中文繁體
旅遊部  
奇蹟王國
 
Blog
Multimedia

亡人節或追思節

亡人節或追思節

是柬埔寨最有文化象徵的節日。實際日期一年至一年會推遲,是由柬埔寨陰曆決定的。每個家庭會根據他們所選擇的寺廟去祭拜,並帶食品供給和尚。

| 更多
柬埔寨美食

柬式椰奶汁魚糊

柬式椰奶汁魚糊是柬埔寨美食中的主菜。 Prahok是一種發酵之魚,它成了柬埔寨烹調的精華,若根據不同配方,就能顯出不同味道。| 更多

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

訪客

昨天
:
4,951
今天
:
5,252
總計
:
2,829,212
 

អត្ថបទ​សារព័ត៌មាន​សម្រាប់​កិច្ច​ប្រជុំ​មហា​សន្និបាត​លើក​ទី​9 ក្លឹប​ឆ្នេរ​សមុទ្រ

អត្ថបទ​សារព័ត៌មាន​
​សម្រាប់​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៩ ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក​
​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៣ រមណីយដ្ឋាន​ឋាន​សួគ៍​បូកគោ ខេត្ត​កំពត​

​កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៣ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៩ របស់​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនា​- ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​គណៈប្រតិភូ​ឆ្នេរ​ចំនួន ២៩​ឆ្នេរ ស្មើនឹង​១៨​ប្រទេស សរុប​ប្រមាណ ១១០​រូប ដែល​រួមមាន​៖

  • ឆ្នេរសមាជិកចំនួន ២៤ ឆ្នេរ ​
  • ឆ្នេរសមាជិកថ្មីចំនួន ១ ឆ្នេរ គឺឆ្នេរ Sakarun របស់ប្រទេស Croatie
  • ​ឆ្នេរ​ដាក់​សុំ​បេក្ខភាព​ចំនួន ៣ ឆ្នេរ គឺ​ឆ្នេរ Matsushima និង​ឆ្នេរ Toyama របស់​ប្រទេស​ជប៉ុន និង​ឆ្នេរ Nekour Al Hoceima របស់​ប្រទេស Morrocco
  • ឆ្នេរសង្កតការចំនួន ១ ឆ្នេរ គឺឆ្នេររបស់ប្រទេស Vanautu

ជា​កិច្ច​ចាប់ផ្តើម អង្គ​មហាសន្និបាត​បាន​សំដែង​នូវ​ការគាំទ្រ​ចំពោះ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ឳ​កាស​បើក​មហាសន្និបាត​ក្លឹប​។ អង្គ​មហាសន្និបាត​បាន​ពិភាក្សា​លើ​លទ្ធផល​ការងារ​របស់​ក្លឹប​ក្នុង​ឆ្នាំ​២០១២-២០១៣ ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​សមាជិក​ក្លឹប​បាន​នឹង​កំពុង​ជួបប្រទះ និង​ធ្វើ​ការពិនិត្យ​ទៅលើ​ឆ្នេរ​ដាក់សុំ​បេក្ខភាព​ទាំង​៣​។ ជា​លទ្ធផល អង្គ​មហាសន្និបាត​បានអនុម័ត​លើ​ការប្រើប្រាស់ Logo របស់​ក្លឹប​សំរាប់​សមាជិក​នីមួយៗ និង​បាន​សម្រេច​បញ្ចូល​ឆ្នេរ Matsushima របស់​ប្រទេស​ជប៉ុន​ជា​សមាជិក​ថ្មី​របស់​ក្លឹប ព្រម​ជាមួយនឹង​ការ​ប្រកាស​បញ្ចូល​ជា​ផ្លូវការ​ឆ្នេរ Sakarun របស់​ប្រទេស Croatie ជា​សមាជិក​ពេញ​សិទ្ធ​របស់​ក្លឹប​។ ទន្ទឹមនឹងនេះ​ដែរ អង្គ​សន្និសីទ​បាន​ទទួលយក​បេក្ខភាព​ឆ្នេរ​សមាជិ​ចំនួន​ពីរ​គឺ​ឆ្នេរ Toyama របស់​ប្រទេស​ជប៉ុន និង​ឆ្នេរ AL Hohoceima របស់​ប្រទេស​ម៉ារ៉ុក​។​

