ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា
ព្រះរាជាណាចក្រ​អច្ឆរិយ
Southeast Asia Feel the Warmth
ASEAN Culture and Heritage
Blog
Multimedia

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា​ចាប់ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ  រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។

| បន្ត
ម្ហូបអាហារ​កម្ពុជា

​ប្រហុក​ខ្ទិះ​

ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង | បន្ត

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 4,499.76 KHR
1 USD ≈ 4,054.61 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
3,616
ថ្ងៃនេះ
:
1,070
សរុប
:
4,130,615
 

ប្រទេសកម្ពុជាអបអរទិវាវប្បធម៌ជាតិ

នៅថ្ងៃអាទិត្យទី៣ ខែមីនាឆ្នាំ២០១៣ ប្រទេសកម្ពុជាបានប្រារព្វពិធីអបអរសាទរខួបលើកទី១៥នៃទិវាវប្បធម៌ជាតិជាមួយនឹង​ការសំដែងរបាំ និងបទចម្រៀងប្រពៃណីពីអ្នកសិល្បៈ​ជាច្រើន​រូបមក​ពីខេត្ដ​ផ្សេងៗ។ 

ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលមហោស្រពចតុមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសិស្សនិស្សិត សិល្បករ អ្នកនិពន្ធ អគ្គរដ្ឋទូត តំណាងរាស្រ្ដ និងមន្រ្ដីរាជការ សរុបប្រមាណ ៨៥០រូប។ 

ថ្លែងនៅក្នុងពិធីនោះដែរ សម្តេច ហ៊ុនសែន បានអំពាវនាវដល់ស្ថានីយទូរទស្សន៍ទាំងអស់ ឲ្យ ជួយលើកតម្កើងវប្បធម៌ជាតិ តាមរយៈការបង្កើតនូវកម្មវិធីណាដែលទាក់ទងនឹងចម្រៀង របាំ និងការសម្ដែងបែបប្រពៃណី។ សម្ដេចមានប្រសាសន៍ថា “វប្បធម៌ គឺជាដួងព្រលឹង និងអត្តសញ្ញាណជាតិ ដែលមិនអាចកាត់ថ្លៃបាន ដូច្នេះវាសំខាន់ណាស់ក្នុងការអប់រំឲ្យអ្នកគ្រប់ គ្នា ព្យាយាមថែរក្សាការពារនិងឲ្យតម្លៃដល់វប្បធម៌ជាតិ”

សម្ដេចមានប្រសាសន៍បន្ថែមទៀតថា ប្រទេសកម្ពុជាមានមោទនភាពណាស់ ដែលខ្លួនមាន សម្បត្ដិវប្បធម៌រូបី និងអរូបីជាច្រើន បានជួយលើកកិត្តិសព្ទជាតិខ្មែរលើឆាកអន្តរជាតិហើយសម្បត្តិវប្បធម៌ខ្លះក៏ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកផង​ដែរ ដូចជា ឧទ្យានប្រវត្តិសាស្រ្ដអង្គរ របាំព្រះរាជទ្រព្យ ល្ខោនស្បែកធំ និងប្រាសាទព្រះវិហារជាដើម។ យើងកំពុងតែរៀបចំដាក់បញ្ចូលនូវសម្បត្តិវប្បធម៌រូបី និងអរូបីបន្ថែមទៀតទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក។ 

ជាមួយគ្នានោះដែរសម្ដេចនាយករដ្ឋមន្រ្ដីបានអំពាវនាវដល់អ្នកសិល្បៈនិងអ្នកនិពន្ធទាំងអស់ឲ្យជួយទប់ស្កាត់នូវឥទ្ធិពលមិនល្អ​របស់វប្បធម៌បរទេស ជៀសវាងការចម្លងតាមគេ ដែលជាការបំពានលើកម្មសិទ្ធិបញ្ញា។ 

ឯកឧត្ដម ហ៊ឹម ឆែម រដ្ឋមន្រ្ដីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ លើកទី១៥នេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “អ្វីៗទាំងអស់ដើម្បីវឌ្ឍនភាពវប្បធម៌ ជាតិ”។

លោកបានបន្ថែមទៀតថា ថ្ងៃនេះគឺជាការបោះជំហានមួយសម្រាប់ប្រទេសកម្ពុជាក្នុងការលើក កម្ពស់សម្បត្ដិវប្បធម៌ កិត្តិយសជាតិ និងដើម្បីបង្ការនូវការហូរចូលនៃវប្បធម៌បរទេសផងដែរ។

ដក់ស្រង់ពីសារព័ត៌មាន Xinhua

 

 

 
 
​ការបដិសេធ​: គេហទំព័រ​នេះ Tourismcambodia.org ដែល​ជា​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​រចនា និង​រក្សា​សិទ្ធិ​ដោយ​ការសហការ​រវាង Red Dot (Cambodia) Co. Ltd និង Cybernetics Ltd ដែល​ជា​ម្ចាស់​នៃ TTourismcambodia.info និង Tourismcambodia.net ដែល​ជា​ភ្នាក់ងារ​ផ្សព្វផ្សាយ និង​បម្រើសេវា​ធ្វើ​ស្លាក​សញ្ញា​នៅ​កម្ពុជា​។ នៅពេល​ដែល​ការប្រើប្រាស់ បានបង្ហាញ​ថា​ពត៌មាន​នៅលើ​គេហទំព័រ​នេះ​ល្អ ត្រឹមត្រូវ និង​មាន ពត៌មាន​ថ្មីៗ ការ​ចូល​ទស្សនា ចូល​មើល ឬ​ប្រើប្រាស់​សេវាកម្ម​ណាមួយ ឬ​ពត៌មាន​ដែល​បាន​បង្កើត ប្រមូល ចងក្រង ឬ​ត្រូវ​បាន​ផ្តល់អោយ​ដោយ​Tourismcambodia.org នោះ​មានន័យ​ថា​លោកអ្នក បាន​យល់ព្រម​ចំពោះ​ល័ក្ខខណ្ឌ​ក្នុង​ការប្រើប្រាស់ និង​ការកំណត់​នានា​(​ចុច​នៅទីនេះ​)​។ ប្រសិនបើ អ្នក​មិន​យល់ព្រម​ចំពោះ​ល័ក្ខខណ្ឌ​ទាំង​នេះទេ ជម្រើស​តៃមួយគត់​រប​ស់​អ្នក​គឺ ការ​មិន​ចូល​ទស្សនា ចូល​មើល ឬ​ប្រើប្រាស់​សេវាកម្ម​ណាមួយ នៃ Tourismcambodia.org​។ អ្នក​បាន​ស្វែងយល់ យល់ព្រម និង​ទទួលស្គាល់​ថា ល័ក្ខខណ្ឌ​ទាំង​នេះ​បាន​បង្កើត​កិច្ចសន្យា​ផ្លូវច្បាប់​មួយ រវាង​អ្នក និង Tourismcambodia.org ដូចនេះ​ការប្រើប្រាស់​នូវ Tourismcambodia.org របស់​អ្នក នឹង​ចង្អុលបង្ហាញ ពី​ការយល់ព្រម ដោយ​ឥត ល័ក្ខខណ្ឌ​។​