ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា
ព្រះរាជាណាចក្រ​អច្ឆរិយ
Southeast Asia Feel the Warmth
ASEAN Culture and Heritage
Blog
Multimedia

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា​ចាប់ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ  រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។

| បន្ត
ម្ហូបអាហារ​កម្ពុជា

​ប្រហុក​ខ្ទិះ​

ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង | បន្ត

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 4,499.76 KHR
1 USD ≈ 4,054.61 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
5,425
ថ្ងៃនេះ
:
2,819
សរុប
:
4,124,439
 

ពិធី​ប្រគល់​​មេដាយ​​ឆ្នើម​​ដល់​​សិស្ស​ជ័យ​លាភី​​ PSE ក្នុង​​​​​​​​​​​​​​​​​​ការ​​ប្រកួត​​​ជំនាញ​​អាស៊ាន​ឆ្នាំ​២០១២​ ក្រោម​អធិបតីភាព​ឯក​ឧ​ត្ដម​​បណ្ឌិត​ ​ថោ​ង​ ​ខុន​

ពិធី​ប្រគល់​មេដាយ​ឆ្នើម​ដល់​សិស្សជ័យលាភី​​ PSE ក្នុង​​​​​​​​​​​​​​​
​ការ​ប្រកួត​​ជំនាញ​អាស៊ានឆ្នាំ​២០១២​ ក្រោមអធិបតីភាពឯក​ឧ​ត្ដម​បណ្ឌិត​ ​ថោ​ង​ ​ខុន​ ​
រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធានគណៈកម្មាធិការ​ជាតិ​អ្នក​ជំនាញ​ទេសចរណ៍

ភ្នំពេញ៖កាលពី​ថៃ្ងទី​១០ ខែមករា​ឆ្នាំ២០១៣​ នៅសាលាសណ្ឋាគារPSE បាន​រៀប​ចំ​ពិធី​ប្រគល់​មេដាយ​​ឆ្នើម​​ដល់​​សិស្ស​ជ័យលាភីPSE ក្នុងការ​ប្រកួតជំនាញអាស៊ាន​​ឆ្នាំ២០១២​នៅទីក្រុងយ៉ាកាតាប្រទេសឥណ្ឌូនេស៊ី។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត​ ​ថោង​ ​ខុន​ ​រដ្ឋ​មន្ត្រីក្រសួងទេសចរណ៍​និង​ជាប្រធានគណៈកម្មាធិការជាតិ​អ្នក​ជំនាញ​ទេសចរណ៍ និងមានការអញ្ជើញចូលរួមពីលោក ពិន សារពេជ្ញនាយក​កម្ម​វិធី​នៃ​អង្គការដើម្បីភាពញញឹម​នៃ​កុមារ​ព្រម​ទាំង​ឯកឧត្ដម​លោក​លោកស្រី​អ្នកនាង​កញ្ញា​ភ្ញៀវកិត្ដិយស​ជាតិ​អន្តរជាតិ​ផង​ដែរ។

នៅក្នុងពិធីនេះ ឯក​ឧ​ត្ដម​បណ្ឌិត​​ ​ថោ​ង​ ​ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ បានមានប្រសាសន៏កោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹកនាំ​ទាំង​អស់​នៃ​​សាលា​សណ្ឋាគារ​ ​PSE ​ ​ដែល​​​ បាន​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​សាលា​ ​កម្ម​វិធី​សិក្សា​ ​ ​ដោយ​​បាន​​សហការ​​យ៉ាង​​ជិត​ស្និត​​ជាមួយ​​ក្រសួង​ទេសចរណ៍​ និង​ភាគី​ពាក់ព័ន្ធជាតិ​ និង​​អន្តរជាតិ​សំដៅ​ចូល​​រួម​​ក្នុង​ការ​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជី​វៈទេសចរណ៍​ដល់​យុវជនកម្ពុជាចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ និង​កាត់​បន្ថយ​ភាព​ក្រីក្រនៅកម្ពុជា។