ជាមួយគ្នានេះដែរ នៅ​មាន​ការរៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​”​ការគ្រប់គ្រង​តំបន់​ឆ្នេរសមុទ្រ​ក្រោម​ប្រធានបទ “​សមុទ្រ​ខៀវស្រងាត់ និង​ទីក្រុង​បៃតង (Blue Sea, Green City)” នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៣ ដោយ​មាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​សំណាក់​វាគ្មិន​ជាតិ និង​អន្តរជាតិ អ្នក​សារពត៌មាន សមាជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​ជា​ត​គេ​បំផុត​លើ​សកលលោក តំណាង​អង្គការ​Global pratnership និង​មាន​អ្នកចូលរួម​ប្រមាណ ៥០០​នាក់​ផង​ដែរ​។ ទន្ទឹមនឹងនោះ អង្គ​សន្និសីទ​បាន​អនុម័ត​លើ​សេចក្តីថ្លែងការណ៍​បូកគោ​ស្តីពី​ការអភិវឌ្ឍ​ទីក្រុង​តំបន់ឆ្នេរ​ប្រកបដោយ​និរន្តរភាព (Bokor Declaration on Sustainable Development of Coastal City) ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា ដោយ​សេចក្តីថ្លែងការណ៍​នេះ​នឹង​ក្លាយ​ជា​ធាតុ​ចូល​សំខាន់ៗ (Inputs) សម្រាប់​ជា​ឯកសា​រយោង​ក្នុង​ការរៀបចំ​ផែនការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​។ ក្នុងន័យនេះ សេចក្តីថ្លែងការណ៍​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​រមណីយដ្ឋាន​ឋាន​សួឋ៌បូកគោ​ដោយ​បាន​ចាត់ទុកថា​ជា​គំរូ​នៃ​ការអភិវឌ្ឍ​អេកូ​ទេសចរណ៍​មួយ​ដែល​គ្មាន​ផ្លា​ស្ទីក ហើយ​ដែល​ប្រទេស​ជា​សមាជិក​អាច​យក​ជា​គំរូ​ក្នុង​ការអភិវឌ្ឍ​អេកូ​ទេសចរណ៍​របស់​ខ្លួន​។​

ទន្ទឹមនឹងនោះ ក៏​មាន​ការចុះហត្ថលេខា​រវាង​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក និង​អង្គការ​ភាព​ជា​ដៃគូ​ពិភពលោក​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍ ព្រមទាំង​ការប្រគល់​សញ្ញា​ជូន​ឆ្នេរ​សមាជិក​ថ្មី គឺ​ឆ្នេរ Matsushima របស់​ប្រទេស​ជប៉ុន និង​ឆ្នេរ Sakarun របស់​ប្រទេសក្រូ​អាស៊ី​។ លើសពីនេះទៅទៀត ប្រធាន​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក បាន​ប្រគល់​លិខិត​សរសើរ​ជូន​ថ្នាក់ដឹកនាំ​រួមមាន​ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​(​គ​.​អ​.​ឆ​.​ក​) ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ សមុទ្រ​កម្ពុជា និង​ឯកឧត្តម សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​(​គ​.​អ​.​ឆ​.​ក​) ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការអភិរក្ស និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា និង​ផ្តល់​នូវ​លិខិត​ថ្លែងអំណរគុណ​ចំពោះ​សហភាព​សហព័ន្ធ​យុ​ជនកម្ពុជា ក្នុង​ការផ្តល់​កំលាំង​យុវជន​ក្នុង​ការចូលរួម​ក្នុង​សកម្មភាព​បញ្ជាប់​ការយល់ដឹង និង​សំអាត​អនាម័យ​ក្រុងកែប ក្រុង​កំពត ក្នុង​ការត្រៀម​ទទួល​គណៈប្រតិភូ​ក្លឹប​មហាសន្និបាត​លើក​ទី​៩​នេះ ព្រម​ជាមួយ​នឹង​លិខិត​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជា​ក្នុង​ការជួយ​ឧបត្ថម្ភ​កម្មវិធី​ខាងលើ​។​

​បន្ទាប់ពី​បាន​បញ្ចប់​កិច្ចប្រជុំ​មហាសន្និបាត គណៈប្រតិភូ​ក្លឹប រួម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នឹង​ចូលរួម​ពិធីបុណ្យ​សមុទ្រ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៣ ខេត្ត​កែប​។​

照片庫