English
The Ministry of Tourism of Cambodia  
Kingdom of Wonder
 
Multimedia

Pchum Ben Day or All Soul Day

Pchum Ben Day or All Soul Day

Running for 15 days from the end of September into October, and the exact date determined by the lunar calendar, this festival is dedicated to blessing...

| More
Cambodian Food

Prahok Kties

Prahok KtiesOur first meal in Cambodia consisted of fresh vegetables and prahok | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
1,721
Today
:
145
Total
:
4,437,208
 

ក្រសួង​-​ស្ថាប័ន​នានា​នឹងចូលរួម​រៀបចំ​ពិព័រណ៍​តាម​វិស័យ​រៀងខ្លួន

ក្រសួង​-​ស្ថាប័ន​នានា​នឹងចូលរួម​រៀបចំ​ពិព័រណ៍​តាម​វិស័យ​រៀងខ្លួន ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ និង​ខួប​អនុស្សាវរីយ៍​២០​ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​

(​ភ្នំពេញ​)៖ ក្រសួង​ទេសចរណ៍ នា​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​អន្តរ​ក្រសួង​ស្ថាប័ន នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការរៀបចំ​ពិព័រណ៍​តាម​វិស័យ​នានា ក្នុងឱកាស​រាជរដ្ឋាភិបាល​កម្ពុជា​រៀបចំ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នៃ​នយោបាយ ឈ្នះ ឈ្នះ និង​ពិធី​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​នយោបាយ ឈ្នះ ឈ្នះ របស់​សម្ដេច​តេជោ ហ៊ុន សែន​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​ខាងលើ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មហា​ព្រឹត្តិការណ៍​នេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩-៣០-៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខ ដោយ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ពិធី​នេះ​ឱ្យបាន​ច្រើន​កុះករ ពិសេស​មហា​ពិធីបុណ្យ​មួយ​នេះ ក៏​ធ្វើ​ឡើង​រួម​ជាមួយ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ផងដែរ ដូច្នេះ​នេះ​ក៏​ជា​ឱកាស​កម្សាន្ត​សប្បាយ​ផ្ទួនៗ​គ្នា​តែ​ម្ដង​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ មាន​ទាំង​សកម្មភាព​ពិព័រណ៍​យោធា ពិព័រណ៍​ទេសចរណ៍ ពិព័រណ៍​ពាណិជ្ជកម្ម ពិព័រណ៍​ម្ហូបអាហារ ពិព័រណ៍​ផលិតផល​តាម​រាជធានី​ខេត្ត សកម្មភាព​កីឡា ការសម្ដែង​សិល្បៈ​វប្បធម៌ ការប្រគំ​តន្ត្រី​ជាដើម​។​

​លោក​បញ្ជាក់ថា ការបើក​កិច្ចប្រជុំ​ពិភាក្សា​នេះ​ធ្វើឡើង​ក្រោយ​ពី​រាជរដ្ឋាភិបាល បាន​ចាត់តាំង​បង្កើត «​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នៃ​នយោបាយ ឈ្នះ ឈ្នះ និង​ពិធី​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​នយោបាយ ឈ្នះ ឈ្នះ របស់​សម្ដេច​តេជោ ហ៊ុន សែន​» ដែលមាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ជា​ប្រធាន ហើយ​សម្តេច​ពិជ័យ​សេនា ក៏​បាន​ប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​ទេសចរណ៍ ក្នុងនាម​គណៈកម្មការ​អន្តរក្រសួង​ខាងលើ ដឹកនាំ​ការរៀបចំ​ពិព័រណ៍​តាម​វិស័យ​ទាំងឡាយ បន្ថែម​ពីលើ​ភារកិច្ច​របស់​អនុគណៈកម្មការ​រៀបចំ​ពិព័រណ៍​ទេសចរណ៍ ពាណិជ្ជកម្ម ម្ហូបអាហារ កីឡា និង​ពិធី​ឆ្លង​ឆ្នាំ​សកល​។​

​ក្នុង​កិច្ចប្រជុំ​នេះ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​មាន​ការរីករាយ​ណាស់ ដែល​ទទួលបាន​ឱកាស​ចូលរួម​តាំងពិព័រណ៍ ក្នុង​មហា​ពិធីបុណ្យ​ជា​ប្រវិត្តសាស្ត្រ​នេះ​។​

​លោក ថោង ខុន បាន​បន្ថែមទៀតថា ក្រសួង​-​ស្ថាប័ន​នីមួយៗ​នឹង​ទទួលបាន​ស្ដង់​ពិព័រណ៍​ទំហំ ៣​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ផង​ដែរ ដែល​សរុប​ទាំងអស់​ប្រហែល ៣០​ស្តង់ ដើម្បី​រៀបចំ​ការតាំងពិព័រណ៍​រៀងៗ​ខ្លួន​ឱ្យបាន​ល្អ​ប្រសើរ​។​

​ដោយឡែក ពិព័រណ៍​ទេសចរណ៍ ពិព័រណ៍​ពាណិជ្ជកម្ម ពិព័រណ៍​ម្ហូបអាហារ និង​ពិព័រណ៍​ផលិតផល​តាម​ខេត្ត មាន​ប្រហែល​៥០០​ស្ដង់ (​ដែល​មាន​ការចូូលរួម​ពី​មិត្តិភក្តី​បរទេស​ផង​ដែ​រ​)​។​លរ​រួល​ពី​មិត្តភក្តិ​បរទេស​ផងដែរ​)៕​