ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា  
ព្រះរាជាណាចក្រ​អច្ឆរិយ
  • ចាប់ពី ថ្ងៃ​អាទិត្យ ទី06 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អង្គារ ទី08 ខែកញ្ញា ឆ្នាំ2015: PATA Travel Mart 2015
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី10 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​សៅរ៍ ទី12 ខែកញ្ញា ឆ្នាំ2015: International Travel Expo HCMC (ITE HCMC) 2015
  • ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015: ទិវាប្រកាសរដ្ឋធម្មនុញ្ញ
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អាទិត្យ ទី27 ខែកញ្ញា ឆ្នាំ2015: JATA Travel Showcase 2015
 
Blog
Multimedia

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា​ចាប់ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ  រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។

| បន្ត
មុខម្ហូបរបស់​កម្ពុជា

​ប្រហុក​ខ្ទិះ​

ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង | បន្ត

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
4,951
ថ្ងៃនេះ
:
5,242
សរុប
:
2,829,202
 

មតិបូកសរុប ឯកឧត្តមបណ្ឌិត ថោង ខុន នាឱកាស​សិក្ខាសាលាពិគ្រោះយោបល់​ស្តីពី​យន្តការទ្រទ្រង់​យុទ្ធនាការ

មតិបូកសរុប
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត
នាឱកាសសិក្ខាសាលាពិគ្រោះយោបល់ស្តីពីយន្តការទ្រ- ទ្រង់យុទ្ធនាការ "ទេសចរម្នាក់ ដើមឈើមួយដើម"
នៅសណ្ឋាគារភ្នំពេញ
ថ្ងៃទី១៥ ខែមករាឆ្នាំ២០១៣

សូមគោរពៈ
- ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាជាទីមេត្រី!

ជាថ្មី​ម្តងទៀត​ តាង​នាម​ឱ្យ​ក្រសួងទេសចរណ៍​ គណៈកម្មាធិការ​ជាតិ​វាយតំលៃ​ទីក្រុង​ស្អាត​ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​សូម​សំដែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ឯកឧត្តម​ អភិបាល​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ប្អូនៗ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ សហគមន៍​ទេសចរណ៍​និង​ផ្នែក​ឯកជន​សរុប​ ២៥០​នាក់​ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​អញ្ជើញ​ចូលរួម​ និង​ពិភាក្សា​យ៉ាង​ផុលផុស​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​យន្តការ​ទ្រទ្រង់​យុទ្ធនាការ​ "​ទេសចរ​ម្នាក់​ ដើមឈើ​មួយ​ដើម​"​ ដ៏​មាន​សារៈសំខាន់​នា​ថ្ងៃនេះ​។​

ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជា​ថ្មី​ម្តងទៀត​ចំពោះ​ឯកឧត្តម​ អស់លោក​ លោកស្រី​ ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មាន​តម្លៃ​អញ្ជើញ​ចូលរួម​ធ្វើ​ជា​វាគ្មិន​កិត្តិយស​ក្នុង​អង្គ​សិក្ខាសាលា​នា​ពេល​នេះ​ ហើយ​ដែល​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ ចំណេះដឹង​និង​គំរូ​អនុវត្ត​ល្អៗ​ បានជា​ធាតុ​ចូល​ថ្មីៗ​បន្ថែម​ទៀត​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​ យុទ្ធនាការ"​​ទេសចរ​ម្នាក់​ ដើមឈើ​មួយ​ដើម​"​"​។​

