ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា  
ព្រះរាជាណាចក្រ​អច្ឆរិយ
  • ចាប់ពី ថ្ងៃ​អាទិត្យ ទី06 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អង្គារ ទី08 ខែកញ្ញា ឆ្នាំ2015: PATA Travel Mart 2015
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី10 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​សៅរ៍ ទី12 ខែកញ្ញា ឆ្នាំ2015: International Travel Expo HCMC (ITE HCMC) 2015
  • ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015: ទិវាប្រកាសរដ្ឋធម្មនុញ្ញ
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អាទិត្យ ទី27 ខែកញ្ញា ឆ្នាំ2015: JATA Travel Showcase 2015
 
Blog
Multimedia

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា​ចាប់ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ  រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។

| បន្ត
មុខម្ហូបរបស់​កម្ពុជា

​ប្រហុក​ខ្ទិះ​

ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង | បន្ត

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
5,890
ថ្ងៃនេះ
:
5,664
សរុប
:
2,835,514
 

សុន្ទ​រកថា ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ ក្នុង​ពិធី​ជប់លៀង​លាគ្នា និង​ពិធី​ប្រគល់​ទង់​ EATOF ទៅ​ប្រទេស​ឡាវ (វេទិកាអន្តរតំបន់​ទេសចរណ៍​អាស៊ីបូព៌ា)

សុន្ទ​រកថា
ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍
ក្នុង​ពិធី​ជប់លៀង​លាគ្នា និង​ពិធី​ប្រគល់​ទង់​ EATOF ទៅ​ប្រទេស​ឡាវ
(វេទិកាអន្តរតំបន់​ទេសចរណ៍​អាស៊ីបូព៌ា)

សៀមរាប ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២

 

-  ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​សៀមរាប
- ឯកឧត្តម អភិបាល អភិបាល​រង​ខេត្ត​នៃ​ប្រទេសសមាជិក​ EATOF
ឯកឧត្តម លោក​ជំទាវ ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ

ជា​បថម​ តាង​នាម​ក្រសួង​ទេសចរណ៍ គណៈកម្មាធិការ​អន្តរក្រសួង​រៀបចំ​វិទេកាទេសចរណ៍​អន្តរ​តំបន់​អាស៊ីបូព៌ាលើកទី១២ និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃលង​រៀបចំពិធី​នេះ​ដើម្បី​អបអរ​សាទរ​ការ​ប្រព្រឹត្តិទៅ​ដោយ​ជោគ​ជ័យ​ ប្រកប​ដោយ​លទ្ធផល​ជាផ្លែផ្កា​នៃ​មហា​សន្និបាត​ និង​វេទិកា​ទេសចរណ៍​អន្តរតំបន់​អាស៊ី​បូព៌ាដែល​ទើប​តែ​បញ្ចប់​នៅ​កាល​ពី​រសៀល​ថ្ងៃនេះ។   ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ​ យ៉ាង​ជ្រាល​ជ្រៅ​ដល់​គណៈប្រតិភូ​ទាំងអស់​ ​ដែល​បាន​ខិត​ខំ​អស់​កម្លាំង​កាយ​ចិត្ត​រួម​គ្នា​សម្រេច​បាន​ជោគ​ជ័យ​​​គួរ​ជាទី​មោទនៈ។ ​មហា​សន្និបាត​ និង​វេទិកា​ទេសចរណ៍​អន្តរតំបន់​អាស៊ី​បូព៌ាលើក​ទី១២​នេះត្រូ​វ​បាន​រៀបចំ​ស្រប​ពេល​ដែល​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី១៥ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ប្រកប​ដោយ​ជោគជ័យ​ និង​ស្រប​ពេល​ដែល​​ទីក្រុង​សៀមរាប​ក្រុង​សៀមរាប​អង្គរត្រូវ​បាន​ប្រសិទ្ធនាម​ថាជា “ទីក្រុង​អរិយធម៌​នៃ​អាស៊ីបូព៌ា ឆ្នាំ២០១២”។

