ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា  
ព្រះរាជាណាចក្រ​អច្ឆរិយ
  • ចាប់ពី ថ្ងៃ​អាទិត្យ ទី06 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អង្គារ ទី08 ខែកញ្ញា ឆ្នាំ2015: PATA Travel Mart 2015
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី10 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​សៅរ៍ ទី12 ខែកញ្ញា ឆ្នាំ2015: International Travel Expo HCMC (ITE HCMC) 2015
  • ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015: ទិវាប្រកាសរដ្ឋធម្មនុញ្ញ
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អាទិត្យ ទី27 ខែកញ្ញា ឆ្នាំ2015: JATA Travel Showcase 2015
 
Blog
Multimedia

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា​ចាប់ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ  រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។

| បន្ត
មុខម្ហូបរបស់​កម្ពុជា

​ប្រហុក​ខ្ទិះ​

ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង | បន្ត

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
2,480
ថ្ងៃនេះ
:
3,242
សរុប
:
2,803,862
 

មតិ​សំណេះសំណាល​​ឯកឧត្តម​ បណ្ឌិត​ ថោង ខុន​ ​នៅ​ក្នុង​​កិច្ចប្រជុំ​ស្តី​ពី​ “​ការ​ផ្សព្វផ្សាយ​សមាសភាព​ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​​សមុទ្រ​កម្ពុជា​ ខេត្ត​ព្រះ​សីហ​នុ​”​ ​

មតិ​សំណេះសំណាល​
​ឯកឧត្តម​ បណ្ឌិត​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នៅ​ក្នុង​​កិច្ចប្រជុំ​ស្តី​ពី​
“​ការ​ផ្សព្វផ្សាយ​សមាសភាព​ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​​សមុទ្រ​កម្ពុជា​ ខេត្ត​ព្រះ​សីហ​នុ​”
​ ​នៅ​ស​ណ្ឋា​រ​គារ​ឆ្នេរ​មាស​ ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៣

សូម​គោរពៈ​
-​ ឯកឧត្តម​ ស្បោង​ សា​រ៉ាត់​ អភិបាល​នៃ​អភិបាល​នៃ​គណៈ​ អភិបាលខេត្ត​ព្រះ​សីហ​នុ
​ ​- ឯកឧត្តម​ ជា​សមាជិក​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​-​ ការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​
- ​ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ អ្នក​នាង​កញ្ញា​!

​ជាបឋម​ តាង​នាម​ឲ្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​ អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​មាន​កិត្តិយស​និង​ ក្តី​សោមនស្ស​រីករាយ​ក្រៃលែង​ដែលបាន​ចូលរួម​ជាមួយ​ ឯកឧត្តម​ លោក​ លោកស្រី​ អ្នក​នាង​កញ្ញា​ ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ “​ការ​ផ្សព្វផ្សាយ​សមាសភាព​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ខេត្ត​ព្រះ​សីហ​នុ​”​ ដ៏​មាន​សារៈសំខាន់​នា​ពេល​នេះ​។​ ខ្ញុំ​ក៏​សូម​ថ្លែង​អំណរ​ គុណ​ចំពោះ​ ឯកឧត្តម​អភិបាលខេត្ត​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ អ​ញ្ចើ​ញ​មក​ពី​ក្រសួង​ស្ថាប័ន​ពាក់​ព័​ន្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ អ​ញ្ចើ​ញ​ចូលរួម​អង្គប្រជុំ​ផ្សព្វ​ផ្សាយ​ដ៏​មាន​សារៈសំខាន់​នា​ថ្ងៃនេះ​។​

ដូច​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ បាន​ជ្រាប​ស្រាប់​ហើយ​ តាម​រយៈ​សុន្ទរកថា​ស្វាគមន៍​របស់​ឯកឧត្តម​អភិបាល​ខេត្ត​ និង​បទ​បង្ហាញ​របស់​វាគ្មិន​សំខាន់ៗ​ទាំងអស់​ និង​កិច្ច​ពិភាក្សា​ថ្ងៃ​នេះ​ យើង​ឃើញ​ថា​ការ​យកចិត្តទុកដាក់​ដល់​ការ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ គឺ​ពិតជា​មាន​សារៈសំខាន់​ និង​ចាំបាច់​សម​ស្រប​នឹង​ពេលវេលា​ និង​តម្រូវការ​បច្ចុប្បន្ន​ក្នុង​ការ​ធានា​និរន្តរភាព​ស្រប​ ពេល​ជាមួយនឹង​ការ​បង្កើន​ភាព​ប្រកួតប្រជែង​របស់​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ដែល​ត្រូវ​បាន​ប្រ​សិ​ទ្ឋ​នាម​ថា​ “​ឆ្នេរសមុទ្រ​កម្ពុជាៈ​ តារា​រះ​នា​ទិស​ និរតី​”​ សំដៅ​ពង្រឹង​តុល្យភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ ដើម្បី​រក្សា​ស្ថិរភាព​កំនើន​ក្នុង​រយៈកាល​យូរអង្វែង​ប្រកបដោយ​សមធម៌​សម្រាប់​ការ​អភិវឌ្ឍ​មូលដ្ឋាន​នៅ​តំបន់ឆ្នេរ​សមុទ្រ​នា​យុគសម័យ​បច្ចុប្បន្ន​ និង​ ជំនាន់​ក្រោយៗ​ទៀត​ទៅ​អនាគត​។​

  • - ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ អ្នក​នាង​កញ្ញា​!

ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ និង​ការ​ទទួលខុសត្រូវ​ គឺ​ពិត​ ជា​មាន​ភាព​ចាំបាច់​នឹង​មាន​សារៈសំខាន់​ជា​មូលដ្ឋាន​ ខណៈ​ដែល​ពិភព​ លោក​ទាំងមូល​កំពុង​បោះ​ជំហាន​ទៅ​មុខ​នៅ​ក្នុង​សម័យកាល​បៃតង​ (Green​ Era)​។​ ក្នុង​ន័យ​នេះ​ ទស្សនៈទាន​ជុំវិញ​ការ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ឈរ​លើ​គោលការណ៍​និរន្តរភាព​ គឺ​ស្រប​នឹង​ គម្រូ​អភិវឌ្ឍ​បៃតង​ និង​ស្អាត​ ដែល​ជា​ជម្រើស​ដ៏​ចាំបាច់​ និង​សក្តិ​សម​ បំផុត​នា​ពេល​បច្ចុប្បន្ន​ ដោយ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​និរន្តរភាព​ និង​តុល្យភាព​ ខាង​ផ្នែក​សេដ្ឋកិច្ច​សង្គម​ និង​បរិស្ថាន​។​ ប្រាកដ​ណាស់​ថា​ការ​អភិវឌ្ឍ​ ប្រកបដោយ​និរន្តរភាព​ និង​ការ​ទទួលខុសត្រូវ​ ឬ​ការ​អភិវឌ្ឍ​បៃតង​ ជា​ គម្រូ​អភិវឌ្ឍ​ដែល​គិតគូរ​ដល់​ការ​អភិរក្ស​ថែរក្សា​សម្បត្តិ​វប្បធម៌​ ធនធាន​ ធម្មជាតិ​ និង​បរិស្ថាន​ប្រកបដោយ​គុណ​តម្លៃ​ដែល​មាន​អត្ថិភាព​នៅ​ តំបន់ឆ្នេរ​ ដែល​ទាំងនេះ​ទាមទារ​ឲ្យ​មានការ​ដាក់​ចេញ​នូវ​ផែនការ​យុ​ទ្ឋ​ សាស្ត្រ​ច្បាស់លាស់​ និង​មាន​ភាព​ប្រាកដ​ ប្រជា​ក្នុង​ការ​គ្រប់គ្រង​។​

ទន្ទឹម​នឹង​នេះ​ ការ​បញ្ចូល​ឆ្នេរសមុទ្រ​កម្ពុជា​ជា​សមាជិក​ក្លឹ​ប​ឆ្នេរ​ សមុទ្រ​កម្ពុជា​ដែល​ស្អាត​ជាងគេ​លើ​សកលលោក​ កាលពី​ថ្ងៃ​ទី​២៥​ ខែ​ ឧសភា​ ឆ្នាំ​២០១១​ ក៏​នឹង​ផ្តល់​ផលប្រយោជន៍​ទូលំ​ ទូលាយ​ខាង​ផ្នែក​ នគរូបនីយកម្ម​ បិ​រ​ស្ថាន​ តាម​រយៈ​ការ​ដុះ​ដូរ​បទ​ ពិសោធន៍​ក្នុង​ការ​គ្រប់​ គ្រង​តំបន់ឆ្នេរ​សមុទ្រ​ ព្រមទាំង​ខាង​ផ្នែក​ទេសចរណ៍​ដល់​តំបន់​ តាម​ រយៈ​ការ​ពង្រឹង​កិត្តិ​ស័ព្ទ​ ផ្សព្វផ្សាយ​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​ឲ្យ​ល្បី​ រន្ទឺ​ថែម​មួយ​កំរិត​ទៀត​ ដែល​នឹង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​តំបន់​ផ្អែក​លើ​អ្វី​ ដែល​យើង​មាន​ជា​អត្តសញ្ញាណ​របស់​យើង​ ស្រប​តាម​គោលការណ៍​ “Notre​ identité​ c’est​ notre​ avenir​ ”​។​