ដូច ឯកឧត្តម លោកជំទាវ លោក លោកស្រី បាន​ជ្រាប​ស្រាប់​ហើយ តាមរយៈបទបង្ហាញរបស់​វាគ្មិន​សំខាន់ៗ​ទាំងអស់ និង​​កិច្ចពិភាក្សានាព្រឹកនេះ យើងឃើញថា​ការយកចិត្ត​ទុកដាក់​ដល់​​ការ​ដាក់​ចេញយុទ្ធនាការ​ "ទេសច​រម្នាក់ ដើមឈើមួយដើម" គឺ​ពិត​​ជា​មាន​សារៈសំខាន់ និងចាំបាច់សំរាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យ​​​ទេសចរ​ណ៍​ពិសេស​ការអភិវឌ្ឍទេសចរណ៍បៃតង(Green Tourism)ដែលជានិ​ន្នា​កា​រស​មស្រ​ប​នឹងពេលវេលា និងតំរូវ​ការ​បច្ចុប្បន្ន​ក្នុង​ការ​​ធានា​និរន្តរភាពស្របពេលជាមួយនឹងកា​របង្កើន​ភាព​ប្រកួត​ប្រជែង សំដៅ​ពង្រឹងតុល្យភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បី​​រក្សា​ស្ថិរ​ភាពនៃកំនើន​ក្នុងរយៈ​កាល​យូរអង្វែងប្រកបដោយ​សមធម៌ សំរាប់​អនាគតមនុស្សជាតិ និងភពផែនដី នាយុគ​សម័យ​បច្ចុប្បន្ន និង​ជំនាន់ក្រោយៗ​ទៀតទៅ​អនាគត។

-ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាជាទីមេត្រី!

ទស្សនៈទាន ភាពស្អាត និងបៃតង(Clean &Green)​ គឺពិត​មាន​​ភាពចាំបាច់ និងមានសារៈសំខាន់ជាមូលដ្ឋាន ខណៈដែល​ពិភព​​លោកទាំងមូលកំពុងបោះជំហាន​ទៅមុខនៅក្នុង​សម័យ​កាល​​​​បៃតង។ ក្នុងន័យនេះ ការដាក់ចេញយុទ្ធនាការ "ទេសចរ​ម្នាក់ ដើម​ឈើ​​​មួយដើម" គឺ​ស្រប​នឹងគំរូអភិវឌ្ឍបៃតង និងស្អាត(Clean &Green) ដែលជាជំរើសដ៏ឆ្លាតវៃ និងសក្តិសម​បំផុត​នាពេល​បច្ចុប្បន្ន ដោយយើងអាច​និយាយ​បាន​ថា​​ដល់ពេលយើងគិត​ពី​វិស័យទេសចរណ៍ ធ្វើ​សកម្មភាពក្នុង​វិស័យ​ទេសចរណ៍ ដើម្បីចូល​រួមធ្វើឱ្យកម្ពុជាស្អាត និងកម្ពុជា​បៃតងៈ “Let's us Think Tourism; Act Tourism toward Clean & Green Cambodia"។

