中文简体
旅游部  
奇迹王国
 
Blog
Multimedia

亡人节或追思节

亡人节或追思节

是柬埔寨最有文化象征的节日。实际日期一年至一年会推迟,是由柬埔寨阴历决定的。每个家庭会根据他们所选择的寺庙去祭拜,并带食品供给和尚。

| 更多
柬埔寨美食

柬式椰奶汁鱼糊

柬式椰奶汁鱼糊是柬埔寨美食中的主菜。 Prahok是一种发酵之鱼,它成了柬埔寨烹调的精华,若根据不同配方,就能显出不同味道。| 更多

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

访客

昨天
:
2,007
今天
:
3,416
总计
:
2,816,122
 

ការប្រជុំ​គណៈកម្មាធិការ​ជាតិ​វាយ​តំលៃ​វាយ​តំលៃ​ទីក្រុង​ស្អាត​ 20 កុម្ភៈ 2014

នៅ​ថ្ងៃ​ទី ២០ ខែ កុម្ភៈ ឆ្នាំ​២០១៤ នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ មាន​ការប្រជុំ​គណៈកម្មាធិការ​ជាតិ​វាយ​តំលៃ​វាយ​តំលៃ​ទីក្រុង​ស្អាត​ដើម្បី​ពិនិត្យ​លើ​ការវាយតំ​លៃ​ដំណាក់​កា​បឋម ស្ដី​អំពី​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​ដើម្បី​ឈាន​ទៅ​ការប្រកាស​ជ័យលាភី​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។​

​- ឆ្លងកាត់​ការវាយតម្លៃ​ដំណាក់កាល​បឋម​លើក​នេះ​គណៈកម្មាធិការ​ជាតិ​វាយ​តំលៃ​ឃើញថា ដើម្បី​ឆ្ពោះទៅរក​ជ័យលាភី​នៅ​ឆ្នាំ​២០១៥ មាន​ចំណុច ៤ ធំៗ​ជា​យុទ្ធសាស្ត្រ​ដែល​ត្រូវ​ប្រមូលផ្ដុំ​ពុះពារ​បន្ត​ក្នុង​រយៈពេល​ឆ្នាំ​២០១៤​។​

  1. ការគ្រប់គ្រង​សំណល់​រឹង​
  2. ការគ្រប់គ្រង​សំណល់​រាវ​
  3. ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ និង​ការផ្ដល់​សេវា​សាធារណៈ​
  4. អា​នាម័យ​-​សណ្ដាប់ធ្នាប់​-​សោ​ភណ័​ភាព​-​ការកែលំអ​ទីក្រុង និង​ការបង្កើត​សង្កាត់​គំរូ​

 - ​គួរ​រំលឹក​ផងដែរ​ថា​៖

  • ​ទីក្រុង​ស្អាត ជា​ទីក្រុង​ដែល​មាន​បរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់​ល្អ គួប​ផ្សំ និង​ហេដ្ឋារចនាសម្ព័ន ទ្រទ្រង់​គ្រប់គ្រាន់​ដែល​ផ្ដល់​រូប​ភាពកក់ក្ដៅ និង​មជ្ឈដ្ឋាន​រស់នៅ​ល្អ​ប្រសើរ​ដល់​ប្រជាជន​ក្នុង​ទីក្រុង និង​ភ្ញៀវទេសចរ​។​
  • ​ការប្រលងប្រណាំង ទីក្រុង​ស្អាត​ធ្វើឡើង​ដោយ​ផ្អែក​លើ​ឯកសារ​ស្តង់ដា​ទីក្រុង​ស្អាត ដែល​រួមមាន សូចនាករ​គោល​ចំនួន ៧ សូចនាករ​លំអិត​ចំនួន ៣៣ ហើយ​ត្រូវបាន​កំណត់​ធ្វើការ​វាយ​តំលៃ​ដោយ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ ចំនួន​៧៧ សរុប ៧៧​ពិន្ទុ​។​
  • ​ស្តង់ដារ​ទីក្រុង​ស្អាត​របស់​កម្ពុជា គឺ​បាន​ឆ្លើយតប​ទៅនឹង​ស្តង់ដារ​ទីក្រុង​ស្អាត​ទេសចរណ៍​របស់​អាស៊ាន​ដែល​រួមមាន ៧​សូចនាក​រគោល ចែកជា​សូចនាករ​លំអិត​ចំនួន ២៨ និង​លក្ខណៈ​វិនិច្ឆ័យ​ចំនួន ១០៨ សរុប ១០៨​ពិន្ទុ​។​ 
  • ​ទីក្រុង​ជ័យលាភី​របស់​កម្ពុជា​ចែកចេញជា​បី​កំរិត​
    • ស្លាក​សញ្ញា​រំដួល ៣​ទង ពិន្ទុ​ចន្លោះ​ពី ៥៨ ដល់ ៧៧​
    • ស្លាក​សញ្ញា​រំដួល ២​ទង ពិន្ទុ​ចន្លោះ​ពី ៤៦ ដល់ ៥៧​
    • ស្លាក​សញ្ញា​រំដួល ១​ទង ពិន្ទុ​ចន្លោះ​ពី ៣១ ដល់ ៤៥
  • ​ក្រុង​និង​ខ័ណ្ឌ​បេក្ខភាព​ដែល​ទទួលបាន​ជ័យលា​ភី មាន​សុពលភាព​រយៈពេល ៣​ឆ្នាំ​
  • ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​ជា​ឧបករណ៍​ដ៍​មាន​ប្រសិទ្ធភាព​ក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍​តំបន់​ទីក្រុង​ដែល​ជា​ផលិតផល​ទេសចរណ៍​កំពង់​ពេញនិយម​សំរាប់​ទេសចរ​នាពេល​បច្ចុប្បន្ន​។​

照片库