​ជារួម​ យើង​ឃើញ​ថាចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​របស់​រាជរដ្ឋាភិបាល​ គឺ​ជំរុញ​ឲ្យ​មាន​ ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ នៅតាម​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។​ ក្នុង​ស្មារតី​នេះរាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការជាតិគ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ដែល​មាន​ ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ អ៊ឹម​ ឈុ​ន​លឹ​ម​ ជាប្រធាន​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ម៉ុក​ ម៉ារ៉េត​ ជាអនុប្រធាន​ និង​ខ្ញុំ​ជា​អនុប្រធាន​អចិ​ន្ត្រៃ​យ៏​ ​និង​មាន​គណៈ​ ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ថ្នាក់​ខេត្ត​ (​ដែល​មាន​ឯកឧត្តម​អភិបាលខេត្ត​ជា​ប្រធាន​)​ ក្នុង​គោលបំណង​គ្រប់គ្រង​ អភិវឌ្ឍ​ និង​អភិរក្ស​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ប្រកបដោយ​និរន្តរភាព​ ដោយ​ផ្តោត​លើទិ​ដ្ឋាភាព​នគរូបនីយកម្ម​ បរិស្ថាន​ និង​ទេសចរណ៍​ សំដៅ​ធានា​ ឲ្យ​បាន​នូវ​ទស្សនទាន​នៃ​“​ការ​អភិរក្ស​បម្រើ​ដល់​ការ​ អភិវឌ្ឍ​ខណៈ​ការ​ អភិវឌ្ឍ​ទ្រទ្រង់​ដល់​ការ​អភិរក្ស​”​ និង​ស្រប​តាម​ស្មារតី​នៃ​យុ​ទ្ឋ​សាស្ត្រ​ ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​អភិបាលកិច្ច​ល្អជា​ស្នូល​ដោយ​ឈរ​លើ​កិច្ចសហការ​ស្អិតរ​មួ​តរបស់​គ្រប់​ភាគី​ទាំង​នៅ​ថ្នាក់​ជាតិ​ថ្នាក់​តំបន់​ ថ្នាក់​ក្រោម​ជាតិ​ ដ៏​ដូច​ជា​សហគមន៍​ មូលដ្ឋាន​ក្នុង​ ការ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់​។​ ក្នុង​ន័យ​នេះ​ការ​បាន​ដាក់​ចេញ​នូវ​កម្ម​ វិធី​ និង​ទិស​ដៅ​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ (​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ខេត្ត​)​ ត្រូវការ​មូលដ្ឋាន​ គន្លឹះ​ ០៣​ រួម​មានៈ​

  • ទី​១.​អភិបាលកិច្ច​រួម​ (Gouvernance​ cohérente)​ :​ ជា​កិច្ច​ សហការ​គ្នា​ស្អិត​រមូ​តរបស់​គ្រប់​ភាគី​ទាំងអស់​ទាំង​នៅ​ថ្នាក់​ជាតិ​ ថា្ន​ក់​ តំបន់​ ក៏​ដូច​ជា​សហគមន៍​ក្នុង​ការ​គ្រប់គ្រង​ និង​អភិវឌ្ឍ​។​
  • ទី​២.​ការ​ធ្វើ​ផែនការ​រួម​គ្នា​ (Plannification​ partagée)​ :​ ជា​ កិច្ចសហការ​គ្នា​ស្អិត​រមូ​តរបស់​គ្រប់​ភាគី​ទាំងអស់​ទាំង​នៅ​ថ្នាក់​ជាតិ​ ថ្នាក់​តំបន់​ និង​សហគមន៍​ ក្នុង​ការ​កំណត់​គម្រោង​អភិវឌ្ឍ​តំបន់​។​
  • ទី​៣.​ការ​គ្រប់គ្រង​ការ​ប្រើប្រាស់​ធនធានធម្មជាតិ​ (Gestion​ des​ usages)​ :​ ជា​ការ​ជម្រុញ​កិច្ច​អភិរក្ស​ធនធានធម្មជាតិ​ដែល​នឹង​បានជា​ ប្រយោជន៍​សំខាន់​ដល់​ប្រជាជន​មូលដ្ឋាន​ សហគមន៍​ និង​តំបន់​ តាម​ រយៈ​ការ​លើក​តំលៃ​ពិសេស​របស់​ធន​ ធាន​ទាំងនោះ​។​
  • - ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ អ្នក​នាង​កញ្ញា​!!1!!

តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ គឺជាប៉ូ​លី​ស​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ក្នុង​ ចំណោម​ប៉ូ​ល​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា​ (​ក្បាល​នាគ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ដែល​បាន​នឹង​កំពុង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ តាម​រយៈ​វិស័យ​ទេសចរណ៍​ ដឹក​ជញ្ជូន​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ កសិកម្ម​ និង​សេវាកម្ម​ ក្នុង​នោះ​ខេត្ត​ព្រះ​សីហ​នុ​បាន​ក្លាយជា​តំបន់​ស្នូល​ នៃ​តំបន់ឆ្នេរ​ ជា​ច្រក​ទ្វារ​អន្តរជាតិ​ ជាម​ជ្ឍ​មណ្ឌល​ឧស្សាហកម្ម​ និង​ ជា​ពិសេស​ជា​រមណីយដ្ឋាន​ទេសចរណ៍​ខ្នាត​អន្តរជាតិ​ ដែល​មាន​លក្ខណៈ​ សុខដុម​រម​នី​យ​កម្ម​ជាមួយនឹង​បរិស្ថាន​រស់នៅ​ ដែល​ប្រកបដោយ​សក្តា​ នុ​ពល​ធនធានធម្មជាតិ​ ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​នានា​ ដូច​ជា​ព្រ​លាន​ យន្តហោះ​ និង​កំពង់​ផែ​អន្តរជាតិ​ បណ្តាញ​គមនាគមន៍​ និង​ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​សេដ្ឋកិច្ច​ត​ភ្ជាប់​ជា​ច្រើន​ទៀត​។​ ជាក់ស្តែង​សម្រាប់​ឆ្នាំ​២០១២​ នេះ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន​ ៣.៥៨៤.៣០៧​ នាក់​ ក្នុង​កំណើន​២៤,៤%​ ក្នុង​នោះ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទទួល​បាន​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ ២៧៨.២៤៣​នាក់​ ជាមួយ​កំណើន​ ៤៤,១%​ ដោយឡែក​ ខេត្ត​ព្រះ​សីហ​នុ​ ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​ ២១២.៦៤៣​នាក់​ ក្នុង​អត្រាកំណើន​ ៣៨,៣១%​ និង​ទេសចរ​ជាតិប្រមាណ​ ៦៥៧.៨២១​នាក់​ ក្នុង​អត្រាកំណើន​ ១៧,៨២%​ ក្នុង​នោះ​ទេសចរ​អន្តរ​ ជាតិ​មក​តាម​នាវា​សមុទ្រ​មាន​ចំនួន​៤២​ ស្មើនឹង​ ២៣៥១៧​ នាក់​ កើន​ ឡើង​ ៥៦,៣០%​ (​ហើយ​តាម​ការ​គ្រោងទុក​ក្នុង​រយៈពេល​៦​ខែ​ ឆ្នាំ​២០១៣​ នឹង​មាន​១៨​នាវា​សមុទ្រ​ស្មើនឹង​ ១២១៥០​នាក់​ ចូល​មក​កាន់​កំពង់​ផែ​ ព្រះ​សីហ​នុ​)​ និង​មក​តាម​ផ្លូវអាកាស​ (​សៀមរាប​-​ក្រុងព្រះសីហនុ​)​ មាន​ចំនួន​៦៩០០​នាក់​ តាម​ការ​ហោះហើរ​ ៣​ ជើង​ក្នុង​១​ស​ប្តា​ហ៍​។​ តាម​ការ​ព្យាករណ៍​ កម្ពុជា​រំពឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ ចំនួន​ ៤.៥​លាន​នាក់​ នៅ​ឆ្នាំ​២០១៥​ និង​៧​លាន​នាក់​ នៅ​ឆ្នាំ​២០២០​ ក្នុង​នោះ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នឹង​ដើរតួ​នាទី​សំខាន់​ចូលរួម​ទ្រទ្រង់​ដល់​កំណើន​ប្រកបដោយ​សុទិដ្ឋិនិយម​នេះ​ ខណៈ​ដែល​រាជរដ្ឋាភិបាល​កំពុង​ដាក់​ចេញ​យុ​ទ្ឋ​សាស្ត្រ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ ពី​តំបន់​សៀមរាប​-​អង្គរ​ និង​រាជធានី​ភ្នំពេញ​ មក​កាន់​តំបន់ឆ្នេរ​ និង​តំបន់​អេកូ​ទេសចរណ៍​ទៅ​ភូមិភាគ​ឥ​សាន្ត​។​

