​លែង​ដោយ​បាន​ចូលរួម​ជាមួយ​ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ និង​ក្មួយៗ​ យុវជន​ ក្នុង​ពី​ធី​ «​ទិវា​ជាតិ​ទីក្រុង​ស្អាត​»​ ក្រោម​ប្រធានបទ​ «​ទីក្រុង​ស្អាត​៖​ រួម​គិត​ រួម​ធ្វើ​ រួម​ទទួលខុស​ត្រួ​វ​»​ ដ៏​មាន​សារៈសំខាន់​នា​ពេល​នេះ​។​

​ក្នុង​នាម​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខ្ញុំ​សូម​សម្តែង​នូវ​ ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខំប្រឹង​ប្រែង​ របស់​ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការ​ទាំងអស់​ នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ នៃ​ក្រសួងទេសចរណ៍​ សាលា​រាជធានី​ភ្នំពេញ​ និង​ក្មួយៗ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ក្នុង​កិច្ចសហការ​រៀបចំ​ទិវា​ជាតិ​ ដ៏​មាន​សារៈសំខាន់​នា​ពេល​នេះ​។​

​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ ឯកឧត្តម​ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ និង​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ សាលា​រាជធានី​ភ្នំពេញ​ និង​ក្មួយៗ​យុវជន​ជា​សិស្ស​ និង​និស្សិត​ ដែល​បាន​រៀបចំ​ចលនា​បញ្ជ្រាប​ការ​យល់​ដឹង​ ពី​ការ​គ្រប់គ្រង​សំណល់​ នៅ​តាម​ផ្សារ​ និង​គ្រឹះស្ថានសិក្សា​នានា​នៅ​រាជធានី​ភ្នំពេញ​។​ ចលនា​ថ្ងៃនេះ​មិន​ត្រឹមតែ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់​ និង​តួនាទី​ដ៏​មាន​តំលៃ​របស់​កំលាំង​យុវជន​កម្ពុជា​ និង​ផ្តល់​ឱកាស​ឱ្យ​យុវជន​យើង​ចូលរួម​កាន់តែ​សកម្ម​ខ្លាំង​ថែម​ទៀត​ ក្នុង​ការងារ​ជួយ​សង្គម​ជាតិ​ ជា​ពិសេស​ជួយ​ដល់​បុព្វហេតុ​ទីក្រុង​ស្អាត​ ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ «​ទីក្រុង​ស្អាត​ ជាទី​ក្រុង​ដែល​គ្មាន​សំរាម​ជា​ថង់​ប្លា​ស្ទីក​ហើរ​តាម​ខ្យល់​»​ ឱ្យ​បាន​មុន​ឆ្នាំ​២០១៥​។​ ជាមួយ​គ្នា​នេះ​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ ដែល​ចាប់ផ្តើម​ឧបត្ថម្ភ​ធុងសំរាម​មានការ​បែងចែក​៣​ប្រភេទ​ សម្រាប់​បំពាក់​តាម​ទី​សាធារណៈ​ជា​លើក​ដំបូង​នៅ​កម្ពុជា​។​

​ក្នុង​ស្មារតី​នេះ​ ខ្ញុំ​សូម​សម្តែង​នូវ​ការ​គាំទ្រ​ និង​ជំរុញ​លើកទឹកចិត្ត​បន្ថែម​ទៀត​ដល់​ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការ​ទាំងអស់​ នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ នៃ​ក្រសួងទេសចរណ៍​ ក្មួយៗ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ឱ្យ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ដ៏​ថ្លៃថ្លា​ទាំង​អស់នេះ​ ទទួល​បាន​នូវ​ជោគជ័យ​ និង​បង្កើន​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​ ក្នុង​គោលដៅ​រួមចំណែក​បង្កើន​ល្បឿន​ ដល់​កំណើនសេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​កម្ពុជា​ ក៏​ដូច​ចលនា​ប្រឡងប្រណាំង​«​ទីក្រុង​ស្អាត​ រមណីយដ្ឋាន​ស្អាត​ សេវា​ល្អ​»​ ឱ្យ​ទទួល​បាន​ជោគជ័យ​។​