            កិច្ច​ជុំ​មហា​សន្និបាត​បាន​ពិភាក្សា​​លើ​កិច្ច​សហប្រតិបត្តិការ​អន្តរតំបន់​​ ឆ្លុះ​បញ្ចាំង​ពីវឌ្ឍនភាព​នៃ​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ស៊ីជម្រៅ​រវាង​បណ្តា​ប្រទេស​សមាជិក។ ក្នុង​ចំណោម​វិសាល​ភាព​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ​សេដ្ឋកិច្ច​សង្កម​ ទេសចរណ៍​វប្បធម៌ និង​អេកូទេសចរណ៍​ពិត​ជា​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​តភ្ជាប់​រវាង​ប្រជាជន និង​បណ្តា​ប្រទេស​ផ្ទៃក្នុង​អាស៊ាន​ទៅ​កាន់​ពិភព​លោក​ដើម្បី​បង្ហាញ​អត្តសញ្ញាណ បង្កើត​​ស្មារតី​សាមគ្គីភាព​ជាធ្លុង​មួយ​ស្រប​តាម​ប្រធាន​បទ​ឯកភាព​ក្នុង​ពហុភាព ពិសេស​ដើម្បី​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅមក។ វេទិកានេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ និង​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំ​របស់​ប្រទេស​សមាជិកដើម្បី​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ដ៏សម្បូរបែប​ និង​ជំរុញ​ការ​តភ្ជាប់​រវាង​ប្រជាជន​ និង​ប្រជាជន​នៃ​ប្រទេស​សមាជិក។ ដើម្បី​រួម​គ្នា​យ៉ាង​ស្វាហាប់​ ចិត្ត​ស្និត​សំដៅ​បង្កើន​អន្តរកម្ម​វប្បធម៌​សង្គម និង​ការ​ចល័ត​ធនធាន​មនុស្ស​ឲ្យ​ ​ ​ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រជាជាតិ​ទាំង​មូល​ទទួល​បាន​សុខដុមរមណីយប្រកប​ដោយ​ស្មារតី​សាមគ្គីភាព និង​ឯកភាព​គ្នាកាន់​តែ​ល្អ​ប្រសើរ​ឡើង។ ក្នុង​ន័យ​នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវប្រកាន់​ខ្ជាប់​សម្មារតី​​គោរពគ្នា​ទៅ​វិញ​ទៅ​មកទៅ​តាម​​វប្បធម៌​ ប្រពៃណី សាស​នា​ ភាសា​នៃ​ប្រទេស​និមួយៗ ពិសេស​ត្រូវ​មាន​​ការ​ផ្តល់​តម្លៃ​រួម​គ្នា​ផ្អែក​តាម​ស្មារតី​ឯកភាព​ក្នុង​ពហុ​ភាព ខណៈពេល​ដែល​យើង​បាន​វិវត្ត​ទៅ​កាន់​ពិពិធភាព​ផ្នែក​វប្បធម៌ និង​ទេសចរណ៍​ដែល​ជា​ចលករ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទំនាក់​ទំនង​គ្នា ជំរុញ​កាល​លើ​ក​កម្ពស់​ស្មារតី​យោគយល់​គ្នា ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្រលាញ់​គ្នា​ដូច​ប្រជាជាតិ​តែ​មួយ។