ដើម្បី​ជំរុញ​ដំណើរការ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ទេចរណ៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ប្រកបដោយ​និរន្តរភាព​ ប្រ​សិ​ទ្ឋិ​ភាព​ និង​ការ​ទទួលខុស​ ត្រូវ​ (​សក្តិ​សមជា​សមាជិក​ក្លឹ​ប​ឆ្នេរសមុទ្រ​ដែល​ ស្អាត​ជាងគេ​បំផុត​លើ​ សកលលោក​)​ និង​ដើម្បី​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ (០៧​ចំណុច​)​ របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ថ្លែង​ក្នុង​ពី​ធី​ អបអរសាទរ​ការ​ដាក់​បញ្ចូល​ឆ្នេរសមុទ្រ​កម្ពុជា​ ជា​សមាជិក​ក្លឹ​ប​ឆ្នេរ​ សមុទ្រ​ដែល​ស្អាត​ជាងគេបំផុត​លើសកលលោក​កាលពី​ថ្ងៃ​ទី១១​ ខែ​ កក្កដា​ ឆ្នាំ២០១១​ ផែនការ​ អភិវឌ្ឍ​ទេសចរណ៍​ជាក់លាក់​មួយ​ត្រូវ​ដើរ​ តាម​មាគ៌ា​នៃ​ទស្សនទាន​សមាហរណកម្ម​ (Intergrated​ approach)​ ដែល​គ្របដណ្តប់​លើ​គ្រប់​វិស័យ​។​ ក្នុង​ន័យ​នេះ​ យើង​នឹង​បន្ត​អនុវត្ត​នូវ​ កម្មវិធី​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​ឆ្នាំ​២០១៣​ ដែល​បាន​ដាក់​ ចេញ​ សូម​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​ សមុទ្រ​កម្ពុជា​ថ្នាក់​ខេត្ត​ យកចិត្តទុកដាក់​លើ​ការ​រៀបចំ​ផែនការ​ការងារ​ របស់​ខ្លួន​ដោយ​គិតគូរ​ការងារ​សំខាន់ៗ​ដូច​ខាងក្រោម​៖