  • -​ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ អ្នក​នាង​កញ្ញា​!
  • -​ក្មួយៗ​យុវជន​ ជាទី​មេត្រី​!​

​រាជធានី​ភ្នំពេញ​ ដែល​ជាបេះដូង​នយោបាយ​ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​យើង​ បាន​ប្រែក្លាយ​មុខមាត់​ ពី​វាល​រហោស្ថាន​ គំនរ​បាក់បែក​ និង​វិនាសកម្ម​ ដែល​ជាមរតក​ក្រោយ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ ប៉ុ​ល​ ពត​ មក​ជា​ ទីក្រុង​ទំនើប​ មានការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​។​ ប៉ុន្តែ​ ការ​ខូច​បរិស្ថាន​ ជា​ពិសេស​បញ្ហា​សំរាម​ កំពុង​តែ​ក្លាយជា​ការ​គំរាមកំហែង​មួយ​ដល់​ ការ​អភិវឌ្ឍន៍​ ទីក្រុង​។​

​អាស្រ័យ​ហេតុនេះ​ រាជរដ្ឋាភិបាល​មាន​សេចក្តី​សោមនស្ស​រីករាយ​ ក្នុង​ការ​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ ក្រោម​ប្រធានបទ​ «​ទីក្រុង​ស្អាត​៖​ រួម​គិត​ រួម​ធ្វើ​ រួម​ទទួលខុសត្រូវ​»​ សំដៅ​លើកទឹកចិត្ត​ឱ្យ​យើង​ទាំងអស់​គ្នា​គ្រប់​ភាគី​ពាក់ព័ន្ធ​ ផ្នែក​សាធារណៈ​ ផ្នែក​ឯកជន​ ប្រជាពលរដ្ឋ​ សិស្ស​ និស្សិត​ កុមារ​យុវជន​ ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ អាច​ចូលរួម​ដល់​កិច្ចការពារបរិស្ថាន​ និង​សង្គម​ ស័ក្តិ​សមជា​ស្ថាប័ន​គំរូ​ សហគ្រាស​គំរូ​ បុគ្គល​គំរូ​ យុវជន​គំរូ​ ដើម្បី​លើក​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ និង​ទីក្រុង​ដ៏​ទៃ​ទៀត​ទូ​ទាំង​ប្រទេស​ និង​លើកកំពស់​មោទនភាព​ជាតិ​ផង​ដែរ​។​

​ទិវា​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​ទាំងមូល​ កំពុង​ទទួល​បាន​កំណើន​ទេសចរណ៍​គួរ​ជាទី​មោ​ទ​នៈ​។​ យោង​តាម​ស្ថិតិ​របស់​ក្រសួងទេសចរណ៍​ ក្នុង​ឆ្នាំ​២០១២​កន្លង​ទៅ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​៣.៥៨៤.៣០៧​នាក់​ កើនឡើង​ ២៤,៤%​ ធៀប​នឹង​ឆ្នាំ​២០១១​ ដែល​កត្តា​នេះ​ នាំ​មក​នូវ​ឧត្តម​ប្រយោជន៍​យ៉ាងច្រើន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ របស់​ប្រទេស​យើង​។​ ជាក់ស្តែង​នៅ​ឆ្នាំ​២០១២​កន្លង​ទៅ​ កម្ពុជា​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ ក្នុង​អត្រា​ជាង​ ៧%​។​

