English
The Ministry of Tourism of Cambodia  
Kingdom of Wonder
 
Multimedia

Pchum Ben Day or All Soul Day

Pchum Ben Day or All Soul Day

Running for 15 days from the end of September into October, and the exact date determined by the lunar calendar, this festival is dedicated to blessing...

| More
Cambodian Food

Prahok Kties

Prahok KtiesOur first meal in Cambodia consisted of fresh vegetables and prahok | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
1,721
Today
:
145
Total
:
4,437,208
 

ក្រសួងទេសចរណ៍​ចុះ​កិច្ច​ព្រម​ព្រៀម​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍

ក្រសួងទេសចរណ៍​ចុះ​កិច្ច​ព្រម​ព្រៀម​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែរ បង្កើត​ឱ្យ​មាន​ការប្រកួត​ថតរូប ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​

(​ភ្នំពេញ​)៖ ក្នុង​ពិធី​សម្ពោធ​បើក​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ឆ្នាំ​២០១៨ (Cambodia Travel Mart 2018) នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រសួង​ទេសចរណ៍​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែរ «​លើ​ការប្រកួតប្រជែង​ថតរូប​» ដែល​កិច្ច​ព្រម​ព្រៀម​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ជាមួយ​លោក លឹម កៅ អគ្គនាយករង ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែរ​។​

​កម្មវិធី​នេះ​ត្រូវបាន​ដាក់​ឱ្យ​ប្រកួតប្រជែង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែរ ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា​។ គោលបំណង​ចម្បង​នៃ​កម្មវិធី​ប្រកួតប្រជែង​ថតរូប​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air Photo Contest) គឺ​ផ្ដោត​សំខាន់​លើ​ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រទេស​កម្ពុជា​ទាំងមូល ដើម្បី​ស្វែងរក​អ្វី​ដែល​អស្ចារ្យ និង​ពុំ​ធ្លាប់​មាន​ពីមុនមក​។​

​រង្វាន់​សម្រាប់​អ្នកឈ្នះ​នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​ថតរូប​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែរ ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែរ ដែល​មាន​ទឹកប្រាក់​សរុប ៣,៦០០​ដុល្លារ​។ ក្រៅពី​ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​មួយ​នេះ​ក៏​មាន​គោលបំណង​ចង់​បង្ហាញ​ពី​សមត្ថភាព​ពិសេស​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។​

​នៅ​ស្ដង់​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែរ អ្នក​មក​ទស្សនា​ក៏​អាច​ទិញ​សំបុត្រ​ហោះហើរ​ក្នុងតម្លៃ​ពិសេស​ចំពោះ​គោលដៅ​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​បានកំណត់ បូក​រួម​ទាំង​តម្លៃ​សំបុត្រ​ហោះហើរ​ក្នុងប្រទេស ក្នុង​តម្លៃ​ត្រឹមតែ ៣៦​ដុល្លារ និង​ការហោះហើរ​ក្រៅប្រទេស​ដែល​មាន​តម្លៃ​ចាប់ពី ១​ដុល្លារ (​មិន​រួមបញ្ចូល​ពន្ធ​ព្រលានយន្តហោះ និង YQ)​។​

​អ្នក​មក​ទស្សនា​ក៏​មាន​ឱកាស​ទិញ​វត្ថុ​អនុស្សាវរីយ៍ និង​កាដូ ក៏ដូចជា​អាច​ទស្សនា​របាំ​អប្សរា និង​លេង​ហ្គេម​កម្សាន្ត​ផង​ដែរ​។ ចំពោះ​អតិថិជន​ដែល​បាន​ទិញ​វត្ថុ​អនុស្សាវរីយ៍ និង​កាដូ មាន​សិទ្ធិ​ចូលរួម​ចាប់ឆ្នោត​ពី​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ (​ជា​ថ្ងៃ​ចុងក្រោយ នៃ​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍ ឆ្នាំ​២០១៨​នេះ​)​។​

​សូមជម្រាបថា ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ឆ្នាំ​២០១៨ គឺជា​ព្រឹត្តិការណ៍​ទី​២ ប្រចាំឆ្នាំ ដែល​នាំមក​នូវ​ការតាំង​បង្ហាញ​ពាណិជ្ជកម្ម​ផ្សេងៗ​នៅក្នុង​វិស័យ​ដឹកជញ្ជូន បដិសណ្ឋារកិច្ច និង​ភ្នាក់ងារ​ផ្សេងៗ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រៅ​ប្រទេស​កម្ពុជា ក៏ដូចជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផងដែរ​។ ព្រឹត្តិការណ៍​នេះ​នឹង​មាន​ការចូលរួម​ពី​បណ្ដា​អ្នក​ដាក់​តាំង​បង្ហាញ​ជាង ១០០ ដែល​រំពឹង​ថា​នឹង​មាន​ការ​ទស្សនា​រាប់ពាន់នាក់​។​

​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែរ គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ នៃ​កម្ពុជា​តែមួយគត់ ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៩​។ ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែរ ត្រូវ​បាន​ប្រសិទ្ធ​នាម​ដោយ​ក្រសួង​ទេសចរណ៍ ថា​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១២ ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៨​។ បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​បម្រើ​សេវាកម្ម​ហោះហើរ​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​គោលដៅ​យុទ្ធសាស្ត្រ​នៅក្នុង​វៀតណាម និង​ចិន​៕​