ប្រាកដ​ណាស់​ថា​ ដើម្បី​នាំ​កម្ពុជា​ឆ្ពោះទៅ​រក​ភាព​ស្អាត​ និង​បៃតង​ (Cambodia:​ Clean​ &​ Green)​ រាជរដ្ឋាភិបាល​បាន​កំពុង​ ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ និង​យុទ្ធនាការ​ដែល​ ប្រកបដោយ​ភាព​ប្រាកដប្រជា​ជា​ច្រើន​ក្នុង​នោះ​រួម​មានការ​ជំរុញ​ចលនា​ប្រឡងប្រណាំង​ "​ទីក្រុង​ស្អាត​ រមណីយដ្ឋាន​ស្អាត​ សេវា​ល្អ​"​ ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ​ "​ទីក្រុង​ស្អាត​ជា​ ទីក្រុង​ដែល​គ្មាន​ សម្រាម​ជា​ថង់​ប្លា​ស្ទីក​ហើរ​តាម​ខ្យល់​"​ ជាដើម​។​ ដើម្បី​បំពេញបន្ថែម​ដល់​កិច្ច​ខិតខំ​ទាំងនេះ​ ក្រសួងទេសចរណ៍​ និង​គណៈ​ក​ម្មា​ធិ​-​ការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​ផ្នែក​ឯកជន​ក៏​បាន​នឹង​កំពុង​ជំរុញ​ដាក់​ចេញ​នូវ​យុទ្ធនាការ​ "​ទេសចរ​ម្នាក់​ ដើមឈើ​មួយ​ដើម"​ ដើម្បី​ជំរុញ​ការ​ដាំ​ដើមឈើ​ដោយ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​ និង​អន្តរជាតិ​ព្រមទាំង​ឈាន​ទៅ​បំផុស​មហាជន​ទាំងអស់​ឱ្យ​ចូលរួម​យុទ្ធនាការ​ "​គូរ​ស្រករ​មួយគូរ​ ដើមឈើ​ពីរ​ដើម​"​​ "​​យុវជន​ម្នាក់​ ដើមឈើ​មួយ​ដើម​"​" "​​ទារក​ម្នាក់​ ដើមឈើ​មួយ​ដើម"​។​ ផ្តើម​ចេញពី​សិក្ខាសាលា​ពិគ្រោះ​យោបល់​នា​ពេល​នេះ​យើង​អាច​ធ្វើការ​បូក​សរុប​នូវ​គំនិត​ និង​ទស្សនទាន​សំខាន់ៗ​ជា​ធាតុ​ចូល​គាំទ្រ​ដល់​ការ​អនុវត្ត​យុទ្ធនាការ​ "​ទេសចរ​ម្នាក់​ ដើមឈើ​មួយ​ដើម​"​ ដោយ​ដាក់​ចេញ​នូវ​យន្តការ​គ្រប់គ្រង​គួរ​យកចិត្តទុកដាក់​អនុវត្ត​ គឺ​សួន​ទេសចរណ៍​(​មាន​រួម​បញ្ចូល​ទាំង​សួន​អាពាហ៍ពិពាហ៍​ផង​ដែរ​)​។​ ទន្ទឹម​នឹង​នោះ​ ដើម្បី​ឲ្យ​យន្តការ​ប្រព្រឹត្ត​ទៅ​ដោយ​និរន្តរភាព​និង​យូរអង្វែង​ទាមទារ​ឲ្យ​មាន​បទដ្ឋាន​គតិ​យុ​ត្ត​ទ្រទ្រង់​ច្បាស់លាស់​ដោយ​រៀបចំ​ជា​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ដាក់​ចេញ​យុទ្ធនាការ​ “​ទេសចរ​ម្នាក់​ ដើមឈើ​មួយ​ដើម​"​ដែល​គ្រោង​គោរព​ដាក់​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ចុះហត្ថលេខា​ដ៏​ខ្ពង់ខ្ពស់​ និង​រៀបចំសេចក្តី​សម្រេច​របស់​គណៈ​ក​ម្មា​-​ធិ​ការ​ជាតិ​វាយតំលៃ​ទីក្រុង​ស្អាត​ស្តី​ពី​ការ​កំណត់​ស្តង់ដា​សួន​ទេស​-​ចរណ៍​។​ ដោយឡែក​ ដើម្បី​ឲ្យ​បទដ្ឋាន​គតិ​យុ​ត្ត​នេះ​អាច​អនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ តម្រូវ​ឲ្យ​មានការ​គិតគូរ​លើ​យន្តការ​អនុវត្ត​ ដូច​ខាងក្រោម​៖​

ទី១-រាជរដ្ឋាភិបាល ៖ ជាអ្នកផ្តួចផ្តើមគំ​​និតដាក់ចេញ​នូវយុ​ទ្ធ​នាការ "ទេសចរម្នាក់ ដើមឈើមួយដើម" ដោយគាំ​ទ្រជា​គោលន​យោ​បាយ​ និងប​ទដ្ឋានគតិយុត្តិ ដាក់ចេញ​នូវយន្តការអ​នុវត្តជា​ក់លាក់ ជំរុញ​ការផ្សព្វផ្សាយឲ្យទូលំទូលាយដល់អន្តរជាតិ និងធា​នា​ការពង្រឹ​ង​សមត្ថ​​ភាព Capacity Building (ទាំងរបៀបដាំ របៀបថែទាំ របៀប​ពន្យល់ពីផលប្រយោជន៍នៃការដាំដើមឈើ (មគ្គុទ្ទេសក៏​) ប្រភេទពូ​ជឈើ របៀបផ្តល់ព័ត៌មាន​ដល់ភ្ញៀវទេស​ចរ​អំពី​ការលូតលាស់នៃដើមឈើរប​ស់ពួកគាត់តា​មរយៈ​ប្រព័ន្ធអ៊ី​ន​ធើ​ណេ​ត www.​one​tou​r​istonetree.com ជាដើម)។ ផ្អែកតាមល​ទ្ធ​ផល​​​នេះ យើងនឹង​បង្កើត​​ការរៀបចំបង្កើតជាមូលនិ​ធិគាំ​ទ្រដល់​យុទ្ធនា​ការ​ "ទេសចរ​ម្នាក់ ដើមឈើមួយដើម" ដោយបា​នជាចំណូ​ល​មកពីកម្រៃ​លក់​កូន​ឈើ​ដល់ភ្ញៀវទេសចរ និងប្រភព​ស្រប​ច្បាប់​ផ្សេងៗ​ទៀត។ជាការពិត ដូចថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការ "ចលនាប្រឡងប្រណាំងទីក្រុង​ស្អាត " កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រគល់នូ​វតួនាទីអនុវត្តភារកិច្ចដ៏​ថ្លៃថ្លានេះ​ដល់ក្រសួងទេ​ស​ចរ​​ណ៍ និងគណៈកម្មាធិការជាតិវាយត​ម្លៃទីក្រុង​ស្អាត ដោយ​សហការ​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងអង្គការជាតិ-អន្តរជាតិ ក្នុងការ​អនុវត្ត​យុ​ទ្ធនាការនេះឱ្យ​ប្រព្រឹត្ត​ទៅដោយរលូន ជោគជ័យ និង​មាន​​​​​និរន្តរភាព។