​ទន្ទឹម​ពេល​ដែល​សេដ្ឋកិច្ចជាតិ​ មាន​កំណើន​គួរ​ជាទី​មោ​ទ​នៈ​ កំរិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ក៏​មានការ​ប្រែប្រួល​ប្រសើរ​ឡើង​។​ ដោយ​អត្រាកំណើន​ប្រជាសាស្ត្រ​ប្រចាំឆ្នាំ​មាន​លំនឹង​ ក្នុង​រង្វង់​ពី​២%​ ទៅ​៣%​ គួប​ផ្សំ​នឹង​ការ​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​ នៃ​តំបន់​ទីប្រជុំជន​ និង​ទីក្រុង​ ធ្វើ​ឱ្យ​បរិមាណ​សំណល់​មានការ​កើន​ឡើងជា​លំដាប់​ គួរ​កត់សំគាល់​ ជា​ពិសេស​សំណល់​ថង់​ប្លា​ស្ទីក​។​

​ដូច្នេះ​ការ​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​នៅ​ថ្ងៃនេះ​ ពិតជា​ឆ្លើយ​តប​នឹង​ក្តី​កង្វល់​របស់​រាជរដ្ឋាភិបាល​ ហើយ​ក៏​ជា​ការ​ចូលរួម​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ «​ទីក្រុង​ស្អាត​ ជាទី​ក្រុង​ដែល​គ្មាន​សំរាម​ជា​ថង់​ប្លា​ស្ទីក​ហើរ​តាម​ខ្យល់​»​ ដែល​ជា​មូលដ្ឋាន​ជំរុញ​លើកតម្កើង​ភាព​ស្អាត​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​កំណត់​ របស់​ស្តង់ដា​ទីក្រុង​ស្អាត​ និង​ជា​ការ​ចូលរួម​ចំណែក​ដល់​ការ​កែ​លម្អ​បរិស្ថាន​ និង​សុខមាលភាព​របស់​ប្រជាជន​យ៉ាង​ពិតប្រាកដ​។​

  • -​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​
  • -​ ក្មួយៗ​យុវជន​

​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ក្រោម​ប្រធានបទ​ «​ទីក្រុង​ស្អាត​៖​ រួម​គិត​ រួម​ធ្វើ​ រួម​ទទួលខុសត្រូវ​»​ និង​ដើម្បី​ជា​មូលដ្ឋាន​ដល់​ក្រុង​បេក្ខភាព​សំរាប់​អនុវត្ត​បន្ត​ ដើម្បី​ទទួល​បាន​ជ័យ​លា​ភី​ដែល​គ្រោង​នឹង​ប្រកាស​នៅ​ចុងឆ្នាំ​២០១៣​ ឬ​ ដើមឆ្នាំ​២០១៤​ ខាង​មុខ​នេះ​ ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់​ព័​ន្ឋ​ទាំងអស់​ ត្រូវ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​នូវ​យុទ្ធនាការ​ ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​ កាលពី​ថ្ងៃ​ទី​២២​ខែកុម្ភៈ​ ឆ្នាំ​២០១៣​ ដើម្បី​ប្រែក្លាយ​បណ្តា​ទីក្រុង​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​ក្រុង​ស្អាត​ និង​ជាទី​ក្រុង​បៃតង​។​

​ជា​ការ​ពិត​ ការ​ប្រែក្លាយ​បណ្តា​ទីក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​ក្រុង​ស្អាត​ និង​ជាទី​ក្រុង​បៃតង​ ពិតជា​មានការ​លំបាក​ ដោយ​ប្រើប្រាស់​ពេលវេលា​យូរអង្វែង​ និង​ទាមទារ​ការ​អនុវត្ត​ និង​ចូលរួម​ជាប់​ជា​ប្រចាំ​ ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ជា​ពិសេស​ការ​ផ្តួចផ្តើម​គំនិត​ និង​សមត្ថភាព​ដឹកនាំ​របស់​ប្រធាន​ស្ថាប័ន​ទទួល​បន្ទុក​ រួម​មាន​អភិបាល​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ និង​ការ​គាំទ្រ​យ៉ាង​សកម្ម​ពី​ប្រជាពលរដ្ឋ​។​

