Korean
캄보디아 관광부  
Kingdom of Wonder
 
Blog
Multimedia

쁘쭘벤(Pchum Ben), 영혼의 날

쁘쭘벤(Pchum Ben), 영혼의 날

주로 9월 말에서 10월 사이 보름간 열리는 이 축제는 죽은 자의 혼령을 달래기 위한 것으로, 캄보디아에서 가장 중요한 문화 행사 중 하나이다.

| More
캄보디아 음식

쁘라혹 끄띠스 (PRAHOK KTIES)

쁘라혹 끄띠스는 캄보디아 요리의 대표적인 진미이다. | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
2,480
오늘날씨
:
3,996
Total
:
2,804,616
 

គណកម្មការ​អន្តរក្រសួង​ប្រជុំ​កែ​ទម្រង់​ការងារ​ដើម្បី​សម្រួល​ការធ្វើដំណើរ និង​ដឹកជញ្ជូ

គណកម្មការ​អន្តរក្រសួង​ប្រជុំ​កែ​ទម្រង់​ការងារ​ដើម្បី​សម្រួល​ការធ្វើដំណើរ
និង​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​និង​អ្នកដំណើរ​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​

​ដើម្បី​សម្រួល​ការធ្វើដំណើរ​និង​ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​អ្នកដំណើរ​នៅ​តំបន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ផ្សេងៗ​ទៀត​ឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត ក្នុង​អណត្តិ​ទី​៥​នៃ​រដ្ឋសភា ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​និង​ជា​ប្រធាន​គណកម្មការ​អន្តរក្រសួង​បាន​បើក​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី ត្រួតពិនិត្យ​ការងារ​ដែល​បាន​អនុវត្ត​កន្លងមក និង​ពិភាក្សា​ការងារ​បញ្ហា​ប្រឈម​នានា​ដើម្បី​ដោះស្រាយ​កែសម្រួល​នូវ​ចំណុច ខ្វះខាត​ដើម្បី​ឆ្លើយតប​និង​កំណើន ភ្ញៀវ​ទេសចរ​និង​ការវិវត្តន៍​រីកចំរើន​របស់​ប្រទេស​ជា​តិក៍​ដូចជា​ពិភពលោក​បច្ចុប្បន្ន នេះ​។ ឯកឧត្ដម ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​និង​ជា​លេខាធិការដ្ឋាន​គណកម្មកា​រ អន្តរក្រសួង​បាន​អាន​របាយការណ៍​ពី​សភាពការណ៍​ភ្ញៀវទេសចរ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៣ ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ភ្ញៀវ​ទេសច​រ​អន្តរជាតិ​ចំនួន​៣.០៥៧.២១១​នាក់ ក្នុង​កំណើន​១៨,៦%​បើ​ប្រៀបធៀប​និង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១២​។ ភ្ញៀវទេសចរ​ធ្វើដំណើរ​តាម​ផ្លូវអាកាស​ចំនួន ១,៤៣៧,២២៧​នាក់​ស្មើរ​និង​៤៧%​នៃ​ចំនួន​ភ្ញៀវទេសចរ សរុប​ក្នុង​នោះ​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ចំនួន​៦០០,៦៣១​នាក់​និង​សៀមរាប​ចំនួន​៨៥៦,៥៩៦​នាក់​។ ផ្លុវគោក​និង​ផ្លូវទឹក ចំនួន​១,៦១៩,៩៨៤​នាក់​។ ក្នុងចំណោម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ផ្លូវគោក​ទាំង​៩​កន្លែង​មាន​សកម្មភាព​មមាញឹក និង​មាន​ភ្ញៀវ​ទេសចរ​ចេញ​ចូល​ច្រើនជាងគេ​គឺ​ច្រកទ្វារ​ប៉ោយប៉ែ​ត​មាន​មាន​ភ្ញៀវទេសចរ​ចំនួន ៤៣០.