  • ទី​១.​ត្រូវ​សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​ គ​ .​អ​ .​ឆ.​ក​ រៀបចំ​ ផែនការ​ថ្នាក់​ខេត្ត​សម្រាប់​ការ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ប្រកបដោយ​និរន្តរ​ ភាព​ឆ្នេរសមុទ្រ​ខេត្ត​ព្រះ​សីហ​នុ​ ដោយ​ត្រូវ​គិតគូរ​ពី​សមា​រណកម្ម​ទិដ្ឋភាព​ នគរូបនីយកម្ម​ ទេសចរណ៍​ និង​បរិស្ថាន​ ដើម្បី​ជា​ត្រីវិស័យ​ចង្អុលបង្ហាញ​ គោលដៅ​យុ​ទ្ឋ​សាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត​ សំដៅ​លើកកំពស់​ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ ជា​ពិសេស​រក្សា​ឲ្យ​បាន​នូវ​អត្ត​ សញ្ញាណ​ (Identité)​ របស់​ខេត្ត​ ដែល​ជា​គោលដៅ​ទេសចរណ៍​អន្តរ​ ជាតិ​លំដាប់​អន្តរជាតិ​ ដោយ​ត្រូវ​សហការ​ឲ្យ​បាន​ស្អិតរ​មួ​ត​ជាមួយ​ភាគី​ ពាក់​ព័​ន្ឋ​ ផ្នែក​ឯកជន​ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​
  • ទី​២.​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ ស​មេ្ត​ច​អគ្គ​ មហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ ក្នុង​ពិធី​អប​ អរសាទរ​ការ​ដាក់​ បញ្ចូល​ឆ្នេរសមុទ្រ​កម្ពុជា​ជា​សមាជិក​ក្លឹ​ប​ឆ្នេរ​ សមុទ្រ​ស្អាត​ជាងគេ​បំផុត​ លើ​សកលលោក​ កាលពី​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១១​ ខ្ញុំ​សូម​សើ្ន​ គណៈកម្មាធិការ​ថ្នាក់​ខេត្ត​ពិនិត្យ​ឡើង​វិញ​ ប្រសិនបើ​មាននូវ​ភាព​អសកម្ម​ ទាំងឡាយ​ណា​ដែល​ ពាក់​ព័​ន្ឋ​នឹង​ការ​បូម​ខ្សាច់​មិន​គោរព​តាម​បទដ្ឋាន​ គតិ​យុ​ត្ត​ត្រឹមត្រូវ​ ការ​នេសាទ​ខុសច្បាប់​ ការ​បង្ហូរ​សំណល់​រឹង​-​រាវ​ (​ទឹក​ សម្អុយ​)​ មាន​ជាតិពុល​ ការ​ចាក់​ដី​ចូល​ក្នុង​សមុទ្រ​មិន​គោរព​តាម​បទ​ ដ្ឋា​នប​ចេ្ច​ក​ទេស​ និង​ធើ្វ​របាយការណ៍​ជូន​គណៈកម្មាធិការ​ជាតិ​ដើម្បី​ ដាក់​ជូន​ទៅ​រាជរដ្ឋាភិបាល​ ដើម្បី​ឈាន​ទៅ​ដល់​ការ​ចាត់​វិធាន​ទប់ស្កាត់​ និង​លុប​បំបាត់​ចោល​នូវ​សកម្មភាព​អវិជ្ជមាន​ទាំងនេះ​។​
  • ទី​៣.​លើស​ពី​នេះ​ទៅ​ទៀត​ ខ្ញុំ​សូម​ឲ្យ​គណៈកម្មាធិការ​ថ្នាក់​ខេត្ត​ ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​កាក​សំណល់​រឹង​ និង​រាវ​ ពិសេស​គ្រប់គ្រង​ សំណល់​ថង់​ប្លា​ស្ទីក​តាម​រយៈ​ការ​ជំរុញ​ការ​អនុវត្ត​គោលការណ៍​ ៣R​ គឺ​ ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ (Reduce)​ ការ​ប្រើប្រាស់​ឡើង​វិញ​ (Reuse)​ និង​ការ​កែ​ច្នៃ​សម្រាប់​ការ​ប្រើប្រាស់​ឡើង​វិញ​ (Recycle)​ ដើម្បី​ ចូលរួម​ធានា​បាន​នូវ​សុខមាលភាព​ និង​បរិស្ថាន​រស់នៅ​ស្អាត​នៅ​តំបន់​ ឆ្នេរ​ សក្តិ​សមជា​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​បំផុត​លើ​សកលលោក​ និង​ធ្វើ​ឲ្យ​សម្រេច​បាន​ “​ឆ្នេរសមុទ្រ​កម្ពុជាៈ​ ជា​ឆ្នេរ​ស្អាត​គ្មាន​ថង់​ប្លា​ស្ទីក​ ហើរ​តាម​ខ្យល់​”​ ឲ្យ​បាន​មុន​ឆ្នាំ​២០១៥​ និង​សូម​បន្ត​ជំរុញ​បំផុស​ចលនា​ ប្រជាជន​អាជីវករ​ ប្រតិបត្តិ​ករ​ទេសចរណ៍​ និង​ភ្ញៀវ​ទេសចរ​ចូលរួម​ក្នុង​ យុ​ទ្ឋ​នា​ការ​សម្អាត​ឆ្នេរ​ (Coastal​ clean​ up​ compaign)​ ដើម្បី​លើកកំពស់​ សោ​ភណ្ឌ​ភាព​ឆ្នេរសមុទ្រ​ពោល​គឺ​សំដៅ​ធានា​ឲ្យ​ឆ្នេរសមុទ្រ​កម្ពុជា​នៅ​ តែ​ស្រស់​ស្អាត​ ប្រមា​ន​អនាម័យ​ និង​សណ្តាប់ធ្នាប់​ចូលរួម​ដល់​ចលនា​ ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ដែល​គ្រោង​ប្រគល់​ជ័យ​លា​ភី​នៅ​ចុងឆ្នាំ​ ២០១៣​ ឬ​ដើមឆ្នាំ​២០១៤​ នៅ​កម្ពុជា​ និង​ត្រៀមខ្លួន​ចូលរួម​ប្រឡង​ ប្រណាំង​នៅ​ឆ្នាំ​២០១៥​ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ (ASEAN​ clean​ tourist​ standard)​ ផង​ដែរ​។​ ចំពោះ​មុខ​នេះ​ សូម​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធាន​-​ ការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ ពង្រឹង​ការ​គ្រប់គ្រង​តំបន់​ប្រជុំ​កោះរុង​ឲ្យ​បាន​ស្រស់​ ស្អាត​គ្មាន​សំរាម​រាយ​ប៉ាយ​ និង​ថង់​ប្លា​ស្ទីក​ហើរ​ក្នុង​ខ្យល់​ គ្មាន​សំណង់​ អាណា​ធិ​ប​តេ​យ្យ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ទាក់ទាញ​ទេសចរណ៍​ លើ​កោះ​ដ៏​ស្រស់​ស្អាត​នេះ​។​
  • ទី​៤.​ត្រូវ​បន្ត​ពង្រឹង​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ ដែល​មក​កំសាន្ត​តាម​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ ដោយ​ត្រូវ​ជំរុញ​ការ​អនុវត្ត​សេចក្តី​ សម្រេច​រាជរដ្ឋាភិបាល​ស្តី​ពី​ “​ការ​បង្កើត​ក្រុម​ឆ្មាំ​ឆ្នេរសមុទ្រ​កម្ពុជា​”​ ឲ្យ​បាន​ឆាប់រហ័ស​ និង​ឈាន​ទៅ​ដាក់​ឲ្យ​ដំណើរការ​ក្រុម​ឆ្មាំ​ឆ្នេរសមុទ្រ​ នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ក្នុង​ខេត្ត​ដែល​មាន​ឆ្នេរ​កំសាន្ត​។​ ក្នុង​ន័យ​នេះ​ក្រសួងទេសចរណ៍​សហការ​ជាមួយ​ គ ​.​អ ​.​ឆ ​.​ក​ ត្រូវ​ជំរុញ​ ការ​ដាក់​ឲ្យ​ដំណើរការ​ឆ្មាំ​ឆ្នេរសមុទ្រ​កម្ពុជា​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តំរូវការ​ជាក់ស្តែង​។​ ដោយឡែក​ គណៈកម្មាធិការ​ថ្នាក់​ខេត្ត​ត្រូវ​សហការ​ ជាមួយ​ក្រសួងទេសចរណ៍​បណ្តុះបណ្តាល​ឆ្មាំ​ឆ្នេរសមុទ្រ​។​
  • ទី​៥.​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​មាន​ប្រ​សិ​ទ្ឋ​ភាព​នូវ​ច្បាប់​ និង​បទដ្ឋាន​គតិ​ យុ​ត្ត​នានា​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ (​ច្បាប់​ ព្រះរាជក្រឹត្យ​ អនុ​ ក្រឹត្យ​ សេចក្តីសម្រេច​។​ល​។​)​ ដើម្បី​ធានា​បរិស្ថាន​ស្អាត​សម្រាប់​តំបន់​ ឆ្នេរសមុទ្រ​កម្ពុជា​ និង​ដើម្បី​លុប​បំបាត់​សកម្មភាព​អសកម្ម​នានា​ និង​ សហការ​ជម្រុញ​ការ​ផ្សព្វផ្សាយ​ និង​អនុវត្ត​សារាចរ​ណែនាំ​ស្តី​ពី​ការ​ អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ពង្រឹងសមត្ថភាព​ មន្ត្រី​ពាក់​ព័​ន្ឋ​ក្នុង​ការ​អនុវត្ត​ សារាចរ​នេះ​ឲ្យ​ទទួល​បាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់​ (​ដូច​ជា​រៀបចំ​ “​ច្បាប់​ គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​”​ loi​ sur​ litoral)​។​
  • ទី​៦.​ចូលរួម​រៀបចំ​កែស​ម្អ​ហេ​ដ្ឋា​ន​រចនា​សម្ព័​ន្ឋ​ លើកកំពស់​ សោ​ភណ្ឌ​ភាព​ សណ្តាប់ធ្នាប់​ សុវត្ថិភាព​ ក្នុង​ខេត្ត​ដើម្បី​ត្រៀម​ទទួល​ មហា​ស​និ្ន​បាត​លើក​ទី​៩​ របស់​ក្លឹ​ប​ឆ្នេរសមុទ្រ​ជាងគេ​បំផុត​លើស​កល​ លោក​ និង​ពិធីបុណ្យ​សមុទ្រ​ នា​ខែធ្នូ​ ឆ្នាំ​ ២០១៣​ ខាង​មុខ​។​
  • ទី​៧.​សូម​ឲ្យ​អាជ្ញាធរ​ខេត្ត​ ប្រតិបត្តិ​ក​ទេសចរ​ សហ​ករ​ទេសចរ​ អ្នក​វិនិយោគ​ទុក​ទេសចរណ៍​ មេត្តា​ចូលរួម​ជំរុញ​បង្កើត​តំបន់​បៃតង​ក្នុង​ ខេត្ត​­​ទីក្រុង​ ការ​ចូលរួម​យុទ្ធនាការ​ “​ទេសចរ​ម្នាក់​ ដាំ​ដើមឈើ​មួយ​ដើម​”​ និង​ធ្វើការ​រៀបចំ​សួន​ទេសចរណ៍​ឲ្យ​បាន​សម​ស្រប​ក្នុង​ខេត្ត​របស់​ខ្លួន​។​
  • ​ទី​៨.​ក្រសួងទេសចរណ៍​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់​ព័​ន្ឋ​ជំរុញ​ ការ​សាង​ និង​ដាក់​ឲ្យ​ដំណើរការ​កំពង់​ផែ​ទេសចរណ៍​នៅ​ខេត្តកំពត​ ខេត្ត​កែប​ និង​ត្រូវ​មាន​ផែ​មួយទៀត​នៅ​ខេត្តកោះកុង​ ព្រមទាំង​សហ​­​ ការ​ជំរុញ​ការ​រៀបចំ​ភូមិ​គ្រឹះ​ឆ្នេរ​ “Maison​ de​ la​ baie”​ នៅ​តាម​បណ្តា​ ខេត្ត​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ដែល​នឹង​ដើរតួ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ ទៀត​ជា​មជ្ឈមណ្ឌល​ព​ត៌​មាន​ទេសចរណ៍​ជា​សារមន្ទីរ​ទេសចរណ៍​ស​មុ​­​ទ្រ​សំរាប់​ការ​ទស្សនា​របស់​ភ្ញៀវ​។​
  • ទី​៩.​ស្នើ​ឲ្យ​រដ្ឋបាល​ថ្នាក់​ខេត្ត​ និង​គណៈកម្មាធិការ​ថ្នាក់​ខេត្ត​ សហការ​ជាមួយ​ក្រសួងទេសចរណ៍​ អគ្គលេខាធិការដ្ឋាន​ គ ​.​អ.ឆ.​ក​ រៀបចំ​ទិន្នន័យ​ និង​ស្រង់​ស្ថិតិ​ដើម្បី​ធើ្វ​បច្ចុប្បន្នភាព​លើ​គំរោង​វិនិយោគ​ នៅ​តំបន់ឆ្នេរ​សមុទ្រ​ ដើម្បី​ជា​មូលដ្ឋាន​តាមដាន​ការ​អនុវត្ត​គំរោង​វិនិយោគ​ នៅ​តំបន់ឆ្នេរ​។​