ទី​២-​ផ្នែក​ឯកជន​ (​ក្រុមហ៊ុន​ឯកជន​)​ សហគមន៍​ និង​/​ឬ​ អង្គការក្រៅរដ្ឋាភិបាល​/​សង្គម​ស៊ី​វិល​ ស្ថាប័ន​ស្វ័​យ​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​ ៖​ ដែល​ជា​អ្នក​អភិវឌ្ឍ​សួន​ទេសចរណ៍​ ជា​អ្នក​ជំរុញ​ការ​ផ្សព្វផ្សាយ​បន្ត​ និង​ជា​អ្នក​អនុវត្ត​នូវ​កម្មវិធី​ "​ទេសចរ​ម្នាក់​ ដើមឈើ​មួយ​ដើម​"​ ដែល​ជា​សកម្មភាព​ទេសចរណ៍​ដ៏​ទាក់ទាញ​ថ្មី​មួយ​ ហើយ​បុគ្គល​ សហគមន៍​ អង្គការ​ ឬ​សហគ្រាស​ដែល​ខិតខំ​ អនុវត្ត​បាន​ល្អជា​គំរូ​នឹង​មានការ​ទទួលស្គាល់​ និង​លើកទឹកចិត្ត​ដោយ​រដ្ឋ​។​ ស្រប​ជាមួយ​គ្នា​នឹង​អង្គ​សិក្ខាសាលា​នេះ​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​បេ្ត​ជ្ញា​ចួ​ល​រួម​របស់​ក្រុមហ៊ុន​Excellence​ Capital​ Group​ ក្នុង​យុទ្ធនាការ​ “​ទេសចរ​ម្នាក់​ដើមឈើ​មួយ​ដើម​”​ នៅ​ខេត្តសៀមរាប​ និង​អនុវត្ត​ការ​ដាំ​ដើមឈើ​របស់​សហគមន៍​កោះ​ទ្រុង​ជូន​ភ្ញៀវ​ទេសចរ​។​ ទន្ទឹម​នឹង​នេះ​ ប្រតិបត្តិ​ករ​ណ៍​ទេសចរណ៍​ (​សណ្ឋាគារ​ទីភ្នាក់ងារ​ទេសចរណ៍​នានា​)​ ត្រូវ​មាន​ភារកិច្ច​ជួយ​ផ្សព្វផ្សាយ​ ឬ​បញ្ចូល​កម្មវិធី​ដាំ​ដើមឈើ​នេះ​ក្នុង​កញ្ចប់​ទស្សនកិច្ច​របស់​ភ្ញៀវ​ដែល​មក​ទស្សនា​កម្ពុជា​ទៅ​តាម​លទ្ធភាព​ និង​ការ​ស្ម័គ្រចិត្ត​របស់​ភ្ញៀវ​។​

-ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីមេត្រី!