​សំរាម​ ដែល​រួម​មាន​ថង់​ផ្លា​ស្ទិ​ក​ គ្រាន់តែ​ជា​ធាតុ​ផ្សំ​មួយ​ ប៉ុណ្ណោះ​ ដែល​ធ្វើ​ឲ្យ​ទីក្រុង​មិន​ស្អាត​ ខ្វះ​អនាម័យ​។​ តាម​ពិត​ នៅ​មាន​ធាតុ​ផ្សំ​ច្រើន​ទៀត​ ដែល​ធ្វើ​ឲ្យ​ខូច​សោភ័ណ​ភាព​ ទីក្រុង​ និង​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ផង​ដែរ​ ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ រួម​មាន​៖​ បរិយាកាស​មិនល្អ​ ធូលី​ហុយ​ កង្វះ​ចិញ្ចើមថ្នល់​ ការ​ប្រើប្រាស់​ចិញ្ចើមថ្នល់​ដោយ​អនាធិបតេយ្យ​ សំណង់​មិន​រៀបរយ​ ខ្លិ​ន​លូ​ ទឹក​ស្អុយ​ កង្វះ​សួនច្បារ​ កង្វះ​ការ​ថែ​រទាំ​សួនច្បារ​ និង​ការ​ស្ទះ​ចរាចរ​។​ល​។​

​ក្នុង​បរិការណ៍​នេះ​ ខ្ញុំ​សូម​ដាក់​ចេញ​នូវ​អនុសាសន៍​ មួយ​ចំនួន​ដូច​ខាងក្រោម​៖

    ទី​១-​ ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​យុទ្ធនាការ​ សម្អាត​កម្ពុជា​ ២០១៣-២០១៥​ សំដៅ​ឆ្ពោះទៅ​សម្រេច​ឱ្យ​បាន​ «​ទីក្រុង​ស្អាត​ ជាទី​ក្រុង​គ្មាន​សំរាម​ជា​ថង់​ប្លា​ស្ទីក​ហើរ​តាម​ខ្យល់​»​ ឱ្យ​បាន​មុន​ឆ្នាំ​២០១៥​។​ ​
    ទី​២-​ បំផុស​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ ដោយ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ភាព​ស្អាត​គ្របដណ្ដប់​គ្រប់​ទីកន្លែង​៖​ ផ្លូវថ្នល់​ ទី​សាធារណៈ​ គ្រឹះស្ថាន​ជុំវិញ​មន្ទីរ​ជំនាញ​ខេត្ត​-​ក្រុង​ វត្ត​អារាម​ ទីផ្សារ​ រោងចក្រ​ និង​រមណីយដ្ឋាន​ទេសចរណ៍​ជាដើម​។​ ក្នុង​ន័យ​នេះ​ សូម​ស្នើ​ឲ្យ​មាន​ «​ការ​បំពាក់​ធុងសំរាម​បែងចែក​ជា​៣​ប្រភេទ​» ​និង​បង្គន់​អនាម័យ​សាធារណៈ​ នៅ​តាម​ទី​សាធារណៈ​ រមណី​ដ្ឋា​ន​ទេសចរណ៍​ឱ្យ​បាន​ទូលំទូលាយ​។​ ​
  • ទី​៣-​ ក្នុង​នាម​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ខ្ញុំ​សូម​ប្រកាស​ចលនា​ប្រឡងប្រណាំង​ «​សហគ្រាស​គំរូ​ បុគ្គល​គំរូ​»​ ដោយ​ប្រសិទ្ធ​នាម​ថា​៖​ «​រង្វាន់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​សម្រាប់​ធុរៈកិច្ច​បៃតង​»​ និង​ស្នើ​រៀបចំ​សហគ្រាស​ ឬ​បុគ្គល​ដែល​ជា​ប្រតិបត្តិ​ករ​ អាជីវករ​ពាណិជ្ជករ​ទាំងអស់​ចូលរួម​ប្រកួតប្រជែង​យក​រង្វាន់​ដ៏​មាន​តម្លៃ​នេះ​។​  

