English
The Ministry of Tourism of Cambodia
The Ministry of Tourism of Cambodia
Kingdom of Wonder
Blog
Multimedia

Pchum Ben Day or All Soul Day

Pchum Ben Day or All Soul Day

Running for 15 days from the end of September into October, and the exact date determined by the lunar calendar, this festival is dedicated to blessing...

| More
Cambodian Food

Prahok Kties

Prahok KtiesOur first meal in Cambodia consisted of fresh vegetables and prahok | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
Phnom Penh (Capital)
Mostly Cloudy
26°C
Feels Like: 26°C
Currency Exchange
1 EUR ≈ 5,482.31 KHR
1 USD ≈ 4,053.51 KHR
Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism
Email Facebook Twitter Share ThisShareThis

Visitor

Yesterday
:
2,780
Today
:
107
Total
:
2,634,797
 

កិច្ចប្រជុំ​គណៈកម្មា​អន្តរក្រសួង​ដើម្បី​សម្របសម្រួល​ការ​ធ្វើ​ដំណើរនិង​ដឹកជញ្ជូនភ្ញៀវ

កិច្ច​ប្រជុំ​គណៈគម្មការអន្តរក្រសួង​ដើម្បី​សម្រប​សម្រួល​ការ​ធ្វើ​ដំណើរ​ និង ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ និង អ្នក​ធ្វើដំណើរ នៅតំបន់​ច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិ​បាវិត និង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ផ្សេងៗ​ទៀត

កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង ០៨:៣០នាទី​ព្រឹក​ មានការរៀបចំ​កិច្ចប្រជុំ​គណៈកម្មា​អន្តរក្រសួង ​ដើម្បី​សម្របសម្រួល​ការ​ធ្វើ​ដំណើរ​ និង​ដឹកជញ្ជូនភ្ញៀវ​ទេសចរ និង អ្នកធ្វើដំណើរ នៅតំបន់​ច្រកទ្វារ ព្រំដែនអន្តរជាតិ​បាវិត និងច្រក​ទ្វារ​ព្រំដែល​អន្តរជាតិ​ផ្សេងៗ​ទៅនៅ Casino Titan ច្រកទ្វា​ព្រំដែន​បាវិត ខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព​ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួង ទេសចរណ៌ ដោយ​មានកា​រ​ចូល​រួម​ពី ឯកឧត្តម អស់លោក ជាសមាជិក សមាជិកា គណៈកម្មកាអន្តរ​ក្រសួង ដើម្បី​សម្របសម្រួល​ការ​ធ្វើដំណើរ និង​ដឹកជញ្ជូនភ្ញៀវទេសចរ និង​អ្ន​កធ្វើដំណើរ​នៅ​តំបន់​ច្រកទ្វារ ព្រំដែន​អន្តរជាតិ បាវិត​ និង ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ផ្សេងៗទៀត។

កិច្ចប្រជុំនេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ស្តាប់​នូវ​របាយការណ៍​អំពី​ស្ថានភាព​ភ្ញៀវ​ទេសចរនៅ​ច្រក​ទ្វារអន្តរជាតិ​បាវិត និង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ផ្សេងៗទៀត ព្រមទាំង​ពិភាក្សា​លើ​បញ្ហា​ប្រឈម និង​សំណូមពរទាំងឡាយ​ដើម្បីស្វែង​រក​វិធានការ​ និង​ដំណោះស្រាយ សមស្របដើម្បី​បម្រើនូវ​សេចក្តី​ត្រូវការ និង​ចក្ខវិស័យទេសចរណ៍​កម្ពុជា ពិសេស​គោលនយោបានសម្រួលការ​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​តាមផ្លូវ​គោក សំដៅ​ជម្រុញ​កំណើន​ភ្ញៀវ​ទេសចរ មកទស្សនា​ប្រទេស​កម្ពុជា។ ជាងនេះ​ទៅទៀត កិច្ច​ប្រជុំ​ក៏​បានផ្តោត​ លើការចាត់​វិធានការណ៏បន្ទាន់​នានា​ក្នុង​ដំណាក់កាល​បច្ចប្បន្ន​ដូចជា៖