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុ​ណយ៉ា​ងជ្រាល​ជ្រៅ​ចំពោះ​​​ការ​ចូល​រួមដ៏មា​នសា​រៈសំខាន់របស់ឯកឧត្តម លោកជំទាវ លោក ​លោកស្រី​ ដែលជានិច្ចកាលបានរួមសហការ​យ៉ាងជិតស្និត​ជា​មួ​យ​ក្រសួងទេស​ចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទី​ក្រុ​​​ង​-​​ស្អាត ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកប​ដោយ​និរន្តរភាព និងការ​ទទួល​​​ខុសត្រូវនៅកម្ពុជា។ សូមពាំនាំនូវខ្លឹមសារនៃអង្គសិក្ខាសា​លា​​ដ៏​​មានសារៈ​សំខាន់នាពេលនេះទៅធ្វើការផ្សព្វផ្សាយ​បន្ត​ដល់​សាធារណៈ​ជន និងអ្នកពាក់ព័ន្ធទាំងអស់ ពិសេស​ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ដើម្បីប្រមូលការគាំទ្រទាំងផ្នែកស្មារតី និងកា​រ​ចូល​​រួម​យ៉ាងសកម្ម​ក្នុងយុទ្ធនាការ "ទេសចរម្នាក់ ដើមឈើមួយដើម" និង​អនុវត្ត​តាម​ការណែនាំដូចមានចែងក្នុងកូន​សៀវភៅ​បញ្ជ្រាប​​ការ​យល់​ដឹងស្តី​ពី​​ផល​ប្រយោជន៍​នៃការដាំដើមឈើ ព្រោះថាយុទ្ធនាការ "ទេសចរ​ម្នាក់​ ដើមឈើមួយដើម" នឹងនាំឆ្ពោះទៅការអភិវឌ្ឍ​សេដ្ឋកិ​ច្ចបៃត​ង​ដែល​​ជាជំរើសសំរាប់អនាគត​​យើង​ទាំងអស់គ្នា! យើងទាំងអស់​គ្នា​ជា​ទូតនាំសារ និងជាអ្នក​ចូល​រួម​អនុវត្ត ដ៏មាន​សារៈសំខាន់​​បំផុត​ចំពោះជោគជ័យនៃយុទ្ធនាការ​នេះ! សូមចូល​រួម និងបំផុស​ឲ្យភ្ញៀវទេសចរ​ចូលរួមឱ្យ​បាន​ច្រើន​កុះករនៅក្នុង​យុទ្ធនាការនេះ។ សូមឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមការងារ​វាយតំលៃទីក្រុងស្អាត​រាជ​ធានី-ខេត្ត មន្ទីរទេសចរណ៍​រាជធានី​ខេត្ត បំផុសចលនាឲ្យ​មាន​សួន​ទេសចរណ៍ នៅតាម​រាជធានី ខេត្តរបស់​ខ្លួនឲ្យ​បានសម​ស្រប​ដោយ​រៀបចំកម្មវិធី ឬទិវាផ្សេងៗ ដើម្បីបន្តផ្សព្វផ្សាយបន្ថែម​នូវ​យុទ្ធនាការ “ទេសចរម្នាក់ ដើមឈើមួយដើម” ឲ្យ​កាន់តែទូលំទូលាយដល់ថ្នាក់​មូលដ្ឋាន និងត្រៀមខ្លួនរៀបចំសួ​នទេសចរណ៍​ទៅ​តា​មល​ទ្ធភាពរបស់ខ្លួន​សក្កិស​ម​ជាផលិតផល​ទេសចរណ៍ថ្មីដ៏​ទាក់​ទាញ​ប្រកប​ដោយ​ភាព​​​ចង​ចាំសំរាប់ភ្ញៀវទេសចរ (Experi​enti​a​l​ & Memo​ryTourism Product) សំរាប់រាជធានី-ខេត្តខ្លួននិងចូលរួម​ធ្វើឲ្យកម្ពុជាក្លាយជា​គោល​ដៅ​ទេ​ស​ច​រ​ណ៍​ (Clean &Green)​។

ជាទីបញ្ចប់ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ជួបប្រទះសេចក្តីសុខគ្រប់ប្រការ និងសូម​ទទួល​​​បានពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀ​ង​ឃ្លាតឡើយ។

ខ្ញុំសូម​ប្រកាសបិទសិក្ខាសាលាពិគ្រោះយោបល់ ចាប់ពី​ពេល​​​​នេះ​ តទៅ។

សូមអគុណ!