  • ទី​៤-​ ដើម្បី​ចូល​រូ​ម​ចលនា​ប្រឡងប្រណាំង​ ទីក្រុង​ស្អាត​ និង​អនុវត្ត​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ក្នុង​កម្មវិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់​ដំណាក់កាល​ទី​២​ នៅ​រាជធានី​ភ្នំពេញ​ និង​ក្នុង​ពិធី​បិទ​អង្គ​មហាសន្និបាត​លើក​ទី​៣​ របស់​សមាគមយុវជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១២​ នា​ពេល​ថ្មីៗ​នេះ​ ដែល​ស្នើ​ឱ្យ​មានការ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​លើ​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​មូលដ្ឋាន​ ខ្ញុំ​សូម​ស្នើ​ឱ្យ​រៀបចំ​ជា​កម្មវិធី​ «​ទីក្រុង​ស្អាត​ និង​យុវជន​»​ នៅ​ក្នុង​បណ្តាញ​ទូរទស្សន៍​ ដោយ​មានការ​រៀបចំ​ជា​បទ​យកការណ៍​ វេទិការ​សាធារណៈ​និង​ការ​ឆ្លង​ឆ្លើយ​ (​រាយការណ៍​ផ្ទាល់​តាម​ទូរស័ព្ទ​របស់​ក្រុម​យុវជន​ដែល​ជា​សមាជិក​ សមាជិការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ រាជធានី​-​ខេត្ត​)​ ជុំវិញ​ការងារ​ទីក្រុង​ស្អាត​។​
  • ទី​៥-​បន្ត​កិច្ចសហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ រវាង​ក្រសួងទេសចរណ៍​ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ក្នុង​ការ​ បញ្ជ្រាប​ការ​យល់​ដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ​ និង​ស៊ីជម្រៅ​ដល់​គ្រប់​មជ្ឈដ្ឋាន​ ជា​ពិសេស​ដល់​ស្រទាប់​ក្មួយៗ​ សិ​ស្សា​នុ​ សិស្ស​ និង​និស្សិត​លើ​ការ​គ្រប់គ្រង​សំណល់​ ពិសេស​សំណល់​ថង់​ប្លា​ ស្ទីក​ ដោយ​ឈរ​លើ​គោលការណ៍​ 3R​ «​ការ​កាត់​បន្ថយ​ ការ​ប្រើប្រាស់​ឡើង​វិញ​ និង​ការ​កែ​ច្នៃ​សំណល់​»​។​

  • ទី​៦-​ សូម​ស្នើ​ឱ្យ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​សហការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​ភាគី​ពាក់ព័ន្ធ​រៀបចំ​ពិធីបុណ្យ​នៃ​ក្តី​ស្រលាញ់​ធម្មជាតិ​ សំរាប់​សិស្ស​និស្សិត​ ជា​រៀង​រាល់​ឆ្នាំ​ (​រៀបចំ​ភ្ជាប់​នឹង​ទិវា​ជាតិ​ទីក្រុង​ស្អាត​)​ ដើម្បី​ចលនា​សិស្ស​និស្សិត​យល់​ដឹង​ និង​ចូលរួម​គាំទ្រ​ និង​អនុវត្ត​ក្នុង​កម្មវិធី​នានា​របស់​រាជរដ្ឋាភិបាល​ ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ភាព​ស្អាត​ និង​បៃតង​។​
  • ទី​៧-​ ទន្ទឹម​នឹង​ការ​គ្រប់គ្រង​សំណល់​ ក៏​នៅ​មានកម្ម​វិធី​ការងារ​ និង​យុទ្ធសាស្ត្រ​អនុវត្ត​ជា​ច្រើន​ទៀត​ ដែល​ទ្រទ្រង់​ឱ្យ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ ក្នុង​នោះ​រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ «​ទេសចរ​ម្នាក់​ ដើមឈើ​មួយ​ដើម​»​ «​គូរ​ស្រករ​មួយគូរ​ដើមឈើ​ពីរ​ដើម​»​ និង​«​យុវជន​ម្នាក់​ ដើមឈើ​មួយ​ដើម​»​។​ ក្នុង​ន័យ​នេះ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ ត្រូវ​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រៀបចំ​កម្មវិធី​ ​យុវជន​ចុះ​ដាំ​ដើមឈើ​ជា​កម្មវិធី​ប្រចាំឆមាស​ ឬ​ប្រចាំឆ្នាំ​នៅ​តាម​សាលា​នីមួយៗ​ព្រមទាំង​សហការ​ជាមួយ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ជំរុញ​មានកម្ម​វិធី​ដាំ​ដើមឈើ​សំរាប់​ន​យោ​ជិ​ក​បុគ្គលិក​របស់​ខ្លួន​ប្រចាំឆ្នាំ​ចុះ​ទៅ​ដាំ​ដើមឈើ​ នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​ សហគមន៍​ទេសចរណ៍​ឬ​ទីតាំង​សម​ស្រប​ផ្សេង​ទៀត​ទទួលស្គាល់​ថា​ជា​ «​សួន​ទេសចរណ៍​»​។​