- ឯកឧត្តម លោក​ជំទាវ លោក លោកស្រី

            ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​ដ៏ត្រឹម​ត្រូវ​ ឈ្លាសវៃ ប្រកប​ដោយ​គត្តិ​បណ្ឌិត​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វិស័យ​ទេសចរណ៍​​ត្រូវរាជរដ្ឋាភិបាល​​បាន​យក​ចិត្ត​ទុក​ដាក់​ គាំទ្រ និង​កំណត់​វិស័យ​ទេសចរណ៍ជា “មាស​បៃតង‑ទេសចរណ៍​បៃតង” ដោយ​សារ​វិស័យ​ទេសចរណ៍​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​កំណើន​សេដ្ឋ​កិច្ច​​​សង្គម កាត់​បន្ថយ​ភាពក្រីក្រ អភិវឌ្ឍ​សហគមន៍​ជន​បទ ការពារ និង​អភិរក្ស​បេតិកភ័ណ្ឌ​វប្បធម៌‑​ធម្មជាតិ ពិសេស​ការ​កាត់​បន្ថយការ​ឡើង​កម្តៅ​ផែន​ដី និង​ការ​ប្រៃប្រួល​ធាតុ​អាកាស។ ​ដោយ​មើល​ឃើញ​ពី​សារៈសំខាន់​នៃ​វិស័យ​ទេសចរណ៍​ ទើប​មហា​ស្និបាត​ទេសចរណ៍​អន្តរតំបន់​អាស៊ីបូព៌ា​លើក​ទី១២ បាន​កំណត់​យក​ប្រធាន​បទ​ អាស៊ីបូព៌ា​ធ្វើ​បសិដ្ឋកម្ម​ទេសចរណ៍​បៃតងប្រកបដោយ​ចិរភាព ។ តាម​រយៈ​វេទិកា​នេះ បញ្ហា​ និង​ប្រធាន​បទ​សំខាន់ៗ​ទាក់​ទឹង​នឹង​ការ​អភិបាល​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​និរន្តរ​ភាព និង​ការទទួល​ខុសត្រូវ​ ឬ​ការ​អភិវឌ្ឍ​ទេសចរណ៍​បៃតង និង​ការជំរុញ​ការ​តភ្ជាប់​ក្នុង​តំបន់​ត្រូវ​បាន​លើក​​មក​ពិភាក្សា​ក្នុង​កិច្ច​ប្រឃុំ​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​មតិយោបល់​ បទពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​។ ជា​លទ្ធផល វេទិកា​ទេសចរណ៍​អន្តរតំបន់​អាស៊ីបូព៌ា​លើកទី១២​បាន​ឯកភាព​គ្នា​ដាក់​ចេញ​សេចក្តី​ប្រកាស​​​រួម​សៀមរាបស្តីពី​ការ​រៀបចំ​ផែន​ការ​សហប្រតិបត្តិការ និង​វិធីសាស្ត្រ​ជា​យុទ្ធសាស្រ្តផ្ទៃ​ក្នុង​តំបន់។ សៀមរាប​‑​អង្គរវត្តគឺ​ជា​បេះដូង និង​​​ជា​គោល​ដៅ​​ទេសចរណ៍​វប្បធម៌‑ធម្មជាតិ​ដ៏ចំបង និង ​ទាក់ទាញបំផុត មិនត្រឹម​តែសម្រាប់​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏សម្រាប់​តំបន់ និង​ពិភព​លោក​ទាំងមូល​ផងដែរ។  ​បន្ទាប់​ពី​វេទិកា​​ទេសចរណ៍​អន្តរតំបន់​អាស៊ីបូព៌ា​ប្រកបលទ្ធផល​ជាផ្លែផ្កា​នេះ​ ខ្ញុំ​សង្ឃឹម​ថានឹង​យើង​នឹង​ជំរុញ​ការ​​តភ្ជាប់​​តាម​គ្រប់​មធ្យោបាយទាំង​ផ្លូវ​អាកាស ផ្លូវ​គោក ផ្លូវ​ទឹក និង​ការ​ផ្សព្វផ្សាយ​រួម​គ្នា​កាន់​តែ​ល្អប្រសើរ​ឡើង​ដើម្បី​ទាក់​ទាញ​ទេសចរ​មក​តំបន់​ឲ្យ​បាន​ច្រើន​ជា​អប្បរមា។

- ឯកឧត្តម លោក​ជំទាវ លោក លោកស្រី

ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​វេទិកា​ទេសចរណ៍​អន្តរតំបន់​អាស៊ីបូព៌ា​នឹង​បន្ត​ជំរុញ និង​លើក​កម្ពស់​ភាព​ជា​ដៃគូ កិច្ច​សហប្រតិបត្តិការ​ឲ្យ​ក្លាយ​ជា​កម្លាំង​ចលករ​ដ៏​រឹង​មាំ​ដើម្បីពន្លឿន​ការ​អភិវឌ្ឍ​ន៍​នៅ​ក្នុង​តំបន់   ជា​ពិសេស​ជំរុញ​ដំណើរ​ការ​អនុវត្ត​សេចក្តី​ប្រកាស​រួម​សៀមរាបដែល​បានអនុម័ត​នៅ​ក្នុង​កិច្ច​ប្រជុំ​នៃ​មហា​សន្និបាត​ឲ្យ​ទទួល​បាន​ជោគជ័យ និង​ប្រសិទ្ធិភាពខ្ពស់។

ជាទីបញ្ចប់ ខ្ញុំ​សូម​ជូនពរ​ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ​ ភ្ញៀវ​កិត្តិយស​ទាំងអស់សូម​ទទួល​បាន​សុខភាព​ល្អ ជោគជ័យ និង​សុភមង្គល។ សូម​ឲ្យ​ការ​ធ្វើដំណើរ​ត្រលប់​ទៅវិញ​ប្រកប​ដោយ​សុវត្ថិភាព ភាព​សម្បាយរីករាយ និង​អនុសាវរីយ៍ល្អ​។

សូម​អញ្ចើញ​លើក​កែវ​ឡើង​ដើម្បី​អប​អរ​សាទរ​ជោគជ័យ និង​សមិទ្ធិផល​ដ៏ធំធេង​នៃ​វេទិកា​ទេសចរ​ណ៍​អន្តរ​តំបន់​អាស៊ីបូព៌ាលើកទី១២​នៅ​សៀមរាប‑អង្គរ។

សូម​អរគុណ!