៨០៨​នាក់​។ បន្ទាប់ពី​មាន​មតិ​ចូលរួម​យោបល់​របស់​តំណាង​អន្តរក្រសួង​ពាក់​ពន្ធ័ និង​ការការពារ​សុវត្ថិភាព​ដល់ អ្នកទេសចរ​នៅតាម​តំបន់​ទេសចរណ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​សភាពការណ៍​នីតិវិធី​នៃ​ការ​ឆ្លងដែន​របស់​ភ្ញៀវ ចេញ​ចូល​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​និង​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​។ ឯកឧត្ដម ថោង ខុន បាន​ផ្ដល់​អនុសាសន៍​មួយចំនួន​និង​បាន​សំណូមពរ​ដល់​អង្គប្រជុំ និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​នៅ ច្រកទ្វារព្រំដែន​ប៉ោយប៉ែ​ត​រថយន្ត​តាក់ស៊ី​ត្រូវ​បាញ់​ស្ទីក​គរ័ជា​ប់ និង​រថយន្ត​ហើយ​អ្នកបើកបរ​ត្រូវ​មាន​ឯកសណ្ឋាន អត្តលេខ​ត្រឹមត្រូវ​ច្បាស់លាស់ រៀបចំ​វេន​តាក់ស៊ី​ដឹកជញ្ជូន​ភ្ញៀវទេសចរ​និង​ចំណត​តាក់ស៊ី​ឱ្យបាន​ត្រឹមត្រូវ​។ ចំណែក ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​ខេត្ត​ស្វាយរៀង​ត្រូវ​យក​គំរូ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត និង​ធ្វើ​ដំបូល​សំ​រាប់ការ ធ្វើដំណើរ​ភ្ញៀវ​រាយ​ពី​ប៉ុស្តិ៍​វៀតណាម​មក​កម្ពុជា និង​រៀបចំ​ប្រពន្ធ័​ទឹក​នៅ​ច្រក​ត្រពាំង​គ្រៀល​។ បញ្ហា​សន្តិសុខ​សុវត្ថិភាព ភ្ញៀវទេសចរ​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ភ្ញៀវទេសចរ និង​រៀបចំ​ឱ្យមាន​ប៉ុស្តិ៍​ប៉ូលីស​ទេសចរណ៍ ច​លត័​និង​សន្តិសុខ​ស្មគ្រ័ចិត្ត​យុវជន​និង​ក្រុមហ៊ុន​ឯកជន ។ អំពី​ការស្នើរ​សុំ​សម្រួល​ភ្ញៀវទេសចរ​ជា​លក្ខណ​វី​អាយ​ភី​ជា​និន្នាការ​ថ្មី​ត្រូវ​រៀបចំ​ឱ្យមាន land សំរាប់​មនុស្ស​ចាស់ ជនពិការ​និង​កុមារ​នៅ​តាម​ចំណត​និង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ដើម្បី​សម្រួល​ក្នុង​ការ​ចេញ​ចូល​ដល់​ភ្ញៀវទេសចរ​ភាគច្រើន​ជា​មនុស្ស​ចាស់​ចូលនិវត្តន៍​។ ទាក់ទង និង​ការរក​កំ​រ៉ៃ​ក្រៅ បន្ថែម​របស់​សមត្ថកិច្ច​តាម​ច្រកទ្វារ​ត្រូវ​ត្រួតពិនិត្យ និង​កែ​ម្រួ​ល​ឱ្យបាន​ល្អ​ឡើង​វិញ​ពីព្រោះ​ជា​មុខមាត់​របស់​ជាតិ​។ សូម​សំណូមពរ​ដល់​សមត្ថកិច្ច​គយ​ជួយ​សម្រួល​ការចេញ​ប​ណ្ឌ័ ដល់​រថយន្ត​ផ្ទាល់ខ្លួន​របស់​អ្នកទេសចរ​ចេញ​ចូល​តាម​ច្រកទ្វារ​ត្រូវ​ជួយ​សម្រួល​ធ្វើ​ប​ណ្ឌ័​នៅត្រឹម​តែច្រកទ្វារ​ព្រំដែន​ដើម្បី​សម្រួល​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ​។ បញ្ហា​កោះរុង និង​កោះរ៉ុង​សន្លឹម ឯកឧត្ដម រដ្ឋមន្ត្រី​នឹង​លើក​យោបល់​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​។