English
The Ministry of Tourism of Cambodia  
Kingdom of Wonder
 
Blog
Multimedia

Pchum Ben Day or All Soul Day

Pchum Ben Day or All Soul Day

Running for 15 days from the end of September into October, and the exact date determined by the lunar calendar, this festival is dedicated to blessing...

| More
Cambodian Food

Prahok Kties

Prahok KtiesOur first meal in Cambodia consisted of fresh vegetables and prahok | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
2,480
Today
:
1,352
Total
:
2,801,972
 

ឯកឧត្តម ថោង ខុន អញ្ជើញជាអធិប្បតេយភាព​ក្នុងទិវារត់ប្រណាំង​ម៉ារ៉ាតុង​ចក្រភពអង្គរ​លើក​ទី១

ឯកឧត្តម  ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
អញ្ជើញជាអធិប្បតេយភាពក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១

​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង ៤:០០​នាទី​ព្រឹក ឯកឧត្តម  ថោង ខុន រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ផ្ដល់​កិត្តិយស​អញ្ជើញ ជា​អធិប្បតេយភាព​ក្នុង​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​អង្គរ​លើក​ទី​១​មុខ​ប្រាសាទអង្គរវត្ត ។​

​ជាបឋម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ប្រកបដោយ​សេចក្តីសោមនស្ស រីករាយ​ដល់​កីឡាករ កីឡាការិនី​ជាតិ​-​អន្តរជាតិ​ទាំងអស់ ដែល​បាន​គាំទ្រ​ដល់​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ា​រ៉ា​តុង ចក្រភព​អង្គរ​លើក​ទី​១ ដែល​ជា​ព្រឹត្តិការណ៍​លើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា ចំពោះ​វត្តមាន​របស់ កីឡាករ កីឡាការិនី​ជាតិ​-​អន្តរជាតិ​ទាំងអស់​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​អង្គរ លើក​ទី​១ ឆ្នាំ​២០១៤ ។​

​មុននឹង​ចាប់ផ្តើម​ការប្រកួត ឯកឧត្តម​រដ្ឋមន្ត្រី​ក៍បាន​សំណូមពរ​ទៅ​កាន់ កីឡាករ​-​ការិនី ទាំងអស់ឲ្យ បង្កើន​ស្មារតី​សាមគ្គីភាព មិត្តភាព និង​ចូលរួម​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​អង្គរ​លើក​ទី​១ ប្រកបដោយ សេចក្តីសុខ សុវត្ថិភាព និង​សូម​អោយ​យើង​ទាំងអស់​គ្នា​ប្រកាន់​នូវ​ទស្សនទាន​កីឡា​ស្អាតស្អំ និង​កីឡា​បៃតង ដើម្បី​កសាង​ពិភពលោក​មួយ​ដ៏​ល្អប្រសើរ​ខ្ញុំ​សូម​សំណូមពរ​ដល់​កីឡាក​ការិនី​ជាតិ និង​អន្តរជាតិ មេត្តា​រក្សា​វិន័យ សេចក្តីថ្លៃថ្នូ និង​សុជីវធម៌​ក្នុងពេល​រត់ប្រណាំង ដោយ​មិន​ប្រជែង​គ្នា ឬ បង្ក​ឧបសគ្គ​ដល់​អ្នកដទៃ ឬ បន្លំ​ដើម្បី​ឈ្មះ ពិសេស​សូម​ប្រុងប្រយ័ត្ត​លើ​ផ្លូវរ​ត់​រាល់​ឧបសគ្គ​ផ្សេងៗ ដែល​អាច​កើតមាន ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ និង រួម​ការពារ​សម្បត្តិ​បេតិក​ភ័ណ្ឌ​ពិភពលោក​នៃ​ចក្រភព​អង្គ​រទាំង​អស់​គ្នា​។​

​ឯកឧត្តម​ក៍បាន​គូសបញ្ជាក់​ផងដែរ​ថា​ការប្រកួត​នេះ​ទទួលបាន​អ្នកចូលរួម​សរុប​ចំនួន ២៦៣០​នាក់ ក្នុងនោះ​មាន ជន​បរទេស​ចំនួន ១២៥០​នាក់ មកពី ៤២​ប្រទេស ក្នុង​នោះ​ចំនួន​ជនជាតិ​ចិន​ទី​១ ជប៉ុន​ទី​២ និង​ម៉ាឡេស៊ី ទី​៣ និង​កម្ពុជា​ចំនួន ១៣៧០​នាក់​។​

​ជា​កិច្ចបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ជូនពរ​អោយ កីឡាករ​-​កីឡា​ការ​នី ទាំងអស់គ្នា​ទទួល​ជ័យជំនះ ហើយ​នឹងបន្ត​វត្ត​មាន​ម្តងទៀត​ ឆ្នាំ២០១៥ខាង

 

Photo Gallery