មុន​នឹង​បញ្ចប់​ ខ្ញុំ​សូម​ថ្លែង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ ដែល​បាន​ចំណាយពេល​ វេលា​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ និង​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ទាំង​ អស់​យកចិត្ត​ដាក់​ទុក​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ និង​គ្រប់​ គ្រង​តំបន់ឆ្នេរ​សមុទ្រ​ឲ្យ​ស្រស់​ស្អាត​ ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​មហា​ សន្និបាត​ក្លឹ​ប​ឆ្នេរសមុទ្រ​ ដែល​ស្អាត​ជាងគេ​បំផុត​លើ​សកលលោក​ លើក​ទី​៩​ នៅ​ឆ្នាំ​២០១៣​ ខាង​មុខ​។​ ឆ្លៀត​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ នេះ​ដែរ​ ខ្ញុំ​សូម​ជំរាប​ជូន​អង្គប្រជុំ​ជ្រាប​ថា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ឯកភាព​ឲ្យ​ក្រសួងទេសចរណ៍​រៀបចំ​មហាសន្និបាត​ ក្លឹ​ប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​បំផុត​លើ​សកលលោក​លើក​ទី​៩​ នៅ​ រមណី​ដ្ឋា​ន​បូកគោ​ នៅ​ខែធ្នូ​ ឆ្នាំ​២០១៣​ ភ្ជាប់​នឹង​ពិធីបុណ្យ​សមុទ្រ​តែ​ម្តង​។​