ឯកត្ដមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៏បនែ្ថមនៅក្នុងសុន្ទរកថារបស់ឯកឧត្ដមទៀតថាសមិទ្ធផល​នេះបញ្ជាក់​កាន់​តែ​ច្បាស់​ថែម​ទៀត​អំពី​គុណភាព​នៃ​ការ​បណ្ដុះបណ្ដាលរបស់សាលាសណ្ឋាគារ PSE ដែល​អាច​បំពេញ​បាន​នូវ​កម្រិត​ស្តង់ដា​បណ្ដុះបណ្ដាល​ជាតិនិង​អន្តរជាតិ​ តាម​យៈ​ជោគជ័យសិស្ស​របស់​ខ្លួន​ក្នុង​​ការ​ប្រកួត​ជំនាញ​អាស៊ានឆ្នាំ២០១២​ផ្នែក​ធ្វើ​ម្ហូប។

គួរកត់សម្គាល់ផងដែរថា​ ក្រសួងទេសចរណ៍ ដោយសហការជាមួយគណៈកម្មា​ធិការជាតិអ្នកជំនាញទេសចរណ៍ បានសម្រេចបញ្ជូនបេក្ខភាពកម្ពុជាចំនួន២រូប ចូល​រួម​ប្រកួត​ជំនាញអាស៊ានជាលើកទីមួយនៅឆ្នាំ២០១២នេះ  ក្នុង​ផ្នែក​សេវាកម្ម​​ភោជនីយដ្ឋាននិងចុងភៅ ហើយ​​ជា​​លទ្ធផល កម្ពុជា​​​បានទទួលលទ្ធផល​​ជាទីពេញចិត្ត ដោយ​​ទទួល​​បានមេដៃឆ្នើមផ្នែកចុងភៅ ទោះការប្រកួតលើវិញ្ញាសា​​នេះជាលើកទីមួយរបស់កម្ពុជាក៏ដោយ។​​

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៣

 
 
​ការបដិសេធ​: គេហទំព័រ​នេះ Tourismcambodia.org ដែល​ជា​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​រចនា និង​រក្សា​សិទ្ធិ​ដោយ​ការសហការ​រវាង Red Dot (Cambodia) Co. Ltd និង Cybernetics Ltd ដែល​ជា​ម្ចាស់​នៃ TTourismcambodia.info និង Tourismcambodia.net ដែល​ជា​ភ្នាក់ងារ​ផ្សព្វផ្សាយ និង​បម្រើសេវា​ធ្វើ​ស្លាក​សញ្ញា​នៅ​កម្ពុជា​។ នៅពេល​ដែល​ការប្រើប្រាស់ បានបង្ហាញ​ថា​ពត៌មាន​នៅលើ​គេហទំព័រ​នេះ​ល្អ ត្រឹមត្រូវ និង​មាន ពត៌មាន​ថ្មីៗ ការ​ចូល​ទស្សនា ចូល​មើល ឬ​ប្រើប្រាស់​សេវាកម្ម​ណាមួយ ឬ​ពត៌មាន​ដែល​បាន​បង្កើត ប្រមូល ចងក្រង ឬ​ត្រូវ​បាន​ផ្តល់អោយ​ដោយ​Tourismcambodia.org នោះ​មានន័យ​ថា​លោកអ្នក បាន​យល់ព្រម​ចំពោះ​ល័ក្ខខណ្ឌ​ក្នុង​ការប្រើប្រាស់ និង​ការកំណត់​នានា​(​ចុច​នៅទីនេះ​)​។ ប្រសិនបើ អ្នក​មិន​យល់ព្រម​ចំពោះ​ល័ក្ខខណ្ឌ​ទាំង​នេះទេ ជម្រើស​តៃមួយគត់​រប​ស់​អ្នក​គឺ ការ​មិន​ចូល​ទស្សនា ចូល​មើល ឬ​ប្រើប្រាស់​សេវាកម្ម​ណាមួយ នៃ Tourismcambodia.org​។ អ្នក​បាន​ស្វែងយល់ យល់ព្រម និង​ទទួលស្គាល់​ថា ល័ក្ខខណ្ឌ​ទាំង​នេះ​បាន​បង្កើត​កិច្ចសន្យា​ផ្លូវច្បាប់​មួយ រវាង​អ្នក និង Tourismcambodia.org ដូចនេះ​ការប្រើប្រាស់​នូវ Tourismcambodia.org របស់​អ្នក នឹង​ចង្អុលបង្ហាញ ពី​ការយល់ព្រម ដោយ​ឥត ល័ក្ខខណ្ឌ​។​