  • ទី​៨-​ ខ្ញុំ​សូម​ស្នើ​ឱ្យ​ក្រុង​ ឬ​ខណ្ឌ​បេក្ខភាព​ដែល​មាន​សក្តានុពល​មួយ​ចំនួន​ត្រូវ​រៀបចំ​ជា​ផែនការ​សកម្មភាព​ ឬ​កម្មវិធី​នានា​ឱ្យ​បាន​ល្អ​ប្រសើរ​ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ ទេសចរណ៍​ស្អាត​អាស៊ាន​ នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ឱ្យ​ទទួល​បាន​លទ្ធផល​ខ្ពស់​។​

​ជាថ្មី​ម្តងទៀត​ ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ដល់​រាល់​ប្រតិបត្តិ​ករ​ អាជីវករ​ ម្ចាស់​សហគ្រាស​ រោងចក្រ​ ប្រជាពលរដ្ឋ​ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​គាំទ្រ​ លើ​ក្រម​អនុវត្ត​ស្ម័គ្រចិត្ត​ សំរាប់​គ្រប់គ្រង​ប្រើប្រាស់​ថង់​ប្លា​ស្ទីក​ និង​ក្រម​អនុវត្ត​ស្ម័គ្រចិត្ត​សំរាប់​គ្រប់គ្រង​ ការ​ចែកចាយ​ថង់​ប្លា​ស្ទីក​ និង​យុទ្ធនាការ​សម្អាត​កម្ពុជា​ ២០១៣-២០១៥​ និង​យុទ្ធនាការ​ «​ទេសចរ​ម្នាក់​ ដើមឈើ​មួយ​ដើម​»​ សំដៅ​ចូលរួម​សំរេច​ឱ្យ​បាន​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ដែល​ថ្លែង​ថា​៖​ «​ទីក្រុង​ស្អាត​ ជាទី​ក្រុង​ដែល​គ្មាន​សំរាម​ជា​ថង់​ប្លា​ស្ទីក​ហើរ​តាម​ខ្យល់​»​ ដែល​ជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​ ក្នុង​ការ​ប្រែក្លាយ​ទីក្រុង​នានា​របស់​កម្ពុជា​ ឱ្យ​កាន់តែ​មាន​សោភ័ណ​ភាព​ ស្រស់​ស្អាត​ ជាទី​ដែល​មាន​សុខមាលភាព​ សុខដុមរមនា​ មាន​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​សាធារណៈ​ បរិស្ថាន​បរិសុទ្ធ​ មាន​សេវាកម្ម​គ្រប់គ្រាន់​ និង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ ប្រកបដោយ​ភាព​ទាក់ទាញ​ និង​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ​។​

​ជាទី​បញ្ចប់​ ខ្ញុំ​សូម​ជូនពរ​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ អ្នក​នាង​កញ្ញា​ទាំងអស់​ជួ​ប្រទះ​តែ​សេចក្តីសុខ​គ្រប់ពេលវេលា​ និង​សូម​ទទួល​បាន​ពុទ្ធ​ពរ​ទាំង​៤​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

​សូម​អរគុណ​!​