ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា  
ព្រះរាជាណាចក្រ​អច្ឆរិយ
  • ចាប់ពី ថ្ងៃ​អាទិត្យ ទី06 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អង្គារ ទី08 ខែកញ្ញា ឆ្នាំ2015: PATA Travel Mart 2015
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី10 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​សៅរ៍ ទី12 ខែកញ្ញា ឆ្នាំ2015: International Travel Expo HCMC (ITE HCMC) 2015
  • ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015: ទិវាប្រកាសរដ្ឋធម្មនុញ្ញ
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អាទិត្យ ទី27 ខែកញ្ញា ឆ្នាំ2015: JATA Travel Showcase 2015
 
Blog
Multimedia

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា​ចាប់ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ  រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។

| បន្ត
មុខម្ហូបរបស់​កម្ពុជា

​ប្រហុក​ខ្ទិះ​

ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង | បន្ត

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
2,480
ថ្ងៃនេះ
:
2,930
សរុប
:
2,803,550
 

ប្រទេសកម្ពុជាចាប់ផ្ដើមយុទ្ធនាការ “ទេសចរម្នាក់ ដើមឈើមួយដើម” ​ដើម្បីលើកស្ទួយ​ទេសចរណ៍បៃតង

ប្រទេស​កម្ពុជា​បាន​សម្ពោធ​នូវ​យុទ្ធនាការ​ “​ទេសចរ​ម្នាក់​ ដើមឈើ​មួយ​ដើម​”​ ក្នុង​គោលបំណង​ លើក​ស្ទួយ​ទេសចរណ៍​បៃតង​ និង​ការ​ការពារ​បរិស្ថាន​។​

​ឯកឧត្ដម​ ថោ​ង​ខុន​ មាន​ប្រសាសន៍​ថា​៖​ “​យើង​បាន​រៀបចំ​សួនច្បារ​ទេសចរណ៍​ក្នុង​ខេត្ត​ចំនួន​ ១១​ រួម​មាន​ ខេត្តសៀមរាប​ ព្រះ​សីហ​នុ​ និង​ក្រចេះ​ជាដើម​។​ សួន​នីមួយៗ​មាន​ទំហំ​តូច​បំផុត​ ៥​ហិ​កតា​។​ អ្នកទេសចរ​ដែល​ចូល​ចិត្ត​បរិស្ថាន​បៃតង​ ពួក​គេ​អាច​ទៅ​ដាំ​ដើមឈើ​នៅ​ទីនោះ​ បាន​។​”

​ឯកឧត្ដម​ ថោ​ង​ខុន​បាន​ឲ្យ​ដឹង​ថា​៖​ “​ការ​ដាំ​ដើមឈើ​គឺជា​ផលិតផល​ទេសចរណ៍​មួយ​ថ្មី​ និង​គួរ​ឲ្យ​ទាក់ទាញ​ដែល​ផ្ដល់​នូវ​អនុស្សាវរីយ​ដ៏​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​។​ យុទ្ធនាការ​នេះ​ គឺជា​គ្រឿង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កាន់​ប្រទេស​កម្ពុជា​ម្ដង​ហើយ​ម្ដងទៀត​ដើម្បី​មើល​ការ​លូតលាស់​នៃ​ដើមឈើ​ដែល​គេ​ដាំ​ដោយ​ផ្ទាល់​ដៃ​។​”

​លោក​រដ្ឋមន្ដ្រី​បាន​បន្ថែម​ទៀត​ថា​យុទ្ធនាការ​នេះ​នឹង​ជួយ​ជម្រុញ​ឲ្យ​ភ្ញៀវ​ទេសចរ​ ធ្វើការ​រួម​ ចំណែក​ក្នុង​ការ​ការពារ​បរិស្ថាន​ និង​កាត់​បន្ថយ​បំរែបំរួល​អាកាសធាតុ​ កំ​ដៅ​នៅ​លើ​ផែនដី​ និង​គ្រោះ​ធម្មជាតិ​ផ្សេងៗ​ទៀត​។​

​ដក់ស្រង់​ពី​សារព័ត៌មាន​ Xinhua​