  • រៀបចំ​អោយមាន​ប៉ុសិ៍្ត​ចល័ត​របស់​នគបាល​ទេសចរណ៍​ដោយ​ប្រើប្រាស់​រថយន្ត​ប្រភេទ​១៥​កៅអីច្នៃ​ជាប៉ុស្តិ៍ចល័ត ហើយ​នគបាលទេសចរណ៍​ត្រូវ​ចេះ​ភាសា​បរទេស​ប្រចាំ​ការ​២៤​ម៉ោង ដោយ​មាន​កិច្ច​សហការជាមួយ​សន្តិសុខ​​ឯកជន​ដែល​រើស​ចេញ​ពីហាង​ហើយ​ចេះភាសាបរទេស​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ទេសចរណ៍​អាច​ទំនាក់​ទំនង​បាន​គ្រប់ពេល​ដែល​យើង​មើលឃើញ​ការអនុវត្ត​កន្លង​មក​នេះ​មានភាព​ល្អ​ប្រសើរ​ផងដែរ។
  • តំបន់​ឆ្នេរ​សមុទ្រ​ត្រូវ​បង្កើត​អោយ​មាន​យុវជន​ប្រចាំ​ឆ្នេរ​ដោយ​ជ្រើសរើស​ចេញ​ពី​យុវ​ជន​ស្មគ្រ័​ចិត្ត​នៅ​មូលដ្ឋាន​ដែល​ជាបណ្តាញ​របស់​នគរ​បាលទេសចរណ៍​ដោយ​ត្រូវ​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​នគរបាលទេសចរណ៍​ដូច​ដែល​បាន​ណែរនាំ​រួមមកហើយ។
  • សមត្ថកិច្ច​គយគួរ​ពិនិត្យ​និង​ធ្វើ​វិសោតនកម្ម​ច្បាប់​ពី​គយ​លើ​បញ្ហា​និមុធានា​សំរាប់​រថយន្ត​ទេសចរណ៍​ដែល​ចូលមក​កម្ពុជា​ជា​ពិសេស​រថយន្ត​ដែល​ចូល​មក​ជាលក្ខណៈ​គ្រួសារ​គឺធ្វើ​យ៉ាង​ណា​អោយ​ភ្ញៀវ​អាចដក​យក​ប្រាក់​និមុ​ធានា​ដែល​ភ្ញៀវ​បង់​ពេល​ចូល​តាម​ច្រកទ្វា​ណា​មួយ​ហើយ​អាច​ដកនេមុ​ធានា​នេះ​វិញ​ទៅតាម​ច្រកទ្វា​ចេញ​ផ្សេងទៀត​បាន​ ហើយគយក៍​បាន​សម្រួល​រាល់ការងារ​នេះរួច​ដែរ។
  • សមត្តកិច្ច​ ភ្នាក់​ងារ​ច្រក​ទ្វារ​អន្តរជាតិ និង​ផ្នែក​ឯកជន​ដែល​ទាក់ទង​នឹង​សេវា​កម្ម​ទេសចរណ៍​ចាំបាច់​ត្រូវ​បំពាក់​បំប៉ន​រៀតសូត្រ​អនុវត្ត​អោយ​បាន​ត្រឹម​ត្រូវ​តាម​ជំនាញ​បដិសណ្ឋារកិច្ច។
  • លេខា​ធិការ​គណៈ​កម្មការ​អន្តរ​ក្រសួង​ត្រូវ​ចុះ​ពិនិត្យ​ជា​ប្រចាំ និង​រាយ​ការណ៍​ជា​រៀង​រាល់​ខែ​ដើម្បី​ប្រជុំ​ត្រួត​ពិនិត្យ​ និង​​ធ្វើការ​ដោះស្រាយ​បញ្ហា។

បន្ទាប់ពី​បាន​ពិគ្រោះ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា​រួច​មក អង្គ​ប្រជុំ​ក៏​បាន​ឯកភាពគ្នា​ដើម្បី​ដោះស្រាយ និង​បង្ក​លក្ខណៈ​ល្អ​ប្រសើរ​ឲ្យដល់​ផ្នែកឯកជន ​លើ​វិស័យ​ទេសចរណ៍ និង​ស្នើរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរឲ្យ​បាន​ត្រឹម​ត្រូវ និង​មានតម្លា​ភាព​ក្នុង​ខណៈដែល​ប្រទេសជិតខាង ​របស់យើងកំពុងតែជួប​វិបត្តិ​នយោបាយ។

ជាកិច្ច​បញ្ចប់​ឯកឧត្តម​រដ្ឋ​មន្ត្រី​បាន​ថ្លែង​អំណរគុណ​ និង​ធ្វើ​ការកោតសរសើ​ចំពោះ​ការ​ចូល​រួម​លើក​ឡើង​ជា​មតិ​យោបល​របស់​មន្រ្តី​គ្រប់​ជាន់​ថ្នាក់​ និង ​បាន​ខិត​ខំ​សហការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈ​ម​ក្នុង​ពេលនេះ និង​ពេល​កន្លង​មក ហើយ​ព្រម​ទាំង​សំណូម​ពរ​អោយ​អញ្ជើញ​វិស័យឯកជនដើម្បី​អោយ ​ចូល​រួម​ពិភាក្សា និង​លើកជា​គោលនយោបាយពិសេស​ដើម្បី​ចូលរួម​សំរួល​ដល់​ភ្ញៀវ​ទេសចរណ៍ លើ​សេវា​សាធារណៈ​ហើយ​នៅតែ​បន្ត​ពង្រឹង​សេវា ​កម្មទេសចរណ៍​កម្ពុជា​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​យើង​អោយ​មានភាព​ស៊ីសង្វាក់​នឹង​ការ​អភិវឌ្ឍន៍​របស់​សហគមន៍​អាស៊ាន​នៅ​ពេល​ខាង​មុខ។

Photo Gallery