​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ សង្គម​ ផា​សុខភាព​ ភាព​ស្អាត​ និង​បៃតង​ត្រូវ​ពង្រឹង​ និង​លើកកម្ពស់​ជា​ ប្រចាំ​ដើម្បី​ធើ្វ​ឲ្យ​តំបន់ឆ្នេរ​ក្លាយជា​ប៉ូ​ល​ទេសចរណ៍​លំដាប់​អន្តរជាតិ​ ហើយ​សក្តិ​សមជា​សមាជិក​នៃ​ក្លឹ​ប​ឆ្នេរ​ស្អាត​បំផុត​ក្នុង​លោក​ និង​ជាតា​រា​ កំពុង​រះ​នា​ទិស​នារ​តី​។​

​ជាទី​បញ្ចប់​ ខ្ញុំ​សូម​គោរព​ជូនពរ​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ បងប្អូន​អាជីវករ​ ប្រតិបត្តិ​ ការ​ទេសចរណ៍​ ជួប​ប្រទះ​សេចក្តី​ សុខ​គ្រប់​ប្រការ​ និង​សូម​ទទួល​បាន​ពុ​ទ្ឋ​ពរ​ទាំង​ បួន​ប្រការ​ គឺ​អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​ ​ខ្ញុំ​សូម​ប្រកាស​ផ្សព្វផ្សាយ​សមាសភាព​ គណៈកម្មាធិការ​គ្រប់​ គ្រង​ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ខេត្ត​ព្រះ​សីហ​នុ​ ចាប់ពី​ពេល​ នេះ​តទៅ​។​

​សូម​អរគុណ​!